បន្ទប់ពីGeminiFourthសារសងគ្នាបន្តិចមកគឺថាអ្នកស្រីប្អូនកំពុលជ្រែតជ្រៀកមកទៀតហើយ
"ហែមៗ"NiNiដែលនៅឈរផ្អែកទ្វាក៏បានដើរចូលមកហើយក៏បានឃើញទិដ្ឋភាពបែបនេះនាងពិតជាជ្រេញខ្លាំងមែនទែន។
"NiNi...."Fourthបាននិយាយឡើងព្រមទាំងងាកទៅមើលមុខប្អូន។
"P'Fourthចា៎......"NiNiនិយាយហ្នឹងឡើងទៅអង្គុយជិតFourth
"មានការអ្វីដែលចា៎"Fourth
"បងមិនអីទេអ្ហ៎ឈឺខ្លាំងទេ??"NiNiនិយាយព្រមទាំងឱនទៅឱបFourth
"មិនអីទេតិចទៀតវាលែងអីហើយ"Fourth
"អឹមៗ..."Geminiស្រាប់តែខះក៏មួយរំពេចនេះតែគេខះក៏ឬក៏ប្រច័ណ្ឌឲ្យប្រាកដទៅ
NiNiឮសំឡេងបងប្រុសហើយនាងក៏ងើបមើលទៅមុខអ្នកដែលជាបងប្រុស
"នែ៎!!នេះជាប្អូនបង្កើតរបស់បងណា អីក៍ប្រចណ្ឌ័ ប្រចណ្ឌ័ម្លេស"NiNi
Geminiគេក៏មិនបាននិយាយអីដែរគេក៏នៅស្ងៀមទៅ
បន្តិចក្រោយមកKimក៏បានគោះទ្វារនិងហៅអ្នកដែលនៅក្នុងបន្ទប់
"ចៅហ្វាយ....."Kim
Geminiនៅពេលបានឮសំឡេងហៅហើយគេក៏បានបើកទ្វារចេញទៅខាងក្រៅបាត់ទៅ។ដោយហេតុមិនចង់ឲ្យFourthដឹងពីរឿងមួយចំនួនហើយរឿងមួយនោះគឺជារៀងរបស់Fan Kin នឹងRinn
"មានរឿងអីមែនទេNiNiហេតុអីមើលទៅGeminiដូចជាកំពុងមានរឿងលាក់បងអញ្ចឹង??"Fourth
"ខ្ញុំក៏មិនដឹងដែរអញ្ចឹងបងសម្រាកចុះណាខ្ញុំសុំទៅក្រៅសិនហើយ"NiNiនិយាយហើយក៏បានរត់ចេញទៅបាត់ទៅ។
ដែលធ្វើឱ្យអ្នកកំលោះFourthនេះគឺកាន់តែឆ្ងល់នូវចរិតរបស់បងប្អូនពីរនាក់នេះថែមទៀត។
តែគេក៏មិនបានគិតអីច្រើនដែរ។ដោយសារតែពេលនេះកំពុងមានរបួសស្រាប់ផងគេក៏បានសម្ងំគេងទៅ។
នៅខាងក្រៅឯណេះវិញ
"ចៅហ្វាយពួកយើងបានចាប់ពួកគេទាំងបីនាក់បានហើយ"Kim
"ហើយពេលនេះពួកវានៅឯណា??"Geminiបានសួរឡើង
"ខ្ញុំបានយកលោកKinនឹងលោកFanដាក់នៅក្នុងបន្ទប់ក្រោមដីហើយអ្នកនាងRinnខ្ញុំបានយកដាក់ដោយឡែកពីពួកគេ"Kimនិយាយឡើងព្រោះថានៅក្នុងបន្ទប់ក្រោមដីគឺមានពីរបន្ទប់ដែលនៅជាប់គ្នា
