ព្រឹកថ្ងៃថ្មីក៍ចូលមកដល់Fourthបើកភ្នែកមកមិនឃើញអ្នកណានៅក្នុងបន្ទប់ទេបន្ទប់ដល់ធំហើយទូលាយមួយនេះមានតែគេម្នាក់ប៉ុណ្ណោះ Fourthគេក៍បានងើបអង្គុយនឹងក្រលែកមើលជុំវិញបន្ទប់ ក្រលែកទៅជ្រុងណាក៍ឃើញតែពណ៍ខ្មៅបន្ទប់នេះពណ៍ខ្មៅសឹងតែ90%ទៅហើយដែលខុសពីបន្ទប់ចាស់របស់Fourthដែលមានពណ៍ចម្រុះស្អាត់ៗហើយទិដ្ឋភាពក្នុងបន្ទប់ពណ៍ខ្មៅមួយនេះធ្វើអោយFourthព្រឺឆ្អឹងខ្នងភ្លាមៗ
"បន្ទប់ឆ្កួតយក៎ អីទៅមើលទៅខាងណាក៍ឃើញតែពណ៍ខ្មៅនេះជីវិតរបស់លោកអាប់អួល ខ្មៅងងឹតដល់ថ្នាក់នេះឬបានមិនចេះដូរពណ៍បន្ទប់យកហុងស៊ុយសោះ"Fourthគេអង្គុយរអ៊ូតឹចៗហើយក៍ងើបទៅបន្ទប់ទឹកបាត់ទាំងជើងនៅជាប់ច្រវ៉ាក់
"នេះចង់ដាក់ច្រវ៉ាក់យើងដូចឆ្កែបែបរហូតឬ "Fourthនិយាយហើយក៏ក្រឡាស់ជើងដែលធ្វើឲ្យច្រវ៉ាក់នោះឡងមកវិញផ្ទាត់ជើងគេប៊ិះនឹងបាក់ទៅហើយ
"អូយ...អាច្រវ៉ាក់ចង្រៃសូម្បីតែឯងក៏មិននៅខាងយើងដែរមែនទេ ឯងមិនដឹងថាជីវិតយើងវេទនាប៉ុណ្ណាទេឬបានសូម្បីតែឯងក៏ធ្វើបាបយើងដែរនោះ"Fourthគេលើកច្រវ៉ាក់នោះមកនឹងនិយាយទៅកាន់វាធ្វើដូចជាវាស្តាប់ចឹង
"អើ..ហើយនេះយើងឆ្កួតហើយមែនទេទៅរៀបរាប់ជីវិតទុក្ខលំបាកឲ្យច្រវ៉ាក់ស្ដាប់វាចេះស្ដាប់ដែរហ៎ "Fourthគេនិយាយទាំងហួសចិត្តនឹងខ្លួនឯងបន្ទាប់មកក៏ដើរចូលទៅក្នុងបន្ទប់ទឹកប៉ុន្តែដោយសារតែទើសច្រវ៉ាក់ទើបធ្វើឲ្យទ្វារបន្ទប់ទឹកបិទមិនជិត
Fourthគេមិនដឹងធ្វើយ៉ាងម៉េចទេគេក៏បានដោះខោអាវរបស់គេចេញ។
ហើយក៏បានក្រឡេកទៅឃើញខោអាវមួយកំផ្លេ នឹងច្រាស់ដុសធ្មេញមួយដែរGeminiរៀបចំអោយគេ
"អេ៎...ចេះមានចិត្តទុក្ខខោអាវអោយដែលតើន៎ តែ....ហ៊ើយ....ជីវិតអើយជីវិតហេតុអី្វជួបតែរឿងបែបនេះ"Fourthគេភ្លេចគិតទៅថាជើងរបស់គេជាប់ច្រវ៉ាក់អញ្ចឹងគេដោះខោបានយ៉ាងម៉េចទៅហើយស្លៀកមកវិញបានយ៉ាងម៉េច
សំខាន់ងូតទឹកមិនកើតទៀតពេលនេះគេពិតជាគ្មានជម្រើសពិតមែនក្រៅពីយកកន្សែងមកជ្រលក់ទឹកហើយជូតខ្លួនតែប៉ុណ្ណោះនៅពេលរៀបចំរួចរាលហើយគេក៍បានពាក់អាវថ្មីប៉ុន្តែខោដដែលព្រោះដូរមិនកើតបន្ទាប់មកគេក៍ទៅអង្គុយលើគ្រែធ្វើមុខជូរ
ព្រោះគេជាមនុស្សដែលនៅមិនចេះស្ងៀមទេហើយសុខៗយកគេមកដាក់ច្រវ៉ាក់បែបនេះឲ្យនៅស្ងៀមបានយ៉ាងម៉េចទៅ??
