ភាគទី 8 ចឹងធ្វេីអោយខ្ញុំឈប់ខឹងទៅ
លុះជណ្ដេីរយន្តត្រូវបានបេីកព្រោះតែដល់នាទីកំណត់ជុងហ្គុកនៅតែរក្សាភាពស្ងៀមស្ងាត់ដដែលហេីយចាកចេញទៅថេហ្យុងក៏បានដេីរចេញទៅតាមក្រោយនាយត្រុកដូចកូនដេីរតាមឱពុកមិនខុសរីឯជុងហ្គុកគិតតែដេីរទៅមុខរហូតមិនសូម្បីងាកក្រោយអីបន្តិចសោះឡេីយ
« តឹងទ្រូងដល់ហេីយ~~ » ថេហ្យុង រអ៊ូដោយទឹកមុខពិបាកមេីលដូចជាវេទនាចិត្តមិនខុសសម្លឹងទៅឡានដែរបេីកចេញទៅរហូតដាច់កន្ទុយភ្នែកទេីបសម្រេចចិត្តដេីរទៅរកតាក់សុីដេីម្បីត្រឡប់ទៅផ្ទះវិញ
+ Taehyung's scene
មកដល់ផ្ទះវិញនាយតូចក៏ទម្លាក់ខ្លួនទៅលេីពូករួចទាញទូរស័ព្ទមកមេីល
« គេខឹងយេីងរឿងស្អី ? អីក៏សម្បេីមដល់ថ្នាក់និង?» ថេហ្យុង ចុចទូរស័ព្ទមេីលហេីយ Research មេីល Acc Twitter របស់ជុងហ្គុកឃេីញថានាយមិនទាន់មាន post រូបឬសារអ្វីថ្មីទៀតឡេីយទេីបទម្លាក់ចុះវិញរួចបិទភ្នែកគេងមួយសន្ទុះ
ទម្រាំតែគេភ្ញាក់គឺល្ងាចជិតយប់ទៅហេីយAt 9 o'clock
ថេហ្យុងចេះតែអង្គុយអូសទូរស័ព្ទចុះឡេីងៗសឹងតែធុញទៅហេីយតែក៏ប្រទះឃេីញថាជុងហ្គុកកំពុង start live on Twitter ក៏ចុចចូលមេីល ដោយនៅខាងក្នុងបន្ទប់វារៀងអាប់អ៊ួពេកនោះនាយក៏បេីកទ្វាចេញមកមេីកនៅយ៉មុខផ្ទះវិញ មេីលសុខៗថេហ្យុងស្រាប់តែប្រទាក់ភ្នែកនិងអ្នកណាមិនដឹងកំពុងតែអេីតឡឺមនៅក្បែររបងរបស់គេឥតឈប់ដោយកាយវិការមិនគួរអោយទុកចិត្ត
« អ្នកណាចេះ?រកស្អីទាំងយប់និង» ថេហ្យុងជ្រួញចញ្ចេីមមេីលទៅបុរសនោះ មេីលៗក៏ប្រទាក់ភ្នែកគ្នាមួយឆ្វាច់ធ្វេីអោយថេហ្យុងរាងភិតភ័យរួចប្រញាប់ប្រញាល់ត្រឡប់មកខាងក្នុងបន្ទប់វិញយ៉ាងលឿន
« មានអារម្មណ៍ថាមិនស្រួលសោះ » ថេហ្យុង
បេះដូងលោតដុកដាក់ញាប់ៗសឹងតែគាំងទៅហេីយទឹកមុខគេក៏ប្រែជាស្លេកស្លាងមួយពព្រិចភ្នែក
រាងតូចញ័រដៃតតាត់ធ្វេីអ្វីសឹងមិនត្រូវគេរូតរះបិទបង្អួចយ៉ាងជិតឈឹងចាក់គន្លឹះទ្វាជាប់រួចបិទភ្លេីងគេងភ្លាមៗ
គេប្រឹងបិទភ្នែកសម្ងំនិងលួងលោមខ្លួនឯងកុំអោយភ័យតែវាមិនទៅបានផលនោះទេគេសឹងតែមិនបានគេងពេញមួយយប់ពោលគឺដេកមិនហ៊ានបិទភ្នែកព្រោះមិនស្រួលក្នុងចិត្ត
_____In the morning
លុះដល់ព្រឹកថ្ងៃថ្មីថេហ្យុងបានក្រោកពីគេងដោយធីងធោងព្រោះតែអត់ងងុយកាលពីយប់មិញគេរៀបចំខ្លួនទៅធ្វេីការទាំងអារម្មណ៍មិននៅក្នុងខ្លួនសោះ
+ក្រុមហ៊ុន
« លោក~! លោកត្រូវថតអោយ Cevin Klein នៅថ្ងៃនេះសម្រាប់ម៉ូដសម្លៀកបំពាក់ថ្មីដែរទេីបនិងចេញ
» ថេហ្យុង« អឺម~~ចុះស្អែក?»ជុងហ្គុក តសមសម្លឹងមេីលទឹកមុខរាងតូច
« នៅថ្ងៃស្អែកលោកចនត្រូវឡេីងកម្មវិធីផ្សាយបន្តផ្ទាល់របស់ Spotify ទាក់ទងនិងការទេីបតែចេញនៅចម្រៀងថ្មីសម្រាប់រដូវក្ដៅនេះបាទ »ថេហ្យុង
ជុងហ្គុកសង្កេតមេីលមុខថេហ្យុងដោយយកចិត្តទុកដាក់រាងតូចពេលដឹងថានាយកំពុងសម្លឹងមេីលមកខ្លួនក៏មិនហ៊ាននិយាយអ្វីឡេីយ« យប់មិញមិនបានគេងទេហេស៎?»
