ភាគ21(ភាគបញ្ចប់)

1.7K 93 21
                                    

មិនយូរប៉ុន្មានថ្ងៃដែលFourthទទឹងរងចាំក៍បានមកដល់វាគឺជាថ្ងៃដែលគេបានចេញពីមន្ទីរពេទ្យ
Geminiកំពុងរៀបចំអីវ៉ាន់ចំណែកFourthគឺថានៅមិនស្ងាមទេរតទៅរតមកមិនឈប់
"Fourthអូនអង្គុយចុះសិនបានទេបងវិលមុខខ្លាំងណាស់"Geminiបាននិយាយឡើងព្រោះថាគេឈឺក្បាលហ្នឹងFourthណាស់
"មិនបានទេថ្ងៃនេះគឺជាថ្ងៃដែលអូនត្រឡប់ទៅផ្ទះវិញហើយអូនត្រូវតែសប្បាយចិត្ត អូមែនហើយWinទៅជាមួយយើងដែរទេ??"Fourth
"ទៅ!!ពេលនេះប្រហែលជាគេកំពុងចាំយើងហើយជួយមករៀបចំអីវ៉ាន់មកបានឆាប់ទៅផ្ទះ"Gemini
"អូនមិនដឹងទេបងមកប្រើអ្នកជំងឺបានយ៉ាងម៉េចទៅបងរៀបចំខ្លួនឯងទៅ"Fourth
"តែនេះជាឥវ៉ាន់របស់អ្នកណាមិនមែនជាអីវ៉ាន់អូនទេឬ??"Geminiសួរនឹងលើកចិញ្ចើមឡើងបន្តិច
"វាជាឥវ៉ាន់របស់អូនប៉ុន្តែអូនចង់ឱ្យបងអ្នករៀបឲ្យយ៉ាងម៉េច??"Fourth
"គ្មានយ៉ាងម៉េចទេបាទតាមសប្បាយអូនចុះ"Geminiនិយាយហើយគេក៏បានរៀបចំអីវ៉ាន់បន្ត។
បន្ទាប់ពីរៀបចំអីវ៉ាន់រួចរាល់ហើយពួកគេក៏បានចុះទៅខាងក្រោមដើម្បីទៅយកសំបុត្រពេទ្យ
ពេលរួចរាល់ហើយពួកគេក៏បានចេញពីក្នុងមន្ទីរពេទ្យមកឈរនៅខាងមុខមន្ទីរពេទ្យម្ដង។
"ក្រែងបងថាWinទៅផ្ទះវិញជាមួយយើងអី?ហេតុអីក៏មិនឃើញអញ្ចឹង??"Fourthសួរព្រមទាំងអើតមើលឆ្វេងស្ដាំ
"បងមិនដឹងទេយើងនៅចាំបន្តិចសិនទៅប្រហែលជាតិចទៀតគេមកហើយ"Gemini
"ធុញអ្ហា៎...."Fourthនិយាយនឹងធ្វើមុខបែបធុញទ្រាន់ប៉ុន្តែមុខបែបនេះបែរជាធ្វើឲ្យGeminiមើលទៅគេបែបគួរឲ្យស្រលាញ់ទៅវិញ។
មិនដឹងធ្វើយ៉ាងម៉េចទេស្រលាញ់គេហើយទោះបីជាគេធ្វើយ៉ាងម៉េចក៏នៅតែគួរឲ្យស្រឡាញ់ដែរ។
"Fourth....."Winបាននិយាយព្រមទាំងដើរមករកអ្នកទាំងពីរដែលកំពុងឈរចាំ។
"Win...."Fourthក៏បានឈរយ៉ាងញញឹមបិទមាត់មិនជិតតែម្ដង។
"ចាំយូរហើយមែនទេ??"Winសួរទៅកាន់Fourth
"មិនយូរទេពួកយើងថាចង់ទៅមុនហើយតើ"Fourth
"សុំទោសណាចៃដន្យអីរវល់រៀបចំអីវ៉ាន់បន្តិច"Win
"អញ្ចឹងពួកយើងត្រឡប់ទៅផ្ទះតែម្ដងឬអត់ចៅហ្វាយ??"Dimគេក៏បានសួរទៅកាន់អ្នកដែលជាចៅហ្វាយ
