ភាគ4(រោគចិត្ត)

1.7K 99 2
                                    

នៅពេលដែលFourthអង្គុយស្ដាប់រឿងខ្មោចដែរWinបាននិយាយប្រាប់គេ។ដោយមិនកម្រើកសូម្បីតែបន្តិចនោះWinក៏បានយកដៃទៅប៉ះFourthទើបគេដឹងថាFourthខ្លាចឡើងញ័រអស់ទាំងខ្លួនតែម្ដង។
"Fourth ឯងមិនអីទេឬ??"WinសួរឡើងនៅពេលដែលឃើញFourthស្ងាត់
"មិនអីទេៗ ហើយនៅពេលដែលឯងជួបរឿងបែបនេះតើឯងធ្វើយ៉ាងម៉េចទៅ??"Fourthទោះបីជាគេខ្លាចយ៉ាងណាក៏គេនៅតែចង់ដឹងហេតុការណ៍ដែលកើតឡើងនោះដែរ
"ពេលនោះខ្ញុំមិនបានធ្វើអីច្រើននោះទេខ្ញុំភ័យខ្លាំងណាស់នៅពេលដែលឮសំឡេងឆ្កែព្រូសដល់ថ្នាក់នេះព្រោះតាំងពីដើមមកមិនដែលមានឆ្កែព្រុសដល់ថ្នាក់នេះទេខ្ញុំក៏បានសម្ងំគេងរហូតដល់ព្រឹកទៅ"Win
"ឯងមិនឱ្យអ្នកណាជួយទេឬ!??"Fourth
"ឱ្យអ្នកណាជួយទៅពេលនោះគឺខ្ញុំនៅម្នាក់ឯងណាឲ្យអ្នកណាមកជួយឱ្យឯងទៅជួយខ្ញុំឬ?"Winនិយាយឡើងព្រោះមិននិយាយរឿងនេះគេក៏បានប្រាប់ហើយថាពេលនោះគេនៅម្នាក់ឯង។
Fourthគេក៏ញញឹមតិចៗ
"បានហើយខ្ញុំត្រូវទៅវិញហើយ"Winនិយាយហើយក៏ដើរចេញទៅបាត់ទៅ។
"ស្ដាប់មើលទៅវាគួរឲ្យខ្លាចខ្លាំងណាស់។ហេតុអីក៏ពេលនោះWinនៅហ៊ានគេងម្នាក់ឯងទៀតហ្ន៎បើសិនជាខ្ញុំវិញខ្ញុំរត់ចេញពីផ្ទះហ្នឹងយូរណាស់មកហើយ"Fourthគេនៅអង្គុយម្នាក់ឯងបន្ទាប់ពីWinបានចេញទៅ
រាត្រីពេលយប់ក៏ចូលមកដល់ប្រហែលជាម៉ោង 8:30 Geminiគេក៏បានត្រឡប់មកដល់ផ្ទះវិញ
"លោកប្រុសពិសាបាយទេចា៎??"គ្រាន់តែមកដល់ភ្លាមអ៊ំYaiដែលជាមេផ្ទះសំណព្វចិត្តរបស់គេបានសួរឡើងតែម្ដង
"ថ្ងៃនេះខ្ញុំមិនហូបតែអ៊ំចៃដន្យអីហូបអីមកពីខាងក្រៅរួចហើយ"Geminiតបទៅវិញ
"ចា៎ មិនអីទេចាំអ៊ំរៀបចំទុកវិញ"Yai
Geminiមិនបាននិយាយអីច្រើនទេគេក៏បានឡើងទៅបន្ទប់របស់គេបាត់។ពេលទៅដល់ក៏ឃើញថាFourthបានគេងលក់បាត់ទៅហើយ
Geminiក៏បានដើរទៅជិតFourthហើយក៏យកដៃតែវាសក់ដែលបាំងមុខរបស់Fourthចេញ
