បន្ទាប់ពីប្រកែកជាមួយអ្នកដែលចាប់ខ្លួនមកFourthក៍បាននៅស្ងាមបន្តិចក្រោយមកគេក៍បានទៅដល់វិមានមួយយ៉ាងធំ
"ឆាប់ចុះទៅ"Kimបាននិយាយយព្រមទាំងទាញFourthអោយចុះពីលើឡាន
"ដល់ហើយហ៎,!?"Fourthនិយាយទាំងងាក់មើលឆ្វេងស្តាំទាំងដែលគេមិនអាចមើលអីឃើញសោះ
"កុំនិយាយច្រើនពេកឆាប់ដើរចូលទៅបើមិនចង់ងាប់"Kim
"សួរតិចតួចមិនបានទេ"Fourthនិយាយឡើងតឹចៗ
"យាយថាមិច!!?"Kimបានសួរបញ្ចាក់
"ទេ...អត់មានអីទេ..ឆាប់ចូលទៅខ្ញុំនៅមិនទាន់ចង់ស្លាប់"Fourth
មិនចង់ចំណាយពេលអត់ប្រយោជន៍ច្រើនពួកគេក៍នាំគ្នាដើរចូលទៅក្នុងបាត់ទៅ
+នៅក្នុងវិមាន
"មកដល់ហើយចាហ្វាយ"Kimមកដល់ក៍និយាយប្រាប់អ្នកជាចាហ្វាង
អ្នកជាចាហ្វាយនៅពេលដឹងថាអ្នកជាកូនចៅមកដល់ក៍ចាក់ទៅមើល
"ចាប់បានហើយហ៎!!"Geminiសួរ
"បានហើយបាទ"Kim
"លោកជាអ្នកណា?? ហើយចាប់ខ្ញុំមកធ្វើអី??លោកត្រូវការអី?? បើត្រូវការលុយកុំចាប់ខ្ញុំអីរាល់ថ្ងៃនេះខ្ញុំក្រណាស់រកតែលុយទិញអីញុំាមិនចង់បានផង លោកគិតមើលទៅរាល់ថ្ងៃនេះរកមួយពេលហូបមួយពេលទេ"Fourthគេប្រឹងនិយាយរៀបរាប់អោយគេស្តាប់គ្រែងឡូរគេអាណិតដោះលែងខ្លួនទៅវិញ
"ជីវិតឯងពិបាក់ណាស់ន៎ តែមិនបាច់បារម្ហទេយើងមិនមែនចង់បានលុយឯងទេ"Geminiនិយាយទាំងសម្លេងស្មើរហើយដៃក៍នៅបន្តកូកាហ្វេរបស់គេមិនឈប់
"អោ...ហើយលោកចាប់ខ្ញុំមកធ្វើអី?!?"Fourthសួរហ្នឹងងើយក្បាលឡើងបន្តិចព្រោះពេលនេះមុខរបស់គេនៅតែជាប់ក្រណាត់ខ្មៅដដែលមិនមានអ្នកយកចេញអោយគេសោះ
"យើងឃើញឯងនេះតែងតែជួយអាកញ្ចាស់នោះរហូត យើងមើលទៅឯងអាណិតវាណាស់ចឹងហើយយើងចង់អោយឯងសង់លុយជំនួសវា"Gemini
"ឆ្កួតទេហី??ខ្ញុំមិនដែលស្គាល់គាត់ផងអោយខ្ញុំទៅសងលុយជំនួសគាត់យ៉ាងមិច?"Fourth
"បើឯងមិនចង់សងលុយជំនួសវាទេឯងជួយវាធ្វើអី??"Gemini
"ក៍ពួកលោកវាយគាត់ទងដែលគាត់មិនមានអ្វីតតងជាមួយពួកលោកហើយណាមួយពួកលោកគ្នាច្រើនគាត់ត្រឹមតែជាមួយធម្មតាម្នាក់គាត់មានអីទៅតតងជាមួយពួកលោក ណាមួយទៀតពួកលោកធ្វើបែបនេះគឺវាខុសច្បាប់ណា"Fourth
"ចុះវាខ្ចីលុយយើងមិនសងនោះមិនខុសទេឬ??"Gemini
"ក៍ខុសតែក៍មិនគួរធ្វើបែបនឹងដែល"Fourth
"បានហើយឈប់និយាយទៅឆាប់យកគេទៅដាក់ក្នុងបន្ទប់យើងទៅ "Geminiមិនចង់និយាយច្រើនទេគេក៍ប្រាប់កូនចៅរបស់គេ
