+2ខែក្រោយមក
គ្រប់យ៉ាងល្អមិនមានអ្វីអាក្រក់កើតឡើងទេ ចំណែកជេមហ្វូតកាន់តែផ្អែមល្អែមពី១ថ្ងៃទៅ១ថ្ងៃ តែឈ្លោះគ្នាងក់ងរគ្នាក៏ច្រើនដងដែរ ចំណែកហ្វូតតាមជេមីណាយទៅក្រុមហ៊ុនរាល់ថ្ងៃសុំទៅទាំងកាស៉ីណូទៀតតែជេមមិនឲទៅខ្លាចមានគ្រោះថ្នាក់ ហើយឥឡូវក៏គ្មានពាក្យថាកូនបំណុលនិងម្ចាស់បំណុលដែរមានតែពាក្យថា គូរស្នេហ៍!
+ព្រឹកឡើងម៉ោង8:45នាទី សម្លេងនាឡិការោទិ៍ចង់ផ្អើលផ្ទះហើយតែគូរស្នេហ៏នេះដេកអោបគ្នាធ្វើមិនដឹង
«ហ៉ឹម ថ្លង់ណាស់!!!!!!!»ហ្វូតបានទាញទូរសព្ទ័យកមកមើលម៉ោង
«ស្លាប់ហើយ!!!!!ជេមក្រោក!យឺតហើយ មេគេផងធ្វើចរឹកអីចឹងមានអាណាគោរព?»ហ្វូត
«ហ៉ឹម........សុំ១០នាទីទៀត»ជេម
«មិនបាន!បើបងមិនឥឡូវអូនខឹងហើយ»ហ្វូត
«អា៎ៗៗ...ងើបហើយ»ជេម
ពួកគេទាំង២ក៏ចូលងូតទឹកហើយរៀបចំខ្លួនទៅក្រុម ហ៊ុនរបស់ជេម+ក្រុមហ៊ុន
«អាបងឡើងទៅមុនទៅអូនទៅទិញអីញាំសិនឃ្លានណាស់»ហ្វូតនិយាយព្រមទាំងយកដៃអង្អែលពោះ
«ហឹម បងឲជេកទៅជាមួយ»
«មិនបាច់ទេហាងម្តុំនេះសោះ ណាមួយអូនមិនមែនទៅអន់ឯណាវៃរាបគ្រាន់តែប្រាប់»ជេម
«អឹម តាមចិត្តអូនចុះ» ស្របពេលនិងហ្វូតក៏បាន លាដៃក្នុងបំណងសុំអ្វីមួយតែជេមបានដាក់ចង្កាគេលើដៃហ្វូត
ផាច់*
«មិនមែនទេ សុំលុយ!»
«អា៎ បងភ្លេចនេះ»ជេមក៏បានដកកាបូបលុយគេទៅឲហ្វូត
«អូនទៅហើយណា បាយៗ»ហ្វូតពេលនេះហ្វូតកំពុងដើរទិញរបស់ញាំក្នុងម៉ាតមួយនៅជិតនិង
«ហឹមយកអានេះ អានេះ អានេះ ហើយនិងនំខេកមួយទៀត» ពេលកំពុងតែរើសសុខៗក៏មានបុរសម្នាក់រត់មកបុកគេដែលធ្វើឲរបស់ក្នុងដៃគេជ្រុះអស់ហើយថែមទាំងគ្រិចជើងទៀតផងចំណែកដៃវិញហូរឈាមឡើងច្រើនព្រោះមុតនិងប្រអប់អាហារគេ
(កន្លែងនិងគឺពេលហ្វូតដួលហ្វូតយកដៃទៅច្រត់លើប្រអប់ដែលជ្រុះនិងដែលវាទ្រនិងទម្ងន់ធ្ងន់មិនបានទើបវាបែកហើយមុតដៃហ្វូតបែបនេះ)
«អឺ ឲខ្ញុំសុំទោសផងដែលមិនប្រយត្ន័»
«ហឹម មិនអីទេ»ហ្វូត
«របស់អស់នេះចាំខ្ញុំចេញសងវិញចុះ»
«មិនបាច់ទេ អរគុណច្រើនណា»
«អឺ ខ្ញុំឈ្មោះខេវីនណា(តួថ្មីអ្នកទាំងអស់គ្នា)នេះឈ្មោះនិងព៍ត័មាន បន្ថែមពីខ្ញុំបើមានការអ្វីជួយខ្ញុំនិងជួយណា តែពេលនេះខ្ញុំប្រញាប់ខ្ញុំសុំទៅមុនហើយណាហើយក៏សុំទោសម្តងទៀតផងដែរ»ហ្វូតក៏បានទទួលយកសំបុត្រនោះហើយក៏ងើបឡើងមកវិញទាំងវេទនាហើយក៏ទៅទិញរបស់ញាំសាថ្មី
«ឆឹស បើជួយលើកបន្តិចក៏មិនថាអីដែរ!»ហ្វូត
YOU ARE READING
វង្វេងស្នេហ៍កូនបំណុល "Love In Danger"
Фанфик«អូនស្រឡាញ់បង នេះជាលើកទី១ហើយក៏ជាលើកចុងក្រោយដែលៗអូននិយាយប្រាប់បង» «gemini norawit អូនស្រឡាញ់បង!!!»