នៅលើដងផ្លូវសាធារណ:សម្រាប់ឱ្យគ្រប់គ្នាធ្វើដំណើរ ! សឺយូកំពុងតែដើរបណ្តើគិតបណ្តើររាល់ពាក្យសម្តីនឹងសកម្មភាពដ៏ស្អិតរមួតរបស់ស៊ូហាងនឹងចាងជី ធ្វើឱ្យគេដើរហាក់ដូចមនុស្សគ្មានវិញ្ញាណ ។ ភ្លាមនោះក៏មានបុរសម្នាក់រត់កាត់សឺយូយ៉ាងលឿនប្រៀបដូចកំពុងតែរត់គេចពីនរណាម្នាក់...
ក្រោយពេលបុរសម្នាក់នោះរត់ទៅផុត សឺយូក៏ងាកទៅតាមមើលបន្តិច បន្ទាប់ពីងាកត្រឡប់មកវិញគេក៏វ៉ាក់អឺជាមួយនឹងកំលោះសង្ហារម្នាក់បានរត់តម្រង់មករកគេយ៉ាងលឿន ដោយសារតែល្បឿននៃការរត់គឺលឿនពេកធ្វើឱ្យគេម្នាក់នោះរត់មកបុកសឺយូធ្វើពួកគេទ្រោបពីលើគ្នាពេញមួយទំហឹង ក៏ជាសំណាងល្អដែលបុរសម្នាក់នោះបានយកដៃរបស់គេមកទ្រក្បាលរបស់សឺយូជាប់មិនឱ្យក្បាលរបស់សឺយូបោកទៅលើដីឡើយ... ហើយដោយសារតែអន្ទះសារចង់ងើបចេញវិញសឺយូក៏ប្រញ៉ាប់ប្រឹងក្រោកពេញទំហឹងក៏ធ្វើឱ្យបបូរមាត់របស់គេនឹងបុរសម្នាក់នោះប៉ះគ្នាយ៉ាងស្អិតតតាត់ប្រៀបដូចជាមនុស្សពីរនាក់កំពុងតែថើបគ្នាគ្មានខុស ...
គ្រាន់តែបបូរមាត់ប៉ះគ្នាភ្លាមសឺយូក៏រហ័សរុញបុរសម្នាក់នោះចេញយ៉ាងលឿន ។ សឺយូក្រោកឈរពេញកម្ពស់ដោយប្រឹងជូតបបូរមាត់ម្តងហើយម្តងទៀតមុននឹងស្តីទៅកាន់បុរសសង្ហារស្បែកសកំពុងតែអង្គុយកងដៃលើជង្គង់ទាំងហត់ស្ទើរតែអស់ខ្យល់ តែគេនៅតែមានស្នាមញញឹមឱ្យសឺយូទៀត៕
" តើលោកគ្មានភ្នែកទេមែនទេ ហេតុអីបានជារត់មកបុកខ្ញុំ !!? ព្រះអើយបបូរមាត់របស់ខ្ញុំ... ហឹកៗស្នាមថើបរបស់ខ្ញុំ ! " សឺយូឈរពេបមាត់ យំដោយមិនចេញទឹកភ្នែក ។ បុរសដែលបានរត់មកបុកសឺយូគេមានឈ្មោះថា «ជុនហាវ» ជុនហាវឃើញទឹកមុខរបស់សឺយូកំប្លែងខ្លាំងពេកគេក៏ញញឹមហើយក្រោកឈរឡើងពេញកម្ពស់មុននឹងចោលវាចាត្រឡប់ទៅសឺយូវិញ ៖
" ឱ្យខ្ញុំសុំទោសដែលខ្ញុំរត់មកបុកឯង ខ្ញុំពិតជាគ្មានចេតនាចង់បុកឯងទេ ! ប៉ុន្តែចំពោះរឿងបបូរមាត់ ស្នាមថើបអីរបស់ឯងនោះគឺមិនមែនជាកំហុសរបស់ខ្ញុំទេ ព្រោះឯងជាអ្នកងើបមកថើបខ្ញុំដោយខ្លួនឯង ខ្ញុំក៏ជួយមិនបានដែរ ! " ជុនហាវឈររៀបរាប់វាចាយ៉ាងវែងអន្លាយដោយទឹកមុខនៅតែញញឹមអស់សំណើចនឹងសឺយូមិនឈប់ , ចំណែកសឺយូវិញបន្ទាប់ពីលឺជុនហាវនិយាយបកមកកាន់ខ្លួនបែបនោះគេរឹតតែខឹងលើសដើម ...