ភាគ5(យើងអាក្រក់ជាងនឹង)

1.7K 108 7
                                    

បន្ទាប់ពីរចេញពីការប្រជុំអ្នកជំនួញរួចរាល Geminiក៍បានចេញទៅសាលារៀនដើម្បីទៅយកលោកស្រីប្អូន
យើងត្រឡប់ទៅមើលអ្នកនៅផ្ទះវិញពេលនេះFourthនៅតែចង់ចាំរូបរាងរបស់Geminiដោយមិនភ្លេចឡើយហើយគេក៍ស្រាប់តែញញឹមឡើង
"អេ៎...អាFourthឯងកើតអីនឹងហេតុអីក៍អង្គុយញញឹមដូចឆ្កួតចឹង ឆាប់ឈប់គិតភ្លាមណា"Fourthនិយាយនឹងយកដៃញីសក់ខ្លួនឯងតឹចៗ
តែថាគេក្រលែកមើលជុំវិញបន្ទប់ក៍ឃើញតែភាពទូរលាយតែម្តងគេមិនដឹងថាធ្វើអីទេគេក៍បានសម្រេចចិត្តដើររកមើលសោគ្រែងGeminiទុក្ខនៅម្តុំណា គេព្យាយាមរកគ្រប់កន្លែងតាំងពីក្រោមគ្រែលើទូរ ទូរដាក់សៀវភៅ កន្លែងដាក់ស្បែកជើង នៅបន្ទប់ទឹក និយាយទៅគេរកគ្រប់ទីកន្លែង ប៉ុន្តែនៅតែរកមិនឃើញ
"ហូយ....លោកឯងយកសោរទៅទុក្ខនៅណាឬមួយលេបចូលពោះបាត់ហើយ"Fourthដោយរកមិនឃើញគេក៍បានដើរទៅអង្គុយលើគ្រែហើយនឹងរអ៊ូតឹចៗ
ពេលនោះគេក៏បានក្រលែកទៅឃើញប្រអប់មួយគេក៍បានដើរទៅយកវាមកដាក់លើគ្រែ
"តើគួរតែបើកឬក៍អត់ បើយើងបើករបស់គេដោយគ្មានការអនុញ្ញាតបែបនេះវាមិនល្អនោះទេ ប៉ុន្តែបើមិនមើលវាស្តាយ ចឹង......"Fourthនិយាយហើយក៍បានបើកប្រអប់មើល
ហើយអ្វីដែលគេឃើញនោះគឺជារូបថតនារីដល់ស្រស់ស្អាត់ម្នាក់ជាច្រើនសន្លឹង ហើយក្នុងនោះក៍មានរូបGeminiជាមួយនាងមួយសន្លឹងផងដែល
Fourthក៍បានកាន់រូបថតមួយសន្លឹកនោះមកមើល
"នាងជាអ្នកណាទៅហេតុអី្វក៏ស្និតស្នាលគ្នាខ្លាំងយ៉ាងនេះ"Fourthនិយាយព្រមទាំងសម្លឹងមើលទៅមុខនារីម្នាក់ដែលនៅក្នុងរូបថតនោះ។
ពេលនោះWinក៏បានចូលមកដល់ល្មម
"Fourthឯងកំពុងធ្វើអីហ្នឹង!??"Winបានសួរព្រមទាំងដើរទៅជិតFourth
"Winមកនេះមកមកអង្គុយជិតយើងមក"Fourthនិយាយព្រមទាំងបក់ដៃឲ្យWinមកអង្គុយជិតគេ
Winក៏បានដើរទៅអង្គុយជិតFourth
"ឯងមានការអីមែនទេ? ហើយឯងយកប្រអប់នេះមកពីណាហេតុអីក៏ប៉ះពាល់របស់ចៅហ្វាយបែបនេះឯងចាំមើលទៅបើចៅហ្វាយដឹងគាត់ប្រាកដជាខឹងហើយឆាប់យកទៅទុកវិញទៅ"Winនិយាយទាំងភ័យ
"មិនបាច់បារម្ភទេយើងដឹងតែពីរនាក់បើយើងមិនប្រាប់ឯងមិននិយាយថាមានអ្នកណាដឹងទៅ"Fourth
"កុំនិយាយច្រើនពេកយើងមានរឿងចង់សួរឯង"Fourthគេក៏និយាយបន្ថែមទៀត
"តើមានរឿងអីទៅ??"Win
"ឯងបាននិយាយប្រាប់យើងថាឯងនៅទីនេះតាំងពីតូចមែនទេ!!"Fourth
"អឹុម....ហើយយ៉ាងមិច!!"Win
