បន្ទាប់ពីហ្នឹងមកអ្វីៗគ្រប់យ៉ាងគឺល្អទាំងអស់។ពួកគេទាំងអស់គ្នាដែលនៅក្នុងផ្ទះចាប់ផ្ដើមយល់ចិត្តគ្នារស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខ
ហើយព្រឹកនេះក៍ជាព្រឹកដែលរីករាយបំផុតផងដែលដោយសារតែថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់អ្នកនាងតូចNiNiផងដែរ
អ្នកនៅក្នុងផ្ទះគឺនាំគ្នាជួយរៀបចំតុបតែងផ្ទះឲ្យមានរបៀបរៀបរយបំផុត។
"Kimចៅហ្វាយនាយទៅណាបាត់ហើយ??"Fourthបានសួរឡើងព្រមទាំងអង្គុយផ្លុំប៉េងប៉ោងឡើងមាត់ប៉ោងអស់ហើយ
"ចៅហ្វាយកំពុងធ្វើការនៅក្នុងបន្ទប់បាទ"Kimឆ្លើយមកវិញព្រមទាំងលើកដាក់អីវ៉ាន់ផងដែរ។
"អីគេ!!សូម្បីតែថ្ងៃនេះក៏ធ្វើការដែរឬ??"Fourthនិយាយហើយគេក៏ទម្លាក់ប៉េងប៉ោងចុះតែម្ដង។
"មិនអីទេប្រហែលជាគាត់រវល់ការងារហើយតែរួចការងារគាត់ចុះមកហើយ"NiNiនិយាយផងដែរ
"មិនបានទេថ្ងៃនេះជាថ្ងៃពិសេសរបស់ឯង ដូច្នេះគេត្រូវតែមកជួយរៀបចំផងដែរ"Fourthនិយាយហើយក៏ដើរតាំងៗទៅបន្ទប់តែម្ដង។
NiNiគេក៏មិនបានខ្វល់អីដែរគេក៏អង្គុយផ្លុំប៉េងប៉ោងបន្តទៀតទៅ។
"សួស្តីបាទអ្នកនាងតូច"Gunបានដើរមកជាមួយនឹងសង្សាររបស់ខ្លួនព្រមទាំងក្នុងដៃមានកាន់កាដូទៀតផង។
"P'Gun...ហើយគេជាអ្នកណា??"NiNiក៏បានងាកទៅមើលមុខក្មេងប្រុសដែលដើរមកជាមួយTinnGun
"ចាំខ្ញុំយកទៅទុក្ខ"Winក៏បានយកកាដូយកទៅទុកបាត់ទៅ។
"នេះគឺជាប្អូនប្រុសរបស់បងគេមានឈ្មោះថា Sia "Gunតបទៅប្អូនទាំងញញឹម
"រីករាយដែលបានស្គាល់ណា៎ខ្ញុំSiaណា៎"Siaនិយាយទៅកាន់NiNiដោយញញឹមបិទមាត់មិនជិតតែម្ដង។
"ខ្ញុំNiNiណា៎ រីករាយដែលបានស្គាល់លោកផងដែល"NiNiក៏តបទៅវិញទាំងរួសរាយ
"ហើយឯណាបងប្រុសរបស់ឯង??"Tinnក៍ចាប់សួរ
"គឺនៅក្នុងបន្ទប់មិនទាន់ចុះមកទេ"NiNi
"អោ....ធ្វើការមែនទេ??"Tinn
"ប្រហែលហើយតែមិនបាច់បារម្ភទេពេលនេះ P'Fourth ទៅចាត់ការហើយ"NiNiនិយាយព្រមទាំងញញឹម
"ឯងគិតថាមនុស្សដូចបងប្រុសឯងនេះណាខ្លាចFourthនោះ ទៅមិនរួចទេបើវាធ្វើការហើយវាត្រូវតែធ្វើអោយហើយ"Tinnនិយាយទាំងទឹកមុខហត់ណាស់ដែលមានមិត្តដូចGemini