"បងប្រុសទៅចាត់ការសត្រូវរបស់បងចុះទុកឲ្យខ្ញុំចាត់ការនាងRinn"NiNiនិយាយដោយញញឹមឡើងតែម្ដង។
"ហើយDimទៅណាបាត់ហើយ??"Geminiបានសួររកអង្គរក្សចំណិតរបស់ខ្លួន។
"Winនាំគេទៅសម្រាកក្នុងបន្ទប់បាត់ហើយ។"Tinnដែលអង្គុយនៅលើសាឡុងក៏បាននិយាយឡើង
"អើ....ហើយចុះឯងពីរនាក់នេះមិនគិតចង់ទៅផ្ទះទេអីនៅអង្គុយដល់ពេលណាទៀត"Gemini
"អូហូ!នេះមិត្តត្រូវរបួសប៉ុណ្ណឹងហើយឯងមិនជួយមើលទេថែមទាំងដេញទៅផ្ទះទៀត។"Tinn
"អោ...ក៍ទីនេះមិនមែនជាមន្ទីរពេទ្យទេទោះបីជាឯងត្រូវរបួសខ្លាំងជាងហ្នឹងទៀតក៏យើងនៅតែដេញឯងទៅផ្ទះដែរ"Gemini
"នែ៎,!មិនមែនដោយសារតែយើងការពារសង្សារឯងទេឬបានជាយើងត្រូវរបួសខ្លាំងដល់ថ្នាក់នេះ....បើយើងមិនការពារសង្សារឯងទេប្រហែលជាពេលនេះឯងលែងបានឃើញមុខគេទៀតហើយ"Tinnនិយាយដោយជឿជាក់តែម្ដង
Geminiទ្រាំនឹងឫកពាររបស់Tinnមិនបានទេគេក៏បានដើរទៅដាក់មួយក្រញរទៅ។
"អរគុណហើយ!!អញ្ចឹងថ្ងៃនេះពួកឯងសម្រាកនៅទីនេះសិនចុះចាំថ្ងៃចាំទៅវិញក៏ល្អដែរ"Geminiនិយាយឡើង
"អូយ....អរគុណតែមាត់ទទេមិនចេះទេឬបានជាចូលចិត្តប្រើដៃប្រើជើងម្ល៉េះ"Tinn
"អើអញ្ចឹងពួកឯងនៅពីរនាក់ឆាប់ឡើងទៅសម្រាកទៅ...ពួកឯងជូនពួកគេទាំងពីរនាក់ទៅបន្ទប់ទៅ។"Geminiបានប្រើឱ្យអ្នកបម្រើគេម្នាក់ជូនTinnនឹងGunទៅសម្រាក
ហើយគេផ្ទាល់ព្រមទាំងប្អូនស្រីក៏បានបណ្ដើរគ្នាចូលទៅក្នុងបន្ទប់ក្រោមដី។
+នៅក្នុងបន្ទប់ក្រោមដី
"P'Gemខ្ញុំសុំតែចាត់ការរឿងខ្ញុំហើយណា"NiNiនិយាយឡើងហើយអ្នកដែលជាបងប្រុសក៏បានងួកក្បាលបន្តិចដើម្បីជាចម្លើយដល់ប្អូនស្រីវិញបន្ទាប់មកនាងក៏បានដើរទៅបន្ទប់មួយទៀតដែលនៅជាប់នោះ។
"អោ .....អ្នកណាគេយកថង់អីមកគ្រាប់ក្បាលអ្នកទាំងពីរទៅ"Geminiនិយាយឡើងព្រមទាំងធ្វើដៃដើម្បីឲ្យកូនចៅរបស់ខ្លួនដកក្រណាត់ចេញពីក្បាលរបស់FanនឹងKin
"សួស្តីបាទ"Geminiនិយាយទាំងញញឹម
