ក្រលែកទៅមើលNiNiនៅខាងក្រៅវិញនៅពេលដែលDimនឹងWinនាំមកដល់ខាងក្រៅភ្លាមគឺថាគេទៅមិនស្ងៀមនោះទេដើរទៅដើរមកគេកំពុងរកនឹកវិធីដើម្បីដេញRinnឱ្យចេញពីផ្ទះរបស់គេ។
"បងៗ..."NiNiដើរសុខគេក៍ឈប់ហើយហៅWinនឹងDim
"មានរឿងអីទៅអ្នកនាង??"Winបានតបមកវិញ
"ពួកបងដឹងទេខ្ញុំពិតជាស្អប់នាងស្រីបិសាចហ្នឹងណាស់ខ្ញុំមិនយល់ទេហេតុអីក៏ P'Gem ឱ្យស្រីបិសាចនោះមកនៅផ្ទះរបស់យើង"NiNi
"ប្រហែលជាអ្នកនាងRinnមានបញ្ហាអីហើយបានជាចៅហ្វាយឱ្យគាត់មកនៅទីនេះ"Dimក៍បាននិយាយឡើង
"មានបញ្ហាអីទៅក្រៅពីរកវិធីដើម្បីនៅជិតបងប្រុសរបស់ខ្ញុំ។ខ្ញុំដឹងចរិតនាងហ្នឹងច្បាស់ណាស់។"NiNi
"ហើយអ្នកនាងចង់ធ្វើយ៉ាងមិច!?"Win
"ខ្ញុំត្រូវតែកម្ចាត់នាងហ្នឹងចេញពីផ្ទះនេះឲ្យបានមុននឹងនាងនឹងធ្វើបាបអ្នកនៅក្នុងផ្ទះនេះជាពិសេសគឺ P'Fourth "NiNi
តាមពិតទៅNiNiមិនមែនចេះតែឆែវឆាវអត់ប្រយោជន៍នោះទេនាងគឺឆ្លាតខ្លាំងណាស់។
ក្រឡែកទៅមើលGeminiFourthនៅក្នុងបន្ទប់វិញ
"ទៅឡើងមួយថ្ងៃហើយទិញបានអីខ្លះទៅ!?"Geminiនិយាយព្រមទាំងកាន់អីវ៉ាន់ដែលFourthបានទិញទៅដាក់លើគ្រែ។
"ទិញមិនបានអីច្រើនទេព្រោះរវល់នាំNiNiទិញរបស់របររបស់នាង"Fourthនិយាយព្រមទាំងដើរទៅអង្គុយលើគ្រែដើម្បីមើលអីវ៉ាន់របស់ខ្លួន
"ហេតុអីក៏មិនទិញឲ្យច្រើនទៅ??"Gemini
"គ្មានលុយនោះទេលោកឱ្យខ្ញុំមកនៅទីនេះមិនធ្វើការអីផងមានលុយឯណាទៅ"Fourth
"នេះឯងមិនដឹងទេឬថារាល់ថ្ងៃនេះប្ដីរបស់ឯងជា CEO ប្រធានក្រុមហ៊ុនទាំងមូលណាហេតុអីក៍ឯងថាគ្មានលុយ"Gemini
"ខ្ញុំមិនបាននិយាយទេណាថាខ្ញុំនឹងធ្វើជាប្រពន្ធរបស់លោកនោះហើយណាមួយលោកក៏មិនដែលលុយខ្ញុំដែរ"Fourth
"ហើយការដែលឯងមកគេងជាមួយយើងរាល់យប់នេះមិនមែនហៅថាប្រពន្ធទេឬ??"Gemini
"មកគេងជាមួយលោករាល់យប់ខ្ញុំក៏មិនបាននិយាយដែរថាខ្ញុំជាប្រពន្ធរបស់លោក"Fourth
Geminiគេក៏បានដើរទៅយកកាតធនាគារមួយមកឲ្យFourth
"នេះយកទៅ"Geminiនិយាយព្រមទាំងហុចកាតនោះទៅអោយFourth
"លោកអោយខ្ញុំធ្វើអី??"FourthសួរនឹងមើលមុខGemini