"យើងមិនដែលឃើញមនុស្សប្រុសណាមានសម្រស់ស្អាតដូចមនុស្សស្រីអញ្ចឹងទេ"Geminiនិយាយហើយប្រុងយកដៃទៅប៉ះមុខរបស់Fourthប៉ុន្តែក៏ត្រូវFourthធាក់មួយជើងឡើងដួលតែម្ដង
"ខ្មោច...."Fourthគេបើស្រែកថាខ្មោចព្រោះគេគិតថាអ្នកដែលប៉ះសក់គេមិញនេះគឺជាខ្មោចតែអ្នកណាទៅដឹងទៅថាគេគឺជាម្ចាស់បន្ទប់នេះ
"ខ្មោចស្អី ឆ្កួតមែន??"Geminiបានស្រែកឡើងទាំងខ្លួនអង្គុយនៅលើឥដ្ឋ
Fourthនៅពេលឮបែបហ្នឹងគេក៏បានបើកភ្នែកមកមើល
"អូយ...លោកទេអី ? ខ្ញុំស្មានតែជឿខ្មោច"Fourth
"ទៅស្ដាប់រឿងឆ្កួតឡប់មកពីណាហេតុអីក៏គិតឆ្កួតៗបែបនេះ"Geminiនិយាយនិងក្រោកឈរឡើង
"អោ...ក៏លោកចូលមកស្ងាត់ៗមិនផ្ដល់ដំណឹងហើយថែមទាំងមកប៉ះសក់ខ្ញុំទៀតអ្នកណាទៅដឹងទៅ"Fourthគេប្រកែកវិញភ្លាមៗ
Geminiគេក៏ងាកទៅឃើញសៀវភៅដែរFourthទុកចោលការពីល្ងាចមិញ។ហើយគេក៏បានរើសសៀវភៅនឹងមកមើល។
"នេះទៅអានរឿងឆ្កួតឡប់បែបហ្នឹងឬ??"Geminiបានសួរនឹងលើកសៀវភៅនោះឲ្យFourthមើល
"អោ...ក៏ក្នុងបន្ទប់លោកគ្មានអីធ្វើខ្ញុំនៅធំសន្លប់ទៅហើយមានធ្វើអីក្រៅពីយកសៀវភៅមកអាន"Fourth
"សៀវភៅក្នុងបន្ទប់នេះច្រើនណាស់។ហេតុអីបានរឿងបែបនេះ??"Gemini
"ក៏រឿងហ្នឹងល្អអានមិនចង់ឱ្យខ្ញុំអានលោកក៏យកវាចោលទៅ"Fourth
"ល្អអានហើយអានរួចមកខ្លាចបែបហ្នឹងឬ??"Gemini
"មិនដឹងទេបើលោកមិនចង់ឱ្យខ្ញុំអានលោកក៍ដោះលែងខ្ញុំទៅចាំខ្ញុំមកធ្វើអី??"Fourth
"កុំសង្ឃឹមយើងគ្មានថាថ្ងៃដោះលែងឯងចេញពីទីនេះជាដាច់ខាត"Gemini
"ហើយលោកចាំខ្ញុំមកធ្វើអី? មានប្រយោជន៍អីទៅបើខ្ញុំគ្រាន់តែជាក្មេងល្ងង់ធម្មតាហ្នឹង"Fourth
"ឯងល្ងង់តែមុខមាត់ឯងទាក់ទាញខ្លាំងណាស់ដឹងទេ"Geminiនិយាយនឹងផ្ដួលFourthឱ្យគេងទៅនឹងគ្រែ។
"លោកចង់ធ្វើអីហ្នឹង??"Fourthគេចាប់ផ្ដើមភ័យភ្លាមៗ
"ធ្វើអ្វីដែលសប្បាយកុំឱ្យឯងធុញនោះអី"Gemini
"ឆាប់លេងខ្ញុំភ្លាមទៅ"Fourthនិយាយនឹងព្យាយាមរើចេញពីខាងក្រោមGemini
"ចុះបើយើងមិនលែងឯងអាចធ្វើអីយើងបានទៅបើខ្លួនឯងតូចល្អិតមួយហ្នឹង អាល្អិត"Geminiនិយាយហើយនិងឱនមុខទៅកាន់តែជិតFourthតែម្តង
