ភាគ8(ស្វាគមន៍ការត្រឡប់មកវិញ)

1.8K 118 7
                                    

ក្រលែកទៅមើលFourthវិញពេលនេះគេក៍បានមកដល់ផ្ទះដែលគ្រាន់តែមកដល់ភ្លាមគេក៍បានដាក់ខ្លួនគេងទៅលើគ្រែហើយដកដង្ហើមធំបន្តិចហើយក៍យកទូរស័ព្ទមកមើលគឺឃើញថាJinខលមកគេចង់100ដងទៅហើយ
"ស្លាប់ហើយ "Fourthនិយាយហើយក៍ស្ទុះអង្គុយតែម្តង បន្ទាប់មកគេក៍ខលទៅJinវិញ
......
/"Hello....!"Fourth
"យើងស្មានតែឯងងាប់ហើយតើ ហើយឯងទើបមកពីណាយើងទៅរកក៍មិនដែលឃើញ"Jin
"អូហូ.... P'Jin ខ្ញុំទៅដើរលេងនឹងណាហើយនៅទីនោះមិនមានអឺនធឺណេតនឹងណាបានជាទទូលមិនបាន"Fourth
"អត់មានអឺនធឺណេតតែខលចូល"Jin
"ហូយ....ឈប់និយាយជាមួយបងហើយបានហើយ"Fourth/
និយាយហើយក៍ចុចបិទបាតទៅហើយក៍បានដាក់ខ្លួនទៅលើគ្រែវិញ
"នេះយើងនឹងរស់នៅធម្មតាដូចពីមុនមែនទេ!?"Fourthពោលឡើងតិចៗ
ព្រោះពេលនេះគឺថាស្អីក៏គេគ្មានសល់ដែរសូម្បីតែខ្លួន
"យើងត្រូវខូចខ្លួនហើយក៏ធ្វើដូចជាគ្មានអីអញ្ចឹងមែនទេ?"Fourthនៅតែបន្តនិយាយបន្ទាប់មកគេក៏បានបិទភ្នែកតាំងអារម្មណ៍ឲ្យបានស្ងប់
+មួយអាទិត្យកន្លងផុតទៅ នៅផ្ទះGemini
Geminiគេមិនបានចេញពីបន្ទប់ទេថ្ងៃនេះ
"អ៊ំYaiមានឃើញP'Gemទេ!?"NiNiសួរទៅអ៊ំYaiព្រោះថាមួយថ្ងៃនេះគេមិនបានឃើញGeminiទេ
"អត់ទេអ៊ំនៅផ្ទះបាយមួយថ្ងៃហើយ។"អ៊ំYai
"ចាហ្វាយនៅក្នុងបន្ទប់"Winដែលនៅក្បែរនៅក៏បាននិយាយឡើង
"នេះគាត់មិនទាន់ចេញពីបន្ទប់ទៀតឬ!!"NiNiនិយាយហើយក៏រត់ទៅសម្តៅទៅរកបន្ទប់Geminiភ្លាម
"P'Gem.... P'Gemនៅក្នុងបន្ទប់ទេ!?"NiNiស្រែកហៅអ្នកដែលជាបងបណ្តើរគោះទ្វាបណ្តើរប៉ុន្តែមិនមានការឆ្លើយតបមកវិញទេនាងក៍បានបើកទ្វាចូលតែម្តងទៅ
ហើយក៍ឃើញថាGeminiមិនបានធ្វើអីទេគេកំពុងគេងធ្វើការនៅក្នុងបន្ទប់
"P'Gemនៅរស់ទេឬខ្ញុំស្មានតែថប់ដង្ហើមស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយ"NiNiនិយាយហើយនឹងដើរទៅជិតអ្នកដែលជាបង
"មានការអី!?"Geminiនិយាយមកវិញយ៉ាងខ្លីទៅកាន់NiNi
"អេ៎...បងដឹងទេខ្ញុំបានទៅហាងកាហ្វេបងណា!....."NiNi
"ហើយ....."Geminiនិយាយនឹងមិនខ្វល់ពីNiNiដែលអង្គុយជិតនោះសោះ
