Episode 8

74 4 0
                                    

     កាលពីចុងភាគមុនចាងជីបានកាន់ដៃរបស់ស៊ូហាងរត់គេចពីពួកបងធំមួយក្រុម ហើយពួកគេទាំង2ក៏បានចូលទៅពួននៅគន្លាតតូចមួយ ។ ក្រោយពីចាងជីនឹងស៊ូហាងចូលទៅពួនហើយក្រុមបងធំនោះក៏នាំគ្នារត់ទៅផុតបាត់ដោយមិនចាប់អារម្មណ៍ជាមួយកន្លែងដែលចាងជីនឹងស៊ូហាងបានពួកនោះឡើយ ៕

     បន្ទាប់ពីពួកគេទាំងនោះរត់ទៅផុតបាត់អស់ ចាងជីក៏បានកាន់ដៃរបស់ស៊ូហាងដើរចេញមកក្រៅវិញយឺតៗដោយគិតថារួចផុតពីគ្រោះថ្នាក់ , ប៉ុន្តែជាចៃដន្យអាក្រក់អ្វី បងធំម្នាក់នោះមិនល្ងង់ទេ គេបានលបចាំចាងជីនឹងស៊ូហាងបង្ហាញខ្លួនចេញមកហើយគេក៏បញ្ជាឱ្យកូនចៅចូលមកហុំពាត់ជិតឈឹងមិនចាងជីឬស៊ូហាងរត់ទៅណាបានឡើយ ។

     " ពួកឯងគិតថារួចខ្លួនហើយមែនទេ ?! "
(ឈ្មោះ ណានហ្គឹង អាយុ33ឆ្នាំ ជាមេម៉ាហ្វៀមួយក្រុមដែលមានឈ្មោះថា «ខ្លាកំណាច» ...)

     ណានហ្គឹងបាននិយាយដោយដើរចូលមករកចាងជីនឹងស៊ូហាងទាំងទឹកមុខញញឹមយ៉ាងមានអំនួត ។ រីឯចាងជីវិញដោយឃើញថាខ្លួនចាញ់ព្រាបគេដូច្នេះនាយក៏ព្យាយាមឈរពាំងស៊ូហាង មិនឱ្យនរណាមកប៉ះស៊ូហាងបានឡើយ ។

     " យ៉ាងម៉េច ខ្លាចហើយមែនទេ ? " ណានហ្គឹងនិយាយ ... ។ ចាងជីក៏សើចឌឺ ÷

     " ឆឹស...មុខយើងនេះហ៎េសខ្លាចពួកកាកៗដូចជាពួកឯង ? "

     " កាកៗ ?... ឆាប់ចូលទៅ ! កុំទុកមុខពួកវាឱ្យយើងឃើញទៀត យើងពិតជារអើមណាស់ ! ថ្វឺយ ," ណានហ្គឹងនិយាយ ហើយថែមទាំងស្តោះទឹកមាត់នៅពីមុខរបស់ចាងជីទៀតផង ។ ហើយកូនចៅរបស់ណានហ្គឹងទាំងអស់ គ្រាន់តែលឺមេរបស់ខ្លួនបញ្ជាហើយ ពួកគេក៏សម្រុកចូលមកវាយជាមួយចាងជីភ្លាម , ដោយអ្នកខ្លះមានអាវុធសុទ្ធតែដំបងហើយអ្នកខ្លះក៏គ្មានអាវុធឡើយ...ចាងជីព្យាយវាយទប់ទល់ជាមួយពួកគេដោយមិនដកដៃឡើយ ហើយគេក៏នៅតែព្យាយាមការពារស៊ូហាងជានិច្ច....

     " ឆាប់រត់ទៅ... ! " ចាងជីវ៉ៃគ្នាជាមួយកូនចៅរបស់ណានហ្គឹងបណ្តើរគេក៏ឆ្លៀតស្រែកឱ្យស៊ូហាងរត់

     " ចុះបងវិញគិតយ៉ាងម៉េច ? "

     " កុំខ្វល់ពីខ្ញុំឆាប់រត់ទៅ ! " ចាងជីព្យាយាមវាយរារាំងទប់ទល់មិនឱ្យនរណាប៉ះស៊ូហាងបានឡើយ , ហើយស៊ូហាងគេពិតជាមិនដាច់ចិត្តរត់គេចនោះទេ

🔥រឿង-ភ្លើងគុំនំ🥀Where stories live. Discover now