"នេះលេខទូរសព្ទរបស់ខ្ញុំ! អាចទាក់ទងមកបាន!"បុរសអ្នករត់តុនោះហុចក្រដាសមួយដែលខ្លួនទើបសរសេរលេខទូរសព្ទហើយឲទៅរាងតូចដែលឈរអៀន កំរើកមិនរួច
"អរ-អរគុណ!" នីគីលាតដៃទៅទទួលក្រដាសនោះទាំងអឹមអៀន តែក៏ស្រាប់តែមានដៃមួយមកចាប់ដៃគេជាប់! (គ្មានអ្នកណាទេ!!!!)
"ឯងធ្វើអី??" ហ៊ឺសឹងសម្លុតទៅកាន់អ្នករត់តុនោះ
"គឺ.. គឺ.. មិនបានធ្វើអីទេបាទ!"
"ឯងគិតថាយើងមិនឃើញឯងកំពុងញ៉ែ សង្សារ យើងទេឬ???"
ប្រយោគមួយមាត់ចេញពីមាត់ ហ៊ឺសឹងធ្វើឲនីគីដែលឈរទីនោះ ចាប់ផ្ដើមមិនស្រួលបេះដូងលោត ដុកដាក់ៗ ញាប់ ខុសធម្មតា ថ្ពាល់ចាប់ផ្ដើមឡើងក្រហម
"អ៎! ខ្ញុំសុំទោសផងបាទ!!"អ្នករត់តុនោះឆាប់ឪនសុំទោស
"ឆាប់ចេញទៅមុននឹងយើងហៅអ្នកគ្រប់គ្រងមកទីនេះ!! "ហ៊ឺសឹង
ក្រោយដេញអ្នករត់តុនោះចេញទៅ ហុំឺសឹងចាប់អូសដៃនីគីមួយទំហឹងចូលទៅក្នុងបន្ទប់ភោជនីយដ្ឋានដែលពួកគេកក់។ កែវភ្នែកមុតស្រួច2គូរកំពុងសម្លឹងមើលក្មេងប្រុសកំសត់ដែលឈរឪនមុខចុះ!។
"មានអីនិយាយទេ??" សុ៊ងហូនសួរឡើងជាមួយសម្លេងខឹង
"អត់ទេ! "នីគីតប
" ចឹងឯងចង់ទៅទាក់ទងវាណាស់មែនទេ??" សុ៊ងហូនសួរបន្ថែម
"មិនមែនចឹងទេ! ខ្ញុំគ្រាន់....... ខ្ញុំ........ មិនទេ...."
"យ៉ាងមិចនិយាយមិនចេញឬ??" ស៊ុងហូន ចំំរិតសួរបន្ថែម
" មកពីអ្នកប្រុសចេះតែសួរនឹងហើយ! ទៅឆ្លើយយ៉ាងមិចចេញ!"ប្រមូលអស់ហើយភាពក្លាហានដើម្បី និយាយប្រយោគនេះ
"នីគី!! បើសិនជាឯងហ៊ានតែទៅទាក់ទងនឹងអ្នកណាផ្សេងទៀតយើងមិនធានា ថាវានឹងអាចមានជីវិតរស់ដល់ស្អែកនោះទេ! " ស៊ុងហូន និយាយព្រមយកដៃចង្អុលទៅកាន់នីគី
"ខ្ញុំមិនឃើញថាវាពាក់ពន្ធ័អីនឹងអ្នកប្រុសទេ! "នីគីតបទៅវិញ
" អូហ៍!!!!!! មិនឃើញ មែនទេ?? មិនមានអ្វីពាក់ពន្ធ័ត្រូវទេ??? ឯងចង់ឲពាក់ពន្ធ័នឹងគ្នាមែនទេ? បើឯងចង់ប្រាប់យើងមក! "ហ៊ឺសឹងនិយាយម្ដង
YOU ARE READING
ចៅហ្វាយប្រុសទាំង2 | heehoonki,🚩
Romance" ឯងជាកម្មសិទ្ធត្រកូលlee ដូច្នេះហាមសូម្បីទៅនិយាយជាមួយអ្នកណាក្រៅពីពួកយើង! " " ឯងហ៊ានតែទៅទាក់ទងនឹងវាម្ដងទៀតយើងមិនធានា ថាវានឹងអាចមានជីវិតរស់ដល់ស្អែកនោះទេ!" Red flag story... 🚩