"យកទៅក្នុងកាតនេះមានលុយ 10 ម៉ឺនដុល្លារ"Geminiនិយាយហើយក៏បោះកាតហ្នឹងទៅឲ្យFourth
"10 ម៉ឺនដុល្លារ...!!"Fourthនិយាយព្រមទាំងបើកភ្នែកធំៗ
លុយនេះពិតជាច្រើនណាស់សម្រាប់គេមនុស្សដូចគេមិនដែលស្គាល់លុយ 10 ម៉ឺនដុល្លារក្នុងដៃពីមុនមកទេ។
"ចាប់ពីថ្ងៃនេះទៅឯងចង់បានអីក៏បានដែរចង់ធ្វើអីក៏ធ្វើបានតាមចិត្តគ្រប់យ៉ាង កុំឱ្យគេថាប្រពន្ធ CEO អត់លុយចាយ"Geminiនិយាយនឹងញញឹម
"តែលុយនេះវាច្រើនខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ"Fourth
"មិនថាយើងត្រូវចំណាយអស់ប៉ុន្មានទេឱ្យតែឯងសប្បាយចិត្តយើងព្រម"Gemini
"តែនេះខ្ញុំមិនទាន់បានធ្វើអីទេណា។ហើយសុខៗលោកក៏ឱ្យលុយខ្ញុំបែបនេះ"Fourth
"មិនបាច់បារម្ភទេយើងឱ្យលុយឯងប៉ុណ្ណឹងក៏យើងមិនធ្លាក់ខ្លួនក្រដែរ"Gemini
"អើយកក៏យកដែរ....អរ៎មែនហើយនារីដែរមកនៅទីនេះគេជាអ្នកណាទៅហេតុអីមើលទៅNiNiស្អប់នាងខ្លាំងម៉្លេះ"Fourthក៏បានសួរនាំអំពីរឿងរបស់Rinn
"នាងមានឈ្មោះថាRinnគឺជាកូនរបស់ម្ចាស់ភាគហ៊ុនក្រុមហ៊ុនរបស់យើង។ប៉ាម៉ាក់យើងហើយនិងប៉ាម៉ាក់នាងស្គាល់គ្នាតាំងពីនៅតូចៗហើយពួកយើងក៏ស្គាល់គ្នាតាំងពីនៅតូចៗដែរប៉ុន្តែNiNiនាងមិនចូលចិត្តRinnតាំងពីដើមមកហើយ"Gemini
"ចុះមិនមានហេតុផលអីដែរNiNiស្អប់នាងទៀតឬ??"Fourth
"មានណាការនោះNiNiបានប្រាប់យើងថាRinnបានយកតុក្កតារបស់នាងដែលជាតុក្កតាដែលនាងស្រឡាញ់បំផុតប៉ុន្តែនៅពេលដែលសួរនាំទៅកាន់Rinnនាងបែរជានិយាយថានាងមិនបានយកនោះទេ នៅទីបំផុតតុក្កតានោះក៏បានធ្លាក់ចូលទៅក្នុងទន្លេដោយសារតែRinn NiNiឃើញតុក្កតានាងធ្លាក់ចូលទន្លេបែបនេះនាងក៏បានហក់ទៅតាមតុក្កតាប៉ុន្តែដោយសារតែការនោះនាងនៅក្មេងពេកនាងមិនអាចហែលទឹកបានទេ។នាងក៏បានលង់Rinnដែលកំពុងឈរមើលនោះនាងមិនបានស្រែកឱ្យអ្នកណាជួយទេនាងបែរជាឈរសើចទៅវិញ។ រហូតដល់យើងមកឃើញយើងក៏បានរត់ទៅតាមតាមម៉ាក់មកឱ្យជួយ។"Gemini
"នេះលេងដល់ជីវិតផងហ៎!?បើលោកដឹងថាចរិតនាងបែបហ្នឹងហើយហេតុអីក៏លោកអោយមកនៅទីនេះទៀត។"Fourthនិយាយទាំងបើកភ្នែកធំៗ