"Geminiក្មួយកុំធ្វើអីពូណាពូសុំទោសរឿងគ្រប់យ៉ាងដោយសារតែអាម្នាក់នេះវាជាអ្នកបញ្ជាពូទេពូសុំទោសណាលើកលែងអោយពូផងទៅ"លោកFanព្យាយាមនិយាយអង្វរទៅកាន់Geminiតែអ្នកកំលោះGeminiវិញបានឈរញញឹមងក់ក្បាលតិចៗ
"ពូចាំទេមុននឹងយើងចុះកុងត្រាជាមួយគ្នាខ្ញុំបាននិយាយអីខ្លះ??"Geminiបាននិយាយឡើង
"គឺ...."លោកFanហាក់ស្ទាក់ស្ទើរនិងចម្លើយរបស់គាត់
"ឯងកុំជឿវាអីវាជាអ្នកធ្វើគ្រប់យ៉ាងទាំងអស់ហើយវាមកចោទលើយើងតែម្នាក់"Kinក៏បាននិយាយឡើងផងដែរ
"ពួកឯងពិតជាខឹងគ្នារៀងខ្លួនមែនទេ??"Gemini
"ត្រូវហើយ"KinនឹងលោកFanនិយាយដំណើរគ្នាតែម្ដង។
"Wowwwww"Geminiនិយាយព្រមទាំងទះដៃតិចៗ
"លោកពូជាទីស្រឡាញ់លោកពូមិនចាំមែនហ៎ថាខ្ញុំបាននិយាយអីខ្លះបើពូមិនក្បត់ខ្ញុំខ្ញុំក៏មិនធ្វើអីពូដែរ"Gemini
"ពូសុំទោសពូខុសហើយ"លោកFanនិយាយឡើង
"ឥឡូវចេះចុះមនុស្សខ្ញុំក៏មានយុត្តិធម៌ដែរពួកឯងស្អប់គ្នាខ្លាំងណាស់ ចេះចុះពួកឯងសម្លាប់គ្នាឯងទៅអ្នកណាឈ្នះយើងមានរង្វាន់ឲ្យ"Geminiនិយាយព្រមទាំងញញឹមតែម្ដង។
"បើពួកឯងព្រមហើយស្ដាប់ណានៅពេលដែលយើងទម្លាក់កាំបិតនេះចុះដល់ដីពួកឯងត្រូវតែមកដណ្ដើមកាំបិតនេះដើម្បីប្រយុទ្ធគ្នាប៉ុន្តែកាំបិតនេះមានតែមួយទេណាអ្នកណាយកបានអ្នកនឹងសំណាងហើយ"Geminiនិយាយនឹងញញឹមបិទមាត់មិនជិតតែម្ដង។
ដែលធ្វើឱ្យអ្នកទាំងពីរដែលត្រូវគេចាប់នោះងាកមើលមុខគ្នាតែម្ដង។ពេលនេះពួកគេលែងគិតស្អីទៀតហើយសំខាន់ឲ្យតែរួចជីវិតសិន។
"1....2....3"Geminiបានទម្លាក់កាំបិតចុះហើយក៏បានដើរទៅអង្គុយនៅម្ខាងដែលមានតុសម្រាប់អង្គុយ។
លោកFanនឹងKinក៏បាននាំគ្នារត់ទៅដណ្ដើមកាំបិតនោះ
ពួកគេវាយគ្នាដើម្បីដណ្ដើមយកកាំបិតនោះមកកាន់ក្នុងដៃ។
ដែលធ្វើឱ្យអ្នកកំលោះម៉ាហ្វៀGeminiនេះគឺថាសើចផងទះដៃផងនិយាយទៅគឺគេសប្បាយចិត្តខ្លាំងមែនទែន។
យើងទុកឱ្យអ្នកកំលោះGeminiសប្បាយសិនចុះយើងមកមើលអ្នកនាងតូចNiNiយើងវិញ
នាងបានដើរធ្វើដូចចោរអញ្ចឹង។លិបលរៗរហូតដើរទៅដល់ក្នុងបន្ទប់នោះហើយក៏ឃើញអ្នកនាងRinnអង្គុយបត់ជើងនៅកន្លែងនោះផងដែរ។
