ភាគបញ្ចប់

3.2K 145 114
                                    

ប្រហែលប៉ុន្មានថ្ងៃក្រោយមកជេមចេញពីមន្ទីរពេទ្យហើយ
ចង់យាយថាចេញពីពេទ្យទៅនៅមួយអូនព្រោះអូនប្រាប់ថានិងមើលថែឲបានដិតដល់
ហ្វូតក៏បង្រៀនជេមឲដើររាល់ថ្ងៃដើម្បីឲឆាប់ជា និងបានដើរធម្មតាដូចគេឯងវិញ
+យប់ឡើង
«មកនេះបងផ្លុំសក់ឲ»ជេមពេលឃើញហ្វូតចេញពីបន្ទប់ទឹកហើយឈរជូតសក់ម្នាក់ឯងក៏ហៅមកដើម្បីផ្លុំឲ
ហ្វូតក៏ដើរទៅអង្គុយជិតជេម
«ជេម........អូនសុំទោស»ហ្វូត
«ហឹម??សុំទោសបងរឿងអី?»ជេម
«អូននៅតែមានអារម្មណ៏ខុសលើបង»ហ្វូត
«បងប្រាប់អូនហើយតើថាមិនបាច់គិតច្រើនទេ ណាមួយបងជិតជាហើយតើ»ជេម
«ហឹម.....»ហ្វូត
«បានហើយឈប់គិតច្រើនទៅសង្សារបង សង្ងំគេងចុះ»ជេម
«បាទ»ហ្វូតក៏សង្ងំគេងរហូតដល់លក់
+កន្លះខែក្រោយមក
ជេមអាចដើរបានវិញតិចៗហើយ
«ជេមបងនៅផ្ទះសិនទៅណាអូនមានការប្រជុំបន្ទាន់»ហ្វូតផ្ញើរសារមកកាន់ជេម
«បាទ ខិតខំធ្វើការណា»ជេមតបទៅវិញ
នៅពេលដែលហ្វូតធ្វើការរួចរាល់ខេវីនក៏តេមក
«ហាឡូហ្វូត»ខេវីន
«ហាឡូ បងមានការអីមែនទេ?»ហ្វូត
«ហ្វូតចេញមកជួបបងបន្តិចបានទេ??»
«បាទបានតើ បងចង់ឲខ្ញុំទៅជួបនៅទីណា?»ហ្វូត
«ចាំបងផ្ញើរlocationឲ»ខេវីន
ហ្វូតក៏បើកឡានទៅតាមទីតាំងដែលខេវីនបានណាត់
តែវាធ្វើឲហ្វូតចម្លែកចិត្តមែនទែនព្រោះទីតាំងដែលខេវីនផ្ញើរឲគឺជាកន្លែងដែលគេបោះបង់ចោលនិង?
«បងមិចបានមកទីនេះទៅវិញ»ហ្វូត
«ទីនេះហើយស្ងាត់ស្រួលនិយាយ»ខេវីន
«បងមានអីមែនទេ?»ហ្វូត
«អឺ....គឺ...ហ្វូត...បងសុំទោសណា!»ខេវីននិយាយចប់ក៏យកម្ចុលចាក់ថ្នាំមកចាក់ត្រង់កញ្ចឹងកហ្វូតដែលធ្វើឲហ្វូតដួលទៅលើគេភ្លាមៗ
«បងសុំទោសណា»រួចហើយគេក៏បីហ្វូតចូលឡានបើកទៅកន្លែងថ្មីទៀតដោយទុកឡានហ្វូតចោលនៅទីនោះ
ឯជេមដែលចាំនៅផ្ទះនេះយូរទៅចេះតែយូរទៅនៅមិនឃើញហ្វូតទៀតឆាតទៅក៏មិនចូលមើលតេទៅក៏មិនលើក
«ហ្វូតអូននៅឯណាទៅនៀក»ស្របពេលនោះជេមក៏ឃើញប្រាយចូលមក
«ភីប្រាយៗឃើញហ្វូតនៅក្រុមហ៊ុនទេ?»ជេម
«ហ្វូតចេញពីក្រុមហ៊ុនយូរហើយ គេប្រាប់ថាមានណាត់»
«awwណាត់អ្នកណា?»ជេម
«យើងមិនដឹងទេពេលនេះយើងប្រញាប់ទៅមើលវីននៅពេទ្យហើយ»ប្រាយ
«ភីវីនកើតអីមែនទេ?»ជេម
«គ្រោះថ្នាក់ចរាចរណ៍»ប្រាយនិយាយចប់ក៏ឡើងទៅបន្ទប់គេដូរសម្លៀកបំពាក់ហើយក៏ទៅវិញបាត់ទៅ
«ហ្វូតអូនចាំត្រៀមលួងបងទៅ»ជេម
«ទៅណាមិនដែលចេះប្រាប់»
«គួរឲខឹងណាស់»
ជេមក៏នៅបន្តអង្គុយចាំហ្វូតដល់ម៉ោង8យប់ហើយនៅមិនឃើញហ្វូតមកទៀត
ស្រាប់តែពេលនោះក៏មានអ្នកផ្ញើរសារមក
*ទឺង*
«សួស្តីមិត្តសម្លាញ់»
«ឃើញសង្សារឯងដែលទេ កំពុងសន្លប់នៀក»
បុរសម្នាក់នោះក៏ផ្ញើររូបហ្វូតសន្លប់មកឲជេម
«អាចង្រៃអ៉ីត»ជេមបន្ទាប់ពីឃើញរូបនោះហើយខឹងឡើងក្តាប់ទូរស័ព្ទចង់បែក