"ខ្ញុំបានឃើញ P'Fourth នៅទីនោះដែលណា,..."NiNi
Geminiគ្រាន់តែលឺឈ្មោះFourthភ្លាមគេក៍ស្ងៀមបន្តិច
"បងដឹងទេខ្ញុំឃើញគាត់ស្និតស្នាលជាមួយអ្នកណាក៍មិនដឹង មើលទៅដូចសង្សារគ្នាចឹង តែប្រហែល...."NiNiនិយាយតែប៉ុន្នឹងក៍ឈប់ព្រោះតែGeminiបានបិទកំព្យូទ័រហើយស្ទុះទាញអាវក្រៅយកមកពាក់
"បងទៅណានឹង!?"NiNiក៍បានសួរទៅGeminiដែល
"បងមានការងារត្រូវធ្វើ "Geminiនិយាយហើយក៍បានចេញទៅបាត់
NiNiនាងក៍បានញញឹមឡើងព្រោះនាងដឹងថាបងប្រុសរបស់ខ្លួនចង់ធ្វើអ្វី ហើយនាងស្រាប់តែលោតពេញបន្ទប់តែម្តង
"ជិតមានបងថ្លៃហើយៗ...ៗៗ"NiNiលោតផងស្រែកផង
នាងមិនត្រឹមតែធ្វើចឹងទេនាងថែមទាំងរត់ទៅខាងក្រោមហើយនិយាយប្រាប់គេគ្រប់គ្នាតែម្តងថានាងជិតមានបងថ្លៃហើយ
(គាំងណាស់ប្អូនពៅ😂)
ក្រលែកទៅមើលGeminiនៅក្នុងឡានវិញ
"ចាហ្វាយ...ហេតុអីថ្ងៃនេះទៅហាងកាហ្វេចឹង?!"Kimបានសួរឡើងព្រោះថ្ងៃនេះចាហ្វាងរបស់ខ្លួនស្រាប់តែចង់ទៅហាងកាហ្វេទៅវិញហើយថែមទាំងញញឹមញញែមថែមទៀតផង
"កុំខ្វល់អីយើងអោយទៅណាក៍ទៅនឹងទៅ"Geminiបានតបទៅវិញព្រមទាំងប្តូរទឹកមុខពីញញឹមទៅជាមុខស្មើរវិញ
Kimឃើញចឹងគេក៍ញញឹមឡើង ព្រោះគេមិនដែលឃើញចាហ្វាយគេធ្វើចរិកបែបនេះពីមុនមកទេ
ប្រហែលជា10នាទីក្រោយមកពួកគេក៍បានទៅដល់ហាងកាហ្វេនោះ
"ចាហ្វាយត្រូវការឲ្យខ្ញុំទៅដែរទេបាទ"Kimសួរឡើង
"មិនបាច់ទេនៅចាំនៅទីនេះហើយ"Geminiតបមកវិញ ហើយក៍ដក់ដង្ហើមចូលយ៉ាងវែងមុននឹងដើរចូលទៅក្នុង
ពេលចូលទៅដល់ខាងក្នុងGeminiគេងាក់មើលឆ្វេងស្តាំក៍ឃើញថាFourthកុំពុងនិយាយលេងជាមួយនឹងJinយ៉ាងជិតស្នឹតដែលធ្វើអោយGeminiឆេះឈួលក្នុងខ្លួនមួយរំពេច
តែគេក៍សម្រួលអារម្មណ៍ដើរទៅអង្គុយនៅតុ
"ភ្ញៀវមកហើយឆាប់ទៅសួរទៅ"Jinនិយាយប្រាប់Fourthដោយមិនដឹងថាអ្នកដែលអង្គុយមិញនេះជាម្ចាស់ហាងឡើងដោយហេតុគេមើលពីក្រោយទើបមិនចាប់អារម្មណ៍
"ខ្ញុំទៀតហើយហ៎!?"Fourthគេចាប់ផ្តើមរអ៊ូព្រោះតាំងពីពេលគេចូលធ្វើការវិញគឺថាJinប្រើគេរហូតតែម្តង
"ត្រូវហើយមានតែឯងនឹងមានអ្នកណាទៀត"Jin
"ហេតុអីក៍បងមិនទៅម្តងទៅ?"Fourth
"យើងជាមេរបស់ឯងៗហ៊ានប្រើយើងវិញផង"Jinបានយកថាណៈមកអាង
"អាងតែជាមេគេប្រើនោះប្រើ"Fourthនិយាយមុននឹងដើរទៅរកភ្ញៀវ