និយាយមិនទាន់ផុតមាត់ផងស្រាប់តែFourthទាញGeminiអូសចេញពីក្នុងបន្ទប់ដើរចុះមកតាំងៗតែម្ដង។
ដែលធ្វើឲ្យអ្នកនៅទីនោះនាំគ្នាផ្អើលតែម្ដង។
"នេះហើយបងខ្ញុំមិនខ្លាចប្រពន្ធទេ"NiNiនិយាយតិចៗដែលធ្វើឱ្យអ្នកនៅទីនោះនាំគ្នាសើចគ្រប់គ្នាតែម្ដង
"អូយ....ឈប់សិនអូនធ្វើអីរបស់អូននៀគ??"Geminiប្រញាប់ស្រែកភ្លាមៗតែម្ដង។
"អូនទេតែត្រូវសួរបងនោះបងធ្វើស្អីទៅថ្ងៃនេះជាថ្ងៃពិសេសរបស់ប្អូនបងតែបងបែរជាទៅសម្ងំធ្វើការបែបហ្នឹងមែនទេ!!"FourthតបទៅGeminiវិញគឺថាផាំងៗតែម្ដង
"ក៍...បងរវល់ធ្វើការ"Gemini
"ហើយយ៉ាងម៉េច??"FourthតបទាំងមើលមុខGemini
"ការងាររបស់បងច្រើនណាស់អូនចង់អោយបងធ្វើយ៉ាងម៉េចទៅ"Gemini
"អូនមិនខ្វល់ទេយ៉ាងណាថ្ងៃនេះបងត្រូវតែចូលរួមកម្មវិធីធ្វើឲ្យបានហើយត្រូវតែមកជួយរៀបចំផងដែល"Fourth
"ប៉ុន្តែអ្នកបម្រើក្នុងផ្ទះនេះក៏មានច្រើនហេតុអីក៏ត្រូវតែបង??"Gemini
"តែអូនចង់ឱ្យបងធ្វើ"Fourth
"តែបងរវល់ធ្វើការ"Gemini
"អូនសួរថាបងធ្វើឬអត់???"Fourth
"Fourth......"Gemini
"ធ្វើឬអត់!!"Fourthនិយាយទាំងទឹកមុខគឺថាស្មើញេញតែម្តងGeminiឃើញបែបហើយគេក៍មិនអាចប្រកែកបានដែល
"ក៍បានៗ"Geminiនិយាយហើយគេក៏បានដែរទៅអង្គុយជិតTinnហើយFourthក៍បានដើរទៅអង្គុយដែរទៅ ហើយក៍បន្តធ្វើការរបស់គេបន្តទៀតគឺផ្លុំប៉ោងៗនឹងឯង
"ពួកឯងមកដល់យូរហើយមែនទេ??"Geminiបានសួរទៅកាន់Tinn
"មកដល់យូរហើយហើយក៏ឃើញលោកបងម៉ាហ្វៀខ្លាចប្រពន្ធផងដែរ"Tinnនិយាយព្រមទាំងសើច
ដែលធ្វើឱ្យលោកបងម៉ាហ្វៀយើងនេះគឺថាមើលមុខTinnយើងហ្នឹងដូចចង់ស៊ីសាច់ទាំងរស់អញ្ចឹង
Tinnឃើញមុខរបស់Geminiបែបហ្នឹងហើយគេក៏បានបិទមាត់ហើយក៏យកប៉េងប៉ោងមួយមកផ្លុំ
Fourthវិញក្រលែកទៅឃើញGeminiអង្គុយស្ងៀមមិនធ្វើអីអញ្ចឹងគេក៏យកប៉េងប៉ោងមួយដាក់ចូលមាត់Geminiតែម្តង
"អូនឱ្យមកជួយធ្វើការមិនមែនឱ្យមកអង្គុយទេឆាប់ផ្លុំទៅ"Fourth
Geminiគេក៏បានផ្លុំតាមសម្ដីរបស់ប្រពន្ធគេទៅ
