កាលពីចុងភាគមុននៅពេលដែលលោកចាងនឹងអ្នកស្រីយូជីងបានចូលទៅក្នុងបន្ទប់របស់ចាងជីក្នុងមន្ទីពេទ្យហើយ ស៊ូហាងនឹងសឺយូក៏បានចេញមកក្រៅ ហើយស៊ូហាងក៏ទើបតែបានដឹងនៅពេលនេះប៉ុណ្ណោះថាចាងជីគឺជាបងប្រុសរបស់សឺយូ...ប៉ុន្តែសឺយូមិនបានប្រាប់ស៊ូហាងឡើយថាគេនឹងចាងជីគឺមានម៉ាក់ផ្សេងគ្នាតែប៉ុណ្ណោះ ។
មើលនៅក្នុងបន្ទប់÷
" ឥលូវប៉ាសួរឯង តើមានហេតុផលអីទើបធ្វើឱ្យឯងត្រូវមកឈឺខ្លួនបែបនេះ ? " លោកចាងអង្គុយចុះហើយក៏សួរទៅកាន់កូនប្រុសទាំងកេវភ្នែកកំណាចឃោឃៅ... ។ ចាងជីញញឹមឡើងបែបមនុស្សច្រឡឺម ហើយក៏តបទៅកាន់ប៉ារបស់ខ្លួន÷
" គ្មានហេតុផលអីទេ ខ្ញុំគ្រាន់តែកំសាន្តលេងប៉ុណ្ណោះ...ប៉ាចាំបាច់ខ្វល់ធ្វើអីទៅ ! " ចាងជីនិយាយឌឺប៉ារបស់ខ្លួនហើយ គេក៏ឆ្លៀតក្រឡេកភ្នែកសម្លក់ទៅកាន់អ្នកស្រីជីងបន្តិចដែរ ...
" គ្រាន់តែកំសាន្តលេងដល់ថ្នាក់ដេកពេទ្យចឹងហ៎េស ? តើក្នុងខួរក្បាលរបស់ឯងនេះកំពុងតែគិតស្អីទៅហ៎ាសអាជី ?! " លោកចាងស្រាប់តែខឹងច្រឡោតមកភ្លាមតែម្តង...ចំណែកឯចាងជីវិញគេនៅតែខ្លាំងដដែល ហើយគេក៏និយាយទៅទាំងមិនលាក់លៀមអ្វីទាំងអស់ ÷
" គឺខ្ញុំកំពុងតែស្វែងរកឃាតករសម្លាប់សង្សារបស់ខ្ញុំ, កាលពី6ឆ្នាំមុន ! " គេនិយាយទាំងសង្កត់សម្លេងដោយកែវភ្នែកក្រហមឡើងហាក់ខឹងភ្លាមមួយរំពេច
" នេះឯងនៅមិនទាន់ភ្លេចនាងម្នាក់នោះទៀតហ៎េស ? " ...
" ត្រូវហើយ ! ខ្ញុំគ្មានថ្ងៃភ្លេចទេ !... ព្រោះនាងគឺជាបេះដូងរបស់ខ្ញុំ ! " និយាយហើយគេថែមទាំងចង្អុលដើមទ្រូងខាងឆ្វេងរបស់គេទៀតផង...
" ប៉ាប្រហែលជាមិនបានស្គាល់អារម្ភមួយនេះទេថាវាឈឺចាប់ប៉ុណ្ណានៅពេលមនុស្សជាទីស្រឡាញ់បានស្លាប់នៅនឹងមុខបែបនោះ ! ព្រោះប៉ាមិនធ្លាប់សូម្បីតែស្រឡាញ់ម៉ាក់របស់ខ្ញុំ ! ប៉ាមិនដែលសូម្បីតែបារម្ភពីម៉ាក់របស់ខ្ញុំ,ទោះម៉ាក់របស់ខ្ញុំធ្លាក់ពីលើកាំជណ្តើររាប់សិបកាំ បោកក្បាលដល់ថ្នាក់ឈឺគេងលើគ្រែរាប់ឆ្នាំក៏ប៉ាមិនដែលខ្វល់ពីគាត់ដែរ !!! "