ធ្វើអោយFourthដាល់មួយដៃប៉ុន្តែក៏ត្រូវGeminiចាប់ជាប់
"នៅក្មេងបែបនេះគេមិនឲ្យប្រើអំពើសង្សារទេណាអាល្អិត"Geminiនិយាយនឹងញញឹមតឹចៗ
Fourthលឺបែបនឹងហើយគេក៍បានយកដៃមួយជំហាងទៀតដាលGeminiតែក៍ត្រូវGeminiចាប់ដៃជាប់ទាំងសងខាងតែម្ដង។
"កម្លាំងឯងមានតែប៉ុណ្ណឹងទេឬ??"Geminiសួរឡើងព្រោះកម្លាំងរបស់Fourthដែលវាយគេនេះគឺមិនស្មើនឹងកម្លាំងដែលគេសម្លាប់ស្រមោចផងហ្នឹង។
Fourthឮបែបហ្នឹងគេក៏យកជើងរបស់គេធាក់ចំ Gem² តូចមួយទំហឹងដែលធ្វើឲ្យGeminiគ្នាដួលទៅមួយចំហៀងតែម្ដង។
"កម្លាំងប៉ុននេះឈ្នះលោកបានឬនៅ??"Fourthនៅពេលដែលវាគេដួលហើយនៅមកនិយាយឌឺគេទៀត
"អូយ...អាល្អិតខ្វះកន្លែងលេងណាស់មែនទេបានជាទៅលេងកន្លែងហ្នឹងអូយប្រើការបានអត់ទេនេះ"Geminiនិយាយនឹងយកដៃទៅខ្ទប់Gem²តូច
"សុំមុខហើយ"Fourthនិយាយនឹងធ្វើមុខឌឺហើយក៏បានដាក់ខ្លួនគេងបាត់ទៅ។
Geminiគេក៏មិនបាននិយាយច្រើនដែរគេក៏បានដើរទៅងូតទឹកបាត់ទៅ។ពេលរួចរាល់គេក៏បានចូលមកគេងកន្លែងរបស់គេ
មិនយូរប៉ុន្មានព្រឹកថ្ងៃថ្មីក៏ចូលមកដល់Fourthបើកភ្នែកមកគេមិនមែននៅម្នាក់ឯងទេគេបែរជាឃើញGeminiឈរផឹកកាហ្វេនៅមុខបង្អួតដោយខ្លួនទទេរមិនមានបិទបាំងអីបន្តឹចសោះមានតែកូនកន្សែងតូចមួយដែលបិទបាំងខាងក្រោម
"អា៎...."Fourthគ្រាន់តែឃើញបែបហ្នឹងភ្លាមគេស្រែកឡើងចង់បែកបន្ទប់តែម្ដងនេះសំណាងហើយដែលបន្ទប់នេះមិនឮសំឡេងដល់ខាងក្រៅកុំអីផ្អើលអស់មួយផ្ទះហើយ
"អូយ....ហើយឯងប្រឹងស្រែករកងាប់ស្អី??"Geminiនិយាយនឹងយកដៃបិទត្រចៀករបស់ខ្លួន។
"រោគចិត្ត....អាមនុស្សរោគចិត្ត"Fourthគេនៅតែបន្តស្រែកម្តងទៀត
"ឯងថាអ្នកណារោគចិត្ត??"Geminiសួរដោយលើកចិញ្ចើមឡើងលើបន្តិច
"លោកឯងហ្នឹងហើយរោគចិត្តនោះយ៉ាងម៉េចមិនមានសំលៀកបំពាក់ស្លៀកទេហ្អ៎!!??បានស្លៀកតែកន្សែងតូចមួយហ្នឹង។"Fourthនិយាយនឹងយកដៃបិទភ្នែករបស់គេ។
