នារីម្នាក់ដែលពាក់ឈុតក្រហមដើរចូលមកក្នុងកម្មវិធីខួបកំណើតរបស់NiNiគឺមានឈ្មោះថាNamwanដែលធ្លាប់ជាសង្សាររបស់GeminiដូចដែលWinធ្លាប់និយាយប្រាប់Fourthកាលពីមុនមកអញ្ចឹង
Namwanនាងដើរចូលមកផ្ទះញញឹមបិទមាត់ជិត។ខុសពីរនាក់ដែលនៅក្នុងកម្មវិធីដែលនាំគ្នាចំហរមាត់បើកភ្នែកធំៗមើលមកនាង។អ្នកខ្លះក៏ស្រែកថាខ្មោចអ្នកខ្លះទៀតក៍ភ្លឹកនិយាយអីមិនចេញ។
សូម្បីតែFourthក៏គេភ្លឹកដែរព្រោះគេមិននឹកស្មានថានារីម្នាក់ដែលនៅក្នុងរូបថតនោះស្អាតដល់ថ្នាក់នេះសោះ
NiNiគ្រាន់តែឃើញសភាពការណ៍បែបនេះនាងក៏បានឡើងទៅលើឆាកហើយយកមេក្រូមកនិយាយ
"សូមអភ័យទោសចំពោះអ្នកដែលនៅក្នុងកម្មវិធីទាំងអស់គ្នាកម្មវិធីរបស់នាងខ្ញុំនៅថ្ងៃនេះសូមបិទតែត្រឹមនេះ"NiNiនិយាយហើយនាងក៏បានចុះមកវិញ។
អ្នកនៅចូលរួមក្នុងកម្មវិធីទាំងអស់នៅពេលដែលលើការប្រកាសហើយពួកគេក៏នាំគ្នាត្រឡប់ទៅផ្ទះវិញអស់ទៅ។
Geminiគេក៏បានរត់មកឱបNamwanនៅនឹងមុខរបស់Fourthតែម្ដង
Winនៅពេលដែលក្រឡែកទៅឃើញទឹកមុខរបស់មិត្តខ្លួនមិនល្អគេក៏បានទាញដៃFourthដើរចេញទៅខាងក្រៅ
"Namwan...អូន..ពិតជាអូនមែន ...អូនៗមិនបានស្លាប់ដូចគេនិយាយទេឬ??"Geminiនិយាយហ្នឹងសម្លឹងទៅមុខNamwanដោយការនឹកស្មានមិនដល់
"អូនមិនទាន់ស្លាប់ទេ"Namwanនិយាយទាំងញញឹម
"ឈប់ណាបាននាងមិនទាន់ស្លាប់ចុះថ្ងៃដែលគ្រោះថ្នាក់ចរាចរណ៍នោះនាងបាត់ទៅណា"Tinnបានសួរឡើងដែលធ្វើឲ្យNamwanនាងទំលាក់ទឹកមុខចុះបន្តិច
"មិនអីទេបើអូនមិនចង់ឆ្លើយមិនបាត់ឆ្លើយទេណា"Geminiនិយាយព្រមទាំងយកដៃទៅវែកសក់របស់Namwanតឹចៗ
មើលតែគេដូចជាស្រឡាញ់Namwanខ្លាំងណាស់ចុះបើគេស្រឡាញ់Namwanខ្លាំងបែបនេះតើFourthនោះគិតយ៉ាងមិចទៅ
"មិនអីទេចាំខ្ញុំនិយាយឱ្យអ្នកទាំងអស់គ្នាស្ដាប់"Namwanនិយាយឡើងហើយអ្នកនៅទីនោះបាននាំគ្នាទៅអង្គុយឥឡូវសាឡុងដើម្បីស្ដាប់
"រឿងគឺចេះទេនៅពេលដែលគ្រោះចាក់ចរាចរណ៍នោះខ្ញុំបានងើបចេញពីក្នុងឡានមករួចទៅហើយប៉ុន្តែពេលនោះស្រាប់តែមានអ្នកចាប់ខ្ញុំទៅហើយវាគឺជាKinខ្ញុំបានរស់នៅក្នុងផ្ទះរបស់គេទាំងលំបាករហូតដល់ថ្ងៃមួយដែលខ្ញុំឮដំណឹងថាបងGemបានសម្លាប់គេទើបបានជាខ្ញុំរួចខ្លួនហើយត្រឡប់មករកអ្នកទាំងអស់គ្នាវិញ"Namwanនិយាយឡើងទាំងសម្លឹងមើលទៅមុខGemini