"Fourthអូនចង់ទៅណាទេឬក៏ចង់ទៅទិញអីញ៉ាំសិន??"Geminiគេក៏បានងាកទៅសួរFourthសិន
"អត់ទេអូនចង់ទៅផ្ទះ"Fourth
"អញ្ចឹងពួកយើងទៅផ្ទះទៅ"Geminiបានងាកទៅឆ្លើយប្រាប់Dim
Dimក៏ឱនក្បាលបន្តិចហើយពួកគេក៏នាំគ្នាប្រមូលអីវ៉ាន់ដើម្បីត្រឡប់ទៅផ្ទះវិញទៅ។
+នៅក្នុងឡាន
យើងក៏បានឃើញថាពេលនេះFourthបានដេញឲ្យGeminiទៅអង្គុយខាងមុខហើយឱ្យWinមកអង្គុយខាងក្រោយជាមួយគេទៅវិញ។
"អេ៎!!Winឯងដឹងទេនៅពេលដែលឯងសន្លប់ណាDimគេមិនព្រមញ៉ាំអីនោះទេហើយគេបាននិយាយថាបើឯងមិនដឹងខ្លួនគេក៏មិនញ៉ាំអីដែរ"Fourthបានយករឿងរបស់Dimយកមកហែកគេប្រាប់Win
"មែនហ៎??នេះបើយើងមិនដឹងខ្លួនទេគេក៏អត់ញ៉ាំអីដល់ស្លាប់ដែរមែនទេ"Winនិយាយទាំងសើចតិចៗ
"ក៍...មកពីបងបារម្ភពីអីពេកហ្នឹងណា"Dimដែលកំពុងបើកឡានក៏បាននិយាយឡើង
FourthនឹងWinក៏បានបន្តការសន្ទនារបស់ពួកគេនិយាយទៅគឺថាបែកអូហូរស្ទឹងតែម្ដង។និយាយគ្រប់រឿងគឺថានិយាយរហូតទៅដល់ផ្ទះតែម្ដង។
ពេលទៅដល់ផ្ទះក៍ឃើញថាផ្ទះត្រូវបានរៀបចំយ៉ាងស្អាតសម្រាប់ការទទួលពួកគេចេញពីមន្ទីរពេទ្យវិញ ពួកគេបានដើរចុះពីក្នុងឡានទាំងញញឹមបិទមាត់មិនជិតហើយអ្នកបំរើព្រមទាំងNiNi Sai Tinn នឹងGunក៍បានមកទទួលពួកគេផងដែល
"ស្វាគមន៍ការត្រឡប់មកវិញណា៎ បងៗ"NiNiបានស្រែកឡើង ដែលធ្វើអោយក្នុងផ្ទះមានតែសម្លេងសើចយ៉ាងរីករាយ
ពួកគេក៍ដើរទៅផ្ទះប៉ុន្តែមើលទៅWinវិញគេស្រាប់តែចង់ដួលទៅវិញ
"Win ឯងមិនអីទេឬ??"Fourthបានសួរឡើងតឹចៗ
"មិនអីទេៗ"Winក៍ឆ្លើយមកវិញយ៉ាងញាប់តែម្តង
ពួកគេក៍បានចូលទៅអង្គុយក្នុងផ្ទះ
"P'Fourth បងនៅឈឺទៀតទេ??"NiNi
"មិនអីទេបងលែងឈឺហើយ"Fourthក៍តបទៅវិញទាំងញញឹម
"ចុះWinយ៉ាងមិចហើយ??"Gun
"មិនអីទេបាទ"Win
"P'Winខ្ញុំអរគុណបងច្រើនហើយណា បើមិនមានបងទេ P'Fourth មិនដឹងថាទៅជាយ៉ាងមិចនោះទេ"NiNi
"មិនអីទេៗ គិតតែអ្នកនាងតូចទៅយ៉ាងមិចហើយ??"Winបានសួរឡើងដែលធ្វើអោយNiNiនាងគាំងបន្តិច
"ខ្ញុំយ៉ាងមិចទៅ??"NiNiនាងក៍សួរមកវិញធ្វើដូចជាមិនយល់នឹងសំណួររបស់Winចឹងទាំងដែល
"ក៍រឿងអ្នកនាងតូចនឹងអ្នកប្រុសSaiយ៉ាងមិចដែល??"Win