"បាទ"Kim
"ឈប់ៗ....ដាក់បន្ទប់ផ្សេងមិនបានទេហ៎ះ??"Fourth
"មិនបានទេ យើងមានរឿងត្រូវនិយាយជា មួយឯងតែពីរអ្នកស្ងាត់ៗតែប៉ុន្នោះ"Gemini
"មានរឿងអីត្រូវនិយាយតែពីរអ្នកនោះបើយើងមិនដែលស្គាល់គ្នាទេ"Fourthនិយាយឡើង
"ឯងមិនមានតែយើងមានច្រើនណាស់"Gemini
"តែ...."Fourthមិនទាន់បាននិយាយផងក៍ត្រូវKimចាប់ខ្ទប់មាត់មិនអោយនិយាយតហើយក៍អូសទៅក្នុងបន្ទប់អ្នកជាចាហ្វាយបាត់ដោយមិនដកក្រណាត់ចេញហើយក៍មិនស្រាយចំណងអោយគេផងដែល
នៅពេលអូសទៅដល់ក្នុងបន្ទប់
"នៅទីនេះហើយកុំធ្វើអោយរញ៉េរញ៉ៃលឺទេ"Kimបាននិយាយឡើងមុននឹងចេញទៅខាងក្រៅវិញ
Fourthក៍មិនបាននិយាយអីដែល
+នៅខាងGeminiវិញនៅក្នុងបន្ទប់ការងាររបស់គេ
"យ៉ាងម៉េចហើយ??"GeminiសួរឡើងនៅពេលដែរKimដើរចូលទៅដល់
"ចាត់ចែងរួចហើយចៅហ្វាយ"Kimឆ្លើយទៅអ្នកដែលជាចាហ្វាយយ៉ាងគួរសម
"ល្អ..."Gemini
"ចុះរឿងតាកញ្ចាស់នោះគិតយ៉ាងម៉េចដែរទៅចៅហ្វាយ??"Kim
"មិនថាយ៉ាងណាទេឯងត្រូវតែទារលុយតាកញ្ចាស់នោះឲ្យបានទាំងការទាំងដើម"Gemini
"បាទចៅហ្វាយ"Kim
"មួយទៀតឯងហាមអោយក្មេងម្នាក់នោះដឹងឲ្យសោះថាយើងទៅទារលុយតាកញ្ចាស់នោះ"Gemini
"ហេតុអីទៅចាហ្វាយ??"Kim
"មិនបាច់ចង់ដឹងទេ ធ្វើអ្វីដែលយើងបានប្រាប់ទៅ"Gemini
"បាទ..."Kim
"ហើយរឿងការងារនៅក្រុមហ៊ុនយ៉ាងម៉េចហើយ??"Geminiក៏បានសួរបន្ត
"មិនអីទេចៅហ្វាយខាងលោកFanព្រមចុះភាគហ៊ុនជាមួយយើងហើយ"Kim
លោកFanគឺជាម្ចាស់ក្រុមហ៊ុនមួយកន្លែងដែលពេលនេះគាត់កំពុងរៀបចំចុះភាគហ៊ុនជាមួយGeminiដែលជាគោលដៅរកសុីជាមួយគ្នា
តាមពិតទៅGeminiគេក៏មិនចង់ចុះភាគហ៊ុនជាមួយនឹងលោកFanដែលប៉ុន្តែដោយសារតែលោកFanនិងប៉ារបស់គេគឺជាមិត្តភក្កិនឹងគ្នាដូច្នេះហើយបានជាគេព្រម។
"ល្អណាស់ ហើយគេណាត់យើងចុះកុងត្រានៅពេលណា??"Gemini
"អាទិត្យក្រោយបាទ"Kim
"ល្អ.."Gemini
"ប៉ុន្តែ......"Kimហាក់ដូចជាមានអ្វីនិយាយប៉ុន្តែគេមិនហ៊ាន
"មានរឿងអីទៀត!!?"Gemini
"លោក Kin បានព្យាយាមផ្ដួលរលំក្រុមហ៊ុនយើងណាស់"Kim
Kin គឺជាដៃគូប្រជែងរកស៊ីជាមួយនឹងGeminiពួកគេទាំងពីរនាក់មិនដែលចេះឈ្លោះគ្នានោះទេប៉ុន្តែខាងលោកKinគឺតែងតែព្យាយាមផ្ដួលរលំ។ក្រុមហ៊ុនរបស់Geminiមករហូត
