Ep24

1.2K 74 33
                                    


+ព្រឹកឡើង
ហ្វូតបើកភ្នែកមកមិនឃើញសង្សារខ្លួននៅជិតខ្លួនទេដល់តែងើបមកក៏ឃើញnoteគេសរសេរទុកលើតុ
In note
ថ្ងៃនេះបងមានការបន្ទាន់ហើយក៏ខ្ចិលដាស់អូនក៏មកមុនមិនបានប្រាប់បើអូនក្រោកមកមិនឃើញបងកុំរករឿងណាពេលណាបងធ្វើការរួចបងនិងប្រញាប់ទៅរកអូនវិញហើយមួយទៀតអូនមិនបាច់ចុះដើរទៅណាទេចាំបងឲម៉ែដោះយកអាហារមកឲដល់បន្ទប់ហាមចុះដើរទៅណាម្នាក់ឯងខ្លាចដួលគ្មានអ្នកជួយលើកទេ នៅតែលើគ្រែបានហើយ

ហ្វូតអានសារនោះចប់ក៏យកទូរស័ព្ទមកលេង វាពិតជាគួរឲធុញណាស់ដែលនៅតែលើគ្រែបែបនេះសង្សារក៏មិននៅឆាតទៅក៏មិនចូលមើលទៀត គួរឲខឹងណាស់ហើយទម្រាំជេមមកដល់ផ្ទះវិញវាយប់បាត់ហើយ
តែជេមមកដល់គេមិនបានឡើងទៅលើភ្លាមទេគេនៅអង្គុយនៅមាត់អាងទឹកសិនព្រោះស្រ្តេសនិងការងារមួយថ្ងៃហើយចៃដន្យអីហ្វូតកំពុងដើរយឺតៗមួយៗមករកអីញាំល្មមក៏បានឃើញសង្សារខ្លួនកំពុងនៅមាត់អាងគេក៏ចូលទៅជិត
គ្រាន់តែចូលមកដាក់គូទអង្គុយភ្លាមញ៉ែតៗដាក់អ្នកម្ខាងទៀតភ្លែត
«មិចបានមិនចូលមើលឆាតអូន បងដឹងទេអូនអប្សុកណាស់ ហឹស!»
ជេមមិនតបតអ្វីទេគេក៏ទាញហ្វូតមកអោបដើម្បីមានកម្លាំងចិត្តបន្តិច
ហ្វូតឃើញបែបក៏រាងយល់ស្ថានការដែលគេក៏បានសួរនាំជេម
«ជេម???»ហ្វូត
«សុំនៅបែបនេះឲបានយូរបន្តិច»ជេម
«បងកើតអីមែនទេ??»ហ្វូត
«ក៏ស្ត្រេសនិងការងារពេញមួយថ្ងៃហើយ»ជេម
«ហឹមមម នៅកន្លែងការងារកើតអីមែនទេ?»ហ្វូត
«គឺបាត់ឯកសារសំខាន់ នេះបងឲគេរកមួយថ្ងៃហើយ មិនឃើញទេបងនៅតែឆ្ងល់ថាវាយកបាន ដោយរបៀបណាទៅ»ជេម
«ហឹមមម នេះបងបាត់ស្ត្រេសរឺនៅ??»ហ្វូត
«នៅទេ»ហ្វូតក៏បានងើបដើរទៅឈរពីក្រោយជេម
«បើមិនបាត់ចាំអូនជួយ»ហ្វូត
«នេះអូនចង់-»ជេមនិយាយមិនទាន់ចប់ផងត្រូវបាន ហ្វូតច្រានចូលទឹកបាត់
ប្រូង*
«ហឹម...ហ្វូតលេងអីរបស់អូននៀក??»ជេម
«ជួយបងនោះអី ហាហាហា»ហ្វូតនិយាយទាំងសើច
«ចង់លេងជាមួយបងមែនទេ?បាន....»ជេមក៏បានងើបពីអាងសម្តៅទៅរកហ្វូតដែលធ្វើឲហ្វូតភ័យមិនស្ទើរទេចង់រត់ក៏រត់មិនកើត
«ជេម កុំចូលមកជិតអូនណា ប្រយ័ត្នអូនខឹង!»ហ្វូត
«ជួយមិនបានទេអូនជាអ្នកផ្តើម»ជេមថាហើយក៏ចូលទៅលើកបោះហ្វូតចូលទៅក្នុងអាងទឹកភ្លាមៗដែលធ្វើឲហ្វូតឈ្លក់ទឹកសឹងស្លាប់
«ge mi ni អូនខឹងបងហើយ ហឹស»ហ្វូត
«បងធ្វើលេងតើស»ជេម