"គឺធម្មតាៗទេ"NiNiនិយាយទាំងទឹកមុខអៀនៗ
"NiNiមកជួយបងផង"Saiគេក៍បានស្រែកពីចង្រាន្កបាយមក
"កើតអីទៀតហើយ??"NiNiស្រែកហើយក៍បានរត់ទៅរកអ្នកដែលជាសង្សារ
"យ៉ាប់ណាស់ក្មេងៗអស់នេះ"Tinnនិយាយនឹងក្រវីក្បាល់តឹចៗ
"ចឹងខ្ញុំសុំនាំWinទៅសម្រាក់សិនហើយណា"Dim
"អឺុម....យើងក៍ចង់ទៅវិញដែល"Gun
Dimក៍បានជួយគ្រាWinទៅសម្រាក់
"ចឹងយើងទៅសិនហើយណា"Tinn
TinnGunក៍បានដើរចេញទៅបាត់ទៅ
"P'Gem P'Fourthជួយផង"Saiស្រែកហើយនឹងរត់ពេញផ្ទះដោយសារNiNiដេញវាយគេ
"ឈប់ណាអូនប្រាប់អោយឈប់"NiNiនិយាយព្រមទាំងរត់មិនឈប់
"អត់ទេបើបងឈប់អូនប្រាកដជាវាយបងបានហើយ"Sai
"អូនប្រាប់បងប៉ុន្នានដងហើយថាកុំអោយយក ម្ហូបអូនញុំា ហេតុអីក៍បងនៅតែញុំារបស់អូនចឹង"NiNi
"មកពីបងឃ្លាន"Sai
"ហេតុអីក៍បងមិនរកអីញុំាទៅមកញុំារបស់អូនធ្វើអី??"NiNi
"បងមិនដឹងទេបងញុំាអស់ហើយ"Sai
ហើយពួកគេទាំងពីអ្នកក៍នៅតែបន្តដេញវាយគ្នាពេញនឹង
ដែលធ្វើអោយGeminiFourthអង្គុយធ្វើមុខឡើងហត់នឿយនឹងក្មេងៗអស់នេះខ្លាំងណាស់
"Fourthអូនចង់ទៅគេងទេ??"Geminiដោយហត់នឹងក្មេងៗពេកគេក៍និយាយឡើង
"ទៅ"Fourth
បន្ទាប់មកពួកគេទាំងពីរក៍បានដើរទៅបន្ទប់បាត់ដោយមិនខ្វល់ពីក្មេងៗដែលកំពុងដេញវាយគ្នានោះទេ
យើងក្រលែកទៅមើលWinវិញ
"Winយ៉ាងមិចហើយមិនអីទេមែនទេ??"Dim
"ខ្ញុំមិនអីនោះទេ"Win
"Winដឹងទេថាបងបារម្ហពីWinខ្លាំងប៉ុណ្ណាទេ បងខ្លាចថាលែងបានជួបWinទៀតហើយបងខ្លាចថាWinនឹងទុក្ខបងអោយនៅម្នាក់ឯង "Dimនិយាយទាំងកាន់ដៃWin
"បងកុំបារម្ហអីខ្ញុំមិនទៅណាចោលបងទេខ្ញុំមិនទុក្ខអោយបងឯកការទេ"Winនិយាយទាំងញញឹម
"សន្យានឹងបងណា!!"Dim
"អូខេ សន្យា"Win
"អរ៎!!ចាំបន្តិច...."Dimនិយាយហើយក៍រត់ទៅបាត់មួយសន្ទុះហើយក៍ត្រឡប់មកវិញជាមួយនឹងសត្វឆ្មាក្នុងដៃផងដែល
"ឯងឃើញទេវាស្កមណាស់ពេលឯងមិននៅ"Dim
"អូយ ហេតុអីក៍ស្គមម្លេស បងមិនដាក់អីអោយវាញុំាទេហី??"Winនិយាយនឹងព្រមទាំងលូកដៃនៅកាន់ឆ្មា
"បងមិនបានមកផ្ទះទេបងមន្ទីរពេទ្យរាល់ថ្ងៃ ដើម្បីមើលថែឯងនឹង"Dim