"សួស្តីចាសអ្នកនាងRinnដ៏សែនឆ្លាត"NiNiនិយាយព្រមទាំងញញឹមដើរទៅជិតRinn
"NiNi....កុំធ្វើអីបងណាបងសុំទោសបងដឹងខុសហើយ"Rinnបានហាមាត់និយាយសុំទោសទៅអ្នកនាងតូចរបស់យើង។
"អុស....សុំទោសហ៎!!នាងមិនដែលឮទេឬច្បាប់របស់គ្រួសារយើងមិនមានពាក្យថាសុំទោសឡើយ"NiNiនិយាយព្រមទាំងយកដៃទៅចាប់ចម្ការរបស់Rinn
"មុខមាត់នាងស្អាតណាស់បើសិនជាយើងធ្វើអោយខូចវាពិតជាស្ដាយ"NiNiនិយាយទាំងញញឹម
"NiNi.....កុំធ្វើបាបបងហើយណា បងសុំអង្វរ"Rinnនិយាយដោយទឹកភ្នែកពេញថ្ពាល់
NiNiស្រាប់តែឈប់ញញឹមហើយងាកមកមើលមុខRinnដោយភ្នែកមុតតែម្ដង
"អង្វរ....!ចុះកាលដែលនាងធ្វើបាបអ្នកដទៃនោះនាងមិនគិតទេឬថានឹងទទួលបានអ្វីមកវិញ"NiNi
"បងខុសហើយបងសុំទោស"Rinnនិយាយទាំងយំ
"អូយ.....មិនបាច់ខ្លាចទេណាអ្នកនាងRinnខ្ញុំមិនធ្វើអីអ្នកនាងទេ"NiNiនិយាយព្រមទាំងយកដែរទៅជូតទឹកភ្នែកឲ្យRinn
"ខ្ញុំគ្រាន់តែចង់ដឹងទេណាដៃខាងណាទៅដែលអ្នកនាងបានទះ P'Fourthថ្ងៃនោះ"NiNiនិយាយឡើងដែលនេះបញ្ជាក់ថានៅថ្ងៃដែរRinnទះកំផ្លៀងFourthគេមិនដែលភ្លេចនោះទេ
Rinnវិញនៅពេលឮសំណួរនេះហើយនាងស្រាប់តែញ័រពេញខ្លួនតែម្ដង។
"ដៃខាងណាទៅប្រាប់ខ្ញុំបានទេ??"NiNiនិយាយដោយញញឹម
Rinnគ្មានជម្រើសនោះទេទោះបីជាគេចង់ប្រកែកក៏ប្រកែកមិនបានដែរគេក៏បានលើកដៃមួយជំហៀងឲ្យទៅNiNiមើល
"អុស....ដៃខាងហ្នឹងមែនទេ??"NiNi
Rinnក៏បានងក់ក្បាលជាចម្លើយហើយមុខមាត់គេពេលនេះគឺថាស្លេកអស់តែម្ដងដោយសារតែគេភ័យខ្លាចនឹងចរិករបស់NiNiពេក
NiNiនាងក៏លូកដៃទៅចាប់ដៃរបស់Rinnយ៉ាងទន់ភ្លន់ប៉ុន្តែស្របពេលនោះផងដែរនាងក៏បានកាត់ដៃRinnបាក់យ៉ាងងាយតែម្ដង
"អា៎...."Rinnស្រែកដោយការឈឺចាប់
"អុស....បាក់បាត់"NiNiនិយាយធ្វើដូចភ្ញាក់ផ្អើលណាស់អញ្ចឹងទាំងដែលមាត់របស់គេកំពុងតែញញឹមមិនបិទសោះ។