"យ៉ាងម៉េចទីនេះជាផ្ទះរបស់យើងជាហើយក៍ជាបន្ទប់របស់យើងយើងចង់ធ្វើអីក៏បានវាជាសិទ្ធរបស់យើង"Gemini
"ប៉ុន្តែពេលនេះលោកមិនមែននៅតែម្នាក់ឯងទេបើមិនខ្មាស់ខ្ញុំទេឲ្យជាខ្មាស់ខ្មោចផងទៅ"Fourthនិយាយដោយមិនយកដៃចេញពីភ្នែករបស់ខ្លួនឡើយព្រោះគេដឹងច្បាស់ណាស់ថាបើគេដកដៃចេញនោះប្រាកដជាឃើញអ្វីជាមិនខាន
"នេះមិនទាន់ឈប់ឆ្កួតរឿងខ្មោចទៀតហ៎??"Gemini
"ខ្ញុំមិនបានឆ្កួតទេលោកឯងទេដែលឆ្កួតនោះឆាប់ទៅរកអីស្លៀកទៅ"Fourth
"យ៉ាងម៉េចអៀនហ្ន៎??"Gemini
"មិនបានអៀនទេគ្រាន់តែមិនចង់ឃើញ"Fourth
"បើមិនអៀនទេឆាប់ដកដៃចេញទៅ"Gemini
Fourthឮបែបហ្នឹងគេក៏ដកដៃចេញពីភ្នែករបស់គេប៉ុន្តែអ្នកណាទៅដឹងទៅលោកអើយថាGeminiមកឈរនៅពីមុខគេតាំងពីពេលណាក៏មិនដឹង។
"អា៎....ឃើញទេរោគចិត្តពិតៗ"Fourthនិយាយហើយក៏បានរត់ទៅបន្ទប់ទឹកបាត់
Geminiគេបានត្រឹមតែញញឹមតិចៗតែប៉ុណ្ណោះដោយសារតែចរិតគួរឲ្យស្រឡាញ់របស់Fourth
តែថាថ្ងៃនេះគេភ្លេចមែនទេ? ថាថ្ងៃនេះប្អូនរបស់គេត្រូវមកនៅជាមួយគេផង។មិនថាបែបណាទេមិនអាចឱ្យប្អូនរបស់គេដឹងរឿងនេះបានទេបើមិនអញ្ចឹងប្រាកដជាស្លាប់។
ក្រលែកទៅមើលFourthវិញនៅពេលFourthរត់ចូលទៅក្នុងបន្ទប់ទឹកថាគេចមុខពីGeminiប៉ុន្តែអ្នកណាទៅដឹងទៅព្រះអើយ។
ដោយសារតែទើសនឹងច្រវ៉ាក់ទ្វារបន្ទប់ទឹកក៏បិទមិនជិតទៀតពេលនេះFourthគេពិតជាចង់រត់គេចឱ្យផុតពីពិភពលោកមួយនេះខ្លាំងណាស់។
Fourthគេសម្ងំនៅក្នុងបន្ទប់ទឹកមួយភ្លែតក៏បានចេញមកវិញហើយក៏ឃើញថាGeminiស្លៀកពាក់រួចរាល់ផងដែរ។
"បើស្លៀកអញ្ចឹងតាំងពីដំបូងមានអ្នកណាថាអី"FourthគេនិយាយឡើងនៅពេលដែលឃើញGeminiស្លៀកពាក់រួចរាល់
"បានហើយយើងត្រូវចេញទៅប្រជុំថ្ងៃនេះមិនថាអ្នកណាមកទេហាមឲ្យគេដឹងថាឯងនៅក្នុងបន្ទប់នេះជាដាច់ខាត ហើយកុំគិតថាចង់រត់គេចឲ្យសោះ"Geminiនិយាយយ៉ាងមុខស្មើ
"អូយកុំផ្ដែផ្ដើមច្រើនពេកបានទេមើលតែខ្ញុំអាចរត់ទៅណាបាត់ទៅបើច្រវ៉ាក់ឡើងប៉ុនកជើងនេះ"Fourthនិយាយនឹងក្រលែកទៅមើលច្រវ៉ាត់
