Ep30

2.3K 112 13
                                        

+1អាទិត្យកន្លងផុតទៅ
+11pm

ពេលនេះហ្វូតកំពុងរៀបចំគេងហើយក៏ស្រាប់តែមានសម្លេងរំខានមកពីបង្អួច គេព្យាយាមសង្ងំគេងតែមិនកើតទេរំខានណាស់គេក៏ដើររកអីមួយមកកាន់និងដៃហើយក៏ដើរសម្តៅទៅបង្អួច
ពេលបើកមើលដូចមិនឃើញអីទេគេក៏បែរខ្នងប្រុងនិងដើរទៅវិញក៏មានដៃមួយមកខ្ទប់មាត់គេហើយក៏ដើរចូលក្នុង
ពេលដែលហ្វូតងាកទៅឃើញមុខបុរសម្នាក់និងហើយចង់តែហក់ធាក់ទេនេះគេឆ្គួតរឺយ៉ាងមិចនិង??
«ឆ្គួតទេហេស៎»ហ្វូត
«បាទឆ្គួតៗព្រោះស្រឡាញ់អូន»ជេម
«ហឺយ...កម្មពារណាស់ ហើយឡើងមកបានយ៉ាងមិច?ផ្លូវមានធម្មតាមិចមិនឡើង?តិចធ្លាក់បាក់កងាប់បាត់»ហ្វូត
«បារម្ភមែនទេ?គួរឲស្រឡាញ់ដល់ហើយ»ជេម
«បារម្ភមានតែឆ្គួត ឆាប់ទៅវិញទៅ»ហ្វូត
«បងដាក់ជណ្តើរឡើងនិងហា៎ បើបងមិនធ្វើបែបនិងគិតថាអូនឲបងជួបមុខ??»ហ្វូតមិនឆ្លើយអីទេតែធ្វើមុខធុញ
«ទៅចេះធ្វើចោរមកពីណា??ឆាប់ចេញទៅវិញទៅប្រយ័ត្នខ្ញុំប្តឹងប៉ូលីស»ហ្វូត
«ដាច់ចិត្តដែរហ៎ នេះបងឡើងមកហត់ណាស់ណា»ជេម
«មានអាណាប្រើឲឡើង?»ហ្វូត
«បើមិនចេញទេខ្ញុំស្រែកហើយ»ហ្វូត
«ភី......»ហ្វូតស្រែកមិនបានប៉ុន្មានផងក៏ត្រូវជេមយកដៃខ្ទប់មាត់ជិតបាត់តែហ្វូតក៏បានខាំដៃនោះរហូតដល់ជេមដកចេញ
«អូយ....កាចម៉េស??»ជេម
«ចេញរឺមិនចេញ??កុំឲខ្ញុំប្រើធម៍ក្តៅណា»ហ្វូត
«ចេញក៏បានតែ....»ជេមរត់ចូលទៅចាប់ហ្វូតថើបយ៉ាងលឿនរកតែហ្វូតស្រែកជេរមិនទាន់ មានអីដល់ពេលគេថើបតបស្នាមថើបគេវិញតើ
ពេលថើបអស់ចិត្តជេមក៏ដកមាត់ចេញឯហ្វូតនៅគាំងនៅឡើយទេជេមឃើញបែបនេះក៏រត់ព្រុចមិនចាំឲហ្វូតជេរទាន់ទេ ហ្វូតត្រូវចូលទៅគេងវិញទាំងមិនសុខចិត្តតែធ្វើអីមិនបាន
+ព្រឹកឡើង

ព្រឹកនេះអ៉ីតណាត់ហ្វូតចេញមកញាំបាយខាងក្រៅទៀតហើយពេលកំពុងញាំជេមក៏ដើរចូលមក យាយទៅបុរសម្នាក់និងដឹងថាហ្វូតនៅណារហូតម៉ង
«ហ្វូតបងប្រាប់អូនហើយមែនទេថាកុំស្និទ្ធស្នាលនិងវាពេក មិនចេះស្តាប់គ្នាទេហេស៎??»ជេម
«ហើយថី វាជារឿងខ្ញុំតើ ចេះដឹងម៉េស??ក្រែងធ្លាប់គិតថាញុមបានគ្នាមួយគេហី??ហើយមកបារម្ភធ្វើស្អី??»ហ្វូត
«វាជារឿងយល់ច្រលំបងបានប្រាប់អូនហើយតើ?!»ជេម
«បាទ!ចឹងខ្ញុំនិងធ្វើឲរឿងយល់ច្រលំក្លាយជារឿងពិតកុំឲលោកពិបាកយល់ច្រលំម្តងទៀត»ហ្វូត
«តោះអ៉ីតទៅកន្លែងផ្សេងវិញញាំលែងចូលហើយ»ហ្វូត
«ហ្វូត!អូនទៅណាមិនបានទេ មិចក៏អូនមិនស្តាប់បង?»ជេម
«មិចក៏ខ្ញុំត្រូវស្តាប់លោក??លោកជាអាណាព្យាបាលខ្ញុំមែនទេ??ជាប់សាច់ឈាមជាមួយខ្ញុំមែនទេ??យើងដូចជាគ្រាន់តែអ្នកស្គាល់គ្នាប៉ុណ្ណោះមិនចឹង?»ហ្វូត

វង្វេងស្នេហ៍កូនបំណុល "Love In Danger"Where stories live. Discover now