Part 10:ខ្ញុំស្អប់បង!

2.6K 137 21
                                        



ពេលនេះហ្វូតត្រូវបានអ៉ីតចាប់ថើបហើយបម្រុងនិងដោះអាវចេញស្រាប់តែ

គ្រាំង*សម្លេងបើកទ្វាមួយទំហឹងចូលមក

«អាចង្រៃអ៉ីត!!!»ជេមនិយាយហើយក៏បានដើរទៅដាល់អ៉ីតមួយដៃធ្ងន់គួរសម
«បន្ទោសយើងមិនបានទេគេឲដៃយើងមុន»អ៉ីត

ជេមមិនបានស្តាប់អីទេដើរសម្តៅទៅគ្រែចាប់ហ្វូតឲងើបអង្គុយហើយក៏បានបិទលេវឲគេវិញ
«ហ្វូតទៅវិញ!»ជេមកញ្ឆក់ដៃហ្វូតមួយទំហឹង ចំណែកហ្វូតគ្មានកម្លាំងនិងនិយាយទេគេពិបាកក្នុងខ្លួនណាស់ពេលនេះចំណែកអ៉ីតត្រូវកូនចៅជេមចាប់ជាប់បាត់ហើយ

+ភូមិគ្រិះ

ជេមបានទាញហ្វូតចេញពីឡានទាំងត្រដាបត្រដួសមិនខ្វល់ពីហ្វូតបន្តិចសោះ ជេមបានអូសហ្វូតចូលទៅក្នុងបន្ទប់របស់គេ

+ក្នុងបន្ទប់

ពេលនេះជេមបានចូលក្នុងបន្ទប់ទឹកហើយបើកទឹកឡើងពេញអាងបន្ទាប់មកគេចាប់ដោះសម្លៀកបំពាក់ហ្វូតសល់តែខោក្នុងមួយទេ ។

ជេមបានទាញហ្វូតចូលក្នុងបន្ទប់ទឹកហើយច្រមុជមុខ ហ្វូតចូលទៅក្នុងទឹកនោះឡើងគ្នាឈ្លក់ចង់ប្រកាច់
សម្លេងឈ្លក់ទឹក*
«ជេមធ្វើស្អីនិង?»ហ្វូតរាងស្វាងបន្តិចហើយពេលនេះព្រោះតែឥទ្ធពលទឹកអម្បាញ់មិញ
«ជម្រះភាពកខ្វក់ចេញពីខ្លួនអូន»ជេមនិយាយហើយចាប់ហ្វូតច្រមុជម្តងទៀត
«បងឆ្គួតមែនទេ??»ហ្វូត

ជេមមិនខ្វល់ក៏នៅតែច្រមុជក្បាលហ្វូតចូលទឹក អស់ពីច្រមុជគេក៏ចេញទៅយកច្រាស់មកដុសខ្លួនហ្វូតចេញថែមទៀត
«ជេមអូនឈឺ ហ៉ឹកៗៗហ៉ឹក»ហ្វូតពោលឡើងទាំងទឹកភ្នែកចំណែកខ្លួនប្រាណវិញឡើងក្រហមអស់ហើយដោយសារស្នាដៃមនុស្សដែលខ្លួនស្រឡាញ់
«ឈឺ ឲចេះចាំកុំឲដើរឲដៃគេចឹងទៀត!»ជេម
«បងឆ្គួតហើយហេស៎?បងជឿពាក្យវានិយាយ??»ហ្វូ តកាន់តែឈឺចិត្តហើយពេលនេះធ្វើបាបខ្លួនហើយនៅមិនជឿចិត្តខ្លួនទៀត
«ទោះជឿរឺមិនជឿក៏ស្រេចតែបង ចុះអូនទៅថើបគ្នាជាមួយវាធ្វើអី ក្រែងរឹងមាំណាស់ហេស៎ ក្រែងធ្លាប់ជាប៉ូលីសមែនទេ????»ជេមនិយាយឡើងទាំងតឹងសរសៃក
«បងគិតថាអូនជាមនុស្សបែបនិងមែនទេ??គិតថាអូនចិត្តងាយណាស់ហេស៎??ពេលនិងអូនត្រូវថ្នាំឲអូនទៅធ្វើអ្វីកើតទៅ?»ហ្វូត

វង្វេងស្នេហ៍កូនបំណុល "Love In Danger"Where stories live. Discover now