"រឿងហ្នឹងទេអី ឯងមិនបាច់បារម្ភទេធ្វើតែការងារឯងឱ្យល្អទៅរឿងទាំងអស់ទុកឱ្យយើងជាអ្នកចាត់ការ"Gemini
"បាទ"Kimនិយាយហើយកុំបានដើរចេញទៅបាត់ទៅ។
Geminiគេក៏បានដើរទៅបន្ទប់របស់គេ។ហើយក៏ឃើញថាFourthកំពុងតែគេងលើគ្រែរបស់គេ។
"លោកមកហើយហ្អ៎ ??"Fourthបាននិយាយឡើងនៅពេលដែលឮសម្រិបជើងដើរមកជិតគេ
"ហ៊ឹម.."Geminiមិនបាននិយាយតបវិញទេគ្រាន់តែបញ្ចេញជាសំឡេងបន្តិចដើម្បីបញ្ជាក់ថាគេនៅទីនោះ
"បើមកហើយជួយដោះក្រណាត់នេះចេញពីក្បាលខ្ញុំបានទេខ្ញុំឡើងចង់ថប់ដង្ហើមស្លាប់ហើយនៀក"Fourth
និយាយទៅតាំងពីមកគ្មានអ្នកណាដោះក្រណាត់ហ្នឹងចេញពីក្បាលរបស់គេសោះ។
"អោ....ហេតុអី្វក៏គ្មានអ្នកណាដោះក្រណាត់នេះឯងអញ្ចឹង"Gemini
"ខ្ញុំមិចនឹងដឹងទៅឥឡូវកុំនិយាយច្រើនពេកជួយដោះឲ្យបន្តិចមក"Fourth
Geminiគេគ្រវីក្បាលទាំងហួសចិត្ត។ព្រោះតាំងពីដើមមកគ្មានអ្នកណាដែលហ៊ាននិយាយបែបនេះជាមួយគេទេ។
ហើយក្មេងម្នាក់នេះជាអ្នកណាទៅហេតុអីក៏ហ៊ាននិយាយបែបនេះមកកាន់គេ។
បន្ទាប់មកGeminiក៏បានដើរទៅទាញក្រណាត់ចេញពីក្បាលរបស់Fourth
គ្រាន់តែទាញចេញមកភ្លាមគឺថាGeminiភ្លឹកតែម្ដងគេសម្លឹងមើលមុខFourthដោយមិនដាក់ភ្នែកចុះសោះ
គេមិនដែលឃើញមនុស្សប្រុសអីមានមុខភ្លឺបែបផ្កាឈូកថ្ពាលផ្កាឈូកព្រឺងៗបបូរមាត់ក្រហមគួរអោយចង់ថើប Geminiគេពិតជាមិនចង់ដកភ្នែកចេញពីរបស់ដែលល្អដល់ថ្នាក់ទេ
"នែ៎!!កុំមើលមុខខ្ញុំបែបនឹងបានទេ ឡើនមកឆាប់មកស្រាយចំណងអោយតឹចមកឈឺដៃឈឺជើងណាស់"Fourth
និយាយទៅFourthដូចជាមិនខ្លាចអ្វីសោះមើលចុះគេហ៊ានប្រើបិសាចដ៍ឃោឃៅទៀតផងតើគេមិនក្លាចស្លាប់ទេឬបានជាហ៊ានដល់ថ្នាក់នេះ
Geminiគេក៍បានស្រាយចំណងអោយFourthប៉ុន្តែគេបែរជាយកច្រវ៉ាក់មកដាក់ករជើងរបស់Fourthទៅវិញ
"អេ៎ លោកយកច្រវ៉ាក់មកដាក់កជើងខ្ញុំធ្វើអីខ្ញុំមិនមែនឆ្កែទេណាឆាប់យកចេញវិញទៅ"Fourth
"មិនមានទេដាក់ចឹងហើយកុំអោយឯងរត់"Gemini
"ខ្ញុំមិនរត់ទៅណាទេ លោកឃើញទេផ្ទះលោកធំណាស់អោយខ្ញុំរត់ទៅណារួចទៅ ហើយម្យ៉ាងទៀតខ្ញុំក៍មិនស្គាល់ទីនេះដែល បើខ្ញុំរត់អាចនឹងរង្វេងស្លាប់នៅទីនេះទទេរៗចឹងខ្ញុំមិនរត់ទេ"Fourth
"អត់ទេ មិនបាច់ប្រឹងរៀបរាប់ទេយ៉ាងណាក៍យើងមិនដោះលែងឯងដែល"Gemini
"បានហើយខ្ញុំឈប់និយាយជាមួយលោកឯងហើយ មែនហើយលោកថាមានរឿងត្រូវនិយាយជាមួយខ្ញុំនោះតើមានរឿងអីទៅ??"Fourth
