Ep8 : វាយ៉ាងមិចក្នុងខ្លួន?

1.6K 184 19
                                    

ព្រឹកថ្ងៃថ្មី​ តែអ្វីដែលមិនថ្មីគឺអ្នកប្រុសទាំង2។ ទោះយប់មិញត្រូវគេស្ដីថាឲយ៉ាងមិចក៏ដោយ ក៏នៅតែគេងរហូតដល់ម៉ោង 8-9 ដដែល។ នីគីដែលឈរធ្វើម្ហូបងាកមើលមាត់ជណ្ដើរបណ្ដើរ សម្លឹងមើលនាឡិការបណ្ដើរ​ធ្វើម្ហូបបណ្ដើរ​

"មើលទៅបើខ្ញុំមិនឡើងទៅដាល់ឲបែកមុខទាំង2 ទេមិនក្រោកតែម្ដង!"​នីគីក្រោយធ្វើអាហាររួចរាល់ហើយ ក៏ឡើងទៅជាន់ទី2ដែលជាបន្ទប់របស់អ្នកប្រុសទាំង2

ទ្វារបានបើកឡើងនៅបន្ទប់ជំហៀងខាងជើង ដែលជាបន្ទប់​របស់​ផាក​ស៊ុង​ហូ​ន​។ នីគីដើរចូលមកក៏ឃើញថាមនុស្សនឹងគឺដេកដូចខ្មោចសម្លាប់។

"អេហ៍!!!! អ្នកប្រុស​ក្រោក! " នីគីដើរទៅជិតគ្រែរបស់សុ៊ងហូន

" ណែ៎!!! ក្រោកមកឲលឿនណា៎!!! ជិតដល់ម៉ោងទៅសាលាហើយ!!"​នីគីចាប់ទាញកអាវគេងយប់របស់សុ៊ងហូនកន្រ្តាក់ខ្លាំងៗ

"ណែ៎!!រំខានមែនមិនឃើញមនុស្សដេកពួកទេហេស៎??" សុ៊ងហូនស្រែកសួរទាំងភ្នែកបើកមិនទាន់អស់

"រំខានហេស៎? ឆាប់ក្រោកមក!!! ក្បាលកញ្ចាស់ជិតងាប់ទៅវិញហើយឲគេពិបាកមកដាស់ទៀត?!! "

" ឯងនិយាយម្ដងទៀត?? "ស៊ុងហូននិយាយទាំងខឹង

"​កុំមកខឹងដាក់ខ្ញុំ!!!! ឆាប់ក្រោករៀបចំខ្លួនទៅសាលា! បើមិនចឹងទេ រូបថត2-3 សន្លឹកនោះនឹងបែកធ្លាយមិនខាន!!!" នីគីចង្អុលមុខស៊ុងហូន​ចំៗ ហើយក៏ដើរចេញពីបន្ទប់នោះទៅបន្ទប់មួយទៀតដែលទល់មុខនោះ

ទ្វារបើកឡើងដូចសព្វមួយដងព្រោះគ្មានអ្នកណាទៅ teleport ចូលបានទេ...។ អ្នកប្រុស​មួយនេះរាងធ្ងន់ធ្ងរបន្ដិត ព្រោះគ្រាន់តែបើកទ្វាមក

"​យ៉ា!!!!!!!!!!!!!! លី​ហ៊ឺសឹង!!!!!!!!!!!!! " នីគីស្រែកមួយទំហឹងមិនមែនផ្អើលតែមនុស្សនោះទេ​សូម្បីតែចាបដែរទំលើដើមឈើក្បែរនោះក៏ផ្អើលដែល

" ចង្រៃយ៎!!!!!! មិនឃើញគេដេកទេហេស៎??" ហ៊ឺសឹង​ស្រែក​ឡើង​

"ចង្រៃយ៎!!!!!! មិនមើលម៉ោងទេហេស៎ ថាម៉ោងប៉ុន្មានហើយ????" នីគីស្រែកតបទៅវិញ ធ្វើឲហ៊ឹសឹងក្រោកភ្លាមៗ (ថ្ងៃនេះជាថ្ងៃ professorគេបង្រៀនហ៎🥱)​

ចៅហ្វាយប្រុសទាំង2 | heehoonki,🚩Where stories live. Discover now