"បើឯងនៅទីនេះតាំងពីតូចតើឯងស្គាលនារីម្នាក់នេះទេ នាងជាអ្នកណា??"Fourthនិយាយព្រមទាំងលើករូបថតនោះអោយWinមើល
បន្ទប់មកWinក៍បានយករូបថតមកកាន់មើល
"យ៉ាងមិចដែលស្គាល់ទេ??"Fourthគេនៅតែបន្ដសំណួររបស់ខ្លួនព្រោះគេពិតជាចង់ដឹងណាស់ថានារីម្នាក់នឹងជាអ្នកណា
"ស្គាល់តើ"Winនិយាយឡើងព្រមទាំងមើលមុខFourth
"នាងជាអ្នកណាទៅ??"Fourth
"នាងមានឈ្មោះថា Namwan គឺជាមិត្តស្រីរបស់ចាហ្វាយ"Win
"ហើយពេលនាងនៅឯណាទៅ??"Fourthនៅតែបន្តសំណួរដោយការចង់ដឹង
"ខ្ញុំលឺគេនិយាយថានាងបានស្លាប់បាត់ហើយ"Win
"ហេតុអីបានជានាងស្លាប់ឯងអាចនិយាយប្រាប់យើងបានទេ យើងពិតជាចង់ដឹងណាស់"Fourth
"គឺអ៊ំស្រីប្រាប់ថាថ្ងៃនោះគឺជាថ្ងៃកំណើតរបស់នាងហើយនាងបានណាត់ជាមួយចាហ្វាយដើម្បីប្រារព្ធកម្មវិធីជាមួយគ្នាប៉ុន្តែគួរអោយសោកស្តាយណាស់ដែលនាងបានគ្រោះថ្នាក់ចរាចរណ៍ ដោយសូម្បីស្នាក់ស្នាមបន្តិចក៍មិនមានហើយនៅពេលគ្រោះថ្នាក់នោះមិនបានរកឃើញសាកសព្វរបស់នាងទេប៉ុន្តែគេបាននិយាយថានាងស្លាប់គ្រប់គ្នាដោយសារតាំងពីរថ្ងៃនោះមកមិនមានអ្នកណាបានដឹងដំណឹងឬក៍បានជួបនាងនោះទេ"Winបាននិយាយយ៉ាងយកចិត្តទុក្ខដាក់
រីឯFourthវិញគេក៍ស្តាប់ឡើងមិនចង់ដកដង្ហើមផង ពីព្រោះរឿងវាចំលែកណាស់
"ចឹងចាប់តាំងពីថ្ងៃនឹងមកគ្មានអ្នកណាបានដឹងដំណឹងពីនាងទេឬ??"Fourthគេបានសួរបញ្ចាក់
"ត្រូវហើយ គឺមិនដឹងថានាងទៅណាទេ"Win
"អឹម មិនអីទេយើងរៀបចំទុក្ខវិញសិនគ្រែងគេមកទាន់"Fourthនិយាយហើយក៍ដាក់រូបថតនោះចូលទៅក្នុងប្រអប់វិញហើយក៍យកដាក់កន្លែងដើមវិញយ៉ាងមានរបៀបរៀបរយ
"ចឹងឯងឆាប់ហូបបាយទៅយើងចេញទៅវិញសិនហើយ"Winនិយាយហើយក៍បានដើរចេញទៅ
Fourthគេក៍បានអង្គុយលើគ្រែហើយគិតពីរអ្វីដែលWinនិយាយប្រាប់គេមុននេះ
"តើនាងបាត់ទៅណាទៅ បើសិនជានាងស្លាប់មែនប្រាកដជាមានសាកសព្វហើយចុះហេតុអីមិនមានឬក៍មានអ្នករៀបចំផែនការអោយមានរឿងបែបនេះកើតឡើង"Fourthនិយាយនឹងដួសបាយដាក់ក្នុងមាត់មួយម៉ាត់
ក្រលែកទៅមើលអ្នកកំលោះGeminiវិញពេលនេះគេបានយកអ្នកនាងNiNiមកដល់ផ្ទះហើយ
"អ្នកនាង..."អ៊ំYai
"អ៊ំYai....."NiNi
គ្រាន់តែមកដល់ភ្លាមអ្នកនាងតូចរបស់យើងរត់ទៅអោមអ្នកជាងម៉ែដោះភ្លែត។
"នឹកម៉ែដោះណាស់"NiNiនិយាយនឹងអោនអ្នកដែលជាម៉ែដោះកាន់តែខ្លាំងឡើង។
"បានហើយបានហើយថតដង្ហើមណាស់"អ៊ំYaiនិយាយឡើងព្រោះតែអ្នកនាងតូចរបស់យើងឱបគាត់ខ្លាំងពេក។
