ថ្ងៃនេះត្រូវជាថ្ងៃសៅរ៍ ចឹងនៅសកលគេមិនរៀននោះទេ ព្រោះជាធម្មតាគេសម្រាកនៅថ្ងៃចុងសប្ដាហ៍ សៅរ៍និងអាទិត្យ។ ពេលនេះម៉ោង8-9 ព្រឹក នីគីកំពុងអង្គុយធ្វើ assignment ទាំងក្រពុលមុខ ។ មនុស្សដែលគ្មានជំនាញខាងbusiness តែមកត្រូវរៀន business ចឹងវារាងពិបាកបន្ដិចហើយ។ មិនដូចនាយក្រាស់ទាំង2ដែលធ្វើរួចរាល់ទាំងអស់ត្រឹមមួយម៉ោងហើយមកអង្គុយញញឹមមើលមុខនាយ។
"អ្នកប្រុសទាំង2លេបថ្នាំច្រលំឬយ៉ាងមិចបានមកអង្គុយមើលមុខខ្ញុំ??"នីគីសួរឡើង
"មើលមុខ នីបែបនេះមិនមានអ្វីខុសខ្លាំង ឲត្រូវភ្ងាក់ផ្អើលនោះទេ!" ហ៊ឺសឹង
"*អូយ! បែកសតិមែនទែនហើយ*"នីគីនិយាយទៅកាន់ខ្លួនឯង
"បើស្រេស្ដពេកមិនបាច់ធ្វើទេ! ចាំបងជួយធ្វើ!" ហ៊ឺសឹងថាហើយក៏ទៅទាញlaptopរបស់នីគីមក តែក៏ត្រូវស៊ុងហូនឃាត់
"ចាំបងអ្នកធ្វើឲវិញ! " គេឈោងដៃទៅទាញlaptopមកវិញ តែនីគីក៏និយាយឡើង
"អូហ៍~~~ មិនបាច់ទេៗៗ អ្នកប្រុសទៅរកពេទ្យល្អជាង! ខ្ញុំធ្វើខ្លួនឯងបាន " នីគីទាញlaptopខ្លួនមកវិញ ញឹមៗទៅកាន់អ្នកទាំង2 ហើយក៏រត់ទៅបន្ទប់ខ្លួនបាត់
"អៅ!"....
អ្នកទាំងពីរក៏នៅអង្គុយសម្លឹងមើលមុខគ្នា
"ចាំមើលណា!!!! មកពីឯងនឹង!!" ស៊ុងហូន និយាយហើយក៏ដើរតម្រង់ទៅបន្ទប់នីគី
តុកៗ តុកៗ
" នីហា៎!!? ចេញមកសិនមកបងនាំទៅដើរលេង" ស៊ុងហូនគោះទ្វាហើយក៏ស្រែកហៅនីគីឲបើកទ្វាឲខ្លួន
"អ្នកប្រុសចង់ទៅទីណា!??"
"ពួកយើងទៅផ្សារទិញអ្វីបន្ដិច បន្ទាប់មកនឹងទៅសួន!"
"ចាំខ្ញុំបន្ដិចសិនចឹង- ចុះអ្នកប្រុសហ៊ឺទៅឬអត់!?"នីគីស្រែកសួរធ្វើឲស៊ុងហូនបែរមកមើលមុខហ៊ឺសឹង ហើយហ៊ឺសឹងក៏ងក់ក្បាលយល់ស្រប
"គេទៅតើ! អូនរៀបចំខ្លួនទៅ!!" ស៊ុងហូននិយាយហើយក៏ដើរចេញពីមាត់ទ្វា
ប្រហែលជា30នាទី នីគីដលរចេញពីបន្ទប់មកឃើញបុរសសង្ហារៀបចំខ្លួនយ៉ាងសង្ហា..
YOU ARE READING
ចៅហ្វាយប្រុសទាំង2 | heehoonki,🚩
Roman d'amour" ឯងជាកម្មសិទ្ធត្រកូលlee ដូច្នេះហាមសូម្បីទៅនិយាយជាមួយអ្នកណាក្រៅពីពួកយើង! " " ឯងហ៊ានតែទៅទាក់ទងនឹងវាម្ដងទៀតយើងមិនធានា ថាវានឹងអាចមានជីវិតរស់ដល់ស្អែកនោះទេ!" Red flag story... 🚩
