Ep4: មិនដឹងអ្នកណាកូនចៅអ្នកណាចៅហ្វាយទេ

1.1K 153 14
                                    

អ្នកទាំងបីចុះពីលើឡានរបស់ខ្លួនហើយក៏ដើរតម្រង់ទៅកាន់ផ្សារទំនើប ។ ហ៊ឺសឹង ស៊ុងហូនប្រៀបដូចជាអង្គរក្សរបស់នីគីយ៉ាងចឹង។ ជាធម្មតាចៅហ្វាយតែងតែដើរមុន ចំណែកកូនចៅដើរតាមពីក្រោយ តែពេលនេះកូនចៅដើរមុន ចៅហ្វាយដើរតាមពីក្រោយ។

មនុស្សម្នាគ្រប់គ្នាសម្លឹងទៅកាន់ពួកគេ ជាពិសេសទៅកាន់នាយតូច មនុស្សអីស្អាតម្លេះ បើរាងវិញស្រីសុំចាញ់ សាច់សរដូចគុជខ្យង។ អាវសស្ដើង ជាមួយនឹងខោកាប៊ូយខ្លីត្រឹមភ្លៅ ស្អាតឥតទាស់ត្រង់ណា...។ អ្នកណាមិនដឹងគិតថាអ្នកទាំង2ដែលដើរក្រោយនោះជាកូនចៅនីគីផង។ (ស្រមៃខ្លួនឯងទៅ)​

ស៊ុងហូនឃើញទើសភ្នែកក៏ចាប់ទាញនាយតូចមកនៅជិតខ្លួនដោយមានហ៊ឺសឹងនៅខាងស្ដាំដៃ។ ចំណែកនីគីវិញឃើញកាយវិការរបស់ស៊ុងហូនហើយជ្រេញមែនទែន។

"ឯង​តែងតែស្លៀកពាក់បែបនេះនៅពេលដែលឯងមកក្រៅជាមួយយើង!"​ស៊ុងហូនអោនខ្សឹបៗទៅកាន់នាយតូច

"ខ្ញុំចង់ពាក់បែបណាក៏បានមិនទាក់ទងនឹងអ្នកប្រុសទេ!"​នីគីខ្សឹបតបទៅវិញ

"ឯងដឹងហើយមែនទេថានឹងមានរឿងអ្វីកើតឡើង? ឯងកំពុងតែធ្វើឲយើងមិនសប្បាយចិត្តហើយណានីគី! ឯងចង់ឲយើងធ្វើដាក់ឯងដូចនៅកូរ៉េមែនទេ? "ហ៊ឺសឹង អោនទៅជិតនីគីហើយក៏ខ្សឹបទៅកាន់ត្រចៀកធ្វើឲនីគីព្រឺរោមជាខ្លាំង​

ចង់ដឹងទេថាតើមានរឿងអ្វីកើតឡើង??

#3ខែមុន

នីគីស្ថិតក្នុងសម្លៀកបំពាក់គេងដូចសព្វមួយដង គឺខោខ្លីត្រឹមភ្លៅជាមួយអាវhoodieធំៗ ។នាយកំពុងអង្គុយចាំស៊ុងហូននៅក្នុងបន្ទប់ទទួលភ្ងៀវ។ អ៊ំរបស់នាយ ជាមួយនឹងលោកប្រុសលោកស្រីលីមានធុរៈត្រូវទៅdaegu​ដូចនេះក្នុងផ្ទះនេះមានតែនាយតូច,​ស៊ុងហូន,​ហ៊ឺសឹងប៉ុណ្ណឹងឯង​ ។សុ៊ងហូនប្រាប់នាយឲមកអង្គុយចាំខ្លួនព្រោះ នាយក្រាស់ចង់ទៅផ្សារទិញអ្វីមកញ៉ាំ! ទាំងម៉ោង8-9 យប់​។ ដោយសារខ្ជឹលប្ដូរសម្លៀកបំពាក់នាយក៏ស្លៀកបែបនឹងទៅហើយក៏មកអង្គុយចាំអ្នកប្រុសរបស់ខ្លួន។

ស៊ុងហូនចុះមកជាមួយសម្លៀកបំពាក់យ៉ាងសង្ហា តែដោយសារឃើញនាយតូចក្នុងសម្លៀកបែបនឹងក៏សួរ

ចៅហ្វាយប្រុសទាំង2 | heehoonki,🚩Where stories live. Discover now