"យ៉ាងមិច!?"Jinក៍មិនភ្លេចតទៅវិញផងដែល
Fourthនៅពេលដើរទៅដល់Geminiគេក៍មិនបានចាប់អារម្មណ៍អីដែលមិនបានសូម្បីតែមើលមុខ
"នេះមុឺនុយបាទ"FourthនិយាយនឹងហុចមុឺនុយអោយGemini
Geminiក៍បានយកមកកាន់
"យកកាហ្វេធម្មតា"Gemini
Fourthគ្រាន់តែលឺសម្លេងនឹងភ្លាមគេក៍ងាក់មុខទៅមើលតែម្តង
"លោក........"Fourthនិយាយដោយបើកភ្នែកធំៗ
ព្រោះគេមិនដែលគិតថានឹងបានជួបមុខបុរសម្នាក់នេះម្ដងទៀតទេ។
"យ៉ាងម៉េចដែរសុខសប្បាយទេ!??"GeminiបានសួរទៅFourth
"លោកមកទីនេះបានយ៉ាងម៉េច??"Fourthមិនបានចាប់អារម្មណ៍ឆ្លើយសំណួររបស់Geminiទេតែគេបែរជាសួរត្រឡប់ទៅវិញ
"ហេតុអីយើងមកមិនបាន??ទីនេះក៏ជាហាងរបស់យើង"Geminiនិយាយដោយលើកចិញ្ចើមបន្តិច
"មិនអាចទេ ហេតុអីក៏ចៃដន្យម្ល៉េះ!!"Fourthគេពិតជាភ្ញាក់ផ្អើលខ្លាំងណាស់
Jinដែលកំពុងឈរមើលនៅពេលដែលឃើញហេតុការណ៍បែបនេះគេក៏បានចូលមក
"មានរឿងអីទៅ!?"JinបានសួរទៅFourthហើយគេក៍ងាក់ទៅឃើញថាចាហ្វាយខ្លួនកំពុងនៅទីនេះផងដែល
"ចាហ្វាយ...."Jin
"P'Jinហេតុអីក៏បងមិនដែលប្រាប់ខ្ញុំថាគេគឺជាចៅហ្វាយ"Fourth
"អោ ក៍ឯងមិនដែលសួរផង"Jin
"ខ្ញុំត្រូវការលាឈប់ពេលនេះ....ឥឡូវនេះ..ម៉ោងនេះ"Fourthនិយាយហើយក៍ដោះឯកសណ្ឋានធ្វើការរបស់គេចេញហើយក៏បានដើរចេញពីហាងកាហ្វេ។
"Fourth......."Geminiនិយាយហើយក៏បានដែរទៅតាម
ដែលធ្វើឱ្យកំលោះJinឆ្ងល់តែម្ដង
រីឯGeminiគេក៍បានដើរទៅស្ទះមុខFourthតែម្តង
"ឈប់សិន"Gemini
"ឆាប់ចេញពីផ្លូវខ្ញុំទៅគ្រែងលោកដោះលែងខ្ញុំហើយមិនចឹងហេតុអីបានជានៅរញ៉េរញ៉ៃជាមួយជីវិតខ្ញុំចឹង លោកចង់បានអីទៀត ឬក៍ចង់យកជីវិតខ្ញុំតែម្តងទៅល្អទេ"Fourthគេនិយាយឡើងដោយអួលដើមករទឹកភ្នែករលីងរលោង
"ត្រូវហើយជីវិតឯងគឺជារបស់យើង"Geminiនិយាយហើយក៍ចាប់បីFourthចូលទៅក្នុងឡានតែម្តង
នេះតើគេចង់ធ្វើអីនឹងគេចង់ចាប់Fourthម្តងទៀតមែនទេ
"លែងខ្ញុំ លែងខ្ញុំទៅ......"Fourthប្រឹងរើយ៉ាងខ្លាំងតែទោះជាយ៉ាងណាក៍មិនអាចយកឈ្នះGeminiដែល នៅពេលទៅដល់ឡានGeminiក៍បានបោះFourthចូលទៅក្នុងឡានហើយក៍បិទទ្វាយ៉ាងលឿន
ដោយគេមិនដឹងឡើយថាមានអ្នកកំពុងឈរមើលមកគេដោយមិនដាក់ភ្នែក