យើងក្រលែកទៅមើលខាងមុខផ្ទះវិញWinគេកំពុងរៀបចំផ្កាយ៉ាងស្រស់ស្អាត
"Win....."Dimនិយាយព្រមទាំងដើរមកជិតWinផងដែរ
"មានការអីមែនទេ??"Winតបទៅវិញព្រមទាំងងាកមើលទៅDimផងដែរ
"មិនមានអីទេគ្រាន់តែហត់ទើបមកត្រូវការកម្លាំងចិត្ត"Dimនិយាយហើយគេក៏លួចថើបថ្ពាល់របស់Winដែលធ្វើឲ្យWinដែលមិនទាន់បានត្រៀមខ្លួននោះបើកភ្នែកធំៗតែម្ដង។
"P'Dim...ប្រយ័ត្នមានអ្នកមកឃើញទៅ"Winនិយាយព្រមទាំងងាកមើលឆ្វេងស្ដាំព្រោះខ្លាចមានមនុស្សឃើញ។
"ទីនេះមិនមានមនុស្សទេមានតែWinហើយនឹងបងប៉ុន្នោះ តែទោះបីជាមានមនុស្សឃើញក៏គ្មានអីត្រូវខ្លាចដែរព្រោះថាពួកយើងជាសង្សារនឹងគ្នាហើយ"Dimនិយាយព្រមទាំងអ្នកដៃអោបលើខ្លួនរបស់Winទៀតផង
Winគេក៏បានទាញដៃរបស់Dimឱ្យចេញពីខ្លួនរបស់គេ។
"សុំទោសអ្នកបាទបងប្រុសខ្ញុំមិនទាន់បាននិយាយទេណាថាខ្ញុំព្រមធ្វើសង្សារបង"Winនិយាយព្រមទាំងញញឹមមើលទៅមុខDim
ដែលធ្វើឲ្យទឹកមុខដែលញញឹមរបស់Dimធ្លាក់ទៅជាមុខស្រពោនវិញ
"អូហូ.....Winមិនព្រមទេហ៎??ចឹងហេតុអីWinមិននិយាយទាំងពីដំបូងមកចាំបាច់ផ្តល់ក្តីសង្ឃឹមអោយបងធ្វើអី??"Dimនិយាយទាំងមុខស្រពោន
ដែលធ្វើអោយWinកំពុងឈរមើលនោះញញឹមឡើងតែម្តង មើលចរិករបស់Dimចឡើងដូចក្មេងចង់តែចាប់ហែកទេនិយាយមែន
"បានហើយៗ...ខ្ញុំនិយាយលេងទេកុំធ្វើចរិកចឹងអីពិបាក់ទទួលយកណាស់"Winនិយាយទាំងសើច
"Winធ្វើសង្សារបងអត់ចឹង??"Dimនៅតែសួរបន្ត
Winមិនឆ្លើយទេគេបានត្រឹមតែញញឹមតែប៉ុន្មាន
"បងសួរថាព្រមអត់??បើមិនព្រមបងចាប់ថើបហើយណា"Dimនិយាយហើយព្រមទាំងរកចាប់WinថើបតែWinក៍បាននិយាយកាត់
"Ok ok ព្រមហើយៗ...ឆាប់មកជួយលើកផ្កាខ្ញុំមក"Win
Dimក៍បានញញឹមហើយក៍ជួយរៀបរំផ្កាជាមួយWinទៅ
+នៅក្នុងផ្ទះវិញគឺថាម្នាក់ៗផ្លុំប៉ោងៗឡើងចង់អស់ខ្យល់ហើយ
"P'Gunខ្ញុំសុំទៅដើរលេងខាងក្រៅបានទេ??"Saiដោយអផ្សុកពេកគេក៏បានសុំបងប្រុសទៅដើរលេងនៅខាងក្រៅ។
"មិនអោយទៅទេ"Gunបាននិយាយទៅកាន់ប្អូនប្រុសវិញទាំងដាច់អហាំងការតែម្ដង។
