ភាគ12(កុំនិយាយពាក្យថាស្រឡាញ់ជាមួយខ្ញុំ)

1.6K 107 17
                                    

បន្ទប់ពីGeminiចេញពីបន្ទប់Fourthក៍មិនបានគេងដែលគេក៍យកសៀវភៅមកអាន
ក្រលែកទៅមើលGeminiវិញនៅក្នុងបន្ទប់ក្រោមដីដ៍ងងឹតមានតែ
"យ៉ាងមិចហើយនាំសួរវាបានអីខ្លះហើយ??"Geminiគ្រាន់តែទៅដល់គេក៍សួរទៅKimភ្លាម
"វាមិនឆ្លើយទេចាហ្វាយ"Kim
Geminiក៍បានចាក់ទៅមើលអ្នកដែលលួចឯកសារខ្លួន
"អ្នកណាបញ្ចូនឯងមក??"Geminiសួរដោយមុខស្មើ
ប៉ុន្តែអាម្នាក់នោះក៍មិនបានឆ្លើយនឹងគេដែល
"យើងសួរថាអ្នកណាអោយឯងមក??"Geminiសួរដោយសំឡេងគួរអោយខ្លាច
"យើងមិនឆ្លើយទេ ទោះពួកឯងសួរយើងដល់ស្លាប់ក៍យើងមិនឆ្លើយដែល"អាម្មាក់នោះតបមកវិញទោះបីពេលនេះខ្លួនត្រូវរបួសឡើងសោះសាច់ទៅហើយ
Geminiលឺបែបនឹងគេក៍ញញឹមបន្តិចមុននឹងនិយាយ
"ឆ្កែពិតជាស្មោះនឹងម្ចាស់មែន"Geminiនិយាយហើយគេក៍ដកកាំបិតពីក្នុងខោហាវមកមើលនឹងញញឹមដែលមើលទៅគួរអោយខ្លាចខ្លាំងណាស់
(នេះបើFourthឃើញគេក្នុងសភាពនេះពិតជាពិបាក់ទទួលយកណាស់)
"Dimឆាប់លាត់ដៃវាដាក់លើតុទៅ"Gemini
Dimលឺបញ្ចារបស់ចាហ្វាយហើយក៍ចាប់ដៃអាម្នាក់នេះលាត់នៅលើតុ
"យើងក៍មិនដឹងធ្វើយ៉ាងមិចដែលព្រោះនិយាយជាមួយឯងស្រួលបួលមើលទៅពិបាក់ណាស់"Geminiនិយាយហើយគេក៍យកកាំបិទដោះចាក់ទៅលើដៃបុរស់ម្នាក់នោះដែលធ្វើអោយផ្លុះពីម្ខាងទៅម្ខាង
ធ្វើអោយបុរស់នោះស្រែកដោយភាពឈឺចាប់ខ្លាំងបំផុត
"តាមពិតឯកសារនោះក៍មិនសូវសំខាន់ចំពោះយើងដែលតែយើងមិនចូលចិត្តការលួច"Geminiនិយាយហើយក៍ដក់កាំបិតចេញពីដៃបុរស់នោះហើយក៍ចាក់ចូលវិញនិយាយទៅគេដកចាក់ៗទាំងញញឹមមើលទៅដូចជាសប្បាយដល់ហើយ
ដែលធ្វើអោយដៃបុរស់នេះផ្លុះសឹងតែគ្រប់កន្លែង
"បានហើយៗ ខ្ញុំព្រមហើយៗ"បុរស់នោះសរែកយំអង្វរដែលមើលទៅគឺថាគួរអោយអាណិតខ្លាំងមែនទែន
"ហួសពេលហើយយើងបានទុក្ខអោកាស់អោយឯងប៉ុន្តែឯងមិនចាប់វាដោយខ្លួនឯងទេ"Geminiនិយាយដោយស្នាមញញឹមជាប់មុខតែម្តង
មើលទៅគេដូចជាសប្បាយលេងណាស់
បន្ទាប់មកGeminiក៍យកក្រដាត់មកជូតកូនកាំបិតរបស់គេដែលប្រលាក់សុទ្ធតែឈាម
