#ថ្ងៃថ្មី វេលាម៉ោង8នៅប្រទេសអីតាលី
ទ្វាបន្ទប់បានបើកឡើង បរិវេណapartmentដ៏ធំទូលាយ សឹងតែស្មើរផ្ទះមួយទៅហើយ ការរចនាបទយ៉ាងល្អប្រណិត ស៊ីវីលៃ តាមបែបអ្នកអភិជន។ នីគីដើរមើលក្នុងapartmentនោះបណ្ដើរ ចំហមាត់បណ្ដើរ ព្រោះវាស្អាតខ្លាំងណាស់។ តែភ្លាមនោះសម្លេងក្រលរមួយបានមកនិយាយជិតត្រចៀករបស់នាយខ្សឹបៗ
" យ៉ាងមិចចូលចិត្តហេស៎? តែកុំទាន់សប្បាយអរពេក ព្រោះឯងនឹងមានហានិភ័យខ្ពស់ដែលមកនៅជាមួយយើង!"វាជាសម្លេងរបស់ហ៊ឺសឹង គេចង់គម្រាមនាយរឿងអីមែនទេ?
" ហានិភ័យអីទៅ?"នីគីសួរឡើងទាំងមិនកម្រើក សួរទាំងស្រៀវឆ្អឹងខ្នង
"វាមិនត្រូវដែល សាកគិតខ្លួនឯងទៅ! ដឹងត្រឹមថាសម័យនេះប្រុសក៏បានស្រីក៏បាន-! " ស៊ុងហូនជាអ្នកនិយាយបន្ដម្ដង តែក៏ត្រូវកាត់ដោយសារនាយតូច
"ខ្ញុំ-ខ្ញុំ-ខ្ញុំទៅមើលបន្ទប់គេងសិនហើយ! "នីគីនិយាយហើយក៏រត់ត្រុយទៅកាន់បន្ទប់គេង ចំណែកស៊ុងហូននឹងហ៊ឺសឹងក៏នាំគ្នាទៅអង្គុយចុចទូរសព្ទលើសាឡុងធ្វើមិនដឹង
ប្រហែល30នាទី នីគីត្រឡប់មកវិញ ទាំងញញឹមញញែមមិនបាត់
"អ្នកប្រុស! ក្នុងផ្ទះនេះមានបន្ទប់គេង3! បន្ទប់មួយនៅដាច់ដោយលែកនៅជាន់ទី1 ចំណែក2ទៀតនៅជាន់ទី2!"នីគីប្រាប់ទៅកាន់អ្នកទាំង2 តែគ្មានការឆ្លើយតបអ្វីទាំងអស់
"ខ្ញុំគេងនៅជាន់ទី1 ចំណែកអ្នកប្រុសនៅជាន់ទី2-" នាយតូចនិយាយមិនទាន់ចប់ផង កម្លោះត្នោតទាំង2ក៏អូសវាលីរបស់ខ្លួនទៅជាន់ទី2បាត់ទៅ ទុកឲនីគីឈរម្នាក់ឯង
"*គ្មានសិលធម៌ គេកំពុងនិយាយដើរទៅណាបាត់! តែខ្ជឹលខ្វល់ណាស់! ទៅរៀបចំបន្ទប់គេងវិញល្អជាង!*" នាយថាចប់ក៏អូសវាលីដើរតម្រង់ទៅកាន់បន្ទប់ថ្មីរបស់ខ្លួនទាំងរំភើបឥតឧបមារ
អ្នកទាំង3ចាប់ផ្ដើមដកប្រដាប់ប្រដាររបស់ខ្លួនរៀបចំ ទៅតាមកន្លែងនីមួយៗ។ ម៉ោងប្រហែលជា5ល្ងាចអ្វីៗក៏រួចរាល់កម្លោះទាំង2ក៏ដើរចុះមកជាន់ក្រោមក៏ឃើញនីគីកំពុងហក់ចុះហក់ឡើងក្នុងផ្ទះបាយ។ មុនដំបូងថាមិនចង់សើចទេ តែមើលទៅវាកំប្លែងខ្លាំងពេក នឹងបានថាកើតអត់យកកម្ពស់មកជាមួយវេទនាមែនទែន…។
YOU ARE READING
ចៅហ្វាយប្រុសទាំង2 | heehoonki,🚩
Romansa" ឯងជាកម្មសិទ្ធត្រកូលlee ដូច្នេះហាមសូម្បីទៅនិយាយជាមួយអ្នកណាក្រៅពីពួកយើង! " " ឯងហ៊ានតែទៅទាក់ទងនឹងវាម្ដងទៀតយើងមិនធានា ថាវានឹងអាចមានជីវិតរស់ដល់ស្អែកនោះទេ!" Red flag story... 🚩