Ep1 : អ្នកប្រុស...

1.9K 211 18
                                        

  ប្រាវ* ប្រាវ*

     សម្លេងបោកប្រាសចានឆ្នាំងឮឡើងចេញបរិវេណ ផ្ទះបាយដែលកំពុងមានមនុស្សប្រុសស្រីមួយគូរកំពុងឈ្លោះទាស់ទែងគ្នា..

"ខ្ញុំមិនដឹងបងត្រូវតែទទួលខុសត្រូវ!!"

"វាមិនមែនជាកំហុសយើងនោះទេ! នាងជាអ្នកយល់ព្រមដោយខ្លួនឯង!"

"តែបងហ៊ូនធ្វើឲខ្ញុំមានផ្ទៃពោះដូច្នេះបងត្រូវទទួលខុសត្រូវ!"

"អ្នកណាទៅដឹងថាកូននោះជាកូនរបស់ខ្ញុំ?  ថាមិនត្រូវជាកូនរបស់អាណាផងមិនដឹង!"

"បងនិយាយស្អី?"

"មនុស្សដូចនាងតោងតៀមយើងព្រោះតែលុយប៉ុណ្ណោះ នេះយកកាតនេះហើយចាកចេញពីជីវិតយើង! ក្នុងកាតនេះមានលុយ3ម៉ឺនដុល្លាសម្រាប់នាងយកទៅចាយវាយ!!! "

" ហឺស!! ខ្ញុំនឹងមិនមកទៀតនោះទេ!!! "ស្រីស្រស់ឆក់យកកាតធនាគារដែលមានលុយយ៉ាងច្រើននោះចេញទៅយ៉ាងសប្បាយរីករាយ ឈុតឆាកទាំងប៉ុន្មានដែលកើតឡើងមុននេះសុតតែជាការសម្ដែងរបស់នាងប៉ុណ្ណោះក្រោមមូលហេតុត្រូវការលុយ
 
    ការឈ្លោះទាស់ទែងគ្នាអម្បិញមិញនេះ អ្នកស្រីលី បានមើលឃើញទាំងអស់ គាត់សឹងក្ស័យទៅហើយព្រោះមិនមែនជាលើកទី1នោះទេដែលកូនប្រុសគាត់ទៅមានអីៗជាមួយស្រីៗរកស៊ី...... ទេ​ ។គាត់មានគម្រោងប្រដៅកូនរបស់គាត់ចេញ មិនមែនតែសុ៊ងហូនតែម្នាក់នោះទេ ហ៊ឺសឹងក៏ដូចគ្នា សុតតែចរឹកចាក់ពុម្ភតែមួយទាំងអស់! តែពួកគេមិនស្ដាប់ពាក្យប្រដែរប្រដៅរបស់គាត់ទេ! ក្បាលរឹងជាងពេជ្យទៅទៀត!…។ គាត់អស់សង្ឃឹមហើយ....

  តែក្ដីសង្ឃឹមក្នុងការកែប្រែចរឹកកូនទាំងពីរនាក់របស់គាត់នឹងវាកំពុងតែមានពន្លឺនៅពេលដែរ.....

"អ្នកប្រុសហ៊ូនចង់ចេញទៅណា???"

"យើងទៅណាក៏បានទាក់ទងស្អីនឹងឯង?"

"វាមិនទាក់ទងទេ!!!! តែបើអ្នកប្រុសហ៊ានឈានជើងចេញពីផ្ទះបាយនេះមួយជំហាន កុំថាខ្ញុំមិនបានប្រាប់!"

"វាស្អីឯងអាកណ្ដឿ??"

"បិទមាត់!!! បើអ្នកប្រុសមិនរើសអំបែងចានអំបែងកែវដែលអ្នកប្រុសគប់អម្បិញមិញនោះទេ កុំសង្ឃឹមថានឹងអាចឈានជើងចេញពីផ្ទះបាយបានឲសោះ!!! "

ចៅហ្វាយប្រុសទាំង2 | heehoonki,🚩Where stories live. Discover now