"ធ្វើយ៉ាងមិចទៀតចាហ្វាយ??"DimបានសួរទៅGeminiដែលកំពុងជូតកាំបិត
"សម្លាប់ចោលទៅ ហើយមួយទៀតកុំអោយFourthដឹងរឿងនេះអោយសោះយល់ទេ"Gemini
"បាទចាហ្វាយ"Dim
បន្ទាប់មកGeminiក៍បានដើរទៅបន្ទប់វិញ
ពេលចូលទៅដល់ក្នុងបន្ទប់ក៍ឃើញថាFourthកំពុងគេងនៅលើសាឡុងឡើងរញ៉េរញ៉ៃតែម្តងព្រមទាំងមានសៀវភៅគ្រប់នៅលើមុខថែមទៀត
Geminiឃើញហើយគេក៍ញញឹមក្រវីក្បាលបន្តិច
"គ្រែមានមិនគេងទេមកគេងអីលើសាឡុងនេះអាល្អិត"Geminiនិយាយហើយក៍បានដើរទៅបីFourthអោយគេងនៅលើគ្រែវិញ
"សុបិន្តល្អណា"Geminiនិយាយហើយក៍អោនទៅថើបថ្ងាស់Fourthបន្តិចហើយក៍បានដាក់ខ្លួនគេងដែលទៅ
+ព្រឹកថ្ងៃថ្មីក៍ចូលមកដល់
ពួកគេកំពុងអង្គុយញុំាអាហារជាមួយគ្នាប៉ុន្តែនៅគេក្រឡែកមើលទៅក៍មិនបានឃើញNiNiអង្គុយនៅទីនោះទេ
"NiNiទៅណា??"Geminiបានសួរទៅអ្នកបំរើដែលឈរនៅទីនោះ
"អ្នកនាងតូចមិនទាន់ចុះមកទេចា៎"អ្នកបំរើនោះនិយាយនឹងអោនបន្តិច
"ហេតុអីមិនទាន់ចុះមកធម្មតាគេមកចាំរហូតមិនចឹង?!"Fourthក៍បាននិយាយឡើង
ព្រោះធម្មតានៅពេលដែលគេចុះមកគឺឃើញNiNiអង្គុយចាំរហូត
"មិនដឹងទេចា៎....ចាំខ្ញុំឡើងទៅមើលអោយ"អ្នកបំរើ
"មិនអីទេចាំខ្ញុំអ្នកទៅវិញ"Fourthនិយាយហើយរៀបនឹងក្រោកទៅ
តែNiNiក៍ចុះមក
"NiNiចុះមកហើយហ៎ បងប្រុងទៅតាមហើយតើ"FourthនិយាយឡើងនៅពេលឃើញNiNiដើរមក
"គឺចៃដន្យអី ថ្ងៃនេះខ្ចិលនឹងណា"NiNiនិយាយនឹងញញឹមទៅកាន់Fourth
"ចឹងក៍ឆាប់មកញុំាបាយមកថ្ងៃនេះបកជូនទៅសាលាណា"Fourth
"អត់ទេ ខ្ញុំមិនញុំាទេ"NiNi
"ហេតុអីមិនញុំា??"Geminiក៍បានសួរទៅប្អូន
"ខ្ញុំចាំទៅញ៉ាំនៅសាលាវិញនៅទីនេះស្អុយណាស់ញ៉ាំមិនចូល"NiNiនិយាយព្រមទាំងដៀងភ្នែកទៅមើលRinn
"NiNi ល្មមៗបានហើយណា"Gemini
"យ៉ាងម៉េច??ខ្ញុំដូចជាមិនទាន់បានធ្វើអីទេ"NiNiនិយាយព្រមទាំងសម្លឹងមើលមុខបងប្រុស។
"ចង់ទៅណាទៅៗ"Gemini
"អើ ខ្ញុំទៅមិនខានទេ"NiNiនិយាយហើយក៍ដើរទៅបាត់
Fourthគេក៏បានរត់ទៅតាមក្រោយផងដែរ។
+នៅក្នុងឡាន
