Ep2 :វិសមកាលថ្មី

1K 137 5
                                    

ពេលវេលាបានកន្លងផុតទៅ1សប្ដាហ៍ហើយ វាក៏ជាថ្ងៃដែលឆ្នាំសិក្សាថ្មីជិតចូលមកដល់ដែល ដូច្នេះអ្នកស្រីលីក៏កោះហៅកូនៗជាមួយនឹងនីគីមកជួបនិយាយនៅក្នុងបន្ទប់ទទួលភ្ងៀវ

" ពួកឯងក្នុងឆ្នាំថ្មីនេះម៉ាក់នឹងឲឯងទៅនៅapartmentហើយ!"

"ពិតប្រាកដទេអ្នកម៉ាក់?"​ហ៊ឺសឹងសួរឡើងទាំងសប្បាយចិត្ត វាដល់ពេលដែលគេអាចរស់នៅតែម្នាក់ឯង​ធ្វើអ្វីដែលគេចង់ធ្វើហើយ

"អឹម~ តែមិនមែននៅតែម្នាក់ឯងទេ!"​អ្នកស្រីលី និយាយឡើងស្របពេលដែលលោកប្រុសធំ ដើរចូលមកជាមួយកូនសោរapartment បីក្នុងដៃ

"​ចុះនៅគ្នាប៉ុន្មាននាក់? "ស៊ុងហូនសួរឡើង

   ចំណែកនីគីឯណេះវិញធ្វើមុខភ្លឺសៗព្រោះមិនដឹងថាគេហៅខ្លួនមកធ្វើអី...

"ចំណែកក្មួយគី អ៊ំបានចុះឈ្មោះឲក្មួយរៀនសកលវិទ្យាល័យដែលហើយ! "លោកប្រុសធំនិយាយឡើងធ្វើឲ នីគីភ្ងាក់ផ្អើលយ៉ាងខ្លាំង... គាត់បានចុះឈ្មោះអោយនាយរៀនបន្ដមែនទេ?

"លោកប្រុសធំចុះឈ្មោះឲខ្ញុំបាទ??" នីគីសួរឡើងទាំងរំភើប ព្រោះនាយគ្មានសមត្ថភាពបន្ដការសិក្សារបស់ខ្លួននោះទេ នាយត្រឹមជាអ្នកធ្វើការក្នុងផ្ទះត្រកូលleeប៉ុណ្ណោះ

"​ត្រូវហើយ!  "លោកប្រុសធំតបធ្វើឲនីគីរលីងរលោងទឹកភ្នែក

"អរគុណខ្លាំងណាស់ លោកប្រុស!"​នីគីនិយាយអរគុណ

"អៅ! មិចបានយំ? មិនសប្បាយចិត្តទេមែនទេ? " អ្នកស្រីលីសួរឡើង

"អត់ទេ! សប្បាយចិត្តណាស់បាទ!"​នីគីតបទាំងគ្រវីក្បាលញាប់ស្មេញ

" ចឹងកុំយំ!" អ្នកស្រីលីនិយាយឡើង ចំណែកកម្លោះត្នោតទាំង2វិញធ្វើទឹកមុខធុញទ្រាន់ខ្លាំងណាស់

"ឥឡូវចូលសាច់ការយើងវិញ! " លោកប្រុសធំស្រដីឡើង

"​បាទ​"

"​ពួកឯងទាំងបីត្រូវទៅនៅក្នុងapartment ជាមួយគ្នា!"

"តែ- "

"​គ្មានតែ កាហ្វេអ្វីទាំងអស់ស៊ុងហូន!"​

"ពួកឯងត្រូវទៅក្នុងapartmentក្នុងថ្ងៃស្អែកដើម្បីទៅរៀបចំអីវ៉ាន់!"​

ចៅហ្វាយប្រុសទាំង2 | heehoonki,🚩Where stories live. Discover now