Episode 3

107 6 0
                                    

6ឆ្នាំកន្លងផុត៚

~ក្នុងក្លឹបបាញ់កាំភ្លើង

≈ផាំង.ផាំងៗ

គ្រាប់កាំភ្លើងជាច្រើនគ្រាប់បានហោះទៅត្រូវចំចំណុចកណ្តាលក្បាលរបស់ផ្ទាំងរូបមនុស្សយ៉ាងច្បាស់លាស់។ បង្ហាញថាមនុស្សដែលបានបាញ់កាំភ្លើងនោះគឺជាអ្នកជំនាញយ៉ាងពិតប្រាកដ ... តើគេគឺជានរណា ?


" អ្នកប្រុស ! "

ស្របពេលសម្លេងមនុស្សម្នាក់បានពោលឡើង ! នាមជាចៅហ្វាយក៏ងាកក្រោយទាំងទឹកមុខយ៉ាងមាំ...ហើយគេម្នាក់នោះគឺជាចាងជី , ។ ចាងជីងាកមករកកូនចៅរបស់ខ្លួន ហើយគេក៏ដោះកាស់នឹងវែនតាចេញ ទើបគេបោះសំនួរទៅកាន់កូនចៅរបស់គេវិញថា !

" មានរឿងអី ?! " ចាងជីនិយាយឡើងទាំងសម្តីដ៏គ្មានជាតិ... ។

នាមជាកូនចៅក៏ក្តោបដៃអោនមុខចុះនិយាយទៅកាន់ចៅហ្វាយវិញថា÷

" បាទអ្នកប្រុស , ខ្ញុំមានព័ត៌មានមួយចំនួនចង់បង្ហាញដល់អ្នកប្រុស ! " ជំនិតរបស់ចាងជីដែលមានឈ្មោះថាសុងវ័យ30ឆ្នាំ បាននិយាយដោយការគោរពចំពោះចាងជីដែលជាចៅហ្វាយជាខ្លាំង...




" យើងដឹងហើយ ! " ចាងជីនិយាយចប់ក៏ដើរចេញទៅទាំងទឹកមុខមាំ...។ ហើយនាយសុងក៏ដើរតាមពីក្រោយ...

ក្នុងបន្ទប់ខន់ដូររបស់ចាងជី៚

" ឆាប់និយាយទៅ វាជារឿងអី !? " ចាងជីអង្គុយគងទាក់ខ្លានៅលើសាឡុងយ៉ាងសង្ហារ...គេអង្គុយបកសំបកក្រូចបណ្តើរចោលសំនួរទៅកាន់នាយសុងបណ្តើរទាំងសំឡេងដ៏គ្មានជាតិរបស់គេ .

" បាទអ្នកប្រុស , នេះគឺជាឯកសារពាក់ព័ន្ធជាមួយក្មេងប្រុសម្នាក់ដែលបានបាញ់កាំភ្លើងសម្លាប់អ្នកនាងស៊ូឈីងកាលពី6ឆ្នាំមុន ! គេមិនបានបាត់ខ្លួនទេ,មនុស្សរបស់ពួកយើងរកឃើញថាគេកំពុងរស់នៅក្នុងប្រទេសចិននៅឡើយទេអ្នកប្រុស " នាយសុងបានយកឯកសារនឹងរូបថតមួយចំនួនប្រគល់ដល់ចាងជី...ចាងជីក៏ដាក់ផ្លែក្រូចចុះទៅលើតុក ហើយគេក៏រើសរូបថតមួយសន្លឹកមកមើល ។ នៅពេលនាយបានមើលមុខរបស់មនុស្សក្នុងរូបហើយ...កេវភ្នែករបស់គេក៏ប្រែទៅជាឃោឃៅជាងមុនថ្វេដង ៕



🔥រឿង-ភ្លើងគុំនំ🥀Where stories live. Discover now