Episode 6

79 6 0
                                    

Highschool៚

៙.ក្នុងថ្នាក់ទី12A

ស៊ូហាងបានដើរចូលមកក្នុងថ្នាក់ទាំងទឹកមុខស្រស់ស្រាយ...។ ហើយសឺយូដែលកំពុងតែអង្គុយក្នុងតុគ្រាន់តែបានឃើញស៊ូហាងភ្លាមគេក៏ងើបចេញពីតុរត់មករកស៊ូហាងភ្លាមតែម្តង...

" អ៎េហ៍, ស៊ូហាង កាលពីយប់មិញទៅផ្ទះមានសុវត្ថិភាពអត់ ? "

" ឯងនៅមានមុខមកសួរយើងដែរ ? ... កាលយប់មិញយើងស្ទើតែជួបគ្រោះធំទៅហើយ ! បើកុំតែមានមនុស្សម្នាក់មកជួយទេម្លេះពេលនេះយើងដេកនៅពេទ្យបាត់ហើយ ! " គ្រាន់តែសឺយូចូលមកសួរភ្លាមស៊ូហាងក៏ប្តូរទឹកមុខពីញញឹមទៅជាជាម៉ូវភ្លាមៗតែម្តង ។

" ចុះមានរឿងអីម៉េចក៏ឯងត្រូវដេកពេទ្យ ? "

" ហុើយ ! គឺកាលពីយប់មិញពេលឯងទម្លាក់យើងចោលហើយ យើងក៏ដើរទៅជួបនឹងពួកអន្តពាលមួយក្រុម ! តែក៏មានមនុស្សម្នាក់មកជួយទាន់ !"

" គេជាអ្នកណា ? " សឺយូធ្វើមុខហាក់ដូចជាចង់ដឹងខ្លាំងណាស់...



" គេ... ? យើងមិនទាន់ស្គាល់ឈ្មោះរបស់គេទេ ! "

" ល្អៗ មិនអីទេមិនបាច់និយាយទេ ! ប៉ុន្តែ...បើគ្នានិយាយពាក្យសុំទោសឯងព្រមឬអត់ ? " សឺយូក៏លេងទឹកមុខយ៉ាងCute ហើយគេថែមទាំងកាន់ដៃរបស់ស៊ូហាងក្រវីចុះឡើងតិចៗទៀតផង , ស៊ូហាងឃើញបែបនេះគេស្ទើតែបាត់ខឹងអស់ទៅហើយ...តែដោយចិត្តនៅខឹងតិចៗនៅឡើយគេក៏ធ្វើជាខឹងបន្ត .

" មិនយកទេ ! " គេនិយាយទាំងងាកមុខចេញ

" ណា៎ៗ...លើកលែងទោសឱ្យយើងម្តងទៅណា...យើងសុំទោសឯងពិតមែន ! ព្រមទៅណា ! " សឺយូព្យាយាមដេញតាមមើលមុខរបស់ស៊ូហាងយ៉ាងជាប់...ហើយស៊ូហាងវិញក៏គេចចេញរហូតដូចគ្នា

" បើឯងចង់ឱ្យយើងលើកលែងឱ្យ ចឹងឯងប្រាប់មកហេតុអីទម្លាក់យើងចោល ? "




លឺស៊ូហាងនិយាយដូចនេះសឺយូក៏លែងដៃរបស់ស៊ូហាង ហើយគេក៏អោនមុខចុះ...

" នោះគឺ...ព្រោះអ្នកម៉ាក់ខលមកប្រាប់គ្នាថាលោកប៉ាខឹងខ្លាំងទើបម៉ាក់គ្នាប្រាប់ឱ្យប្រញ៉ាប់ទៅផ្ទះជាបន្ទាន់ ! ហើយយើងក៏ខលឱ្យគេមកយកឯងទៅផ្ទះដែរតែគេខលមកប្រាប់យើងវិញថារកឯងមិនឃើញនៅកន្លែងដែលយើងទម្លាក់ឯងចុះទើបគេត្រឡប់ទៅវិញ ! " លឺសឺយូនិយាយទាំងស្រពាប់ស្រពោនដូចនេះស៊ូហាងក៏ចាប់ស្មារបស់សឺយូ ឱ្យសឺយូងើយមុខមើលមកកាន់ខ្លួន ,

🔥រឿង-ភ្លើងគុំនំ🥀Where stories live. Discover now