"សុំទោសផងមកពីខ្ញុំនឹកម៉ែដោះពេក។"NiNi
"ម៉ែដោះក៏នឹកអ្នកនាងដែរ"អ៊ំYai
"បានហើយNiNiឆាប់យកអីវ៉ាន់ទៅទុកខ្ញុំបន្ទប់ឯងទៅ"Geminiដែលនៅក្បែរនោះបាននិយាយឡើង
"ខ្ញុំដឹងហើយមិនបាច់ប្រាប់ទេ"NiNi
"បើដឹងហើយគ្រាន់អញ្ជើញយកទៅ Winជួយយកអីវ៉ាន់អ្នកនាងឯងទៅផង"Geminiនិយាយជាមួយអ្នកដែលជាប្អូនហើយក៏ងាកទៅនិយាយជាមួយWinដែលឈរនៅក្បែរនោះ
"បាទ"Winឆ្លើយតបទៅកាន់អ្នកជាចៅហ្វាយដែរអូនមុខបន្តិចហើយក៏បានដើរទៅយកអីវ៉ាន់ឡើងទៅខាងលើ
"P'Win ចាំខ្ញុំផង"NiNiនិយាយព្រមទាំងរត់ទៅតាមក្រោយWin
"លោកប្រុសត្រូវការពិសារអីដែលទេ ចាំអ៊ំប្រាប់ឯងក្មេងរៀបចំឲ្យ"អ៊ំYai
"មិនអីទេអ៊ំថ្ងៃនេះហត់ណាស់ខ្ញុំសុំឡើងទៅបន្ទប់ហើយ"Geminiនិយាយហើយក៏បានដើរទៅបន្ទប់បាត់ទៅ។
ពេលទៅដល់ក៍ឃើញថាFourthកំពុងអង្គុយញុំាបាយទាំងទឹកមុខដូចគេបាញ់ដោយមិនចាប់អារម្មណ៍ថាមានអ្នកណាដើរចូរមកឡើយ
"ហេតុអីក៍ធ្វើមុខចឹងម្ហូបអត់ត្រូវចិត្តមែនទេ??"Geminiបាននិយាយឡើងដែលធ្វើអោយFourthភ្ញាក់អោយព្រើតព្រោះមិញនេះគេរវល់តែចាប់គិតរឿងដែលWinបាននិយាយប្រាប់គេ
"អោ.....លោកមកតាំងពីពេលណា??"Fourthមិនបានឆ្លើយនឹងសំណួរGeminiមុននេះទេគេបែរជាសួរបកទៅវិញ
"យើងទើបមកដល់មិញនេះទេ ហើយឯងកើតអីម្ហូបមិនត្រូវមាត់ហ៎??"Gemini
"មិនមែនទេ គ្រាន់តែធុញ"Fourthនិយាយព្រមទាំងរៀបចំចានបាយដែលខ្លួនញុំាមិញនេះទុក្ខទៅមួយជំហាង
"ហើយឯងចង់ធ្វើអី??"Gemini
"ដោះលែងខ្ញុំទៅខ្ញុំអង្វរណា លោកគិតមើលទៅយើងមិនដែលស្គាល់គ្នាទេហើយក៍មិនដែលមានបញ្ហាអីជាមួយគ្នាដែល"Fourthនិយាយព្រមទាំងធ្វើមុខប៉េបៗដាក់Gemini
"យើងមិនដឹងទេឯងជាអ្នកនាំរឿងដាក់ខ្លួនឯងទេ បើឯងមិនបំផ្លាញផែនការយើងទេយើងក៍មិនចាប់ឯងមកដែល តើយើងចាប់ឯងមកដើម្បីអីទៅ"Gemini
"នេះហើយបើមិនដឹងចាប់ធ្វើអីផងដោះលែងខ្ញុំទៅ"Fourth
"យើងទៅងូតទឹកហើយ"Geminiដោយមិនចង់និយាយរឿងនេះជាមួយFourthយូរគេក៍បានយកលេសទៅងូតទឹកព្រោះបើនៅនិយាយយូរទៀតគេប្រាកដជាគេទន់ចិត្តជាមួយFourthមិនខាន
"ហ៊ើយ បើមិនដឹងចាប់មកធ្វើអីផងមិចមិនដោះលែងទៅនៅទុក្ខធ្វើថ្នាំស្អីទៅលោក"FourthគេនិយាយឡើងនៅពេលGeminiដើរចូលបន្ទប់ទឹកបាត់

លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)Where stories live. Discover now