«ហុចដៃមកអូនតោងឡើងវិញ រងាណាស់»តែអ្នកណាទៅដឹងទៅពេលដែលជេមហុចដៃទៅឲហ្វូតតោងនិងក៏ត្រូវហ្វូតទាញចូលមកក្នុងអាងវិញឡើងមួយទំហឹង
«យ៉ា...មានកម្លាំងវិញហើយមែនទេបែបនេះយប់និង យក1ទៀតល្អទេ??»
«និយាយឆ្គួតស្អីរបស់បងនិង ឡប់ណាស់»ហ្វូតនិយាយទាំងថ្ពាល់ក្រហមព្រើងៗ
«បងឈប់ស្ត្រេសរឺនៅ ??»ហ្វូត
«ហឹមម ឲតែបាននៅជិតអូនបងលែងអីហើយ»ជេមនិយាយទាំងខិតមកជិតហ្វូតហើយក៏ក្រសោបមុខគេជាប់
ជេមក៏បានអោនសន្សឹមៗទៅថើបបបូរមាត់pinkៗនោះហ្វូតក៏លើកដៃទៅតោងលើកgeminiពួកគេបឺតមាត់គ្នាឡើងមួយសន្ទុះធំទើបជេមលែងចេញពីមាត់ហ្វូតវិញ ជេមក៏បានអោនទៅថើបម្តងទៀតតែកូនចៅដ៏សែនល្អកម្ររកបានៗមកកាត់ចង្វាក់បាត់ហើយ
«ចៅហ្វាយយយ បាទទទ អ៊ុប-»ជេកនិយាយទាំងយកដៃខ្ទប់មាត់ព្រោះតែរូបភាពមិញនេះច្បាស់ៗពេក
ជេមនិងហ្វូតក៏បានដកមាត់ចេញពីគ្នា
«អាជេកកក ចាំមើលយើងកាត់ប្រាក់ខែឯងហើយ»ជេមនិយាយទាំងខឹងបិះបានហើយមកកាត់ចង្វាក់អីណាអាណាមិនខឹង
«អូយ ចៅហ្វាយហ៎....គឺខ្ញុំមកបបួលចៅហ្វាយផឹកនិងណាឃើញចៅហ្វាយស្ត្រេស តែបែរជាត្រូវមកស្តីឲបែបនេះវាមិនអយុត្តិធម៍ពេកទេអី??»ជេក
«ទៅចាំយើងមុនទៅ»ជេម
«តែថា...ថើបម្តងទៀតបានទេមិញមកអត់ទាន់»ជេក
«នៅមិនទៅទៀតតិចត្រូវ!??»ជេម
«ទៅហើយៗៗ ជម្រាបលាបាទ»ជេកក៏រត់ចេញទៅបាត់ទៅ បែរមកមើលហ្វូតនេះវិញអៀនឡើងរឹងខ្លួនហើយមុខក៏ក្រហមទៀត
«ហ្វូត???មុខអូនក្រហមម៉េស??កុំប្រាប់ថាអៀនណា»ជេមនិយាយញ៉ោះហ្វូតទាំងដែលដឹងហើយថាគ្នាអៀន
«ហ៉ើយ ជេមអូនវាយបងបែកមាត់ឡូវហើយនៅមកនិយាយធម្មតាបានទៀត ឆឹស»ហ្វូត
«ធ្វើមើលមិនដែលថើបគ្នា»ជេម
«ឡប់!!!!!!!»ហ្វូតត្រូវលេបសម្តីចូលពោះវិញភ្លាមព្រោះពេលនេះបបូរមាត់ត្រូវបានគ្របជិតបាត់ហើយ
«អ៊ឹមមម........»
«តែហ៊ានជេរទៀតបងចាប់អុកនៅអាងទឹកនិងហើយ»ជេមនិយាយគម្រាមក្មេងក្បាលខូច
«មិនហ៊ានទេបាទ»ជេមសែនខ្នាញ់អើយសែនខ្នាញ់ពេលហ្វូតនិយាយបែបនេះ
«តោះឡើងលើវិញនៅក្នុងទឹកយូរមិនល្អទេ»ជេមក៏បានលើកបីហ្វូតឡើងទៅបន្ទប់វិញ
ទៅដល់ក៏ងូតទឹកស្លៀកពាក់ឲគេមួយset
«បងចុះក្រោមសិនណា»ជេម
«ទៅដែរ»
«ទៅធ្វើអី??»
«ទៅផឹកដែរ ហិហិ»ហ្វូតសើចឡើងលឹបភ្នែក
«ណាណាៗៗៗៗទៅដែរណា»ម្ញិម្ញក់ដាក់ប៉ុននិងហើយណាទៅដាច់ចិត្តទុកក្នុងបន្ទប់ម្នាក់ឯងហ៎

វង្វេងស្នេហ៍កូនបំណុល "Love In Danger"Where stories live. Discover now