«ជេម???????!»ហ្វូត
«ស្វាគមន៏ការត្រលប់មកវិញ សង្សារ សំណព្វ ចិត្ត»ជេម
ហ្វូតនិយាយអីលែងចេញហើយនេះខំគេចណាស់មិចបានជាមកជួបណាស់ចឹង
«មិចបានគាំងចឹងbaby ហឹម??»ជេមនិយាយព្រមទាំងដើរទៅជិតហ្វូតៗក៏ខំដើរថយក្រោយរហូតបុកនិងទ្វា
«អឹប....»ហ្វូតមិនត្រឹមតែនិយាយមិនចេញទេថែមទាំងឈួលច្រមុះរកយំទៀតផងតែគេខំប្រឹងទប់
«អូនអត់មានអីត្រូវប្រាប់បងទេមែន??»ជេម
ហ្វូតមិននិយាយអីហើយប្រុងនិងគេចចេញតែជេមយកដៃមកឃាំង
«ឆ្លើយនិងបងមក???»ជេមនិយាយទាំងកំហក
«ហ្ហឹកៗៗៗៗៗហ្ហឹក»ទីបំផុតទឹកភ្នែកដែលខំទប់ជាយូរក៏ស្រក់ចុះមកយ៉ាងច្រើន ហ្វូតក៏សម្រូតខ្លួនចុះយឺតៗរហូតដល់ប៉ះផ្ទាល់និងការ៉ូ
«ហ្ហឹកហ្ហឹកៗៗ»
«ហ្វូតឆ្លើយនិងបង អូនមានដឹងទេពេលអូនមិននៅបងស្ទើរតែឆ្គួតទៅហើយ!»ជេម
«ចុះបងគិតថាខ្ញុំនៅស្រួលណាស់មែនទេ ហ្ហឹកៗៗ»ហ្វូត
«អាចទេ មកនៅជាមួយបងវិញមកណា»ជេមនិយាយរបៀបអង្វរ
«អត់ទេជេម បើបងស្រឡាញ់ខ្ញុំពិតមែនបងដោះលែងខ្ញុំទៅណា»ហ្វូត
«ហ្វូត............»ជេម
«បងអាចបកស្រាយបានណា»ជេម
«បកស្រាយ???បកស្រាយយ៉ាងមិចបើបងបានធ្វើវាបាត់ហើយនិង!»ហ្វូតនិយាយឆ្លើយទៅជេមវិញទាំងទឹកភ្នែកដាមពេញថ្ពាល់
«បងសុំទោសៗ សុំទោសពិតមែនបងនិងមិនធ្វើបែបនិងទៀតទេ»ជេម
«បងមានដឹងទេរយះពេល១ខែមកនេះខ្ញុំខំព្យាយាមបំភ្លេចបងណាស់តែបងនៅតែតាមលងបន្លាចខ្ញុំ. រហូតៗដល់ខ្ញុំមិនអាចគេងបាន ខ្ញុំត្រូវប្រើប្រាស់ថ្នាំជារាងរាល់ថ្ងៃបងមានដឹងទេ??បងគិតថាវាស្រួលណាស់មែនទេ??»ហ្វូត
«អត់ទោសឲបងផងណា បងដឹងខុសពិតមែន»ជេមនិយាយព្រមទាំងក្តោបមុខហ្វូត
«បងចាំអត់ថាបងបានសន្យាអ្វីខ្លះ??បងបានប្រាប់ខ្ញុំថានិងមិនធ្វើឲខ្ញុំខូចចិត្តទេតែឥឡូវខ្ញុំរស់ដូចស្លាប់ចឹង! តើឲខ្ញុំជឿបងបានយ៉ាងមិចទៀត??»ហ្វូត
ជេមគាំងម្តងហើយពេលនេះនិយាយអត់ចេញទេព្រោះវាត្រូវចំណុចពេក ជេមបានឱនសន្សឹមៗប្រុងចូលទៅថើបហ្វូតតែត្រូវហ្វូតបដិសេដដោយងាកមុខ ចេញហើយហ្វូតក៏បានរុញជេមចេញពីខ្លួនតែជេមមិចនិងលែងងាយៗទៅ??គេក៏បានទាញហ្វូតមកវិញយក មកអោបជាប់ខ្លួន
«ទទួលស្គាល់ណាថារង្វង់ដៃបងពិតជាកក់ក្តៅមែនតែពេលឃើញមុខបងរឿងមិនល្អៗចេះតែចេញមកឲអូនឃើញ »ហ្វូតនិយាយក្នុងចិត្ត
ជេមអោបហ្វូតបានមួយសន្ទុះក៏បានហ្វូតរុញចេញមួយទំហឹងហើយហ្វូតក៏បានដើរចេញតែត្រូវជេកមកឃាំងមុខ
«បងជេក ចេញទៅ...»ហ្វូត
«តែ-»ជេក
«ជេកឲហ្វូតទៅៗ កុំឃាត់ឃាំងគេបែបនេះអី»ជេម
YOU ARE READING
វង្វេងស្នេហ៍កូនបំណុល "Love In Danger"
Fanfiction«អូនស្រឡាញ់បង នេះជាលើកទី១ហើយក៏ជាលើកចុងក្រោយដែលៗអូននិយាយប្រាប់បង» «gemini norawit អូនស្រឡាញ់បង!!!»