"យើងគិតថាប្រហែលការនោះនាងនៅក្មេងពេកនាងមិនទាន់ចេះគិតនោះទេឥឡូវនាងអាចនឹងកែប្រែក៍ថាបាន"Gemini
"ស្រេចតែលោកទៅ"Fourthនិយាយហើយក៏ងាកមករើអីវ៉ាន់របស់គេបន្តទៀត។
រើចុះរើឡើងទៅប្រទះឃើញក្រវ៉ាត់កមួយ។ទើបបានជាគេនឹកឃើញថាគេក៍បានទិញក្រវ៉ាត់កនេះឲ្យGeminiផងដែល
"នេះខ្ញុំទិញឱ្យលោក"Fourthនិយាយព្រមទាំងលើកក្រវ៉ាត់កឱ្យGeminiមើល
"ទិញអោយយើងហ៎...!"Geminiនិយាយទាំងមិនគួរឲ្យជឿព្រោះតាំងពីថ្ងៃដែលប៉ាម៉ាក់គេស្លាប់ទៅក៏មិនដែលមានអ្នកណាទិញរបស់អីឲ្យគេសូម្បីតែម្យ៉ាង។
"មែនហើយឆាប់មកលរ៎មក"Fourthនិយាយហើយក៏យកក្រវ៉ាត់កនោះទៅពាក់ឲ្យGeminiទាំងញញឹម
ដែលធ្វើឲ្យGeminiសម្លឹងមុខFourthមិនដាក់ភ្នែក
នេះគេមិននឹកស្មានថាFourthមានចិត្តទូលាយដល់ថ្នាក់នេះទេទាំងដែលកាលពីមុនគេធ្លាប់ធ្វើបាបFourthច្រើនណាស់ប៉ុន្តែមើលទៅFourthបែរជាមិនខ្វល់រឿងអតីតកាលទៅវិញ
បន្ទាប់ពីពាក់ក្រវ៉ាត់ករួចFourthក៏បានបែរខ្លួនរបស់Geminiឱ្យងាកទៅមើលកញ្ចក់
"យ៉ាងម៉េចដែរស្អាតទេ??"Fourthសួរដោយញញឹម
"ហុឹម....ឯងពូកែរើសក្រវ៉ាត់កខ្លាំងណាស់លើកក្រោយអញទិញឱ្យយើងទៀតបានទេ??"Gemini
"ប្រាកដហើយនៅពេលដែលខ្ញុំបានទៅខ្ញុំនឹងទិញឲ្យលោកទៀត....អ៎មែនហើយចាំតិចណាខ្ញុំមិនបានទិញតែមួយទេខ្ញុំបានទិញបីចាំបន្តិចណាចាំខ្ញុំទៅរកមកឱ្យ"Fourthនិយាយហើយក៍បានងាកទៅរកក្រវ៉ាត់ក៏ប៉ុន្តែគេក៏បានឈប់នៅពេលដែលឮពាក្យសំដីដែលGeminiនិយាយមកកាន់គេ
"អរគុណណា"Gemini
"ហឹុម...."FourthងាកមើលមុខGeminiបន្តិចហើយក៏ត្រឡប់ទៅរកក្រវ៉ាត់កវិញ។
បន្តិចក្រោយមកគេក៍រកឃើញ
"ឃើញហើយ...."Fourthនិយាយហើយក៏ដើរកាន់ក្រវ៉ាត់កយកទៅឱ្យGeminiដែលកំពុងអង្គុយលើសាឡុង
"នេះរកឃើញហើយឆាប់យកទៅ!....ហើយខ្ញុំសុំទៅយកអីវ៉ាន់ក្នុងបន្ទប់ខ្ញុំសិនណា"Fourth
"មិនបាច់ទេយើងបានឱ្យគេយកមកទុកក្នុងបន្ទប់យើងរួចហើយ"Gemini
