Episode 15 // 1

75 2 0
                                    

      " តាំងពីកើតពោះម៉ែមកឯងជាមនុស្សទីមួយហើយដែលង៉ក់ងរដាក់ខ្ញុំបែបនេះ   ពីដើមមកខ្ញុំធ្លាប់តែងរង៉ក់ដាក់អ្នកដទៃ   មិនស្មានថាថ្ងៃនេះមានមនុស្សង៉ក់ងរដាក់ខ្ញុំវិញចឹងសោះ !    មានអារម្មណ៍ថាប្លែកចិត្តដល់ហើយ ហាហា " គ្រាន់តែជុនហាវរៀបរាប់ចប់សឺយូក៏ងាកមកមើលមុខរបស់ជុនហាវទាំងឆ្ងល់ហួសចិត្ត ...

      កែវភ្នែកទាំងគូររបស់សឺយូក៏ងាកសម្លក់មកកាន់ជុនហាវតែការសម្លក់សម្លឹងក៏ប្រែទៅជាញោចចិត្តបារម្ភចំពោះគេខណ:ពេលកែវភ្នែកមុតថ្លាបានប្រទះឃើញរបួសនៅខ្នងដៃនឹងកំភួនដៃខាងឆ្វេងរបស់ជុនហាវ... ដោយសារតែជុនហាវរត់មកបុកសឺយូក៏ពិតមែនតែក្នុងហេតុការនោះជុនហាវគឺព្យាយាមយកដៃរបស់ខ្លួនទៅទ្រក្បាលរបស់សឺយូពេញកម្លាំងទើបបណ្តាលឱ្យដៃរបស់គេគឺត្រូវកកិតជាមួយនឹងផ្លូវមួយទំហឹងបណ្តាលឱ្យរបកស្បែកនឹងចេញឈាម   តែឆ្ងល់ណាស់ជុនហាវមានរបួសធំជាងសឺយូទៅទៀតហេតុអ្វីគេខ្វល់តែជាមួយសឺយូ ? ហេតុអ្វីគ្មានការបារម្ភចំពោះខ្លួនឯងសោះអ៊ីចឹង ? រឺព្រោះតែរវល់តែបារម្ភពីសឺយូរហូតភ្លេចគិតខ្លួនឯងបែបនេះ ?

      ឃើញរបួសរបស់ជុនហាវមុនដំបូងសឺយូពិតជាបារម្ភ   ប៉ុន្តែក្រោយពីបារម្ភ គេក៏ខឹងជុនហាវម្តងទៀតព្រោះតែជុនហាវគេធ្វេសប្រហេសចំពោះខ្លួនឯងខ្លាំងពេក ។

      " តើលោកជានរណាគេទៅហេតុអីបានជាល្ងង់យ៉ាងនេះ ? "

      " ខ្ញុំមានឈ្មោះថាជុនហាវគឺជាប៉ូលីសសុើបអង្គេតនឹងបំបែកក្តីបានច្រើនណាស់   យ៉ាងម៉េចដែរអស្ចារ្យទេ ? " ជុនហាវនិយាយទាំងញញឹមមានមោទនភាពចំពោះខ្លួនឯង តែសឺយូមិនបានចូលរួមសើចជាមួយទេ គេបែជាចាប់ដៃឆ្វេងរបស់ជុនហាវមកមើលរបួសមុននឹងបោះសម្តីទៅកាន់ជុនហាវវិញ ៖

     " អួតជ្រុល   គ្រាន់តែជាមនុស្សល្ងង់ម្នាក់សោះ ! "

      " ... " ជុនហាវហាក់គាំងទ្រឹងស្របពេលសឺយូហែកសំឡីមួយដុំនឹងបន្តក់ទឹកលាងរបួសហើយក៏ជូតលាងរបួសឱ្យជុនហាវថ្នមៗយ៉ាងយកចិត្តទុកដាក់ , សឺយូលាងរបួសឱ្យជុនហាវរួចរាល់ក៏លាបថ្នាំយ៉ាងថ្នមៗ ... ឯជុនហាវវិញគេភាំងបន្តិចតែគេក៏មិនបង្ករជាការរំខានដល់សឺយូឡើយគឺគេនៅសម្ងំលួចមើលមុខរបស់សឺយូយ៉ាងស្ងាត់ស្ងៀម ។

     " រួចហើយ មិនបាច់បិទបង់ទេ ! "

     " ហេតុអី ? " ប្រយោគសំនួរធ្លោយឡើងទាំងទឹកមុខញញឹមតាមមើលសឺយូឥតដាក់ភ្នែក

     " បង់10ក៏បិទមិនជិតដែរ   ចាំបាច់បិទធ្វើអី ! " សឺយូនិយាយទាំងទឹកមុខយ៉ាងក្រម៉ូវ

     " អរ ... " ជុនហាវលើកដៃរបស់ខ្លួនមកមើល   ហើយសឺយូក៏និយាយទាំងមិនមើលមុខរបស់ជុនហាវ   ដោយកេវភ្នែកគឺមានពន្លឺនៃក្តីបារម្ភចំពោះជុនហាវ   ហាក់ដូចជាអៀនទៀតផង...

     " គួរតែទៅពេទ្យទៅខ្ញុំជូនទៅ " សឺយូងាកមុខចេញហាក់ដូចអៀន   ឯជុនហាវវិញគ្រាន់ត្រឹមលឺសម្តីរបស់សឺយូបានបញ្ចប់គេក៏សើចឡើងទាំងសប្បាយចិត្តតាមមើលមុខរបស់សឺយូចុះឡើងហាក់ចង់តាមញោះសឺយូអ៊ីចឹង ៖

     " ពិតមែនហ៎េស   ហេតុអីប្រែទៅជាចិត្តល្អភ្លាមៗបែបនេះចឹង ? ចាប់អារម្មណ៍ខ្ញុំហើយមែនទេ ? "

     " និយាយអីឱ្យចេះគិតផង   កុំមានមោទនភាពចំពោះខ្លួនឯងជ្រុលពេក ! "

     " អរ   បាទបានមិននិយាយទៀតទេ ! " បញ្ចប់ប្រយោគហើយជុនហាវក៏លួចញញឹមទាំងសប្បាយចិត្ត រីឯសឺយូវិញក៏លួចញញឹមដូចគ្នា ...

     សូមរង់ចាំភាគបន្ត 15/2 !
និពន្ធដោយ : កាម៉ាប់🐇








🔥រឿង-ភ្លើងគុំនំ🥀Where stories live. Discover now