Geminiគេស្រាប់តែទំលាក់ទឹកមុខចុះ
"ហើយបងត្រឡប់មកវិញធ្វើអី??"NiNiក៏បានសួរឡើងដែលធ្វើឲ្យអ្នកនៅទីនោះនាំគ្នាងាក់មកមើលមុខនាងគ្រប់គ្នា។
"ក៏បងត្រឡប់មករកបងប្រុសរបស់ឯងហើយនិងឯងនិងអ្នកគ្រប់គ្នានោះអី"Namwan
"បងត្រឡប់មកពេលនេះក៏គ្មានប្រយោជន៍អីដែរពេលនេះបងប្រុសរបស់ខ្ញុំបានជួបមនុស្សដែលល្អដែលអាចមើលថែគាត់បានហើយខ្ញុំក៏ស្រឡាញ់គាត់ណាស់ដែរខ្ញុំមិនចង់ឲ្យអ្វីៗទាំងអស់ក្លាយទៅជាអាក្រក់នោះទេ"NiNi
"ថាមិច...."Namwanនាងស្ទើរតែមិនជឿនៅអ្វីដែរNiNiបាននិយាយ
Namwanនាងក៍បានងាក់ទៅមើលមុខGemini
Geminiក៍បានងោកក្បាល់ដែលបញ្ចាក់ថាអ្វីដែលNiNiនិយាយនោះជាកាលពិត
"ចុះអូននោះអូនត្រឡប់មករកបងវិញហើយតើក្រែងបងថាស្រឡាញ់អូននោះអី"Namwan
"ត្រូវហើយបងស្រលាញ់អូន។ហើយក៏ស្រឡាញ់ខ្លាំងផងដែរប៉ុន្តែអ្វីដែលបងធ្វើគឺបងបានសម្រេចចិត្តច្បាស់ហើយ"Geminiនិយាយទាំងទឹកមុខប្រាកដប្រជាតែម្ដង។
"អូនចង់ជួបគេ"Namwanនិយាយទាំងទឹកភ្នែករលីងរលោង
យើងក្រឡេកទៅមើលWinនឹងFourthវិញWinបានអូសFourthមកដល់ខាងក្រៅប៉ុន្តែFourthនៅតែភ្លឹកដដែល
"នាងត្រឡប់មកវិញហើយមែនទេ??នាងត្រឡប់មកយករបស់នាងវិញហើយមែនទេ??"Fourthនិយាយទាំងទឹកភ្នែករលីងរលោង
"ឯងកុំបារម្ភអីចៅហ្វាយស្រឡាញ់ឯងខ្លាំងណាស់គាត់មិនអាចជ្រើសរើសអ្នកចាស់វិញទេ"Winព្យាយាមនិយាយលួងលោមអ្នកដែលជាមិត្ត
"ហេតុអីក៏ឯងដឹង??"Fourthបានសួរឡើង
ដែលធ្វើឲ្យWinស្ងាត់មាត់តែម្ដងព្រោះអ្វីដែលគេនិយាយមុននេះគេគ្រាន់តែចង់លួងលោមFourthប៉ុណ្ណោះ
"ឯងមិនឃើញទេឬ?ថានាងស្អាតកម្រិតណាហើយណាមួយនាងគឺជាមនុស្សស្រីចំណែកយើងជាមនុស្សប្រុស"Fourthនិយាយហើយទឹកភ្នែកគេក៏បានស្រក់ចុះមក។
"ប៉ុន្តែយើងនៅជឿជាក់ថាចៅហ្វាយមិនអាចយកអ្នកចាស់បានទេគាត់នៅតែជ្រើសរើសយកឯង"Win
"ចុះបើគេមិនយកយើងធ្វើយ៉ាងម៉េចទៅ??"Fourth