(មិនបាច់និយាយក៍ដឹងថាអ្នកណា😁)
"ឆាប់ទៅផ្ទះទៅ"Geminiចូលមកដល់គេក៍បានប្រាប់Kimអោយចេញទៅភ្លាម
"លោកចង់ធ្វើអីទៀតហើយ!?"Fourthគេចាប់ផ្តើមសួរ
"យកឯងទៅវិញ "Gemini
"ហេតុអី? លោកចង់បំផ្លាញជីវិតខ្ញុំណាស់មែនទេ ខ្ញុំទៅធ្វើអីលោកឯងទៅ បានជាលោកឯងធ្វើអោយជីវិតខ្ញុំរញ៉េរញ៉ៃដល់ថ្នាក់នេះ"Fourthគេនិយាយផងយំផង
"ក៍ឯងជារបស់យើង"Geminiនិយាយដោយសម្លេងទាប់ព្រមទាំងយកដៃទៅជូតទឹកភ្នែកអោយFourthទៀតផង
"មិនបាច់មកនិយាយសំដីផ្អែមដាក់ខ្ញុំទេ ខ្ញុំមិនមែនចិត្តងាយ"Fourth
"ចង់អោយយើងធ្វើយ៉ាងមិច??"Gemini
"មិនដឹង"Fourthនិយាយហើយក៍យកដៃទៅជូតទឹកភ្នែកហើយក៍ងាកទៅមើលទៅខាងក្រៅវិញ
"ចេះចុះឯងទៅនៅផ្ទះយើងដោយសេរីមិនមានការឃុំឃាងទៀតឡើយ"Gemini
"ហេតុអីត្រូវទៅផ្ទះលោកនោះផ្ទះខ្ញុំក៍មាន"Fourth
"ក៍ប្រាប់ហើយតើថាឯងជារបស់យើង"Gemini
Fourthក៍មិនបាននិយាយដែលគេក៍នៅស្ងាមរហូតដល់ផ្ទះ គ្រាន់តែទៅដល់ភ្លាមគឺឃើញថាNiNiហើយនឹងWinកំពុងឈរចាំរួចជាស្រាច់ដូចជាដឹងមុនចឹង
"P'Fourth......ខ្ញុំនឹកបងណាស់"NiNiគ្រាន់តែឃើញFourthចុះមកភ្លាមគឺរត់ទៅអោបតែម្តង
"NiNi....បានហើយ"Geminiដែលចុះពីក្រោយបាននិយាយឡើង
"យ៉ាងមិចគ្រាន់តែប្អូនខ្លួនឯងក៍ប្រចណ្ឌដែលហ៎....ឆើស"NiNiនិយាយហើយក៍អូសដៃFourthចូលទៅខាងក្នុងតែម្តង
+នៅក្នុងផ្ទះ
"ស្វាគមន៍ការត្រឡប់មកវិញណា"NiNiស្រែកឡើងដែលធ្វើអោយអ្នកនៅទីនោះគ្នាទះដៃ
Fourthគេក៍បានញញឹមឡើងផងដែល
ពួកគេក៍នាំគ្នាអប់អរពេញនឹងតែម្តង
+ពេលយប់ក៍ចូលមកដល់
នៅក្នុងបន្ទប់Gemini
"ស្អែកនេះឯងមិនបាច់គេងក្នុងបន្ទប់យើងក៍បានដែល...."Geminiបាននិយាយឡើងដោយទឹកមុខស្មើដោយបញ្ចាក់គ្រប់យ៉ាងថាគេមិនចង់អោយគេងបន្ទប់ផ្សេងទេដែលធ្វើអោយFourthដែលកំពុងគេងអានសៀវភៅងាក់ទៅមើលមុខគេភ្លាមតែម្តង
"យើងបានអោយគេរៀបចំបន្ទប់អោយឯងរួចហើយស្អែកឯងអាចទៅគេងបាន"Gemini
"អុឹម...."Fourthមិនបាននិយាយទេតែគេបានងោកក្បាលបន្តិចដែលបញ្ចាក់ថាស្តាប់បាន
"គ្រាន់តែ អុឹម...ទេហ៎!!"Geminiបាននិយាយឡើងពីព្រោះគេខំនិយាយបែបសោកសៅមិនចង់អោយដូរបន្ទប់ប៉ុន្តែសមីខ្លួនគេមិនខ្វល់
