ចាងជី គឺជាមនុស្សម្នាក់ដែលយើងពិបាកនឹងស្មានចិត្តរបស់គេណាស់ ជួនកាលគេបង្ហាញចរឹកមួយដ៏គួរឱ្យទុកចិត្តនឹងជឿជាក់បាន ប៉ុន្តែខណ:ពេលខ្លះចរឹករបស់គេគឺផ្លាស់ប្តូរលឿនស្ទើរតែតាមមិនទាន់ !
រីង រីង~
ទូរស័ព្ទរបស់ចាងជីបានរោទ៍ឡើងនៅលើតុក្បែដំណេក. ចាងជីបានបើកភ្នែកឡើងព្រមជាមួយទឹកមុខដ៏ស្មើរដែលគ្មានអារម្មណ៍អ្វីទាំងអស់ គេងាកសម្លក់ទៅកាន់ទូរស័ព្ទដៃរបស់គេបន្តិចមុននឹងលើកមកនិយាយ÷
" អាឡូ ! "
~" អ្នកប្រុស...គ្រប់យ៉ាងរៀបរយអស់ហើយ ! "~ គ្រាន់តែនាយសុងបានបញ្ចប់ប្រយោគរបស់គេ ចាងជីក៏ញញឹមឡើងយ៉ាងពឹសពុុលហាក់ពេញចិត្តនឹងប្រយោគរបស់នាយសុងជាខ្លាំង ។
" ធ្វើបានល្អ ! "
និយាយចប់គេក៏ដាក់ទូរស័ព្ទចុះ ។ គេញញឹមឡើងប្រៀបដូចជាបិសាចដែលទើបនឹងប្រម៉ាញ់បាននូវរបស់ដែលខ្លួនត្រូវការ ! ទឹកមុខរបស់គេគឺញញឹមយ៉ាងពឹសពុល រីឯខួរក្បាលរបស់គេក៏កំពុងតែសញ្ជឹងគិតដោយគំនិតឃោឃៅ ... នរណាក៏ដោយ បើហ៊ានចូលមកប៉ះពាល់គេហើយកុំគិតថានឹងរួចខ្លួនឱ្យសោះ ...ហ៊ានចូលរូងខ្លាដោយដៃទទេប្រាកដជាត្រូវខ្លាចាប់សុីដូច្នោះពុំខាន ៕
មួយសប្តាហ៍បានកន្លងហួសទៅ របួសរបស់ចាងជីក៏បានធូរស្រាល ក្រោមការមើលថែរបស់គ្រូពេទ្យ នឹងមានស៊ូហាងមកកំដរមើលថែជាប្រចាំផងដែរ ។ ថ្ងៃនេះចាងជីអាចចាកចេញពីមន្ទីពេទ្យបានហើយ ប៉ុន្តែរបួសនៅត្រង់ជើងខាងឆ្វេងរបស់ចាងជីគឺនៅមិនទាន់ជានៅឡើយទេ ... ជាហេតុគេត្រូវតែអង្គុយលើរទេះរហូតមួយខែទើបគេអាចដើរបានមកជាធម្មតាវិញ ។
ចាងជីបានត្រឡប់ទៅផ្ទះរបស់គេវិញដោយសឺយូជាអ្នកមកទទួលគេត្រឡប់ទៅភូមិគ្រឹះ ដែលស៊ូហាងក៏បានរៀបចំអីវ៉ាន់ជាស្រេចដើម្បីបានទៅមើលថែចាងជីនៅឯផ្ទះបន្តរហូតទាល់តែចាងជីជាពីរបួសទាំងស្រុង ។
ភូមិគ្រឹះzhang៚
សឺយូបានចុះពីក្នុងឡានមកមុន ហើយស៊ូហាងក៏ចុះមកបន្ទាប់ដោយដៃរបស់គេគឺកាន់ដៃរបស់ចាងជីយ៉ាងជាប់ដើម្បីជួយជាលំនឹងឱ្យចាងជីទប់ចុះពីក្នុងឡាន ចុះមកចាងជីក៏អង្គុយលើរទេះរុញបន្តដោយស៊ូហាងគឺជាអ្នករុញរទេះ ។ ស៊ូហាងរុញរទេះរបស់ចាងជីចូលទៅខាងក្នុងដោយមានសឺយូដើរនៅក្បែរ នឹងមានអ្នមប្រើឈរអមសងខាងនៃផ្លូវច្រកចូលទៅខាងក្នុង ។