"NiNiបងដឹងថាឯងមិនសប្បាយចិត្តទេប៉ុន្តែឯងក៏មិនគួរនិយាយបែបនេះដាក់បងប្រុសឯងដែរ"Fourthគេក៏បាននិយាយឡើង
"ហើយបងចង់ឱ្យខ្ញុំនិយាយយ៉ាងម៉េចខ្ញុំនិយាយអីក៏គាត់លែងស្ដាប់ដែរ គាត់នៅតែការពារស្រីបិសាចនោះ"NiNi
"តាមពិតទៅបងប្រុសឯងស្រឡាញ់ឯងខ្លាំងណាស់ដឹងទេ គេគ្រាន់តែមិនចង់ឱ្យឯងធ្វើរឿងខុសឆ្គងតែប៉ុណ្ណោះ"Fourth
"ខ្ញុំមិនខ្វល់ទេបើសិនជាគាត់នៅតែឲ្យស្រីបិសាចខ្ញុំនៅក្នុងផ្ទះនេះទៀតគាត់ប្រាកដជាដឹងថាខ្ញុំយ៉ាងម៉េច??"NiNiនិយាយដោយភ្នែកពោរពេញទៅដោយកំហឹងតែម្ដង។
Fourthឃើញបែបហ្នឹងគេក៏មិនបាននិយាយអីទៀតដែរព្រោះគេក៏មិនចូលចិត្តRinnដែល
ក្រឡែងមកមើលឯផ្ទះវិញWinកំពុងអង្គុយម្នាក់ឯងធ្វើមុខយ៉ាងស្រពោន
"Win....."Dimហៅឈ្មោះរបស់Winហើយក៏ដើរទៅអង្គុយក្បែរគេ
"P'Dim មានការអីមែនទេ??"Win
"មកអង្គុយអីម្នាក់ឯងអញ្ចឹងមានរឿងអីមែនទេ??"Dim
"ខ្ញុំបារម្ភពីអ្នកនាងតូចហ្នឹងFourthណាស់តាំងពីអ្នកនាងRinnមកនៅទីនេះគឺមានតែបញ្ហារហូត"Win
"មិនអីទេកុំគិតច្រើនពេកអ្នកនាងតូចប្រាកដជាអាចចាត់ការបានអ្នកណាមិនស្គាល់ទៅអ្នកនាងNiNiនោះ"Dim
"សង្ឃឹមចឹងចុះ"Win
ក្រឡែកមកមើលFourthវិញបន្ទាប់ពីជូនNiNiទៅដល់សាលាហើយគេក៏បានត្រឡប់មកដល់ផ្ទះវិញផងដែរ។
មកដល់ផ្ទះភ្លាមគេក៏បានបើកទ្វារចូលទៅក្នុងផ្ទះប៉ុន្តែក៏ឃើញថាRinnកំពុងឈរចាំគេល្មមព្រមទាំងក្នុងដៃកាន់កែវទឹកផងដែរ។
"មានការអីមែនទេអ្នកនាងRinn??"Fourthក៏បានសួរឡើងព្រមទាំងទឹកមុខធុញទ្រាន់
"អីយ៉ាកុំធ្វើមុខបែបហ្នឹងមើលគ្មានសិរីសួស្ដីសោះ"RinnនិយាយនឹងបែរមុខមកមើលRinn
"បើអ្នកនាងចង់ឲ្យវាសិរីសួស្ដីអ្នកនាងក៏ចេញពីផ្ទះនេះទៅ"Fourth
"បើយើងចេញទៅផ្ទះនេះខ្ញុំមានសិរីសួស្ដីនោះយើងនឹងបានចេញជាដាច់ខាតដរាបណាយើងមិនទាន់បានP'Gemមកនៅក្នុងដៃយើង"Rinn
"មើលទៅអ្នកនាងដូចជាចង់ចាប់ប្រុសអ្នកមានដល់ហើយណ៎ខ្ញុំឮមកថាផ្ទះអ្នកនាងក៏ដូចជាមិនក្រអីណាដែរហេតុអីក៏ចង់ចាប់តែប្រុសអ្នកមានអញ្ចឹង"Fourth