"NiNi....ខ្ញុំសុំទោសដោះលែងខ្ញុំទៅខ្ញុំសន្យាថាខ្ញុំនឹងឈប់មករញ៉េញ៉ៃជាមួយគ្រួសារនាងទៀតហើយ។"Rinnនិយាយឡើងដោយទឹកភ្នែករបស់គេខ្ញុំសឹងតែអស់ទៅហើយ។
"ឱកាសមិនមានច្រើននោះទេ។កាលមុនយើងធ្លាប់គិតណាថានឹងលើកលែងឲ្យនាងប៉ុន្តែចរិតរបស់នាងនៅតែមិនកែ"NiNiនិយាយហើយនាងក៏បានងើបឈរអស់កម្ពស់ ហើយនាងស្រាប់តែបោះកាំបិតមួយនៅមុខRinnតែម្តង
"ពេលនេះឯងឈឺចាប់ណាស់មែនទេ? ឯងស្អប់ខ្លួនឯងណាស់មែនទេ??បើអញ្ចឹងឯងសម្លាប់ខ្លួនឯងទៅ"NiNiនិយាយដោយញញឹមដែលធ្វើឲ្យអ្នកនាងRinnងាកមើលមុខនាងយ៉ាងលឿន
"សម្លាប់ខ្លួនឯងទៅ...ចាំកាលទៀត..ហាស៎ៗ...សម្លាប់ខ្លួនទៅ"NiNiនិយាយផងសើចផងយ៉ាងគួរឱ្យខ្លាច
Rinnក៏បែរភ្នែកងាកមើលទៅកាំបិតនោះហើយក៍រេភ្នែកទៅមើលមុខNiNiវិញ
ហើយនាងស្រាប់តែស្ទុះយកកាំបិតនោះទៅរកចាក់NiNiដែលកំពុងតែឈរសើចប៉ុន្តែក៏ត្រូវNiNiចាប់ដៃជាប់ព្រមទាំងទាញកាំបិតនោះទៅចាក់Rinnវិញទៀតផង
"អុស....ចេញឈាមហើយ"NiNiនិយាយនឹងលានអណ្ដាតធ្វើដូចជាខ្ពើមណាស់អញ្ចឹង។
"នាងដឹងទេយើងសែងស្អប់ឈាមរបស់នាងឈាមរបស់នាងនេះស្អិតអាក្រក់ខ្លាំងណាស់"NiNiនិយាយហើយក៏បានដកកំបិតចេញមកវិញហើយនាងក៏បានទម្លាក់ឲ្យRinnគេងហ្នឹងប្លុកឈាមដោយការឈឺចាប់
ប៉ុន្តែនាងក៏មិនឈប់ត្រឹមហ្នឹងដែរនាងបានដើរទៅយកស្រោមដែលនៅជិតនោះមកពាក់។
"ពាក់បែបនេះហើយទើបមិនប្រឡាក់ឈាម"NiNiនិយាយហើយនាងក៏បានដើរទៅលត់ជង្គង់ជិតRinn
ហើយនាងក៏បានយកកាំបិតនោះទៅឈូតលើមុខរបស់Rinnទៀតផងដែលធ្វើឱ្យមុខដ៏ស្រស់ស្អាតរបស់Rinnមានស្នាមហើយសុទ្ធតែឈាមពេញហ្នឹងតែម្ដង។
នៅពេលនាងឈូតលើមុខរបស់Rinnអស់ចិត្តហើយនាងក៏បែរយកកាំបិតនោះទៅចាក់ត្រង់កន្លែងបេះដូងរបស់Rinnតែម្ដងដែលធ្វើឲ្យRinnបើកភ្នែកធំៗដោយការឈឺចាប់នៅលើផ្ទៃមុខផងរាងកាយផង
ហើយនាងក៏បានដាច់ខ្យល់ភ្លាមៗតែម្ដង។
"អុស.....ងាប់បាត់ហើយហ្អ៎ទើបតែចាក់បានពីរកាំបិតហ្នឹងដឹងអញ្ចឹងខ្ជិលចាក់កន្លែងបេះដូង លេងជាមួយនាងនេះមិនសប្បាយសោះ"NiNiនិយាយហើយក៏ងើបឈរទាំងមុខស្អុយហើយក៏បានដោះស្រោមដៃនោះបោះចោលនៅជិតសាកសពរបស់Rinnហើយក៏បានដើរទៅមើលខាងបងប្រុសរបស់គេ។