"អោ....ហេតុអីទៅមិនបាន??"Saiក៍បានសួរទៅកាន់Gunវិញដូចគ្នា
"ឯងមិនឱ្យមកទីនេះទេបើឯងចេញទៅក្រៅហើយវង្វេងផ្លូវបងរកឯងជាម៉េចឃើញទៅ!!"Gun
"អូយ.....ខ្ញុំធំហើយណាបងខ្ញុំមិនមែនក្មេងទៀតទេ"Saiនៅតែព្យាយាមតវ៉ាជាមួយបងប្រុសដើម្បីបានទៅដើរលេងខាងក្រៅ
"ឱ្យគេទៅចុះNiNiទៅជាមួយបងទៅ"Geminiគេស្រាប់តែនិយាយឡើង
នេះតែគេកំពុងគិតអីទៅឬមួយក៏ចង់ផ្សុំផ្គុំពីអ្នកហ្នឹងឱ្យបានគ្នា
"ខ្ញុំ...."NiNiនិយាយព្រមទាំងចង្អុលខ្លួនឯង។
"ត្រូវហើយនៅទីនេះមានអ្នកណាឈ្មោះNiNiទៀតទៅ"Gemini
"ប៉ុន្តែខ្ញុំមិនដែលស្គាល់គេផងហ្នឹង"NiNiនិយាយឡើង
"មិនដែលស្គាល់ជាមួយទៅ...កាលពីក្មេងពួកឯងលេងជាមួយគ្នារហូតហ្នឹង"Geminiនៅតែព្យាយាមនិយាយឱ្យNiNiទៅក្រៅជាមួយSai
"កាលពីក្មេងវាផ្សេងណាបងហើយខ្ញុំក៏មិនបានចាំការហ្នឹងដែរ"NiNiក៍នៅតែព្យាយាមប្រកែកដដែល
"NiNiជូនបងទៅបន្តិចទៅណាមួយក្រោយគេមកស្គាល់ទីនេះឲ្យច្បាស់ផងដែរ។"Fourthក៏បាននិយាយតាមស្របគំនិតរបស់Gemini
"ឃើញទេសូម្បីបងថ្លៃឯងក៏ស្របតាមបងដែរ"Gemini
"P'Fourthខ្ញុំមិនចង់ទៅទេ"NiNiនិយាយទាំងមុខស្អុយ
"មិនអីទេបើនាងមិនចង់ទៅខ្ញុំទៅម្នាក់ឯងក៏បានដែរ"Saiក៏បាននិយាយឡើងទាំងញញឹម
"មែនហើយអោយគេទៅម្នាក់ឯងទៅ"NiNiនិយាយទាំងសង្ឃឹមថាបងៗរបស់គេព្រម
"NiNiទៅជាមួយបងទៅ បងមិនចង់អោយSaiទៅម្នាក់ឯងទេ"Tinn
"មែនហើយបើទៅពីអ្នកបើមានរឿងអីយ៉ាងណាក៍មានគ្នា"Gun
"ក៍បានៗ..."NiNiនិយាយហើយក៍បានងើបដើរទៅមុនSaiឃើញNiNiដើរទៅគេក៍បានរត់ទៅតាមដែលទៅ
"អាGemវាថីហែងនេះរាលថ្ងៃកំណាញ់ប្អូនណាស់តែថ្ងៃនេះអីក៍ប្រុងចែករំលែកម្លេស??"Tinnបាននិយាយឡើង
"គេធំហើយយើងចង់អោយគេមានទំនាក់ទំនងជាមួយអ្នកដ៍ទៃអោយបានច្រើនមិនចង់អោយគេខ្លាយជាមនុស្សឯកការទេ ហើយណាមួយគែគួរតែមានគូរស្រករហើយ"Gemini
"ឯងកុំប្រាប់ថាចង់អោយប្អូនឯងនឹងប្អូនយើងក្លាយជា...."Gunនិយាយហើយក៍យកដៃចង្អុលគេទាំងពីរដាក់ជិតគ្នា
"មែនហើយ"Gemini
"ហាស៎...."GunTinnនឹងFourthស្រែកដំណាល់គ្នាតែម្តង