ជេមក៏រត់ទៅប្តូរខោអាវយ៉ាងលឿនទោះឈឺជើងក៏ដោយចុះ
«ឯងឆាប់ផ្ញើរទីតាំងឲយើងមក កុំធ្វើកំសាកពេក»ជេម
«បានយើងផ្ញើរឲក៏បានតែឯងហាមប្រាប់អ្នកណាមិនអញ្ចឹងទេយើងមិនធានាសុវត្ថិភាពគេទេ»អ៉ីត
ជេមបន្ទាប់ពីឃើញទីតាំងដែលអ៉ីតផ្ញើរឲហើយក៏ជិះចេញទៅយ៉ាងលឿន
+ជាយក្រុង
ពេលនេះហ្វូតកំពុងនៅក្នុងអគារមួយដែលគេបោះបង់ចោលសភាពហ្វូតគឺអង្គុយសន្លប់លើកៅអីហើយចងដៃជាប់
មួយសន្ទុះក្រោយមកហ្វូតក៏ដឹងខ្លួន
«ហឹម....ភីខេវីនខ្ញុំនៅឯណានិ-»ហ្វូតនិយាយមិនទាន់ចប់ផងក៏មើលទៅជុំវិញខ្លួនគឺជាអគារចាស់មួយ
«ភីខេវីន?អ៉ីត?»ហ្វូត
«លេងស្អីនិង?»ហ្វូត
«បងមិនបានលេងទេលោកម៉ាហ្វៀរតូច គឺបងយកអូនមកបញ្ឆោតអាជេមនិងណា»អ៉ីត
«បងប្រាប់វាថាឲមកតែម្នាក់ឯង ហើយបងនិងសម្លាប់វាចោលដោយផ្ទាល់ដៃនៅមុខអូនតែម្តង បន្ទាប់មកអូនអាចមកនៅជាមួយបងក៏បានដែរណា»អ៉ីត
«ឯងនេះសណ្តានឆ្កែមែនវ៉ើយ»ហ្វូតនិយាយចប់ស៉ីមួយដៃរបស់អ៉ីត
«ជុៗៗ កុំនិយាយបែបនិងអី ចាំមើលល្ខោនវិញល្អជាងបងទុកពេលឲវាជិះមកតែ30នាទីទេបើវាមកមិនទាន់អូនស្លាប់ជំនួសវាទៅ»អ៉ីត
«បានយើងស្លាប់ជំនួសគេក៏បានហើយឯងឆាប់ប្រាប់គេវិញទៅថាមិនបាច់មកទេ»ហ្វូត
«ហូយ បងមិចនិងដាច់ចិត្តសម្លាប់អូនទៅមិនទាន់បានស៉ីផង ទោះបីរបស់សល់ពីអាជេមតែបងចូលចិត្ត»អ៉ីត
«ថោកទាប»ហ្វូត
«ភីខេវីនមិចបានបងស្ងាត់??»ហ្វូត
«ពន្យល់ខ្ញុំឲយល់ផងបានទេថានេះជាស្អី??!»ហ្វូត
«ក៏ដូចដែលឃើញ»ខេវីនឆ្លើយហីៗ
«ខ្ញុំខំគិតថាបងប្រៀបដូចជាបងប្រុសខ្ញុំម្នាក់ទៀតចឹងពេលដែលខ្ញុំគ្មានអ្នកណាសោះ បងមើលថែយកចិត្តទុកដាក់និងខ្ញុំណាស់ដែលធ្វើឲខ្ញុំនៀកទុកចិត្តបង ចឹងកន្លងមកវាគ្រាន់តែជាការសម្តែង?បងដឹងទេពេលនេះខ្ញុំអស់សង្ឃឹមនិងបងណាស់ បងបំផ្លាញទំនុកចិត្តខ្ញុំអស់ហើយ មិចបានបងយកខ្ញុំជាឧបករណ៍ចឹង?»ហ្វូតសួរទាំងទឹកភ្នែកដាមពេញថ្ពាល់ ទទួលស្គាល់ថាវាពិតជាឈឺចាប់នៅពេលដែលមនុស្សដែលយើងទុកចិត្តមកក្បត់យើងបែបនេះ
«កុំយំ បងមិនចង់ឃើញឯងយំ»ខេវីនចូលមកជូតទឹកភ្នែកឲហ្វូតតែហ្វូតងាកមុខចេញ
«បងប្រាប់ខ្ញុំបានទេថាវាមិនមែនជាការពិត?ខ្ញុំកំពុងយល់សប្តិទេមែនទេ?បងមិនមែនភីខេវីនរបស់ខ្ញុំទេត្រូវទេ?»ហ្វូត
«ហ្វូតបានហើយ!បងសន្យាណាថាបងមិនធ្វើបាបឯងទេបងត្រូវការតែgeminiទេ»ខេវីន
«បងធ្វើបាបគេវាដូចតែធ្វើបាបខ្ញុំអញ្ចឹង ហ្ហឹកៗៗ»ហ្វូត
«ហឺយបានហើយបងថ្លង់សម្លេងអូនយំណាស់ លោកម៉ាហ្វៀរតូច»អ៉ីត
«សល់តែ2នាទីទៀតទេ បើវាមកមិនទាន់អូនត្រៀមខ្លួនទៅ»អ៉ីត
«បងកុំមកអីណាជេម»ហ្វូតនិយាយក្នុងចិត្ត
«បងអាចប្រាប់ខ្ញុំបានទេថាបងមានរឿងអីជាមួយជេម?»ហ្វូត

វង្វេងស្នេហ៍កូនបំណុល "Love In Danger"Where stories live. Discover now