មិនយូរប៉ុន្មានអាហារពេលល្ងាចក៏បានចូលមកដល់ពួកគេទាំងអស់គ្នាអង្គុយជុំគ្នានៅតុអាហារ។ប៉ុន្តែយើងក្រឡែកទៅមើលមុខអ្នកនាងតូចNiNiវិញគឺថាមុខមិនស្រស់សោះ
"NiNiហេតុអីបានញ៉ាំបាយទៅ??"FourthបាននិយាយឡើងនៅពេលដែលឃើញថាNiNiមិនព្រមញ៉ាំបាយសោះគិតតែពីអង្គុយធ្វើមុខជូរ
"មិនឃ្លានទេ....អរ៎ P'Fourthបងមានធំក្លិនស្អុយៗនៅម្ដុំនេះដែរទេ"NiNi
"អត់ទេ...."Fourthនិយាយព្រមទាំងគ្រវីក្បាល
"អត់ទេហ្អ៎??បងសាក់ហិតម្ដងទៀតទៅវាគឺជាក្លិនសណ្ដានអាក្រក់ជះភាយនៅម្ដុំនេះ"NiNiនិយាយព្រមទាំងដៀងភ្នែកទៅមើលRinn
"NiNiបានហើយឆាប់ញ៉ាំបាយទៅ"Gemini
"ខ្ញុំមិនញ៉ាំទេធុញណាស់"NiNiនិយាយហើយនាងក៏បានរត់ទៅក្នុងបន្ទប់នេះបាត់។
"លោកញ៉ាំបាយចុះណាខ្ញុំសុំទៅមើលប្អូនបន្តិច"Fourthនិយាយហើយក៏បានរត់ទៅតាមNiNi
+ពេលទៅដល់បន្ទប់NiNi
"NiNiបងដឹងថាNiNiមិនចូលចិត្តអ្នកនាងRinnប៉ុន្តែNiNiមិនត្រូវធ្វើបែបនេះទេ"Fourthនិយាយព្រមទាំងយកដៃទៅអូនឯងក្បាលNiNiតឹច
"ខ្ញុំស្អប់វាណាស់ខ្ញុំសែនស្អប់វាសណ្តានវាថោកទាបលើសពីការស្មានទៅទៀតវាគឺជាមនុស្សអាក្រក់ បងកុំទៅរវល់ជាមួយវាណា"NiNi
"បងដឹងហើយបងមិនទៅរវល់ជាមួយនាងទេ"Fourth
"ហើយបងកុំបារម្ភអីខ្ញុំនឹងមិនឲ្យវាធ្វើបាបបងជាដាច់ខាតជាពិសេសមិនឲ្យវាដណ្ដើម P'Gemចេញពីបងជាដាច់ខាត"NiNi
Fourthគេក៏មិនបាននិយាយដែរគេនៅតែបន្តអង្អែលក្បាលរបស់NiNiតិចៗដដែល
+នៅតុអាហារវិញ
"P'GemមើលទៅNiNiស្អប់ខ្ញុំខ្លាំងណាស់ខ្ញុំប្រហែលជានៅទីនេះមិនបានទេ"Rinnនិយាយនឹងធ្វើជាកំសត់
"មិនអីទេរឿងNiNiទុកឱ្យបងជាអ្នកចាត់ការ"Gemini
"សុំទោសផងណាដែលខ្ញុំនាំរឿងអោយបង"Rinn
"មិនអីទេឆាប់ញុំាទៅ"Gemini
រាងយប់បន្តិចFourthក៍ចេញពីបន្ទប់NiNiដែលយើងក៍ឃើញថាNiNiបានគេងលក់បាត់ទៅហើយ
Fourthគេក៍បានដើរទៅបន្ទប់វិញប៉ុន្តែក៍ឈប់ដំណើរនៅពេលឃើញថាRinnកំពុងឈរនៅទីនឹងមុខគេ
"អ្នកនាងRinnមានការអីមែនទេ!?"Fourthក៍បាននិយាយឡើង
"អត់មាន់អីទេយើងគ្រាន់តែមកមើលមុខមនុស្សល្ងងដូចជាឯង"Rinn
"អ្នកនាងចង់មានន័យថាយ៉ាងមិច???"Fourth