"មិនមានអីទេគ្រាន់តែចង់អោយឯងមកនៅទីនេះប៉ុណ្ណោះ"Gemini
"លោកបោកប្រាស់ខ្ញុំមែនទេឆាប់យកខ្ញុំទៅដាក់បន្ទប់ផ្សេងទៅ"Fourth
"ហួសពេលហើយទោះឯងចង់ទៅនៅបន្ទប់ផ្សេងក៍មិនបានដែល"Gemini
"ហូយ....ធុញណាស់ហេតុអីជីវិតខ្ញុំជួបតែរឿងបែបទៅវិញ ទេវតាគ្មានភ្នែកទេឬ??ហេតុអីមនុស្សល្អដូចជាខ្ញុំត្រូវជួបរឿងស៊យៗបែបនេះ"Fourthគេពិតជាធុញណាស់តែក្រលែកទៅមើលកំលោះGeminiវិញគេឈរសម្លឹងមកFourthទាំងមុខស្មើ
"នែ៎ ..កុំមកឈរធ្វើមុខស្មើចឹងណា៎គួរអោយធុញ លោកឯងក៍ជាចំណែកដែលបំផ្លាញជីវិតខ្ញុំដែរតើខ្ញុំពាក់ព័ន្ធអីទៅហេតុអីត្រូវចាប់ខ្ញុំមកនោះខ្ញុំមិនស្គាល់ថាអ៊ំប្រុសម្នាក់នោះជាអ្នកណាផងសុខៗមកឱ្យខ្ញុំសង់បំណុលជំនួសបែបនេះវាមិនសម"Fourth
"បើឯហមិនដែលស្គាល់ផងហេតុអីក៏ឯងជួយវា"Gemini
"ក៏ដូចអ្វីដែលខ្ញុំបានប្រាប់អញ្ចឹងខ្ញុំមិនអាចទ្រាំឈរមើលគេវាមនុស្សចាស់បែបនេះបានទេ ដឹងអញ្ចឹងពេលហ្នឹងប្ដឹងបូលីសអោយចាប់បាត់ហើយមិននៅឲ្យមកចាប់ខ្ញុំវិញបែបហ្នឹងទេ"Fourth
"បើដូចអ្វីដែលនិយាយប្រាប់យើងមុននេះវាក៏សមហើយណាដែលឯងត្រូវសង់លុយជំនួសវាពីព្រោះមើលតែឯងអាណិតវាណាស់ដូច្នេះហើយបានជាយើងទុកឱកាសឲ្យឯងសងលុយជំនួសវា"Gemini
"ចុះខ្ញុំបានប្រាប់លោកហើយតើ....ថារាល់ថ្ងៃនេះខ្ញុំរកលុយចិញ្ចឹមខ្លួនឯងមិនចង់រស់ផងមានលុយឯណាទៅសងជំនួសគាត់នោះហើយណាមួយការដែលខ្ញុំជួយគាត់ក៏មិនមែនមានន័យថាខ្ញុំសងលុយជំនួសគាត់ដែរគ្រាន់តែជួយ"Fourth
"បើឯងគ្មានលុយសងទេឯងក៏អាចយកអ្វីផ្សេងសងជំនួសបានតើ"Gemini
"អីទៅ??"Fourth
Geminiមិនបាននិយាយអីទេគេក៏បានដើរទៅជិតFourthហ្នឹងឱ្យមុខទៅជិតមុខរបស់Fourth
ដែលធ្វើអោយFourthគ្នាបិទភ្នែកតែម្តង
"ឯងឈ្មោះអីទៅ??"Geminiសួរនឹងដកមុខចេញវិញ
តាមពិតGeminiមិនបានធ្វើអីទេគេគ្រាន់តែធ្វើលេងប៉ុណ្ណោះ
Fourthនៅពេលលឺសំណួរគេក៍បានបើភ្នែកឡើងវិញ
"សួរធ្វើអី??"Fourth
GeminiមិនបាននិយាយអីទេគេបានមើលទៅមុខFourth
"ខ្ញុំឈោះFourth ហើយលោកឈ្មោះអីទៅ??"Fourth
"ខ្ញុំចាំបាច់ត្រូវណែនាំខ្លួនអោយឯងស្គាល់ដែលឬ??"Gemini
"មិនបាច់ណែនាំខ្លួនទេប្រាប់តែឈ្មោះមកបានហើយ"Fourth
"ខ្ញុំឈ្មោះGeminiហៅថា Gem ក៍បាន"Gemini