"មិនបានទេបើប្អូនយើងបានប្អូនឯងនោះប្អូនយើងស្លាប់មិនខានទេហើយណាមួយពួកគេទើប18ឆ្នាំទេណា"Gun
"នែ៎..ឯងមើលមកប្អូនរបស់យើងជាខ្លាមែនបានត្រូវស្លាប់នោះ"Gemini
"ប៉ុន្តែពួកគេនៅក្មេងណាស់វើយ"Tinn
"ក្មេងស្អីទៅ 18 ឆ្នាំហើយហ្នឹងទោះបីជាគេមិនអាចទាន់រៀបការជាមួយគ្នាបានក៏ពួកគេអត់ក្លាយជាសង្សារគ្នាបានតើ"Gemini
"ហើយឯងគិតថាប្អូនស្រីរបស់ឯងព្រមមែន"Gun
"ប្អូនស្រីរបស់យើងប្រាកដជាស្ដាប់តាមយើងហើយគិតតែប្អូនប្រុសឯងទេព្រមឬអត់"Gemini
"មិនដឹងប្អូនស្រីរបស់បងស្ដាប់តាមបងឬស្ដាប់តាមអូនទេរាល់ថ្ងៃនេះ"Fourthនិយាយឡើងព្រោះវាជាការពិតណាស់រាល់ថ្ងៃនេះគឺNiNiស្ដាប់គេខ្លាំងជាងបងប្រុសបង្កើតរបស់នាងទៅទៀត។
"បងហ្នឹងហើយថាអូនពូកែនោះអាចធ្វើឲ្យប្អូនស្រីរបស់បងនេះក្លាយទៅជាប្អូនស្រីបង្កើតរបស់អូនបាន"Gemini
"អើបើឯងគិតអញ្ចឹងហើយយើងស្រេចតែឯងទេណា"Gun
យើងក្រឡែកទៅមើលក្មេងៗដែលកំពុងដើរនៅខាងក្រៅឯនេះវិញ។
"នែហើយអង្គុយក្នុងផ្ទះមិនចេះទេឬបានទារមកលេងខាងក្រៅនេះ"NiNiនិយាយឡើងព្រោះនាងពិតជាធុញខ្លាំងមែនទែន។
"ក៏ចេះណាប៉ុន្តែធុញណាស់មិនចង់អង្គុយខាងក្នុងនោះទេ"Sai
"ហើយលោកឯងចង់ទៅណា??"NiNiសួរឡើង
"មិនដឹងទេចេះតែដើរៗទៅ"Sai
"អោ....បើមិនដឹងទៅណាផងហើយលោកចង់មកខាងក្រោយធ្វើអី??"NiNiនិយាយទាំងហួសចិត្តតែម្ដង។
"ក៏ប្រាប់ហើយតើថានៅខាងក្នុងវាធុញ"Sai
"ហើយលោកគិតថាកាលដែលខ្ញុំនាំលោកមកខាងក្រៅនេះខ្ញុំសប្បាយចិត្តមែនខ្ញុំធុញសឹងស្លាប់ទៅហើយ។"NiNi
"តែវាក៏គ្រាន់បើជាងទៅអង្គុយក្នុងផ្ទះធ្មឹងៗដែលមិនចឹង"Sai
"ធ្មឹងៗអីទៅការងារខ្ញុំច្រើនណាស់"NiNi
"ការងារទៅអង្គុយផ្លុំប៉េងប៉ោងនឹហ៎"Sai
"ត្រូវហើយ"NiNi
Saiគេក៍ដក់ដង្ហើមធំបន្តិចហើយពួកគេទាំងពីរក៍នាំគ្នាដើរលេងបន្តទៀតទៅ
តែមិនបាច់មើលមុខNiNiទេមុខដូចគេយកទៅបាញ់ចោលចឹង
ពេលយប់ក៏បានចូលមកដល់ហើយវាក៏ជាពេលវេលាមួយដែលដល់ពេលត្រូវផ្លុំនំផងដែរ។NiNiបានឈររង់ចាំចម្រៀងដែលច្រៀងថៃខួបកំណើតរបស់គេ។