"យើងមិនមែនជាអ្នកក្រដូច្នេះហើយការដែលយើងចង់បាន P'Gemក៍មិនមែនមានន័យថាយើងចង់ចាប់ប្រុសអ្នកមានដែល គិតតែឯងវិញទេខ្លួមក្ររហាមរកមួយថ្ងៃសុីមួយថ្ងៃសោះចង់ចាប់ P'Gem ជាCEO ទៅកើត ឯងគិតថាគាត់ចង់បានឯងមែនទេ??"Rinnនិយាយដោយលើកចិញ្ចើមបន្តិច
"សោកស្តាយផងណាចៃដន្យអីខ្ញុំមិនបានចាប់គេទេគេនោះទេដែលចាប់ខ្ញុំអោយមកនៅទីនេះព្រមទាំងហៅខ្ញុំថាប្រពន្ធទៀតផង និយាយទៅសរសើរខ្លួនឯងណាស់មិនបាច់ខំប្រឹងទាក់គេក៍គេស្រឡាញ់"Fourthនិយាយដោយញញឹមហើយរាប់នឹងដើរចេញតែក៍ត្រូវRinnទាញមកវិញព្រមទាំងទះមួយកំភ្លៀងទៀតផង
"សំរាមនៅតែសំរាមឯងកុំគិតថាឈ្នះយើងអោយសោះ"Rinnនិយាយឡើង
"ខ្ញុំមិនបានគិតទេព្រោះខ្ញុំកំពុងឈ្នះនាងស្រាប់ហើយ"FourthនិយាយនឹងរុញRinnចេញបន្តិច
ពេលនោះGeminiក៍បានដើរចុះពីខាងលើមកRinnឃើញគេក៍បានទម្លាក់កែវដែលនៅក្នុងដៃគេដែលធ្វើអោយបែកព្រមទាំងទះខ្លួនឯងមួយកំភ្លៀងទៀតដែលធ្វើអោយដួលហើយក៍មុតដៃនឹងអំបែងកែវ
"អួយ......"Rinnស្រែងទើបGeminiបានឃើញហើយក៍ប្រយាប់រត់មក
"Rinn...."Geminiនិយាយព្រមទាំងរត់ទៅលើកRinn
"Fourthខ្ញុំដឹងថាលោកមិនចូលចិត្តខ្ញុំ ខ្ញុំគ្រាន់តែយកទឹកមកអោយលោកប៉ុណ្ណោះហេតុអីក៍លោកធ្វើបែបនឹង"Rinnនិយាយព្រមទាំងសម្រក់ទឹកភ្នែក
ដែលធ្វើអោយFourthគេហួសចិត្តខ្លាំងមែនទែន
"Fourthឯងកំពុងធ្វើស្អី??"Geminiបានសួរឡើង
"ក៍ដូចអ្វីដែលលោកគិត"Fourthនិយាយព្រមទាំងមើលមុខGemini
"Fourthបើលោកស្អប់ខ្ញុំណាស់ខ្ញុំនឹងចេញពីទីនេះក៏បានដែរកុំឲ្យលោកឃើញមុខខ្ញុំទៀត"Rinn
"អើបើដឹងខ្លួនល្អហើយរើចេញឥឡូវនេះល្អទេ!!"Fourth
"Fourthហេតុអីក៏ធ្វើចរិតបែបនេះ??"Gemini
"ចរិតខ្ញុំបែបនេះតាំងពីដើមហើយលោកមិនដឹងទេឬ??បើលោកទទួលយកចរិតខ្ញុំមិនបានទេក៍ឲ្យខ្ញុំចេញពីទីនេះទៅខ្ញុំក៏មិនចង់នៅទីនេះស្រាប់ហើយ។"Fourthនិយាយហើយក៏រត់ទៅបន្ទប់បាត់។
"Rinnមិនអីទេអ្ហ៎??"Gemini
"មិនអីទេអរគុណច្រើនហើយណាបងGem"Rinn
"មិនអីទេឆាប់ទៅលាងរបួសចុះ។បងទៅដោះស្រាយជាមួយFourthសិន"Geminiនិយាយហើយក៏ដើរទៅបាត់
RinnនៅពេលដែលឃើញGeminiដើរទៅបែបនេះគេក៏ញញឹមឡើង។
