" បើបងអស់អីបែបនេះហើយខ្ញុំនឹងត្រឡប់ទៅផ្ទះវិញនៅថ្ងៃស្អែក ! " ស៊ូហាងនិយាយចប់គេបែខ្លួនចង់ដើរចាកចេញពីចាងជីចូលទៅក្នុងផ្ទះដើម្បីរៀបចំអីវ៉ាន់ តែចាងជីរហ័យក៏ចាប់ដៃរបស់ស៊ូហាងជាប់ ហើយក៏ទាញស៊ូហាងឱ្យបែមករកគេវិញ ៖
" កុំទាន់ទៅអីបានទេ " វាចានឹងទឹកមុខអង្វរកររបស់ចាងជីធ្វើឱ្យស៊ូហាងងើយសម្លឹងមុខរបស់គេដោយទឹកមុខរារែក
" ហេតុអ្វីបងចង់ឱ្យខ្ញុំនៅបន្ត? ទាំងការពិតបងគឺលែងកើតអីហើយ? " ស៊ូហាងនៅតែបន្តមើលមកកែវភ្នែករបស់ចាងជីដោយទន្ទឹងរង់ចាំចម្លើយ ចាងជីញោចមាត់ញញឹុមឡើង គេមិនឆ្លើយនឹងសំនួររបស់ស៊ូហាងទេគេបែជាសួរបកទៅស៊ូហាងវិញ៖
" តើវាអាក្រក់ដែរទេបើគ្រាន់តែចង់ឱ្យមនុស្សដែលយើងចូលចិត្តនៅក្បែរខ្លួនរបស់យើង ? "
លឺសម្តីរបស់ចាងជីហើយស៊ូហាងក៏មើលមុខរបស់ចាងជីយ៉ាងភ្លឹក ។
"... ចូលចិត្ត? "
Skip
ក្នុងបន្ទប់ការងាររបស់លោកចាង៚
ក្លឹក...
ដៃមួយចំហៀងកាន់កេវកាហ្វេរីឯដៃខាងស្តាំក៏កាន់កូនស្លាបព្រាកូរកាហ្វេដែលកំពុងតែក្តៅយូរៗម្តង ដោយជើងដ៏រឹងមាំក៏ដើរយឺតៗទៅយរខាងក្រៅបន្ទប់ សម្តីដ៏មានអំណាចក៏ហើសំនៀងឡើងសួរទៅកាន់កូនចៅជំនិតរបស់ខ្លួន៖
" ការងារដែលយើងឱ្យឯងធ្វើ តើយ៉ាងម៉េចហើយ? " បន្ទាប់ពីវាចាបានបញ្ចប់ លោកចាងក៏លើកកាហ្វេមកក្រេបរស់ជាតិបន្តិចរង់ចាំកូនចៅជំនិតរបស់ខ្លួនឆ្លើយសម្តី៖
" បាទលោកម្ចាស់ កិច្ចការដែលលោកឱ្យខ្ញុំធ្វើខ្ញុំបានធ្វើរួចហើយ! បីថ្ងៃទៀតមនុស្សនឹងមកដល់ " ជំនិតរបស់លោកចាងដែលមានឈ្មោះថា «វ៉ាន់ឈី» គេជាមនុស្សមានទេពកោសល្យខាងវាយកាប់ចាក់នឹងពូកែខាងសង្កេតមើលទឹកមុខមនុស្ស គេមានអាយុ28ឆ្នាំ ។ លោកចាងបានយកគេមកចិញ្ចិមជាមួយនឹងនាយសុង...កាលពីនៅក្មេងវ៉ាន់ឈីនឹងសុងគឺជាក្មេងអាណាថាដែលគ្មានទីជម្រក ពួកគេទាំងពីស្គាល់គ្នានឹងរាប់អានគ្នាជាបងប្អូនល្អដោយវ៉ាន់ឈីគឺជាប្អូនចំណែកសុងគឺជាបងដែលមានអាយុច្រើនជាង ក្នុងជីវិតជាក្មេងកំព្រាដែលគ្មានទីពឹងនឹងជីវភាពលំបាកវេទនាដូចគ្នា! ក្រោយបានជួបជាមួយនឹងលោកចាងជីវិតបងប្អូនធម៌របស់ពួកគេទាំងពីរក៏បានផ្លាស់ប្តូរ ព្រោះលោកចាងមានចិត្តល្អយកពួកគេទាំងពីរមកចិញ្ចិម បង្ហាត់បង្រៀន ផ្តល់ទីជម្រកហើយក៏ផ្តល់ការងារឱ្យធ្វើ រហូតមកដល់ពេលបច្ចុប្បន្នវ៉ាន់ឈីក៏ក្លាយជាជំនិតរបស់លោកចាង ចំណែកឯសុងក៏ក្លាយជាជំនិតនៅក្បែរកាយរបស់ចាងជី ប៉ុន្មានឆ្នាំចុងក្រោយពេលពួកគេមានចៅហ្វាយផ្សេងគ្នាដូចនេះ សម្ព័ន្ធភាពរវាងបងប្អូនធម៌របស់ពួកគេក៏មិនសូវស្និទ្ធស្នាលដូចកាលពីមុនទៀតដែរ ។
៖
ក្រោយស្តាប់លឺវ៉ាន់ឈីនិយាយហើយលោកចាងក៏ញញឹមចុងមាត់នឹងនិយាយបន្ថែមទៀតទាំងកែវភ្នែករំពៃគយគន់ទេសភាពនៃភូមិគ្រឹះរបស់ខ្លួន ព្រមទាំងបានឃើញសកម្មភាពរបស់ចាងជីនឹងស៊ូហាងនៅខាងក្រោមនោះផងដែរ ។
" បន្តិចទៀត តួរអង្គសំខាន់នឹងបង្ហាញខ្លួនហើយ! " លោកបានញញឹមឡើងខណ:កែវភ្នែកក៏មើលទៅកាន់ចាងជីនឹងស៊ូហាងមិនប្រលែង តើនរណាទៅជាតួរអង្គសំខាន់? តើវាពាក់ព័ន្ធអ្វីជាមួយចាងជីនឹងស៊ូហាងដែរមែនទេ?សូមរង់ចាំភាគបន្ត !
និពន្ធដោយ : កាម៉ាប់🐇