Special episode

1.2K 96 19
                                        

«បើមានជាតិក្រោយពិតបងផ្សេងឲ្យយើងបានក្លាយជាគូរស្នេហ៍ទៀតណា»ជេមនិយាយទាំងស្នាមញញឹមភ្ជាប់ជាមួយកែវភ្នែកដែរមានដក់ទឹកភ្នែកសឹងតែស្រក់មកហើយ ប៉ុន្តែពេលនោះស្រាប់តែមានសម្រឹបជើងដើរមកឈរពីក្រោយខ្នងគេហើយបានហៅឈ្មោះរបស់គេយ៉ាងពិរោះ
ជេមនៅពេលលឺសម្លេងមួយនេះធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះនេះជាសម្លេងដែលគេខានលឺមកអស់រយៈពេល១ឆ្នាំហើយ គេក៏បានបែរមកតាមសម្លេងមួយនោះ
«ហ្វូត?????»ជេមហៅឈ្មោះរបស់ហ្វូតទាំងភ្ញាក់ផ្អើល នេះគេមិនបានសុបិន្តទេមែនទេ??ជាហ្វូតរបស់គេពិតរឺអត់?គេគិតអ្វីមិនចេញទេ
«ត្រូវហើយនេះជា ហ្វូត ណាត់តាវ៉ាត់របស់បង»ហ្វូតក៏តបទៅជេមវិញទាំងញញឹមជាប់
«ហ្វូត អូនកុំលេងសើចបានទេ ក្រែងអូន....???»ជេមគេរៀបនឹងសួរហើយតែហ្វូតនិយាយកាត់
«អូនមិនបានលេងសើចទេ ដឹងត្រឹមថាអូនមិនទាន់ស្លាប់បានហើយ»ហ្វូត
«ទៅរួចបានយ៉ាងមិចទៅ??ថ្ងៃនោះបងឃើញនឹងភ្នែករបស់បងណាថាអូនមិនបាននៅជាមួយបងទៀតទេ»ត្រូវហើយគេនៅចាំហេតុការណ៍នៅថ្ងៃនោះមិនទាន់បាត់ទេគេបានឃើញហ្វូតត្រូវគេបាញ់នៅចំពោះមុខគេផ្ទាល់ហើយគេក៏បាននៅយាមហ្វូតក្នុងមន្ទីរពេទ្យរហូតទល់ភ្លឺដូចគ្នាទៅរួចបានយ៉ាងមិចទៅដែលហ្វូតនៅរស់ មិនមែនគេមិនសប្បាយចិត្តនោះគេសប្បាយចង់ឆ្គួតទៅហើយឥឡូវនេះប៉ុន្តែវាជារឿងមួយដែលនឹកស្មានមិនដល់ទាល់តែសោះ
«បើបងមិនជឿបងក៏ថើបអូនមកដើម្បីដឹងថាអូនជាមនុស្សពិត»ហ្វូត
ជេមក៏មិនចាំយូរគេក៏ដើរមកជិតហ្វូតហើយថើបថ្ពាល់របស់ហ្វូតមួយក្សឺតក៏ដឹងថានេះគឺជាមនុស្សពិតមែន បន្ទាប់មកជេមក៏ឈរសម្លឹងមុខហ្វូតឡើងភ្លឹកដែលធ្វើឲ្យហ្វូតអត់ឆ្ងល់មិនបាន
«មុខអូនប្រឡាក់អីមែនទេ?»ហ្វូត
«អត់ទេ បងខានឃើញមុខរបស់អូនយូរណាស់ហើយបងចង់នៅមើលឲ្យអស់ចិត្ត»ជេម
«បានហើយបងឈប់មើលទៅ គេអៀនណា៎.....»ហ្វូតនិយាយព្រមទាំងញញឹមយ៉ាងគួរឲ្យស្រឡាញ់
«ក៏បងនឹកនោះអី រឺមួយក៏អូនមិននឹកបងទេ??»ជេម
«នឹកបាទ!!!.......នឹកចង់ស្ទះទ្រូងហើយ មួយថ្ងៃៗបន់ឲ្យតែដល់ថ្ងៃមកជួបបងទេ»ហ្វូត
«ចុះហេតុអីអូនទើបតែមករកបងនៅពេលនេះ??»មែនហើយចុះបើហ្វូតមិនទាន់ស្លាប់ហេតុអីក៏ទើបតែមករកជេមនៅពេលនេះទៅវិញ??