"ឯងគិតហ៎ ថាបងGemស្រឡាញ់ឯងពិតនោះគាត់គ្រាន់តែយកឯងលេងសើបប៉ុណ្ណោះ យល់ល្អដកខ្លួនចេញទៅល្អជាង"Rinnនិយាយហើយក៍បានញញឹមចុងមាត់
Fourthលឺបែបនឹងគេក៍បានឈរអោបដៃរបស់ខ្លួន
"តែគិតទៅខ្ញុំសំណាងណាស់ដែលបានGeminiយកលេងសើចព្រោះអីមើលទៅអ្នកខ្លះប្រឹងអោយដៃអោយជើងគេដែលតែគេមិនយកសូម្បីលេងសើចនិយាយអោយត្រង់ទៅគឺគេមិនចាប់អារម្មណ៍"Fourthនិយាយចប់ក៍ញញឹមដាក់Rinnបន្តឹច
នៅពេលលឺFourthនិយាយបែបនេះហើយRinnគឺក្តៅក្រហលក្រហាយតែម្តង
"នែ៎....."Rinn
"អរ៎...មួយទៀតនាងកុំចង់លេងជាមួយខ្ញុំអីព្រោះនាងអាចនឹងគិតថាខ្ញុំធម្មតាតែខ្ញុំអាចនឹងមិនធម្មតាដូចនាងគិតក៍ថាបានណា...ខ្ញុំទៅសិនហើយខ្លាចGeminiចាំយូរ"Fourthនិយាយហើយក៍ដើរទៅធ្វើប្រងើយដែលធ្វើអោយRinnនេះគឺថាឆេះឆួលតែម្តង
"ឯងអា៎ៗ....."Rinn
"អា...អីទៅអ្នកនាងRinn??"Winក៍បានដើរចូលមក
"កុំចេះ....ត្រឹមតែជាអ្នកបំរើទេ កុំចេះដឹងរឿងចាហ្វាយ"Rinn
"ចាហ្វាយហ៎..."Winនិយាយហើយក៍ងាក់មើលគ្រប់ជ្រុងហើយក៍បែរមកនិយាយជាមួយRinnវិញ
"ប៉ុន្តែទីនេះមិនឃើញមានចាហ្វាយផងនឹង ស្តាប់ណាខ្ញុំស្តាប់តែចាហ្វាយខ្ញុំទេអ្នកដទៃកុំសង្ឃឹម"Winនិយាយហើយក៍ដើរទៅមុខតែគេក៍បានដើរថយក្រោយមកវិញ
"មួយទៀតកំចង់លេងជាFourthអីណាបើចង់រស់ស្រួល"Winនិយាយហើយក៍ដើរទៅបាត់ដែលធ្វើអោយRinnនេះខឹងគុណនឹងពីរតែម្តង
ក្រលែកទៅមើលFourthវិញគេបានដើរចូលបន្ទប់ទាំងមុខស្អុយ
"មានរឿងអី??"Geminiដែលអង្គុយលើគ្រែបានសួរឡើងនៅពេលឃើញមុខFourthបែបនេះ
"គ្មានអីទេ"Fourthនិយាយហើយក៍ឡើងទៅគេង
"មុខស្អុយបែបនេះមានរឿងជាមួយអ្នកណា??"Geminiបានសួរម្តងទៀត
"គឺអ្នកនាងRinnដល់សែនល្អរបស់លោកនឹងហើយ"Fourthនិយាយនឹងក្រោកអង្គុយ
"Rinnធ្វើអីឯង???"Gemini
"ឯងគិតថាបងGemនេះស្រឡាញ់ឯងពិតហ៎គាត់គ្រាន់តែយកឯងលេងសើចទេ"Fourthនិយាយព្រមទាំងរៀបរឹកដូចRinnនៅពេលនិយាយជាមួយគេ
GeminiឃើញFourthធ្វើបែបនឹងគេក៍បានញញឹមឡើង
"ហើយឯងតបទៅគេវិញយ៉ាងមិច!??"Geminiក៍បានសួរបន្ត