"កុំបារម្ភអី!!បើចៅហ្វាយមិនជ្រើសយកឯងហើយឯងចេញពីទីនេះយើងសុខចិត្តទៅជាមួយឯង។ទោះយ៉ាងណាក៏ឯងជាមិត្តរបស់យើងយើងនៅតែនៅក្បែរឯងជានិច្ច។"WinនិយាយឡើងហើយFourthក៏បានឱបWin
នេះហើយដែលហៅថាមិត្តភាពមិនថាជាមិត្តភាពដែលស្គាល់គ្នាដោយចៃដន្យឬក៏មិត្តភាពដែលបានរៀបទុក្ខក៏ដោយក៏នៅតែមិត្តភាពឱ្យតែចេះយល់ពីគ្នាស្រលាញ់គ្នារាប់អានគ្នាមិនខ្វល់ពីអ្វីទាំងអស់។
មិត្តភាពបែបនេះមិនងាយនឹងមានមនុស្សរកបាននោះទេមនុស្សអាចរកបានមិត្តភាពមួយប៉ុន្តែជូនការមិត្តភាពដែលពួកគេកំពុងតែស្ថិតនៅនោះគឺជាមិត្តភាពដែលមិនពិតប្រាកដ។ដែលអាចនិយាយឲ្យខ្លីទៅគឺជាមិត្តភាពបោកប្រាស់។
បន្តិចក្រោយមកWinនឹងFourthក៏បានដើរចូលទៅក្នុងផ្ទះវិញ
ហើយFourthគេងាកមើលមុខGeminiបន្តិចហើយក៏ឈាមជើងរៀបនឹងឡើងទៅបន្ទប់
"អូនទៅណា??"Geminiក៍បាននិយាយឡើង
Fourthក៏បានដកដង្ហើមធំបន្តិចហើយក៏ងាកមកមើលមុខGeminiវិញ
"ទៅយកអីវ៉ាន់??"Fourth
"អូចចង់ទៅណា??"Geminiសួរព្រមទាំងក្រោកឈរភ្លាមតែម្ដង។
"អូនចង់ចេញពីទីនេះ"Fourth
"ហេតុអីមានរឿងអី? ហេតុអីក៏អូនចង់ចេញពីទីនេះអ្នកណាធ្វើអីអូន"Gemini
"បងចង់អោយអូនធ្វើយ៉ាងម៉េចបងចង់ឱ្យអូនរស់នៅទីនេះទៀតឬអូនមិនចង់ធ្វើជាជនទីបីនោះទេហើយក៏មិនចង់ធ្វើជាអ្នកបំបែកបំបាត់បងណា"Fourthនិយាយទាំងយំ
"អូនមិនមែនជាអ្នកបំបែកបងទេបងទេដែលជាអ្នកជ្រើសយកអូនខ្លួនឯង"Gemini
"ចុះNamwanបងចង់ឱ្យនាងធ្វើយ៉ាងម៉េចបងចង់ឱ្យនាងត្រឡប់ទៅវិញក្រែងបងស្រឡាញ់នាងណាស់មិនអញ្ចឹងពេលនេះខ្ញុំក៏ត្រឡប់មករកបងវិញហើយបងកុំដេញនាងទៅវិញអី"Fourth
"P'Fourthបងចង់ទៅណាបងមិនអាចចេញពីទីនេះបានទេ"NiNiនិយាយហើយក៍ស្រាប់តែយំតែម្ដងនេះជាលើកទីមួយហើយណាដែលNiNiយំនៅចំពោះមុខមនុស្សច្រើនដល់ថ្នាក់នេះ
"NiNiឱ្យបងទៅចុះណាឯងក៏មិនចង់ឱ្យបងក្លាយទៅជាមនុស្សអាក្រក់ដែរមែនទេ"Fourth
"ខ្ញុំសុខចិត្តឱ្យបងក្លាយទៅជាមនុស្សអាក្រក់អោយតែបងព្រមរស់នៅទីនេះ"NiNi
"P'Gemបងនៅស្រឡាញ់ខ្ញុំមែនទេ??"Namwanស្រាប់តែសួរឡើង
"ស្រឡាញ់"Gemini
"ចុះហេតុអីក៏បងជ្រើសយកគេ??"Namwanនៅតែសួរបន្ត
"បងស្រឡាញ់អូនតែបងមិនអាចរស់ដោយមិនមានFourthបានទេគេជាជីវិតរបស់បង"Gemini