ពេលនោះក្រពះរបស់គេក៏ចាប់ផ្ដើមកូ
"អូយឃ្លានណាស់មានអីសុីទៅនៀកបើបន្ទប់ប៉ុណ្ណាណីរកតែស្អីស៊ីបន្តិចគ្មាន នេះប្រុងចាប់យើងឃុំមិនឱ្យយើងបានស៊ីផឹកអីខ្លះទេអី ? ចង់សម្លាប់យើងដោយការបង្អត់អាហារឬ? វាមិនសមនោះទេបើចង់ឱ្យយើងស្លាប់យ៉ាងហោចណាស់គេឲ្យយើងបានស៊ីអីឆ្អែតសិនដែរ"Fourthគេនិយាយសុខៗស្រាប់តែមានមនុស្សដើរចូលមក
"ឯងជាអ្នកណានឹង??"Fourthបាននិយាយឡើងនៅពេលដែលឃើញក្មេងប្រុសរូបរាងស្អាតបាតម្នាក់ដើរចូលមកជាមួយនឹងអាហារមួយថាស
"ខ្ញុំឈ្មោះថា Win ជាក្មួយរបស់អ៊ំ Yaiដែលជាមេផ្ទះនៅផ្ទះនេះ"Winនិយាយទាំងញញឹម
"ហើយឯងចូលមកបន្ទប់នេះធ្វើអី??"Fourthគេនៅតែបន្តសំណួររបស់គេ។
"គឺចៅហ្វាយឲ្យយកអាហារមកឱ្យអ្នកប្រុសមុននេះខ្ញុំយកមកម្ដងហើយប៉ុន្តែឃើញអ្នកប្រុសនៅគេងខ្ញុំក៏មិនហ៊ានរំខានក៍យកចេញទៅវិញសិនទៅ"Win
"អរ៎...ខ្ញុំកំពុងតែឃ្លានល្មមឆាប់យកមកនេះមក"Fourth
Winក៏បានយកអាហារទៅដាក់នៅជិតFourth
"ឯងកុំទាន់ចេញទៅអីនៅនិយាយលេងជាមួយខ្ញុំសិនទៅខ្ញុំនៅម្នាក់ឯងអត់សុខសឹងស្លាប់ទៅហើយ។"Fourth
"ខ្ញុំនៅជាមួយអ្នកប្រុសបានប៉ុន្តែបន្តិចទៀតខ្ញុំត្រូវចេញទៅជួយការងារអ៊ំស្រីរបស់ខ្ញុំ"Win
"ហុឹម...មិនអីទេនៅជាមួយខ្ញុំបន្តិចទៀតសិនទៅចាំទៅវិញហើយកុំហៅខ្ញុំថាអ្នកប្រុសអីខ្ញុំត្រូវគេចាប់មកនោះទេ។ហើយនៅទីនេះក៏មិនដឹងក្នុងថាណះអីដែរហៅខ្ញុំថាFourthទៅណាមើលទៅពួកយើងអាយុប្រហាក់ប្រហែលគ្នាទេ"Fourth
"អឹម..."Win
"ហើយឯងមកនៅទីនេះប៉ុន្មានឆ្នាំហើយ??"Fourth
"ខ្ញុំនៅទីនេះតាំងពីតូចនៅពេលដែលខ្ញុំកើតមកប៉ាម៉ាក់របស់ខ្ញុំក៏បានលែងលះគ្នាហើយក៏យកខ្ញុំមកឲ្យនៅជាមួយអ៊ំស្រីនៅទីនេះ"Win
"អញ្ចឹងឯងមិនដែលជួបមុខម៉ាក់ប៉ាឯងដែរទេ??"Fourth
"តាំងពីខ្ញុំមកនៅទីនេះខ្ញុំមិនដែលជួបពួកគាត់ទេហើយក៏មិនដឹងថាពួកគាត់នៅទីណាដែរមិនដឹងពួកគាត់ទៅជាយ៉ាងម៉េចទេព្រោះពួកគាត់មិនដែលទាក់ទងមកខ្ញុំឡើយ"Win