« បាទ?? » គេងេីបមុខទៅជុងហ្គុកព្រោះមិញភ្លឹកស្ដាប់មិនបាន
« យប់មិញនៅធ្វេី?មិចដូចមិនបានគេងចឹង?» គេសួរជាថ្មី
« គ្មានអីទេគ្រាន់តែរសាប់រសល់ទេីបគេងមិនលក់ » ថេហ្យុង ញញឹមស្រាលៗទៅនាយ
« ខ្វាយខ្វល់រឿងគេងបន្តិចទៅភ្នែកជិតដូចខ្លាឃ្មុំ panda ហេីយ» ជុងហ្គុក
« លោក~~
« ???? » ជុងហ្គុកមេីលទៅគេ
« គឺថាម្សិលមិញលោកខឹងខ្ញុំរឿងអីមែនទេ ?» ថេហ្យុង និយាយតិចៗនិងអង្អែលដៃខ្លួនតិចៗ
« ខឹង? គ្មានទេ » ជុងហ្គុកឆ្លេីយទៅវិញដោយទឹកមុខធម្មតាដូចគ្មានរឿងអីកេីតឡេីងទាំងក្នុងចិត្តកំពុងត្រេកអរដែលថេហ្យុងខ្វល់ខ្វាយពីខ្លួនយ៉ាងដូច្នេះនោះ
« តែខ្ញុំឃេីញកាយវិការលោកដូចជាខឹងនិងខ្ញុំណាស់ »
« កន្លែងណាបញ្ជាក់ថាខ្ញុំខឹង? បង្ហាញមក »
« លោកមិននិយាយរកខ្ញុំ~~» ខ្ជិបមាត់ចូលគ្នា
« មិននិយាយរកមិនមែនបានន័យថាខឹងនោះទេ » គេឆ្លេីយហីៗ
« លោកកុហក!! ខ្ញុំដឹងថាលោកខឹងនិងខ្ញុំ »
« ដឹងពិតមែនឬ? ចឹងធ្វេីអោយខ្ញុំឈប់ខឹងទៅ » ជុងហ្គុកប្រែជាញញឹមស្រស់ដាក់អ្នកនៅចំពោះមុខវិញហាកដូចសប្បាយរីករាយនិងអ្វីយ៉ាងចឹង
« ធ្វេីអីទៅទេីបលោកឈប់ខឹងនោះ?» គេអេីតមុខសួររាងក្រាស់ទាំងសប្បាយចិត្ត
« ឈប់ទៅរញេរញៃនិងហានសុីនចាប់.ពី.ថ្ងៃ.នេះ.ត.ទៅ »គេសង្គត់ពាក្យប៉ុន្នានម៉ាត់ចុងក្រោយឮៗច្បាស់ៗបែបប្រកដប្រជានិងរាងតូច
YOU ARE READING
ម្ចាស់ស្នេហ៍🔐/Owner of love/ <ចប់>
Action« ត្រូវចាំថាក្ដីសុខរបស់អូនគឺជាក្ដីសុខរបស់បង » JungkooMarinston ^ សូមអោយវាក្លាយទៅជាសន្យាប្រចាំចិត្តរបស់ពួកយេីងរហូតទៅ^ ជុងហ្គុក/ថេហ្យុង Date /28 October 2023- 27 November 2023