"ថាមិនត្រូវដែរមនុស្សដូចជាឯងនេះទុកចិត្តបានយ៉ាងម៉េចទៅ"Gemini
"បើទុកចិត្តមិនបានទេដោះលែងខ្ញុំទៅ"Fourth
"កុំសង្ឃឹម"Geminiតបមកវិញយ៉ាងខ្លីហើយក៏បានដើរចេញទៅក្រៅបាត់ទៅ។
"កុំសង្ឃឹម . ..ឆឺស"FourthនៅពេលGeminiដើរទៅបាត់គេក៏និយាយត្រាបតាមGemini
"ឡានត្រៀមរួចហើយចៅហ្វាយ"Kimនិយាយឡើងនៅពេលដែលឃើញចៅហ្វាយចុះមកពីខាងលើ
"ថ្ងៃនេះយើងត្រូវប្រជុំម៉ោងប៉ុន្មាន??"Geminiសួរទៅអ្នកដែលជាកូនចៅ។
"ថ្ងៃនេះយើងត្រូវប្រជុំនៅម៉ោង 1:00 បាទ"Kim
"ល្អណាស់ឆាប់ចេញដំណើរទៅ"Gemini
ពួកគេក៍បានចេញដំណើរទៅបាត់ទៅ
+នៅក្នុងឡាន
"Kim"Gemini
"បាទចាហ្វាយ"Kimឆ្លើយទៅអ្នកដែលជាចាហ្វាយដោយងាក់ទៅមើលកញ្ចក់បន្តិច
"យើងគិតថាមិនទាន់ដល់ម៉ោងប្រជុំទេ យើងចង់ទៅមើលហាងកាហ្វេបន្តិចយើងមិនបានទៅមើលយូរហើយ"Gemini
"បាទ "Kim
ពួកគេក៍បានប្តូរទីតាំងទៅហាងកាហ្វេវិញនៅពេលពួកគេទៅដល់ទើបឃើញថាហាងកាហ្វេដែលFourthធ្វើការនោះជាហាងកាហ្វេរបស់Geminiសោះលោកព្រះអើយហេតុអីបានជាចៃដន្យដល់ថ្នាក់នេះ
គ្រាន់តែGeminiចុះពីលើឡានភ្លាមអ្នកនៅទីនោះនាំគ្នាងាក់មើលមកគឹគ្រប់គ្នាព្រមទាំងភ្ញាក់ភ្អើរនឹងសម្រស់ដល់សង្ហាររបស់អ្នកកម្លោះម្នាក់នេះផងដែល
"ចាហ្វាយ"Jinដែលជាអ្នកចាត់ចែងក្នុងហាងបានរត់មកស្វាគមន៍អ្នកជាចាហ្វាយ
"យ៉ាងមិចដែល??យើងមិនបានមកទីនេះយូរហើយ"Geminiបាននិយាយទៅកាន់Jin
"មិនអីទេបាទ គ្រប់យ៉ាងគឺល្អ"Jin
"ល្អណាស់"Gemini
"ចាហ្វាយ ចង់បានអីទេបាទ??"Jin
"អត់ទេយើងចូលមកមើលបន្តិចទេ ហើយយើងទៅវិញហើយ"Gemini
"បាទ"Jin
បន្តិចក្រោយមកGeminiក៍បានចេញពីក្នុងហាងវិញតែវាចៃដន្យអីបានជួបជាមួយនឹងលោកKinដែលជាដៃកូរផ្តាច់ជីវិតរបស់គេ
"គេមកទីនេះធ្វើអី??"Geminiនិយាយឡើង
"មិនដឹងទេបាទ"Kim
"យើងមិនបានសួរ"Gemini
"អរ៎ បាទ"Kim
ពួកគេក៍បាននាំគ្នាចេញដំណើរទៅក្រុមហ៊ុនវិញ ចង់យាយថាគ្រាន់តែទៅដល់ភ្លាមគឺថាឈ្លើងរត់មករកភ្លាម
"P'Gem...."Rinnស្រែកហ្នឹងរត់ទៅឱបGemini