ហ្វូតមិនបានឆ្លើយតបអ្វីទេបានតែញញឹមមិនសូវសម ពេលនេះសញ្ញាសួរពេញខួរក្បាលរបស់ជេមហើយតែគេក៏មិនសួរច្រើនដែលចាំហ្វូតព្រមប្រាប់គេពេលណាគេនឹងស្តាប់ពេលនឹងសុំតែពេលនេះមានហ្វូតនៅក្បែរគឺគ្រប់គ្រាន់ហើយ
«បានហើយយើងទៅផ្ទះរបស់យើងសិនទៅ»ជេម
«អឹម»
+ភូមិគ្រិះរបស់ជេមីណាយ
ពេលមកដល់ភ្លាមជេមក៏ប្រញាប់ចុះមកបើកទ្វាឲ្យហ្វូតហើយក៏ចាប់លើកបីហ្វូតចូលផ្ទះធ្វើឲ្យអ្នកបម្រើក្នុងផ្ទះបើកភ្នែកធំៗសឹងមិនជឿនូវអ្វីដែលខ្លួនបានឃើញ នេះជាអ្នកប្រុសតូចរបស់ពួកគេត្រូវទេ??
ឯជេមវិញមិនបានខ្វល់អ្វីច្រើនទេគេក៏បាននាំហ្វូតមកបន្ទប់របស់ពួកគេទាំងពីរ
+ក្នុងបន្ទប់
សុខៗស្រាប់តែហ្វូតបានសួរជេមថា
«បងចង់ដឹងមែនទេថាអូនអាចនៅរស់បានយ៉ាងដូចម្តេច?»ហ្វូត
«មិនអីទេបើអូនមិនទាន់ព្រមនឹងប្រាប់បងក៏មិនដែលបងចាំបាន»ជេម
«តាមពិតទៅនៅថ្ងៃនោះអូនក៏ពិតជាបានស្លាប់ពិតមែន ពេលដែលអូនបើកភ្នែកមកគឺឃើញខ្លួនឯងនៅមន្ទីរពេទ្យហើយបានឃើញរាងកាយរបស់ខ្លួនឯងគេងនៅលើគ្រែអ្នកជំងឺមានគ្រប់ក្រណាត់សហើយអូនក៏ឃើញបងឈរយំនៅជិតសពរបស់អូនដែលធ្វើឲ្យអូនពិបាកចិត្តខ្លាំងណាស់ពេលឃើញបងធ្លាក់ក្នុងសភាពបែបនេះ ហើយពេលនោះក៏មានអ្នកហៅឈ្មោះរបស់អូន អូនក៏ងាកទៅតាមប្រភព
សម្លេងនោះហើយអ្នកដែលហៅអូននោះគឺជាប៉ាម៉ាក់របស់អូន ហើយអូនក៏សួរទៅពួកគាត់ថាតើ អូនពិតជាស្លាប់មែនរឺ??ហើយពួកគាត់ក៏ក្រវីក្បាលហើយក៏ដេញប្រលឹងអូនឲ្យទៅចូលក្នុងរាងកាយរបស់អូនវិញមុនពេលថ្ងៃរះបើអូនចូលមិនបានមុនថ្ងៃរះទេអូននឹងត្រូវស្លាប់ពិតប្រាកដមែនហើយពួកគាត់ក៏រលាយបាត់ទាំងដែលអូនមិនទាន់នឹងបានសួរនាំពួកគាត់អស់ចិត្តផង»
«នៅពេលដែលអូនដឹងខ្លួនមកក៏មិនបានឃើញមានអ្នកណានៅក្នុងបន្ទប់នេះទេក្រៅពីបុរសម្នាក់ដែលស្លៀកពាក់ឈុតពណ៌ខ្មៅហើយអូនក៏មើលមុខគេមិនច្បាស់ដូចគ្នា ពេលនោះគេបានដកម្ជុលចេញមកចាក់អូនហើយអូនក៏សន្លប់បាតស្មារតីម្តងទៀត»