"នេះអ៊ំស្រីរបស់ឯងជាអ្នកមើលថាឯងតាំងពីតូចហ៎!!??"Fourth
"ពិតមែនហើយ!!ហើយក៏មានការជួយពីចៅហ្វាយផងដែរទើបខ្ញុំបានចូលរៀនហើយក៏រៀនចប់ថ្នាក់ទី 12"Win
"ខ្ញុំក៍រៀនចប់ថ្នាក់ទី 12ដែល"Fourth
"មែនហ្ន៎ហើយពេលនេះឯងនៅរៀនមែនទេ??"Win
"អត់ទេដោយសារតែខ្ញុំគ្មានពុកម៉ែនោះទេខ្ញុំរស់នៅជាមួយនឹងម្ដាយចិញ្ចឹមហើយរស់នៅដូចជាអ្នកបម្រើអញ្ចឹងរហូតដល់ខ្ញុំសម្រេចចិត្តថាឈប់រស់នៅជាមួយគាត់មករស់នៅខាងក្រៅហើយក៏បានរៀនចប់ថ្នាក់ទី 12 ហ្នឹងឯង។បន្ទាប់មកក៏គ្មានលទ្ធភាពរៀនបន្តក៏ឈប់ហើយក៏ធ្វើការធម្មតាៗ"Fourthរៀបរាប់បណ្ដើរញ៉ាំអាហារបណ្ដើរមើលទៅដូចជាមនុស្សដែលមិនពិបាកចិត្តសោះ
"អញ្ចឹងចាំថ្ងៃក្រោយខ្ញុំមកនិយាយលេងជាមួយឯងទៀតណាពេលនេះខ្ញុំដល់ម៉ោងទៅធ្វើការហើយខ្ញុំទៅសិនហើយណា"Win
"អឹុម.....បាយៗ"Fourth
Winក៏បានដើរចេញទៅបាត់ទៅហើយFourthក៍នៅអង្គុយញុំាអាហារទៅ
+ក្រលែកទៅមើលអ្នកនៅក្នុងក្រុមហ៊ុនវិញ
Geminiអង្គុយធ្វើការសុខៗក៏មានអ្នកមកគោះទ្វារបន្ទប់ធ្វើការ
"អ្នកណា??"Geminiសួរទៅអ្នកដែលគោះទ្វារមុននេះ
"ខ្ញុំបាទ"Kimក៏បានឆ្លើយទៅអ្នកខាងក្នុងឱ្យដឹង
"ចូលមក"Gemini
Kimក៏បានដើរចូលទៅខាងក្នុង
"មានការអី??"Gemini
"អ្នកនាង Rinn មករកបាទ"Kim
"អោយនាងចូលមក"Gemini
Kimក៏បានចេញទៅអញ្ជើញអ្នកនាងRinnឱ្យចូលទៅខាងក្នុងបន្ទប់
"P'Gem...."Rinnគ្រាន់តែដើរចូលទៅភ្លាមក៏ស្រែកហៅអ្នកដែលជាម្ចាស់បន្ទប់ភ្លែត។
Rinnគឺជាកូនស្រីតែម្នាក់គត់របស់លោកFanនាងបានចាប់ចិត្តជាមួយនឹងGeminiតាំងពីក្មេងមកម្ល៉េះដោយសារតែប៉ារបស់នាងហើយនិងប៉ារបស់Geminiគឺជាមិត្តចិត្តស្និតនឹងគ្នាប៉ុន្តែGeminiគឺមិនបានខ្វះខ្វាយអីទេគេគ្រាន់តែរាក់ទាក់បែបមនុស្សស្គាល់គ្នាតែប៉ុណ្ណោះ។