ឯGeminiពេលទៅដល់គឺឃើញថាFourthបានចាក់កន្លឹះខាងក្នុងបាត់ទៅហើយ
"Fourth....Fourthបើកទ្វា...Fourth..."Geminiស្រែកហៅឈ្មោះFourthបណ្តើរគោះទ្វាបណ្តើរ
ប៉ុន្តែFourthគេមិនខ្វល់ទេគេអង្កុយញុំានំក្នុងបន្ទប់ធ្វើមិនដឹង
"មករកងាប់អី គ្រែងបារម្ភពីនាងនឹងណាស់ហី ចឹងទៅដេកជាមួយវាទៅកុំមករកយើង"Fourthនិយាយនឹងដាក់នំចូលមាត់មួយដំ
"Fourth បើកទ្វាណា....Fourth"Gemini
"គោះទៅ គោះដល់ស្លាប់ក៍យើងមិនភ្លើបើកអោយដែល"Fourth
ពេលនោះKimក៍បានដើរមកហើយក៍ឃើញថាចាហ្វាយរបស់ខ្លួននៅគោះទ្វានឹងស្រែកហៅFourthដូចឆ្កែចឹង
"ចាហ្វាយហេតុអីមិនចូលទៅ??"Kimបាននិយាយទៅកាន់Gemini
"ឯងមិនមើលទេហី??"Geminiបាននិយាយនឹងសម្លក់មុខKim
"ប្រពន្ធដេញចេញពីបន្ទប់ហើយហ៎?"Kim
"អាKimចង់ត្រូវមែនទេ??"Geminiនិយាយឡើង
"អត់ទេបាទ"Kimនិយាយហើយក៍រត់ទៅបាត់ព្រោះខ្លាចចាហ្វាយវាយ
រីឯGeminiក៍ងាកទៅគោះទ្វារបណ្តើរស្រែកបណ្ដើរ ឡើងអ្នកបម្រើក្នុងផ្ទះឈរមើលឡើងពេញហ្នឹងដែរម្ដង។
"Fourth យើងប្រាប់ឲ្យបើកទ្វារឱ្យយើងណា Fourth..."Gemini
"ចុះបើមិនបើកអោយវាយ៉ាងមិច??"Fourthនិយាយហើយក៏អង្គុយញ៉ាំនំរបស់គេបន្តធ្វើប្រងើយតែម្ដង។
"ចៅហ្វាយ...."Winក៏បានដើរមកហៅចៅហ្វាយរបស់ខ្លួន។
"យ៉ាងម៉េច??"Gemini
"ក្រែងចៅហ្វាយមានសោសារគួរនៅក្នុងបន្ទប់ធ្វើការមិនអញ្ចឹង។ម៉េចចៅហ្វាយមិនទៅយកមកចាក់ទៅ"Win
"អើមែនយើងភ្លេចឱ្យឈឹង"Geminiនិយាយហើយគេក៏បានដើរទៅយកសោមកចាក់ទ្វារបន្ទប់
នៅពេលដែលបើកទ្វារមកគឺថាគាំងតែម្ដង។នេះគេនៅខាងក្រៅប្រឹងស្រែកឡើងចង់ស្លាប់ទៅហើយឯFourthវិញមកអង្គុយញ៉ាំនំធ្វើប្រងើយបែបហ្នឹងអ្ហ៎
"ហ៊ើយចូលបានយ៉ាងម៉េចនៀគ"FourthនិយាយឡើងនៅពេលដែលឃើញGeminiដើរចូលមក
"ឯងភ្លេចហើយឬថានេះគឺជាបន្ទប់របស់យើងហេតុអីក៏យករកផ្លូវចូលមកមិនបាន"Geminiនិយាយមិនដែលដៃរបស់គេក៏ចាក់សោទ្វារបណ្ដើរ
"ហើយលោកឯងចាក់សោធ្វើអី??"Fourth
"ហេតុអីក៏ធ្វើចរិតបែបនេះ??"Geminiនិយាយព្រមទាំងសម្លឹងមើលទៅមុខ។Fourth
"ធ្វើចរិតអីទៀតហើយខ្ញុំមិនទាន់បានធ្វើអីទេណា។"Fourth