"Rinn មករកបងមានការអីមែនទេថ្ងៃនេះ??"GeminiនិយាយនឹងយកដៃរុញRinnចេញពីខ្លួន
"ខ្ញុំមកហៅបងទៅញ៉ាំបាយជាមួយគ្នានោះអី"Rinn
"ថ្ងៃនេះប្រហែលជាបងទៅញ៉ាំជាមួយRinnមិនបានទេថ្ងៃនេះបងជាប់ប្រជុំ"Gemini
"បើអញ្ចឹងចាំចេញពីប្រជុំចាំទៅញ៉ាំក៏បានដែរខ្ញុំនៅអង្គុយចាំបង"Rinn
"មិនបានទេនៅពេលដែលបងចេញពីប្រជុំបងនៅទៅទទួលNiNiចេញពីរៀនហើយនៅជួយប្រមូលអីវ៉ាន់របស់NiNiទៅផ្ទះផងដែរ"Gemini
"អូយ...បងនេះខ្ញុំខំមកចាំបងតាំងពីព្រឹកណាហេតុអីក៏បងធ្វើបែបនេះ"Rinnនិយាយនឹងអង្រួនដៃGeminiតឹចៗ
"មិនបានទេបងមិនមានពេលពិតមែនណា"Gemini
"មិនអីទេចឹង ខ្ញុំត្រលប់ទៅវិញក៍បានដែលមិនរំខានបងទេចាំថ្ងៃស្អែកចាំមករកបងម្តងទៀតណា តែបងត្រូវតែសន្យាថានឹងទៅញុំាបាយជាមួយខ្ញុំ"Rinn
"បងមិនហ៊ានសន្យាជាមួយRinnទេព្រោះបងមិនដឹងថាថ្ងៃស្អែកបងមានប្រជុំទៀតឬអត់"Gemini
"មិនអីទេចាំថ្ងៃស្អែកខ្ញុំរកបងម្ដងទៀតក៏បានដែរខ្ញុំទៅសិនហើយណាបាយៗ"Rinnនិយាយហើយក៏ចេញទៅបាត់ទៅ។
"សូមអញ្ជើញចៅហ្វាយដល់ម៉ោងប្រជុំហើយ"Kimបានរំលឹកការប្រជុំរបស់ចៅហ្វាយខ្លួន
"ឆាប់ទៅ"Geminiក៏បានដើរទៅបន្ទប់ប្រជុំប៉ុន្តែពេលចូលទៅដល់បើជាឃើញលោកKinនៅទីនោះដែរ
"លោកKinមកធ្វើអីនៅទីនេះមានអ្នកអញ្ជើញលោកមកដែរហ្អ៎??"Geminiបាននិយាយឡើង
"ហេតុអី្វក៏ថាគ្មានការអញ្ជើញនោះថ្ងៃនេះប្រជុំម្ចាស់ក្រុមហ៊ុនធំៗហើយខ្ញុំក៏ជាម្ចាស់ក្រុមហ៊ុនម្នាក់ដែរហេតុអីក៏មិនអញ្ជើញ"លោកKinនិយាយទៅវិញទាំងឌឺដង
"បាត់មុខបាត់មាត់លោកយូរខ្ញុំស្មានតែលោកផ្ទេរដំណែងអោយកូនលោកហើយតើ"Gemini
"សុំទោសណាចៃដន្យខ្ញុំនៅកាន់ដំណែងធម្មតា"លោកKinនិយាយទៅវិញទាំងញញឹម
ពួកគេទាំងពីរនាក់ញញឹមដាក់គ្នាបន្តិចហើយក៏ចូលទៅអង្គុយប្រជុំទៅ។

Thank you for reading 💗😊សូមអរគុណសម្រាប់ការអាន.....🙏

លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)Where stories live. Discover now