Episode 4

94 5 0
                                    

តពីភាគមុន(

" អត់ទេ កុំធ្វើអីខ្ញុំឱ្យសោះណា ! ដោះលែងខ្ញុំទៅ ! "

" ហ៎ាស់ហ៎ាស់ ! ដោះលែងចឹងហ៎េស ? កុំស្រម៉ៃអីក្មេងតូច... " មេបងធំម្នាក់នោះនិយាយហើយថែមទាំងលដៃចង់ទៅចាប់ចង្ការរបស់ស៊ូហាងថែមទៀតផង...ប៉ុន្ដែលូកដៃជិតនឹងប៉ះទៅហើយក៏មានកូនកាំបិតមួយហោះមកចាក់ចំបាតដៃរបស់បុរសកំណាចម្នាក់នោះយ៉ាងលឿនដូចជាផ្លេកបន្ទោលចឹង !





" អូយ...! អ្នកណាជាអ្នកគប់ ? ឆាប់ចេញមកភ្លាម ! " គ្រាន់តែបងធំម្នាក់នោះនិយាយចប់ភ្លាម ចាងជីក៏បានដើរចេញមកយ៉ាងសង្ហារ ព្រមទាំងកាន់កូនកាំបិតដែលដូចគ្នាមួយទៀតនៅក្នុងដៃផងដែរ...

" យើងគឺជាអ្នកគប់ យ៉ាងម៉េចគ្រាន់តែកាំបិតតូចមួយប៉ុណ្ណឹងក៏ធ្វើឱ្យឯងឈឺហើយហ៎េស ? " ចាងជីនិយាយហើយថែមទាំងញញឹរមឌឺដងទៅកាន់មេបងធំម្នាក់នោះទៀតផង ។ បណ្តាលឱ្យបងធំម្នាក់នោះខឹងក្រោធជាខ្លាំង ។

" ឯង...ឯងជាអ្នកណាម៉េចក៏ថ្លើមធំមករករឿងយើង ! ចង់ងាប់ហើយមែនទេ ? "

" ហឹស... សម្បត្តិត្រឹមឯង មិនសក្តិសមមកស្គាល់យើងទេ ! ហើយអ្នកណាជាអ្នកងាប់ក៏មិនមែនយើងនោះដែរ ! " ចាងជីនិយាយហើយក៏ដើរចូលទៅរកពួកអន្តពាលទាំងនោះដោយមិនញញើតសូម្បីតែបន្តិច ។





" ពួកឯង ឆាប់ចូលទៅចាត់ការវាឱ្យយើង ! " និយាយចប់កូនចៅរបស់គេទាំងអស់ក៏នាំគ្នារត់ចូលទៅវាយជាមួយនឹងចាងជី...រីឯចាងជីក៏ញញឹមហើយក៏ប្រើតែកូនកាំបិតតូចមួយនៅក្នុងដៃទៅប្រយុទ្ធជាមួុយពួកអស់ទាំងនោះ !

" ឯង...មកនេះ ! " មេបងធំម្នាក់នោះកាលឃើញថាមានឱកាសគេក៏ចាប់អោបករបស់ស៊ូហាងហើយគេក៏ដកកាំបិតដែលនៅជាប់ដៃរបស់គេមកភ្ជង់កញ្ចឹងករបស់ស៊ូហាងដើម្បីគម្រាមដល់ចាងជី...

" អូយ ឈឺណាស់លែងខ្ញុំទៅ ! "

" អ៎េ...ងាកម៉ោណេះម៉ោ !(ចាងជីក៏ឆ្លៀតងាកមកមើលតាមការស្រែកហៅ) ! ចង់ជួយវាមែនទេ ? ឆាប់ចូលម៉ោ ! " មេបងធំម្នាក់នោះនិយាយទាំងមានអំនួត...



រីឯចាងជីវិញ ឃើញថាអស់ជម្រើសហើយគេក៏សម្រេចចិត្តចាត់ការកូនចៅកំបុិកកំប៉ុកទាំងប៉ុន្មានចោលទាំងអស់ត្រឹមរយ:ពេលដ៏ខ្លី ក៏ប៉ុន្តែមិនបណ្តាលឱ្យស្លាប់នោះទេ ។

🔥រឿង-ភ្លើងគុំនំ🥀Where stories live. Discover now