ភូមិគ្រឹះចាង៚
ចាងជីបានដើរចូលមកក្នុងផ្ទះទាំងគ្មានកម្លាំងកំហែង. សម្លៀកបំពាក់របស់គេគឺប្រឡាក់ដាបទៅដោយឈាមក្រហមដិត ! អ្នកបម្រើប្រុសស្រីប៉ុន្មាននាក់បានឃើញស្ថានភាពរបស់ចាងជីហើយពួកគេពិតជាឆ្ងល់ណាស់ ហើយពួកគេក៏មិនហ៊ានចូលមកសួរនាំចាងជីនោះដែរ ពួកគេបានត្រឹមស៊ួគ្នាឯងទៅវិញទៅមកដោយសម្លេងខ្សឹបៗសម្លឹងមកមើលចាងជីទាំងកេវភ្នែកចម្លែក ! ខណ:នោះម៉ែដោះស៊ូបានដើរមកឃើញចាងជី គ្រាន់តែឃើញភ្លាមគាត់ក៏ប្រញ៉ាប់រត់មករកចាងជីទាំងតក់ស្លុត !
" អ្នកប្រុស ! តើទៅត្រូវនឹងអ្វីមកហេតុអីខ្លួនមានឈាមច្រើនយ៉ាងនេះ ? " ម៉ែដោះស៊ូបានសួរទៅកាន់ចាងជីទាំងក្តីបារម្ភ ហើយចាងជីក៏ឆ្លើយតបវិញទាំងសម្លេងខ្សាវៗថា ÷
" ម៉ែដោះ...ស៊ូឈីង ! ស៊ូឈីងស្លាប់ហើយ !ಥ‿ಥ " ចាងជីនិយាយបណ្តើរញញឹមហួសចិត្តបណ្តើរទាំងទឹកភ្នែក ! រីឯម៉ែដោះស៊ូ កាលលឺសម្តីរបស់ចាងជីហើយ គាត់ហាក់អស់កម្លាំងពីខ្លួនទន់ជង្គង់សឹងតែដួលជំហរភ្លាមៗ...
" ម៉េចនឹងអាចទៅ ? ស៊ូឈីងគឺជាក្មេងល្អណាស់ ! ហេតុអ្វីនាងត្រូវស្លាប់ !? "
" សាកសពរបស់នាង ត្រូវគេយកទៅហើយ ! " ចាងជីពោលឡើងទាំងគ្មានវិញ្ញាណក្នុងខ្លួន. ទឹកភ្នែករបស់នាយចេះតែស្រក់ហូរឥតដាច់ដំណក់ ។
Skip... បន្ទប់គេងរបស់អ្នកស្រីចាង៚
អ្នកស្រីចាងមានឈ្មោះពេញថា «ចាងអុី» មានវ័យ34ឆ្នាំ។ នាងគឺជាម៉ាក់បង្កើតរបស់ចាងជី ។ ចាងអុី គឺជានារីទន់ខ្សោយ មានជំងឺជាប់ខ្លួនជាច្រើនឆ្នាំ ។ ខណ:ពេលនេះនាងកំពុងតែគេងលង់លក់នៅលើគ្រែតែម្នាក់ឯងយ៉ាងស្ងប់ស្ងាត់ ៕
≈ក្រាក
ស្នូរសំឡេងបើកទ្វាបានបន្លឺឡើង ។ បង្ហាញឱ្យឃើញនូវវត្តមានរបស់ចាងជី , ចាងជីបានដើរចូលមករកម៉ាក់របស់ខ្លួនដែលកំពុងតែគេង ដោយដំណើរមួយៗរបៀបមនុស្សគ្មានកម្លាំង ! គ្មានកម្លាំងកាយគ្មានកម្លាំងចិត្ត ។
ចាងជីចូលមកអង្គុយលើពូកក្បែរកាយរបស់អ្នកស្រីចាង ។ ដោយសម្លៀកបំពាក់របស់គេគឺស្អាតបាតនោះទេ ៕