"Happy birthday to you ² Happy birthday Happy birthday to you"អ្នកនៅក្នុងកម្មវិធីនាំគ្នាច្រៀងអបអរសាទរទៅកាន់ក្មេងស្រីដែលកំពុងឈរនៅមុខនំ
"រីករាយថ្ងៃកំណើតណា"GeminiFourth
NiNiក៍បានផ្លុំទានផងដែលហើយអ្នកនៅទីនោះក៍នាំគ្នាអប់អរសាទរផងដែល ស្នាមញញឹមដែលមានសេចក្តីសុខបំផុតបានលេចឡើងលើផ្ទីមុខរបស់ពួកគេគ្រប់គ្នា ជាពិសេសគឺ Gemini Fourthនឹងហ្មងញញឹមបិទមាត់មិនជិតទេ
ពួកគេទាំងអស់គ្នាបានឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នាទាំងសប្បាយទាំងកើតទុក្ខគឺនៅតែឆ្លងទៅជាមួយគ្នាមិនលែងដៃគ្នាជាដាច់ខាត់អ្នកនៅក្នុងផ្ទះនេះមិនថាចាហ្វាយក្តីអ្នកបំរើក្តីគឺតែងតែផ្តល់ក្តីសង្ឃឹមនឹងនៅក្បែរគ្នាជារៀងរហូត
ពួកគេក៍នាំគ្នារាំលេងសុីផឹកយ៉ាងរីករាយតែថាការរីរាយរបស់ពួកគេមិនមានយូរទេ
កំពុងតែសប្បាយសុខៗស្រាប់តែមាននារីម្នាក់ដើរចូលមកជាមួយឆុតពណ៍ក្រហមដែលមើលទៅស្រស់ស្អាត់ខ្លាំងណា
អ្នកនៅទីនោះនៅពេលឃើញនាងហើយគឺមើលភ្នែកធំៗតែម្តងស្ទើតែមិនជឿនឹងភ្នែករាងខ្លួនជាពិសេសGeminiគេមើលទៅនារីនោះទាំងភ្ញាក់ផ្អើរ
រីឯFourthវិញគ្រាន់តែឃើញនារីម្នាក់នោះភ្លាមគេក៍ស្គាល់តែម្តងថាអ្នកណា
"Namwan....."Fourthហៅឈ្មោះនារីម្នាក់នោះព្រមទាំងនឹកស្រម៉ៃទៅដល់រូបថតដែលគេបានឃើញនៅក្នុងប្រអប់មួយនៅក្នុងបន្ទប់របស់Gemini
អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថាNamwanគឺជាអ្នកណាប៉ុន្តែអ្វីដែលសង្ស័យនោះក្រែងគេបាននិយាយថានាងបានស្លាប់បាត់ហើយមិនអញ្ចឹងហើយហេតុអីសុខៗនាងត្រឡប់មកវិញហើយនាងត្រឡប់មកលើកនេះគឺត្រូវការអ្វីទៅ។Thank you for reading 💗😊សូមរង់ចាំអានភាគបន្ត.....🙏
YOU ARE READING
លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)
Actionត្រឹមតែជាក្មេងប្រុសធម្មតាៗម្នាក់ត្រូវបានម៉ាហ្វៀម្នាក់ចាប់ខ្លួនទៅដោយហេតុបំផ្លាញផែនការទារបំណុលរបស់គេរហូតដល់ទៅពីរដងចង់ដឹងណាស់ថានៅពេលដែលគេចាប់ទៅនឹងមានរឿងអ្វីកើតឡើងចំពោះក្មេងប្រុសម្នាក់នោះ