៚ភូមិគ្រឹះចាង
ភាពស្និទ្ធស្នាលរបស់ចាងជីនឹងស៊ូហាងកាន់តែមានច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃស៊ូហាងតែងមានអារម្មណ៍ល្អទៅលើចាងជីជារឿយៗ ៖
" ថ្ងៃនេះអាកាសធាតុត្រជាក់ណាស់ តើបងចង់បានកន្សែងដើម្បីដន្តប់ទេ ? ខ្ញុំទៅយកឱ្យបង " ដៃទាំងគូរដ៏ស្រឡូនដូចជាមនុស្សស្រីកំពុងតែរុញរទេះរបស់ចាងជីតិចៗក្នុងសួនផ្កាចម្រុះពណ៍នៅក្នុងទីធ្លានៃភូមិគ្រឹះ ។ ចាងជីយកដៃទាំងគូរចាប់កាន់កង់រទេះទាំងសងខាងឱ្យជាប់ស្ងៀមហើយក៏បង្វិលរទេះបែមុខទៅរកស៊ូហាងដោយកម្លាំងដៃរបស់គេ ៖
" អាកាសធាតុត្រជាក់ប៉ុណ្ណេះតើឯងគិតថាបងទ្រាំមិនបានមែនទេ ? " កេវភ្នែកស្រទន់តែមុតស្រួចបានសម្លឹងមើលកែវភ្នែកអ្នកម្ខាងទៀតដោយស្នាមញញឹមស្ងួត ធ្វើឱ្យអ្នកម្ខាងទៀតប្រញ៉ាប់ប្រកែកយ៉ាងលឿន៖
" មិនអ៊ីចឹងទេ ខ្ញុំគ្រាន់តែខ្លាចបងរងារ ជើងរបស់បងនៅមិនទាន់ជា វាអាចនឹងស្ពឹកបើបងនៅក្នុងបរិយាកាសត្រជាក់បែបនេះ "
" បារម្ភពីបង ? " ស្នាមញញឹមស្ងួតប្រែទៅជារីករាយជាងមុនក្រោយស្តាប់នូវសម្តីបារម្ភចេញពីបបូរមាត់របស់ស៊ូហាង
" ត្រូវហើយ ខ្ញុំពិតជាបារម្ភពីបង " ចម្លើយឆ្លើយតបរបស់ស៊ូហាងរឹតតែធ្វើឱ្យចាងជីកាន់តែសប្បាយចិត្ត ។ បាតដៃមាំក្រាស់របស់ចាងជីបានក្រសោបកាន់ដៃមួយចំហៀងរបស់ស៊ូហាងមកកាន់នៅក្នុងប្រអប់ដៃថ្នមៗមុននឹងបោះប្រយោគមួយឃ្លាទៅកាន់កម្លោះតូចដែលឈរចំពោះមុខខ្លួន៖
" សកម្មភាពរបស់ឯងធ្វើឱ្យបងនឹកដល់មនុស្សម្នាក់ដែលបងស្រឡាញ់ " ក្រសែភ្នែករបស់ចាងជីសម្លឹងមើលតែម្រាមដៃតូចៗរបស់ស៊ូហាងដែលគេកំពុងតែអង្អែលលេងយ៉ាងថ្នមៗ ... ដោយគេមិនបានចាប់អារម្មណ៍ចំពោះទឹកមុខរបស់ស៊ូហាងបែបណាទេនៅពេលលឺគេនិយាយដូច្នោះ , ទឹកមុខពោពេញទៅដោយចម្ងល់ធ្វើឱ្យស៊ូហាងទប់ចិត្តមិនសួរមិនបាន៖
" អ្នកណាទៅជាមនុស្សដែលបងស្រឡាញ់ ? "
ប្រយោគសំនួរបានបញ្ចប់ប្រយោគនៃចម្លើយក៏បន្លឺឡើង៖