ផ្តើមសាច់រឿងដំបូងបានបង្ហាញឱ្យយើងឃើញគូរស្នេហ៍ដ៏ផ្អែមល្ហែមមួយគូរបានត្រសងគ្នាដើរកាត់ហាងកាហ្វេមួយ ។ ខណ:នោះខាងស្រីបានក្រឡេកឃើញហាងកាហ្វេហើយនាងហាក់ចង់ចូលទៅក្នុងណាស់ ទើបនាងនិយាយទៅកាន់គូសង្សាររបស់ខ្លួនថា ÷
" បងសម្លាញ់ហ៎ា ពួកយើងញាំុកាហ្វេមួយកេវសិនទៅល្អទេ ! " នាងជាសង្សារបាននិយាយដោយព្រិចភ្នែកម៉ក់ៗធ្វើមាត់Cute²យ៉ាងគួរឱ្យខ្នាញ់ អង្វរទៅកាន់សង្សារ (ឈ្មោះស៊ូឈីង ,អាយុ18ឆ្នាំ)
នាមជាសង្សារ ឃើញសំណព្វចិត្តរបស់ខ្លួនធ្វើចរឹកគួរឱ្យស្រឡាញ់យ៉ាងនេះនរណាទៅបដិសេធបានទៅ ,
" Ok...តាមចិត្តរបស់អូនទៅចុះ " នាយជាសង្សាររបស់ស៊ូឈីងបានពោលឡើងដោយភ្ជាប់ជាមួយស្នាមញញឹមដ៏ស្រទន់ (ឈ្មោះចាងជី ,អាយុ18ឆ្នាំ)
" ល្អណាស់ មានតែបងទេគួរឲ្យស្រឡាញ់ជាងគេ ! ជុប... " ស៊ូឈីងបានអើតទៅថើបថ្ពាល់សង្សាររបស់ខ្លួនមួយខ្សឺតទាំងទឹកមុខរីកដូចជាគ្រាប់ជី...
ហើយពួកគេទាំងពីរក៏នេបនិតគ្នាដើរចូលទៅក្នុងហាងកាហ្វេដោយភាពរីករាយនឹងស្និទ្ធស្នាលជាខ្លាំង ។
លុះចូលមកដល់ខាងក្នុងហើយ ចាងជីក៏បានជ្រើសរើសអង្គុយនឹងតុជាប់ជញ្ជាំងកញ្ចក់ ព្រោះវាមានពន្លឺគ្រប់គ្រាន់ ព្រមទាំងអាចក្រឡេកមើលទៅកាន់ទេសភាពខាងក្រៅបានច្បាស់ល្អទៀតផង ។ ចាងជីនឹងស៊ូឈីងបានចូលទៅអង្គុយទល់មុខគ្នា ដើម្បីឱ្យពួកគេបានគយគន់សម្រស់របស់គ្នាទៅវិញទៅមកបានច្បាស់ៗ ៕ ក្រោយមកចាងជីក៏បានហៅបុគ្គលិកក្នុងហាងមក ហើយគេក៏កម្មងអ្វីដែលគេនឹងស៊ូឈីងត្រូវការ ...
" យកកាហ្វេស្ករតិច2កែវ ! " ចាងជីនិយាយទៅកាន់អ្នករត់តុស្រី
" ចាសអរគុណ, សូមអ្នកទាំងពីររង់ចាំបន្តិច " និយាយចប់នាងក៏ដើរទៅរកមិត្តរួមការងាររបស់នាងម្នាក់ទៀតដែលជាអ្នកឆុងកាហ្វេ ហើយនាងក៏ហៅមីនុយដែលចាងជីបានកម្មងមុននេះទៅ ។ រង់ចាំមិនយូរប៉ុន្មាន កាហ្វេស្ករតិចពីរកែវរបស់ចាងជីនឹងស៊ូឈីងក៏ត្រូវបានអ្នករត់តុលើកយកទៅដាក់ឱ្យពួកគេម្នាក់មួយកែវ ហើយនារីម្នាក់នោះក៏ដើរចេញត្រឡប់មកវិញ ៕ រីឯស៊ូឈីងវិញ កាលទទួលបានកាហ្វេដែលខ្លួនចូលចិត្តហើយនាងក៏កាន់ដៃកែវលើកមកក្រេបភ្លាមៗដោយមិនគិតថាវាគឺក្តៅខ្លាំងនោះទេ...ទោះចាងជីរាចង់ឃាត់ក៏ឃាត់មិនទាន់នោះដែរ ...