នីគីចុះពីលើឡានហើយដើរតម្រង់ចូលទៅក្នុងហាងកាហ្វេមួយដែលមានការតុបតែងគួរឲស្រឡាញ់.។
ទ្វាបានបើក
គ្រាន់តែបោះជើងចូលមកដល់ភ្លាមក្លិនកាហ្វេរឈ្ងុយឈ្ងប់សាយភាយពេញបរិវេណហាង។ នីគីក្រលែកមើលចុះឡើងៗទើបបានប្រទះភ្នែកនឹងមនុស្ស2នាក់នៅទីនោះ។
"សួស្ដីបងវ៉ុន!"នីគីដើរចូលទៅតុនោះ
"សួស្ដីនីគី!" ជេគនិងជុងវ៉ុនតប
ពួកគេនិយាយគ្នាពីនេះពីនោះសើចសប្បាយរីករាយ។ ទោះបីពួកគេទើបនឹងស្អាល់គ្នាមិនបានមួយខែក៏ពិតមែនតែពួកគេដឹងពីគ្នា ស្គាល់ពីគ្នាយ៉ាងច្រើន។ ពួកគេនិយាយពីចំណូលចិត្តរបស់ម្នាក់ៗ ធ្វើassignment បណ្ដើរនិយាយបណ្ដើរ។ ស្នាមញញឹមមានលើមុខអ្នកទាំងបី វាជាស្នាមញញឹមយ៉ាងសប្បាយរីករាយ។ តែមិនយូរប៉ុន្នានវាបានសាបរលុបនៅពេលដែលនីគីក្រលែកទៅប្រទះភ្នែកជាមួយ..............
"អ្នកប្រុស???" នីគីបន្ទរឡើង ធ្វើឲជុងវ៉ុននិងជេគក្រលែកទៅតាមក៏ឃើញបុរសពីអ្នកកំពុងព្យាយាមmenu បាំងមុខ
"មានអីមែនទេ??" ជេគសួរ
"គ្មានទេ! និយាយបន្ដទៅ!"នីគីបែរមកញញឹមដាក់ជេគ ឲជេគបន្ដការសនន្ទារបស់គេ
..............
មួយសន្ទុះក្រោយមកនីគីក៏ក្រលែកមើលទៅតុដែលហ៊ឺសឹងនឹងស៊ុងហូនអង្គុយក៏ឃើញមានមនុស្សស្រីពីរនាក់កំពុងនិយាយជាមួយពួកគេ។ ដើម្បីផ្គាប់ចិត្តអ្នកស្រី លី នាយក៏ក្រោកពីពីតុ ហើយដើរទៅនាយទាំងពីរ
"លោកមិនប្រកាន់ទេមែនទេដែលខ្ញុំចង់សួរថា លោកមានសង្សាឬនៅ??" ស្រ្ដីនោះសួរស្របពេលដែលនីគីដើរមកពីក្រោយល្មម
"បាទ???" ស៊ុងហូនសម្ដែងដូចគេកំពុងស្ដាប់មិនបានដើម្បីឲនារីនោះនិយាយម្ដងទៀត
"ខ្ញុំចង់សួរថាតើលោកមានដៃគូរឬនៅ?- " មិនទាននឹងនិយាយបានចប់ស្រួលបួលផងនីគីក៏ដើរមកឈរមុខនាយទាំង2 ច្រត់ចង្កេះលើកចញ្ចើមមើលនាងទាំង2.
"អ្នកចង់មកញ៉ែ2នាក់នេះមែនទេ??" នីគីសួរ
"ត្រូវហើយ! ទាក់ទងនឹងឯងឬ?? " នារីម្នាក់តបមកកាន់នីគី
YOU ARE READING
ចៅហ្វាយប្រុសទាំង2 | heehoonki,🚩
Romance" ឯងជាកម្មសិទ្ធត្រកូលlee ដូច្នេះហាមសូម្បីទៅនិយាយជាមួយអ្នកណាក្រៅពីពួកយើង! " " ឯងហ៊ានតែទៅទាក់ទងនឹងវាម្ដងទៀតយើងមិនធានា ថាវានឹងអាចមានជីវិតរស់ដល់ស្អែកនោះទេ!" Red flag story... 🚩