"ហៅបានមែនហ៎!!??"Fourth
"ត្រូវហើយតាំងពីដើមមកយើងមិនដែលអោយអ្នកណាហៅយើងថា Gem ទេឯងជាមនុស្សទី1ហើយដែលអាចហៅយើងបានបន្ទាប់ពីប៉ាម៉ាក់យើង"Gemini
"ប៉ាម៉ាក់លោកឬ??"Fourth
"មែនហើយ"Gemini
"ចុះពេលពួកគាត់នៅឯណា??"Fourth
Geminiមិនបានឆ្លើយនឹងសំណួររបស់FourthទេតែគេបែរជាសួរសំណួរបកទៅFourthវិញ
"ឯងឃ្លានហើយឬនៅ??"Gemini
"មិនសូវជាឃ្លានទេព្រោះមុនកូនចៅលោកចាប់ខ្ញុំមកខ្ញុំក៏បានញ៉ាំអីហើយដែរ ហ៊ើយ.."Fourthនិយាយហើយក៏បានស្ងាប់ឡើង។
"ឯងងងុយហើយហ្អ៎??"Gemini
"ម៉ោងប៉ុន្មានហើយ!??"Fourth
"មក 11 ជាងហើយ"Gemini
"ហាស៎ម៉ោង 11:00 ហើយឬធម្មតាខ្ញុំគេងត្រឹមម៉ោង 8:00 តែនេះលើសឡើងដល់ម៉ោង11ស្លាប់មិនខានទេខ្ញុំ ចឹងតើបានងងុយណាស់"Fourth
"បើងងុយហើយក៍គេងទៅ"Gemini
"ខ្ញុំអាចគេងលើគ្រែលោកបានមែនទេ!??"Fourth
"បាន.."Gemini
"មែនណា ចឹងខ្ញុំគេងហើយ"Fourthនិយាយហើយក៍ដាក់ខ្លួនគេង
Geminiឃើញចឹងគេក៍បានរៀបដើរចេញទៅវិញ
"លោកចង់ទៅណាមិនគេងទេឬ??"FourthបានសួរឡើងនៅពេលឃើញGeminiរៀបនឹងដើរចេញ
"ឯងគេងទៅខ្ញុំទៅធ្វើការបន្តិចសិនតឹចទៀតបានមកវិញ"Geminiនិយាយហើយក៍ដើរទៅបាត់
"នេះគេចង់ធ្វើអីឱ្យប្រាកដទៅគេចាប់ខ្ញុំមកមិនបានធ្វើបាបទេហើយគេចាប់ខ្ញុំមកធ្វើអី? មានគោលបំណងអី"FourthនិយាយតិចៗនៅពេលដែរGeminiចេញទៅបាត់
រីឯGeminiនៅពេលទៅដល់បន្ទប់ធ្វើការគេក៏ប្រញាប់ធ្វើការរបស់គេឲ្យរួច។ប្រហែលជាម៉ោង 12:00 ជាងទើបធ្វើរួច ហើយការងាររបស់គេក៍មិនប្រញាប់ដែលតែថាគេជាមនុស្សដែលមិនចូលចិត្តទុក្ខអ្វីចោលបើគេជ្រុលជាធ្វើហើយគេធ្វើអោយរួចទើបសុខចិត្ត
បន្ទាប់ពីរធ្វើការងាររួចរាលហើយគេក៍ត្រឡប់ទៅបន្ទប់វិញហើយក៍ឃើញថាFourthបានគេងលក់បាត់ទៅហើយ គេក៍មិនបានធ្វើអីដែលគេក៍ដើរទៅគេងក្បែរFourthទៅThank you for reading 💗☺️សូមរងចាំអានភាគបន្ត......
YOU ARE READING
លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)
Actionត្រឹមតែជាក្មេងប្រុសធម្មតាៗម្នាក់ត្រូវបានម៉ាហ្វៀម្នាក់ចាប់ខ្លួនទៅដោយហេតុបំផ្លាញផែនការទារបំណុលរបស់គេរហូតដល់ទៅពីរដងចង់ដឹងណាស់ថានៅពេលដែលគេចាប់ទៅនឹងមានរឿងអ្វីកើតឡើងចំពោះក្មេងប្រុសម្នាក់នោះ