Geminiគេក៍បានដាក់ខ្លួនគេងហើយFourthក៍បានដាក់ខ្លួនគេផងដែល
ពេលគេងនឹងGeminiពិតជាចង់ចាប់ដៃFourthខ្លាំងណាស់គេក៍បានរង្កិលដៃគេម្តងបន្តិចៗដើម្បីអោយបានប៉ះដៃFourthពេលជិតបានប៉ះហើយនឹងNiNiស្រាប់តែមកគោះទ្វាតែម្តង
"P'Gem P'Fourth....."NiNiស្រែកនឹងគោះទ្វាដែលធ្វើអោយGeminiដកដៃចេញមកវិញយ៉ាងលឿនតែម្តង
"ចូលមក"Geminiស្រែកឡើងដើម្បីអោយអ្នកដែលគោះទ្វាមិញនេះបានដឹងថាគេអនុញាតិហើយ
NiNiក៍បានបើទ្វាចូលទោក្នុង
"ឯងមានការអី!?"Gemini
"ខ្ញុំសុំគេងជាមួយពួកបងផងបានទេ!?"NiNi
"ហេតុអីទៅ បន្ទប់ឯងក៍មាន"Gemini
"អត់ទេខ្ញុំចង់គេងជាមួយបង"NiNiនិយាយហើយក៍រត់ឡើងទៅអង្កេតនៅកណ្តាលតែម្តង
"NiNi....ទៅបន្ទប់ឯងវិញទៅ"Gemini
"អត់ទេខ្ញុំចង់គេង សុំគេងផងណា"NiNiនិយាយនឹងងាកទៅធ្វើមុខភ្លឺសដាក់Gemini
"អត់"មួយម៉ាត់យ៉ាងខ្លីចេញពីមាត់Gemini
"P'Fourth ...."NiNiដោយសុំបងប្រុសខ្លួនឯងមិនបានមានតែសុំបងថ្លៃហើយ
"មិនអីទេបើចង់គេងក៍គេងទៅណាមួយ គ្រែក៍ធំអាចគេងបាន"Fourth
"ឃើញទេ P'Fourth ចិត្តល្អជាងបងឯងឆ្ងាយណាស់ មិនចិត្តខ្មៅដូចបងទេ"NiNiបានFourthនៅខាងខ្លួនគឺថាបានចិត្តតែម្តងស្តីអោយGeminiរហូត
"FourthមិនបានទេណាNiNiក៍មានបន្ទប់មិនចឹង!?"Gemini
"ហើយខ្ញុំក៍មានបន្ទប់ដែលមិនចឹង!!"Fourth
Geminiដល់ពេលចឹងគេក៍បានដាក់ខ្លួនគេងទាំងមុចជូរគ្មានសល់សភាពជាម៉ាហ្វៀសោះនេះបើកូនចៅឃើញដឹងតែលែងមានអ្នកគោរពហើយ
ចំណែកNiNiវិញក៍បានដាក់ខ្លួនគេងនៅកណ្តាលតែមិនគេងទេគឺថានាំFourthនិយាយរហូតរឿងអីក៍និយាយដែលរីឯFourthវិញគឺថាងងុយៗឡើងចង់ស្លាប់ទៅហើយទេគេមិនដឹងត្រូវធ្វើយ៉ាងមិច
នេះគេគិតខុសឬត្រូវទៅដែលអោយNiNiមកគេងជាមួយបែបនេះ និយាយត្រង់ចុះអោយគេងបានតែម្តងនេះទេមិនមានលើកទីពីរឡើយ ហើយNiNiយើងវិញនិយាយៗទាល់តែភ្នែកទន់បន្តិចម្តងៗរហូតស្ងាត់មាត់ជ្រៀបទើបGeminiនឹងFourthបានគេងដែលហើយពួកគេក៍បានគេងទាំងបីអ្នកទៅ

Thank you for reading 💗😊 សូមរងចាំអានភាគបន្ត......🙏








លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)Where stories live. Discover now