"មិនអីទេចាប់ពីពេលនេះខ្ញុំនិងមើលថែវាអោយបានល្អបំផុត"Winនិយាយនឹងអង្អែលក្បាលឆ្មាតឹចៗ
យើងក្រលែកទៅមើលGeminiFourthវិញពេលនេះFourthកំពុងគេងនៅលើគ្រែឯGeminiវិញមិនដឹងជាធ្វើអ្វីទេអង្គុយនៅតែមុខកុំព្យូទ័រ
"Gemini បងធ្វើអ្វីនឹង??"Fourth
"បងកំពុងធ្វើការនឹងណាការងារច្រើនណាស់មួយរយះនេះ"Geminiនិយាយនឹងមិនដកភ្នែកចេញពីកំព្យូទ័រឡើយ
"បងមិនខ្វល់ពីអូនទេឬ គ្រាន់តែមកដល់ផ្ទះភ្លាមរវល់តែជាមួយការងាររហូត មិនខ្វល់ពីអូនឡើង"Fourthនិយាយនឹងធ្វើមុខបែបងក់ងរ
"បងរវល់ការងារនឹងណា អូនក៍ដឹងថាបងនៅកំដរអូននៅមន្ទីរពេទ្យរាល់ថ្ងៃការងាររបស់បងគឺបងទុក្ខចោលទងអស់ ដូចនេះហើយបងត្រូវតែធ្វើវាអោយរួច"Gemini
"នេះងងចង់និយាយថាមកពីអូនមែនទេទើបបានជាបងខកការងារនោះ??"Fourth
"មិនមែនចឹងទេ "GeminiនិយាយនឹងបែរមកមើលមុខFourthបន្តិច
"ហើយវាយ៉ាងមិច??"Fourth
Geminiគេក៍បានបិទកំព្យូទ័រហើយដើរទៅរកFourth
"មិនមែនមកពីអូនកទេមកពីការងាររបស់បងច្រើន កុំគិតច្រើនពេលអីក្មេងល្ងង់"Geminiនិយាយព្រមទាំងយកដៃទៅអង្អែលក្បាលFourthតឹចៗ
"អូនមិនដឹងទេបងលែងស្រឡាញ់អូនហើយបងមិនខ្វល់េពីអូនទេ"Fourthនិយាយនឹងបែរមុខចេញ
"អ្នកណាប្រាប់ថាបងឈប់ស្រឡាញ់អូននោះ បងនៅតែស្រឡាញ់អូនរហូត"Geminiនិយាយនឹងអោនទៅថើបមាត់Fourthបន្តិច
"បើបងស្រឡាញ់អូនបងគេងជាមួយអូនមក"Fourth
Geminiគ្រាន់តែលឺបែបនឹងគេក៍ឡើងទៅសង្កត់លើFourthភ្លាម
"បងចង់ធ្វើអីនឹង??"Fourthនិយាយនឹងបើកភ្នែកភ្លឺសៗ
"ក្រែងអូនប្រាប់ថាឲ្យបងគេងជាមួយអី??"Gemini
"អូនមិនមែនមានន័យអញ្ចឹងទេអូនចង់ឱ្យបងឡើងមកគេង"Fourth
"តែបងចង់....."Geminiនិយាយបន្ទាប់មកគេក៏បានឱនទៅថើបមាត់របស់Fourthថ្នមៗ
Fourthគេក៏បានរុញGeminiចេញវិញ
"អត់ទេអូនមិនធ្វើទេអូនទើបតែក្រោកពីឈឺណា...បងមានអាណិតអូនទេអ្ហ៎"Fourth
Geminiគេក៏បានដកដង្ហើមធំ។បន្ទាប់មកក៏ប្ដីខ្លួនគេងទៅលើខ្លួនរបស់Fourth
"នៅពេលដែលឃើញមុខអូនម្ដងៗបងស្ទើរតែទប់ខ្លួនឯងមិនចង់បានទៅហើយ"Geminiគេបាននិយាយឡើងដោយសំឡេងស្រាលៗ
"បងឯងគិតតែរឿងអញ្ចឹង"Fourth