"ហេតុអី្វក៏ធ្វើបាបRinn!??"Geminiនិយាយព្រមទាំងចាប់កដៃFourthខ្លាំងៗទៀតផង។
"ខ្ញុំមិនបានធ្វើនាងទះកំផ្លៀងខ្លួនឯងទម្លាក់កែវបែកខ្លួនឯងហើយក៏ដួលខ្លួនឯងខ្ញុំមិនទាន់បានធ្វើអីទេណា លែងដៃខ្ញុំទៅ"Fourthនិយាយព្រមទាំងទឹកភ្នែករលីងរលោង
"ឯងចង់និយាយថាគេចោទប្រកាន់ឯង"Geminiនិយាយព្រមទាំងក្តាប់កដៃរបស់Fourthកាន់តែខ្លាំងជាងមុនទៀត
"មែនហើយ"Fourth
"ឯងឆ្កួតឬអ្នកណាទៅធ្វើឲ្យខ្លួនឯងមានរបួសដល់ថ្នាក់នេះ"Gemini
"ក៍នាងRinnហ្នឹងហើយជាអ្នកធ្វើ"Fourth
"Fourthហេតុអីក៏ធ្វើចរិតបែបនេះហាស៎!?"Gemini
"យ៉ាងម៉េចពិបាកទទួលយកហ៎ទទួលយកមិនបានមែនទេ??"Fourth
"Fourth..."Geminiស្រែកមួយទំហឹងហើយថាផ្ទះកន្ត្រាក់ដៃរបស់Fourthទៀតផង
"ដឹងទេខ្ញុំគិតថាលោកឯងនេះឆ្លាតខ្លាំងណាស់គឺជាមនុស្សដែលខ្ញុំទុកចិត្តប៉ុន្តែអត់ទេលោកឯងគឺជាមនុស្សដែលល្ងង់"Fourthនិយាយព្រមទាំងទឹកភ្នែកហូរចុះមក
ហើយគេក៏គ្រវាសដៃរបស់ខ្លួនចេញពីដៃរបស់Gemini
"ព្រោះតែយើងស្រឡាញ់ឯង។បានជាយើងមិនចង់ឱ្យឯងធ្វើរឿងខុសនោះអី"Gemini
"ស្រឡាញ់ហ៎!!កុំនិយាយពាក្យថាស្រឡាញ់ជាមួយខ្ញុំមនុស្សដូចលោកឯងនេះមិនដែលចេះស្រឡាញ់អ្នកណាក្រៅពីខ្លួនឯងនោះទេ មិនដែលចេះយល់ចិត្តអ្នកដទៃ បើលោកគិតថាខ្ញុំអាក្រក់ហើយខ្ញុំក៏មិនប្រកែកដែរតាមតែការគិតរបស់លោកទេ"Fourthនិយាយហើយក៏បានដែរទៅបើកទ្វារប៉ុន្តែគេភ្លេចគិតទៅថាមុននេះGeminiបានចាក់សោទ្វារបាត់ទៅហើយទើបគេដូរទិសដៅដើរតម្រង់ទៅបន្ទប់ទឹកហើយក៏បានចាក់គន្លឹះនៅក្នុងហ្នឹងតែម្ដង។
"Fourth បើកទ្វា Fourth"Gemini
"កុំមករវល់ជាមួយខ្ញុំក្រែងខ្ញុំជាមនុស្សមិនល្អមិនអញ្ចឹង"Fourthនិយាយផងយំផង
រីឯGeminiវិញគេក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចដែរគេក៏បានអង្គុយចុះផ្អែកនឹងទ្វារបន្ទប់ទឹកនោះទៅ។

Thank you for reading 💗😊សូមរង់ចាំអានភាគបន្ត......🙏

លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)Where stories live. Discover now