"មិនដឹងទេ"Fourthនិយាយហើយក៍បានដាក់ខ្លួនគេវិញ
"ចង់គេងហើយហ៎??មិននៅលេងជាមួយយើងទេឬ??"Geminiនិយាយហើយក៍យកដែទៅអង្អែលទ្រូងFourth
"លេងស្អី???ឆ្កួតមែន??"Fourthនិយាយហើយក៍ក្រវាស់ដៃGeminiចេញ
Geminiឃើញបែបនឹងគេក៍បានចាប់Fourthថើបឡើងពេញមុខតែម្តង
"បានហើយ...ៗៗ"Fourthចាប់ផ្តើមឃាត់Geminiព្រោះGeminiថើបគេយកៗតែម្តង
អាកំពុងមានសេចក្តីសុខនោះស្រាប់តែមានមនុស្សមកគោះទ្វាអីណាសុំាម៉ងហា៎ គឺថាGeminiពេលនឹងគឺថាខឹងៗយកតែមែនទែនដូចខ្វះពេលណាស់ចឹងអញហា៎
Geminiគេមិនបានងើបទៅបើកទ្វាទេគេបែរជាដាក់ខ្លួនគេងលើFourthទៅវិញ
"ឆាប់ទៅបើកទ្វាទៅ"Fourthក៍បាននិយាយឡើងនៅពេលឃើញGeminiមិនទៅបើកទ្វា
"អត់ទេ រំខានណាស់"Geminiក៍ទប់ទៅវិញ
"បើមិនទៅបើកទេខ្ញុំជាអ្នកទៅ"Fourthនិយាយហើយក៍រៀបនឹងងើបទៅតែGeminiក៍បានទាញអោយគេគេងវិញ
"មិនបាច់ទេយើងទៅក៍បានដែល"Geminiនិយាយហើយក៍ដើរទៅបើកទ្វា
ពេលបើកទៅក៍ឃើញថាKimនឹងDimកំពុងឈរនៅទីនេះ
"ខ្ញុំរំខានចាហ្វាយទេបាទ??"Kimបាននិយាយឡើងព្រមទាំងអើតមើលទៅខាងក្នុង
"លើសពីការរំខាន ហើយពួកឯងមានការអី??"Gemini
"គឺពួកខ្ញុំចាប់បានអ្នកលួចឯងកសារហើយបាទ ពេលនេះកំពុងទុក្ខនៅក្នុងបន្ទប់ក្រោមដីបាទ"Kim
"ល្អពួកឯងឆាប់ទៅមុនទៅចយើងទៅតាមក្រោយ"Gemini
"បាទ"KimនឹងDimក៍បានដើរទៅបាត់ទៅ
"មានរឿងអីមែនទេ??"Fourthក៍បានសួរទៅកានGemini
"យើងមានការងារត្រូវធ្វើឯងគេងមិនចុះណា"Geminiនិយាយហើយក៍ទាញអាវក្រៅមកពាក់
ហើយក៍ដើរទៅថើបថ្ងាស់Fourthបន្តិចបន្ទាប់មកគេក៍ចេញពីបន្ទប់បាត់ទៅThank you for reading 💗😊សូមរងចាំអានភាគបន្ត......🙏
YOU ARE READING
លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)
Actionត្រឹមតែជាក្មេងប្រុសធម្មតាៗម្នាក់ត្រូវបានម៉ាហ្វៀម្នាក់ចាប់ខ្លួនទៅដោយហេតុបំផ្លាញផែនការទារបំណុលរបស់គេរហូតដល់ទៅពីរដងចង់ដឹងណាស់ថានៅពេលដែលគេចាប់ទៅនឹងមានរឿងអ្វីកើតឡើងចំពោះក្មេងប្រុសម្នាក់នោះ