"ចឹងអីឡូវបងរើសទៅរវាងអូននឹងគេបងយកអ្នកណា??"Namwan
Geminiគ្រាន់តែឮសំណួរនេះហើយគេក៏បានឱនមុខចុះ។
"យ៉ាងម៉េចឆ្លើយមិនបានមែនទេថាយកអ្នកណា??"Namwan
Geminiនៅតែបន្តអោនមុខចុះដែលធ្វើឱ្យអ្នកនៅទីនោះនាំគ្នាអើតក៏ចាំស្ដាប់ចម្លើយរបស់Geminiគ្រប់គ្នា
"បងសុំទោសប៉ុន្តែបងពិតជាមិនអាចរស់ដោយគ្មានFourthបានពិតមែន"Geminiឆ្លើយឡើងដែលធ្វើឲ្យអ្នកដែលចាំស្ដាប់នាំគ្នាធូរចិត្តគ្រប់គ្នា
Namwanបន្ទាប់ពីឮចម្លើយចេញពីមាត់មនុស្សដែលខ្លួនឯងស្រឡាញ់ស្ទើរស្លាប់បែរជាមកនិយាយជ្រើសរើសអ្នកផ្សេងនៅចំពោះមុខខ្លួនទៅវិញ។គេក៏បានងោកក្បាលតិចៗហើយក៏បានដើរថយក្រោយបន្តិច។
ពេលនោះនាងស្រាប់តែទាញកាំភ្លើងដែលសៀតនៅកាំភ្លៅរបស់នាងយកមកភ្ជុងFourthតែម្ដងដែលធ្វើឲ្យអ្នកនៅទីនោះនៅគ្នាភ្ញាក់ផ្អើលគ្រប់គ្នា។
"បងមានដឹងទេថាខ្ញុំរង់ចាំថ្ងៃដែលខ្ញុំមកជួបបងនឹកបងរាល់ថ្ងៃចង់ជួបមុខបងរាល់ថ្ងៃតែអ្វីដែលបងឲ្យខ្ញុំគឺការដែលរកអ្នកថ្មីមកជំនួសខ្ញុំបែបហ្នឹងឬ"Namwanនិយាយទាំងទឹកមុខឈឺចាប់បំផុត
"បងមិនដែលឈប់ស្រឡាញ់អូនទេបងនៅតែស្រឡាញ់អូនប៉ុន្តែអ្វីដែលបងបានធ្វើនៅពេលនេះគឺវាជាក្តីស្រឡាញ់ដែលបងមានចំពោះFourth"Geminiនិយាយឡើង
"Namwanនាងស្ងប់អារម្មណ៍សិនទៅណា កុំធ្វើអីអោយសោះ"Tinnគេក៏បានមកជួយសម្រួលផងដែរ។
"អត់ទេបើខ្ញុំមិនបានបងអ្នកណាក៏គ្មានសិទ្ធិយកបងចេញពីខ្ញុំបានដែរ"Namwan
"Namwanមានសតិបន្តិចទៅបើនាងធ្វើបែបនេះGeminiមិនត្រឹមមិនជ្រើសយកនាងទេគេអាចនឹងស្អប់នាងមួយជីវិតណា"Gunក៍ព្យាយាមនិយាយផងដែល
"មែនហើយទោះនាងបាញ់អ្នកប្រុសក៍ចាហ្វាយមិនយកនាងដែល"Dim
"បើចឹងស្លាប់ទៅទាំងពីរទៅ"Namwanនិយាយហើយក៍តម្រង់កាំភ្លើងមករកGeminiវិញ
Fourthឃើញបែបនេះគេក៍ព្យាយាមដើរទៅជិតNamwanម្តងបន្តិចៗ
"កុំចូលមកណា៎បើចូលមកយើងបាញ់ហើយ"Namwanនិយាយនឹងរេកាំភ្លើងទៅកាន់Fourthវិញ
"អ្នកនាងNamwanអ្នកនាងទុក្ខកាំភ្លើងទៅកុំធ្វើបែបនឹងអី"FourthនិយាយនឹងដើរទៅជិតNamwanម្តងបន្តិចៗ
"អត់ទេកុំចូលមកជិតយើងឆាប់ចេញទៅ"Namwan