"មករកបងមានការអីទៅ??"Geminiបានសួរទៅនាងតូចច្រម៉ក់
"គឺខ្ញុំរកបងហ្នឹងណាខានជួបបងយូរហើយនឹកខ្លាំងណាស់សូមអោបតិចមក"Rinnនិយាយហើយក៏បានដើរទៅឱបGemini Geminiក៏មិនបានប្រកែកដែរអង្គុយឱ្យនាងច្រម៉ក់ឱប
"បានហើយ មករកបងធ្វើអី??"Gemini
"ខ្ញុំនឹកបងហ្នឹងណាហើយក៏ចង់មកបបួលបងទៅញ៉ាំបាយជាមួយគ្នាផងដែរ"Rinn
"បង..."Geminiមិនទាន់និយាយផងស្រាប់តែមានសំឡេងក្មេងស្រីម្នាក់និយាយកាត់
"P'Gem....."
"NiNi..."Gemini
NiNiគឺជាប្អូនស្រីរបស់Geminiហើយក៏ជាប្អូនស្រីតែម្នាក់គត់របស់GeminiដែលGeminiស្រឡាញ់ស្ទើរលេបហើយប្អូនម្នាក់ហ្នឹង
"P'Gem..ហេតុអីក៏ខ្ញុំខលមកបងមិនទទួល"NiNiនិយាយឡើង
"ឯងខលមកបងហេតុអីក៏បងមិនដឹង"Geminiនិយាយហើយក៏យកទូរសព្ទមកមើល
"ឃើញទេខ្ញុំខលមកបងប៉ុន្មានដងហើយ"NiNi
"បងសុំទោសណាថ្ងៃនេះបងរវល់ធ្វើការខ្លាំងពេកទើបបានចាប់អារម្មណ៍ហើយឯងមានការអីមែនទេ!!??"Gemini
"ចៃដន្យអីខ្ញុំមិនចង់នៅម្នាក់ឯងទេខ្ញុំចង់រើផ្ទះមកនៅផ្ទះជាមួយបងវិញ"NiNi
"ហេតុអីផ្ទះបងទិញឱ្យមិនល្អមែនទេ??"Gemini
"មិនមែនមិនល្អទេខ្ញុំគ្រាន់តែមិនចង់នៅម្នាក់ឯងហើយណាមួយខ្លាចមានឈ្លើងតាមទាមបងឯងនេះស្រួលខ្ញុំជួយប៉េះ នោះអី"NiNi
"នែ៎ចង់ថាខ្ញុំមែនទេ??"Rinn
"ខ្ញុំមិនបានថាអ្នកនាងទេយ៉ាងម៉េចនេះនាងជាឈ្លើងមែនទេ? បានប្រុងក្តៅក្រហាយយ៉ាងនេះ តែថាមិនបាច់បារម្ភទេបើនាងជាឈ្លើងពិតមែនណា។ខ្ញុំមិនបេះចេញទេខ្ញុំនឹងយកភ្លើងមកដុតនាងឲ្យស្លាប់តែម្ដង។"NiNi
"បានហើយឈប់ប្រកែកគ្នាទៅ NiNiឯងទៅនៅផ្ទះជាមួយបងមិនបានទេ"Gemini
"អោ.....ហេតុអីក្រែងដំបូងបងមិនចង់ឱ្យខ្ញុំទៅនៅម្នាក់ឯងទេមិនអញ្ចឹងអីចុះពេលនេះខ្ញុំមកនៅជាមួយបងហើយតើហេតុអីក៏មិនឱ្យខ្ញុំនៅ"NiNi
"ពីមុនផ្សេងអីឡូវផ្សេង..."Gemini
"ផ្សេងយ៉ាងមិចទៅ??ខ្ញុំនៅតែជាខ្ញុំតើ"NiNi