"កុំមកបន្ទោសបងមកពីអូនដែរទេអ្នកណាប្រើអូនមានមុខគួរឲ្យចង់ស៊ីដល់ថ្នាក់នេះ"Geminiនិយាយព្រមទាំងយកដៃទៅញីថ្ពាល់របស់Fourth
"អូយឈឺណាស់បានហើយអូនចង់គេង"Fourth
Geminiគេក៏បានងើបខ្លួនទៅគេងមួយចំហៀងទៀតដែលនៅក្បែរFourthហើយក៏បានដាក់ដៃដើម្បីឲ្យFourthមកគេងនៅលើទ្រូងរបស់គេ។
ពួកគេទាំងពីរណាក៏នាំគ្នាបិទភ្នែកគេងទៅ។
យើងមកមើលអ្នកនាងតូចហើយនិងលោកប្រុសតូចយើងវិញគឺថាពេលនេះជាសង្សារគ្នាមែនប៉ុន្តែថាមិនដែលត្រូវគ្នាតែម្ដង។
ឈ្លោះគ្នាមួយថ្ងៃ 40 ដងឯណោះ។
+នៅក្នុងបន្ទប់NiNi
"Saiនៅណាហើយបងយកខោអាវរបស់បងមកដាក់ជាមួយរបស់អូន"NiNiបានសួរឡើងនៅពេលដែលងាកទៅឃើញសម្លៀកបំពាក់របស់Saiនៅក្នុងកន្ត្រក់ជាមួយសំលៀកបំពាក់របស់ខ្លួន។
"មិនមានអ្នកណាប្រាប់ទេបងដាក់ខ្លួនឯង"Sai
"ឆាប់ដកចេញវិញភ្លាម"NiNi
"អោ....ហេតុអីក៏ត្រូវដកចេញវិញពេលនេះយើងជាសង្សារគ្នាហើយមិនអញ្ចឹង"Sai
"ជាសង្សារគ្នាក៏បងគ្មានសិទ្ធិយករបស់បងមកដាក់ជាមួយអូនដែរអូនមិនព្រម"NiNi
"អូនមិនព្រមក៏អត់ទៅប៉ុន្តែពេលនេះបងដាក់ហើយ"Saiនិយាយហើយគេក៏បានគេងលើគ្រែលេងទូរសព្ទធ្វើមិនដឹង
"អូនសួរថាបងយកចេញដែរឬអត់??"NiNi
"អត់ទេខ្ជិលណាស់"Saiតបមកវិញ
"បាន...."NiNiនិយាយហើយគេក៏បានងាកទៅយកខោអាវរបស់Saiគប់ចំកណ្ដាលមុខSaiតែម្ដង
"ឆាប់ចេញពីបន្ទប់អូន"NiNi
"អោ....កើតអីទៀតហើយនៀក??"Sai
"អូនប្រាប់ហើយតើបើបងមិនយកខោអាវរបស់បងចេញទេបងក៏ចេញពីបន្ទប់អូនទៅ"NiNi
"NiNiអូនកុំកាចពេកបានអត់??"Sai
"អូនមិនកើតទេបើបងមិនធ្វើខុស"NiNi
"គ្រាន់តែរឿងខោអាវនេះណា!!"Sai
"ត្រូវហើយអូនមិនចូលចិត្ត"NiNi
"ក៏បានក៏បានចាំបងយកចេញក៏បានដែរ"Sai
ចុងក្រោយគេនៅតែចាញ់NiNiដដែលហ្នឹងបើគេមិនព្រមតាមទេប្រាកដណាស់បើមិនស្លាប់គាត់ពីការដែរ។នេះគ្រាន់តែរឿងខោអាវប៉ុណ្ណឹងដល់ថ្នាក់ដេញចេញពីបន្ទប់ទម្រាំតែលួចមានស្រីទៀតនោះមិនរស់ទេមើលទៅ។

Thank you for reading and support my story 💗😊

លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)Where stories live. Discover now