"ខ្ញុំនីគី! ចុះឯងវិញ??"
"ខ្ញុំគីមឆុល! រីករាយដែលបានស្គាល់"សិស្សប្រុសនោះ តបមកវិញ
"រីករាយដូចគ្នា!"
ត្រឹមតែរយៈពេល2ម៉ោងសោះ ពួកគេទាំង2និយាយត្រូវគ្នាប្រៀបដូចជាមិត្តដែលរ៉ាប់អានគ្នា10ឆ្នាំមកយ៉ាងចឹង.។
"ចាំពេលចប់ម៉ោងនេះ បងនឹងនាំឯងទៅជួមនុស្សម្នាក់!"គីមឆុលនិយាយឡើង
" អ្នកណាទៅ? "
"គាត់cute ហើយគួរឲស្រឡាញ់ណាស់ ឯងនឹងចូលចិត្តគាត់មិនខានតែគាត់បងឯង!"
"ចង់ឲចប់ម៉ោងឆាប់ៗសល់តែ10នាទីទៀតទេ" នីគីនិយាយទាំងសប្បាយចិត្តភ្លាមនោះនាយក៏នឹកឃើញ
"បងឆុល តើprofessorដែលខ្ពស់ មានសក់ពណ៏ប្រាក់ ហើយវែនតាដាក់ពីក្រោយក្បាលនឹងគាត់ជាprofessorជំនាញអី? ហើយគាត់ឈ្មោះអី? "
"ឯងសួរធ្វើអី?? "
" គឺ.... គឺ.. ខ្ញុំ.. មានចំណាប់អារម្មណ៍តិចតួច! "
"ហីយ៉ា~~~~ ក្មេងនេះមិនធម្មតាទេ!"
"បងប្រាប់ខ្ញុំបានឬនៅ?"
"គាត់ជាprofessorខាងbusinessនឹងឯង! ហើយពួកយើងនឹងរៀនជាមួយគាត់ស្អែក! "
"ពិតឬ?? ហើយគាត់ឈ្មោះអី?? "
" គាត់ឈ្មោះNicholas! "
" ឈ្មោះក៏ពិរោះ ហើយសង្ហាទៀត! គាត់ល្អជាងប្រុសសម្អុយពីរនាក់នោះឆ្ងាយណាស់! "
"អ្នកណា?? "សម្លេងមួយបានបន្លឺឡើងនៅពីក្រោយខ្នងរបស់នីគី
" គឺលីហ៊ឺសឹង និងផាកស៊ុងហូន- " នីគីនិយាយឡើងព្រោះគិតថាជាជុងវ៉ុន
" នីគី!!!! សាមីខ្លួនគេមកហើយ! "គីមឆុលឪនខ្សឹបទៅកាន់នីគី
គ្រាន់តែឮគីមឆុលនិយាយដូច្នឹងនីគីងាកមកក្រោយខ្នងតិចៗ ក៏ឃើញប្រុស2នាក់សម្លឹងមកកាន់នាយ ដូចនាយនឹងជាអាហាររបស់គេយ៉ាងចឹង។
"សួស្ដី~~"នីគីនិយាយទៅកាន់អ្នកទាំង2ទាំង ភ័យក្នុង ខ្លួន
" ឯងមកជាមួយយើង!!"ស៊ុងហូនិយាយឡើង
"នៅខ្វះ10នាទីទៀតបានដល់ម៉ោងចេញ ខ្ញុំមិនអាចទៅបានទេ!"
![](https://img.wattpad.com/cover/347807974-288-k533096.jpg)
YOU ARE READING
ចៅហ្វាយប្រុសទាំង2 | heehoonki,🚩
Romance" ឯងជាកម្មសិទ្ធត្រកូលlee ដូច្នេះហាមសូម្បីទៅនិយាយជាមួយអ្នកណាក្រៅពីពួកយើង! " " ឯងហ៊ានតែទៅទាក់ទងនឹងវាម្ដងទៀតយើងមិនធានា ថាវានឹងអាចមានជីវិតរស់ដល់ស្អែកនោះទេ!" Red flag story... 🚩