"ខុសគ្នាឥឡូវឯងធំហើយឯងគួរតែរៀនរស់នៅម្នាក់ឯងទៅបងមិនអាចនៅជាមួយឯងរហូតដល់ចាស់ទេ"Gemini
"បើគេមិនឱ្យនៅហើយអីក៏ប្រុងរឹងក្បាលម្ល៉េះ"Rinn
"បិទមាត់នាងទៅបើមិនចង់បែកមិនឃើញបងប្អូនគេកំពុងនិយាយគ្នាទេឬ"NiNiនិយាយទៅអោយRinnហើយក៏បែរទៅនិយាយជាមួយអ្នកដែលជាបង
"អត់ទេយ៉ាងណាក៏ខ្ញុំត្រូវតែនៅជាមួយបងដែរ"NiNi
"មិនបានគឺមិនបានហើយ"Gemini
"បងមានអីលាក់បាំងជាមួយខ្ញុំមែនទេ??"NiNiនិយាយហ្នឹងចង់ឱ្យមុខអ្នកដែលជាបង
"គ្មានទេ"Gemini
"ចឹងក៍អោយខ្ញុំនៅទៅ"NiNi
"ក៍បានៗ ហើយឯងចង់ទៅនៅពេលណា??"Gemini
"ស្អែកនេះនៅពេលដែលខ្ញុំចេញពីរៀនខ្ញុំនឹងយកអីវ៉ាន់ទៅនៅនឹងហ្មង"NiNi
"អើហើយអស់ការអីហើយមែនទេ??"Gemini
"អស់ហើយខ្ញុំទៅវិញហើយ។ហើយបងប្រយ័ត្នខ្លួនខ្លះទៅប្រយ័ត្នឈ្លើងវាទាមអស់ឈាមស្លាប់ទៅ"NiNiនិយាយហើយក៏បានដើរចេញទៅបាត់ទៅ។ដែលធ្វើឲ្យRinnចង់ចេញផ្សែងតាមត្រចៀកហើយ
"តែបងហូបបាយជាមួយខ្ញុំទេ??"Rinnទោះបីជាខឹងយ៉ាងណាក៏មិនភ្លេចបបួលប្រុសទៅហូបបាយដែរ។
"ហឹុម.....ឆាប់ទៅៗពេលនេះបងទំនេរស្រាប់"Gemini
"ចា៎"Rinn
ពួកគេទាំងពីរនាក់ក៏បានចេញដំណើរទៅហូបអីជាមួយគ្នាបាត់ទៅ។
ក្រឡែកទៅមើលអ្នកនៅឯផ្ទះវិញគឺថាFourthមិនដឹងត្រូវធ្វើអីទេគ្នា។ដើរទៅដើរមកអង្គុយឈរអង្គុយឈរ។និយាយទៅគឺមិនដឹងធ្វើអីតែម្ដង។
តែថានៅពេលដែលគេដើរជុំវិញបន្ទប់នេះក៏ឃើញមានធ្វើសៀវភៅគេក៏យកវាមកអាន។ហើយចំណងជើងសៀវភៅនោះគឺថាជាសៀវភៅរឿងខ្មោចដែលនិយាយពីការលងបន្លាចយ៉ាងកាចសាហាវ
គេអានសុខៗក៏អានដល់ចំណុចមួយដែលនិយាយពីការនៅម្នាក់ឯងហើយមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងត្រជាក់រងារៗនោះគឺនឹងមានវិញ្ញាណនៅក្បែរខ្លួនអ្នកជាមិនខាន។
ហើយនៅពេលដែលគេងបិទភ្នែកវិញ្ញាណទាំងនោះនឹងលងបន្លាចអ្នកដោយការមកប៉ះរាងកាយរបស់យើង
Fourthអានដល់ត្រឹមនេះគេក៏បិទសៀវភៅឮសូរតែផាំង