Fourthគេមិនស្តាប់នោះទេគេនៅតែព្យាយាមដើរទៅជិតNamwan
"P'Fourthកុំដើរទៅ"NiNiបានស្រែកឡើងពេលនោះNamwanស្រាប់តែបាញ់Fourthតែម្តង
"Fourth....."Geminiបានស្រែកឡើងហើយនឹងរត់ទៅទ្រFourthដែលកុំពុងដួល
TinnនឹងDimក៍បានចូលទៅចាប់Namwanជាប់ភ្លាម តាមពិតពួកគេកំពុងរៀបចំចូលទៅចាប់Namwanដោយស្ងាត់ៗហើយប៉ុន្តែមិនទាន់បានចាប់ផងនាងក៍បានបាញ់មុនបាត់ទៅហើយ
"P'Fourth......."NiNiក៍បានរត់ទៅរកFourthផងដែល
"Fourth...អូនកុំកើតអីណាទ្រាំបន្តិចទៅ អូនកុំគេងណា"Geminiបាននិយាយដោយទឹកភ្នែក
"P'Dimទៅយកឡានមក"Win
Dimក៍បានរត់ទៅយកឡាន
"P'Fourth កុំទៅណាចោលខ្ញុំណា"NiNiយំខ្លាំងណាស់នាងយំឡើងចង់សន្លប់ទៅហើយ
"អោយអូន ...សុំទោស...អូនមិនអាច..សន្យាជាមួយបង...បានទេ...NiNiបើបងមិននៅឯងកុំរឹងរួស....ជាមួយបងប្រុសឯងពេក...លឺទេ"Fourthនិយាយដោយទឹកភ្នែកហូរ
"អត់ទេបងកុំទៅចោលខ្ញុំ ខ្ញុំមិនឱ្យបងទៅទេ។"NiNi
"Fourth...អូនទ្រាំបន្តិចទៅណាបងនឹងនាំអូនទៅបន្ទីរពេទ្យអូនកុំគេងណា"Gemini
Fourthក៏បានញញឹមហើយក៏លូកឯងទៅចាប់មុខរបស់Gemini
"អូនសុំទោស......"Fourthនិយាយហើយក៏បានបិទភ្នែកហើយដៃរបស់គេក៏បានធ្លាក់ពីមុខGeminiផងដែល
"Fourth...."អ្នកនៅទីនោះនាំគ្នាស្រែកគ្រប់គ្នា
Geminiគ្រាន់តែឃើញបែបនឹងគេក៍ទាញកាំភ្លើងបាញ់ទៅNamwanតែម្ដងដោយមិនស្ដាយសេចក្តីស្រឡាញ់របស់ពួកគេទាំងពីរនាក់ធ្លាប់មានឲ្យគ្នាពីមុនឡើយ។
ទោះបីជាគេនៅស្រឡាញ់Namwanតែគេក៏លែងស្រឡាញ់នាងក្នុងន័យស្នេហាទៀតហើយ។គេស្រឡាញ់នាងត្រឹមតែជាប្អូនស្រីតែប៉ុណ្ណោះ។ប៉ុន្តែអ្នកណាទៅដឹងទៅថានាងបានបំផ្លាញបេះដូងគេទាំងមូលតែម្ដង។
Geminiបានបាញ់Namwanប្រហែលជា 5 គ្រាប់ឯណោះ។ដែលនេះបញ្ជាក់ថាNamwanប៉ះរបស់គេយ៉ាងម៉េចគេនឹងសងទៅវិញគុណនឹង 5
អ្នកនៅទីនោះនៅពេលដែលឃើញGeminiធ្វើបែបនេះពួកគេក៏នាំគ្នាភ្ញាក់ផ្អើលផងដែរដោយសារតែកាលពីមុនGeminiស្រឡាញ់Namwanខ្លាំងណាស់
"ចៅហ្វាយយកឡានមកហើយបាទ"Dimបានរត់មកប្រាប់ចៅហ្វាយ