"យ៉ាងម៉េចហើយហ្នឹងបងប្រុសកំពុងធ្វើអ្វី??"NiNiសួរឡើង
"កំពុងតែមើលប្រដាល់យ៉ាងម៉េចចង់មើលទេ"Gemini
"ចង់តើ"NiNiនិយាយហើយនេះក៏បានរត់ទៅអង្គុយជិតអ្នកដែលជាបងប្រុស
"ហើយខាងឯងយ៉ាងមិចហើយ??"Gemini
NiNiមិនបានឆ្លើយនិងសំណួរបងប្រុសទេតែគេបែរជាងាកទៅញញឹមដាក់ទៅវិញ។
ដោយស្នាមញញឹមមួយនេះGeminiក៏បានកាត់ន័យយល់ទៅហើយ
"ឯងនេះ...."Geminiនិយាយទាំងញញឹម
ហើយពួកគេទាំងពីអ្នកនាំគ្នាសើចសប្បាយជាមួយការមើលប្រដាល់នេះណាស់
មិនយូរប៉ុន្មានទីបញ្ចប់ក៍បានមកដល់អ្វីដែលយើងឃើញគឺKinបានឈ្នះ ហើយGeminiនឹងNiNiក៍បានទះដៃអោយគេ ផងដែល
"យើងឈ្នះហើយដោះលែងយើងទៅ"Kin
"អេ៎,!អ្នកណាថាឈ្នះត្រូវបានដោះលែងនោះ??"Gemini
"ឯង...."Kinធ្វើមុខស្លើតែម្តង
"អេ៎ៗ...ចាំយករង្វាន់សិនណា"Gemini
"អ្វើយ៉ាងមិចទៅចាហ្វាយ??"Kimបាននិយាយឡើង
Geminiស្រាប់តែដកកាំបិតមួយរួចគប់ទៅត្រូវនឹងដៃរបស់Kin
"អូហូ.....គប់ត្រង់ណាស់បងប្រុស"NiNiនិយាយព្រមទាំងទះដៃអបអរសាទរបងប្រុស
"ប្រាកដហើយនេះអ្នកណាបងប្រុសឯងណា"Gemini
"អាចង្រៃ...."Kinបាននិយាយឡើងដែលធ្វើឲ្យGeminiងាកទៅមើលមុខគេថ្មេរតែម្ដង។
"សំលេសវាចោលទៅ"Geminiនិយាយហើយក៏ដឹកដៃគ្នាពីរនាក់NiNiដើរចេញទៅក្រៅវិញយ៉ាងញញឹមបិទមាត់មិនជិតទេនិយាយរួមគឺពួកគេសប្បាយចិត្តខ្លាំងមែនទែន។
សប្បាយចិត្តលើកនេះគឺគ្មានអ្វីអាចប្រៀបផ្ទឹមហ្នឹងវាបានទេThank you for reading 💗😊សូមរង់ចាំអានភាគបន្ត.....🙏
YOU ARE READING
លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)
Actionត្រឹមតែជាក្មេងប្រុសធម្មតាៗម្នាក់ត្រូវបានម៉ាហ្វៀម្នាក់ចាប់ខ្លួនទៅដោយហេតុបំផ្លាញផែនការទារបំណុលរបស់គេរហូតដល់ទៅពីរដងចង់ដឹងណាស់ថានៅពេលដែលគេចាប់ទៅនឹងមានរឿងអ្វីកើតឡើងចំពោះក្មេងប្រុសម្នាក់នោះ