"ពិតជាមានខ្មោចមែនឬហើយបន្ទប់គួរឲ្យខ្លាចដល់ថ្នាក់នេះបើសិនខ្មោចលងនោះគិតយ៉ាងម៉េចទៅមានអ្នកណាមកជួយយើងបានទៅ ហូយ ....មិនចង់គិតទេណាថាបើនៅទីនេះមានខ្មោចលងយើងនឹងទៅជាយ៉ាងណាទៅសង្ស័យខ្លាចទៅជាមនុស្សឆ្កួតជារំខានទេយើង"Fourthនិយាយនិងបោះសៀវភៅនោះទៅម្ខាង។
ពេលនោះWinក៏យកអាហារមកឲ្យគេម្ដងទៀតដែលវាគឺជាអាហារពេលល្ងាច។
"Win..Win"FourthនិយាយឡើងនៅពេលដែលWinយកអាហារទៅដាក់នៅជិតខ្លួនគេ។
"មានអីមែនទេ??"Win
"ឯងជារឿងខ្មោចទេ??"Fourth
"អោ...ហេតុអីសុខៗមកសួរគ្នារឿងបែបនេះទៅវិញ??"Win
"មុននេះខ្ញុំបានអានសៀវភៅរឿងខ្មោចណាឯង ឯងដឹងទេវាពិតជាគួរឲ្យខ្លាចខ្លាំងណាស់។ឯងមិនដែលធ្លាប់ខ្មោចលងទេឬ??"Fourth
"ក៏ធ្លាប់ណាប៉ុន្តែការនោះខ្ញុំមិនសូវជាខ្លាចអីប៉ុន្មានទេដោយសារតែមិនបានឃើញរូបភាពបានត្រឹមតែសំឡេងនិងរឿងចម្លែកៗតែប៉ុណ្ណោះ"Win
"រឿងហ្នឹងវាយ៉ាងម៉េចទៅឯងនិយាយប្រាប់ខ្ញុំបានទេ??"Fourth
"បាន គឺពេលនោះខ្ញុំអាយុប្រហែលជា 12 ឆ្នាំថ្ងៃហ្នឹងអ៊ំស្រីរបស់ខ្ញុំមិនបាននៅផ្ទះទេខ្ញុំត្រឡប់មកពីសាលាហើយក៏បានគេងនៅផ្ទះម្នាក់ឯង ហើយនៅពេលដែលខ្ញុំគេងស្រាប់តែមានអារម្មណ៍ថាមានមនុស្សបានមកប៉ះខ្លួនរបស់ខ្ញុំ នៅពេលដែលខ្ញុំភ្ញាក់មកគឺមិនមានឃើញអ្វីនោះទេហើយឯងដឹងទេនៅពេលដែលខ្ញុំបើកភ្នែកមកភ្លាមគឺស្រាប់តែឮសំឡេងឆ្កែព្រោះឡើងពេញហ្នឹងតែម្ដង"WinនិយាយផងមើលមុខFourthផងរីឯងFourthវិញគឺអង្គុយស្តាប់មិនហ៊ានគម្រើកទេThank you for reading 💗😊សូមរងចាំអានភាគបន្ត......🙏
YOU ARE READING
លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)
Actionត្រឹមតែជាក្មេងប្រុសធម្មតាៗម្នាក់ត្រូវបានម៉ាហ្វៀម្នាក់ចាប់ខ្លួនទៅដោយហេតុបំផ្លាញផែនការទារបំណុលរបស់គេរហូតដល់ទៅពីរដងចង់ដឹងណាស់ថានៅពេលដែលគេចាប់ទៅនឹងមានរឿងអ្វីកើតឡើងចំពោះក្មេងប្រុសម្នាក់នោះ