Geminiក៏បានទម្លាក់កាំភ្លើងចុះហើយរត់ទៅបីFourthយកទៅដាក់ក្នុងឡានដើម្បីធ្វើដំណើរទៅមន្ទីរពេទ្យ
"ចុះសាកសព្វរបស់Namwanធ្វើយ៉ាងម៉េចទៅ"Tinnបាននិយាយឡើង
"យកទៅដុតទៅ ឬក៏យកទៅកាត់ជាកង់ៗក៏បានដែរ។"NiNiនិយាយឡើងព្រោះពេលនេះគេក៍ខឹងខ្លាំងផងដែល
+នៅក្នុងឡានដែលធ្វើដំណើរទៅមន្ទីរពេទ្យវិញ
"Fourth....អូនកុំកើតអីណាឆាប់បើកភ្នែកមកអូនកុំបំភ័យបងណាអូនកុំធ្វើបែបនេះអីកុំទុកបងចោលអីបងមិនអាចរស់តែគ្មានអូនបាន"Geminiនិយាយទាំងយំព្រមទាំងឱបFourthយ៉ាងជាប់នៅក្នុងដៃ
"ឆាប់បើកភ្នែកវិញមកកុំគេងយើងមានរឿងត្រូវនិយាយគ្នា....កុំគេងឆាប់បើភ្នែកមក"Gemini
ប្រហែលជា 20 នាទីក្រោយមកពួកគេក៏បាននាំគ្នាទៅដល់មន្ទីរពេទ្យ។
នៅពេលទៅដល់ក្រុមគ្រូពេទ្យបានស្វះស្វែងរៀបចំនាំFourthដើម្បីទៅចូលបន្ទប់វះកាត់ភ្លាមៗតែម្ដង។ដើម្បីយកគ្រាប់កាំភ្លើងចេញទុកឱ្យGeminiនៅឈរចាំខាងក្រៅផ្ទះអន្ទះសារ។
បន្តិចក្រោយមកTinn Gun NiNi Win KimនឹងSaiក៍បានមកជាមួយគេផងដែល
"P'Gem.... P'Fourthយ៉ាងម៉េចហើយគាត់មិនអីទេមែនទេ??"NiNiគ្រាន់តែទៅដល់ភ្លាមគេក៏ប្រញាប់សួរភ្លាម
"មិនទាន់ដឹងទេគ្រូពេទ្យមិនទាន់ចេញមកទេ"Gemini
បន្តិចក្រោយមកគ្រូពេទ្យក៏បានចេញមក
"គ្រូពេទ្យគេមិនអីទេមែនទេ??"Geminiប្រញាប់ស្ទុះទៅសួរភ្លាម
"អ្នកជំងឺបាត់បង់ឈាមច្រើនណាស់ដូចនេះពួកយើងត្រូវការឈាមដើម្បីបញ្ចូលអោយអ្នកជំងឺ"គ្រូពេទ្យបានឆ្លើយមកវិញ
"តែគេមានឈាមប្រភេទអីទៅ??"Gemini
"ប្រភេទ O ឈាមប្រភេទនេះគឺពិបាករកខ្លាំងណាស់អ្នកណាគេមានជាប្រភេទនេះអាចបរិចាក្ចបាន"គ្រូពេទ្យ
អ្នកនៅទីនោះក៏នាំគ្នាមើលមុខគ្នាទៅវិញទៅមក។ពីព្រោះគ្មានអ្នកណាដែលមានឈាមប្រភេទនេះទេ។Thank you for reading 💗😊រង់ចាំអានភាគបន្ត......🙏
YOU ARE READING
លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)
Actionត្រឹមតែជាក្មេងប្រុសធម្មតាៗម្នាក់ត្រូវបានម៉ាហ្វៀម្នាក់ចាប់ខ្លួនទៅដោយហេតុបំផ្លាញផែនការទារបំណុលរបស់គេរហូតដល់ទៅពីរដងចង់ដឹងណាស់ថានៅពេលដែលគេចាប់ទៅនឹងមានរឿងអ្វីកើតឡើងចំពោះក្មេងប្រុសម្នាក់នោះ