«នៅពេលដែលអូនដឹងខ្លួនម្តងទៀតក៏នៅក្នុងខ្ទមតូចមួយនៅកណ្តាលព្រៃបាត់ទៅហើយៗរបួសរបស់អូនក៏ត្រូវបានលាងយ៉ាងស្អាតទៀតផង តែជើងរបស់អូនមានច្រវ៉ាក់ចាក់ជាប់មិនឲ្យអូនកម្រើកកើតទេពេលនោះអូនខ្លាចខ្លាំងណាស់ព្រោះមិនស្គាល់បុរសម្នាក់នោះទេហើយពេលនោះគេក៏បើកទ្វាចូលមក អូនក៏សួរទៅគេថា(លោកជាអ្នកណា?)គេមិនឆ្លើយនឹងសំណួររបស់អូនហើយបែរជានិយាយថា(មិនបាច់បារម្ភទេខ្ញុំមិនធ្វើអ្វីលោកទេ!) អូនក៏មិនបានមាត់អ្វីច្រើនដែរព្រោះនៅឈឺរបួសមិនទាន់បាត់មិនមានកម្លាំងនិយាយច្រើន»
«ប្រហែលជាមួយអាទិត្យក្រោយមករបួសអូនក៏រាងធូរស្រាលបន្តិច អូនក៏បានសួរគេថាចាប់អូនមកក្នុងគោលបំណងអ្វី???គេក៏ឆ្លើយថាដោយសារស្អប់និងច្រណែនអូនដែលមានបងនៅក្បែរ អូនក៏បានសួរគេម្តងទៀតថាគេជាអ្នកណាហើយលើកនេះគេក៏ឆ្លើយនឹងសំណួរអូនដូចគ្នា គេថាគេឈ្មោះ អេវីន ជាមនុស្សម្នាក់ដែលធ្លាប់ស្និទ្ធស្នាលនឹងបងជាងគេហើយបន្ទាប់មកមានរឿងអីទៀតអូនមិនចាំនោះទេ»
«ហើយដែលអូនអាចរត់ចេញបានបែបនេះដោយសារតែភាពធ្វេសប្រហែសរបស់គេ»
«អូននៅតែមិនអស់ចិត្តថាគេចង់ធ្វើអ្វីឲ្យពិតប្រាកដទេ»ហ្វូត
«មិនអីទេតាមតែគេទៅសំខាន់ពេលនេះអូនបាននៅជាមួយបងវិញហើយ»ជេម
«ចុះបងស្គាល់គេទេ??»ហ្វូត
«ស្គាល់ហើយស្គាល់ច្បាស់ទៀតផង»
«បានហើយឈប់និយាយរឿងអត់ប្រយោជន៏នេះទៀតទៅ អូនឃ្លានហើយ»ហ្វូត
«ឃ្លានអី??ឃ្លានបាយរឺឃ្លានបង»ជេមសួរទៅកាន់ហ្វូតយ៉ាងច្រឡឺម
«និយាយឡប់ស្អីរបស់បងនឹង!!បែកគ្នាមួយឆ្នាំហើយនៅខឹលដដែល ឆឹស!!»
«អា៎ៗៗ...ឈប់និយាយក៏បានទៅងូតទឹកទៅចាំបងនាំទៅញាំអីនៅខាងក្រៅ»ជេម
«អូខេ»
...........................................................
ពីមួយថ្ងៃទៅមួយថ្ងៃពួកគេកាន់តែស្រលាញ់គ្នាទៅៗហើយនៅក្បែរគ្នាសឹងតែគ្រប់នាទីនិយាយទៅស្នេហាគេស្អិតរមួតណាស់ទោះមានអ្នកចង់បំបែកក៏បំបែកមិនកើតដែរ ឯជេមីណាយទៅណាក៏យកហ្វូតទៅតាមខ្លួនដែលគេមិនចង់ឲ្យហ្វូតនៅម្នាក់ឯងទេព្រោះគេដឹងថាហ្វូតពេលនេះមិនសូវមានសុវត្ថិភាពនោះទេ
ជេមគេសន្យានឹងខ្លួនឯងហើយថានឹងមិនឲ្យហ្វូតចាកចេញពីខ្លួនទៀតទេគេនឹងការពារហ្វូតឲ្យបានល្អបំផុត

វង្វេងស្នេហ៍កូនបំណុល "Love In Danger"Where stories live. Discover now