New dayលោកខេនគ្មានសំណាងដូចជាជុងហ្គុកអោយក្ដីសង្ឃឹមនោះទេថ្ងៃថ្មីបានរះឡេីងបន្សល់ទុកអោយយេីងឃេីញសាកសព្វមនុស្សកំពុងដេកស្លាប់រឹងឆ្កុយក្នុងបន្ទប់គួរអោយសង្វែកចិត្តយ៉ាងខ្លាំង។
តឹប តឹប
សន្រឹបជេីងមនុស្សដេីរចូលមកដោយសងខាង
មានកូនចៅដេីរតាមព្រងព្រៀតជាច្រេីនឈរមេីលទៅសាកសព្វនោះទាំងមិនមាននៅអារម្មណ៍អ្វីទាំងអស់។
លោកចនខេលីនសម្លឹងទៅបុរសដែរបានស្លាប់នោះមុននិងដាក់ខ្លួនអង្គុយលេីកៅអីទាញបារីមកជក់រំសាយអារម្មណ៍ចិត្តគិតដល់កូនប្រុសពៅរបស់ខ្លួនដែរមិនធ្លាប់ដឹងថាគេហ៊ានធ្វេីដល់ថ្នាក់នេះសោះគេប្រួលប្រែច្រេីន
ដល់ហេីយ។« វាងាប់យូរហេីយឬនៅ? »លោកចនខេលីន បង្ហុយផ្សែងចេញតាមមាត់មុននិងសួរទៅអ្នកយាមកាមនៅក្នុងបន្ទប់នេះ
« ប្រហែលជាជិតភ្លឺនេះទេទាន »អ្នកយាម
« ចុះឯណាចៅហ្វាយតូចឯង? »
« គាត់នៅមិនទាន់មកដល់នោះទេតែខ្ញុំបានផ្ដល់ដំណឹងពីការស្លាប់នេះអោយគាត់បានដឹងរួចហេីយទានត្រូវការអោយខ្ញុំតេហៅអោយម្ចាស់តូចមកទេទាន?»អ្នកយាម
« មិនបាច់ទេ »លោកចនខេលីន លេីកដៃជំទាស់ពួកគេក៏មិនហ៊ានធ្វេីសកម្មភាពបន្តដូចគ្នា
« ចាំអោយគេមកដោយខ្លួនឯងទៅ »
ក្រាក~
« លោកប៉ា? លោកប៉ាមកទីនេះធ្វេីអី?» ជុងហ្គុក ដេីរចូលទៅក្បែរឪពុកដោយផេតដេីរតាមក្រោយ
« មកមេីលធម្មតាប៉ុណ្ណោះ វាងាប់ហេីយឯងប្រុងធ្វេីយ៉ាងមិចបន្តទៀត?»លោកចនខេលីន ទាញបារីយកមក
ជក់ម្ដងទៀត« ចាំខ្ញុំអោយផេតជាអ្នកចាត់ចែងប៉ាមិនចាប់បារម្ភនោះទេ»នាយប្រដីតបទៅគាត់វិញដោយសំឡេងមាំទាំមុខរាបស្មេីដោយគ្មានភាពភ័យខ្លាចក្នុងខ្លួនសូម្បីតែបន្តិច ។ លោកចនញញឹមឡេីងរួចងេីបពីកៅអីទៅទះស្មាកូនប្រុសដោយក្ដីពេញចិត្តមុននិងនិយាយ
« ឯងចាស់ទុំច្រេីនណាស់ជុងហ្គុក!! យេីងគួរតែមានវង្វាន់អោយឯងខ្លះដែរទេ? »
YOU ARE READING
ម្ចាស់ស្នេហ៍🔐/Owner of love/ <ចប់>
Action« ត្រូវចាំថាក្ដីសុខរបស់អូនគឺជាក្ដីសុខរបស់បង » JungkooMarinston ^ សូមអោយវាក្លាយទៅជាសន្យាប្រចាំចិត្តរបស់ពួកយេីងរហូតទៅ^ ជុងហ្គុក/ថេហ្យុង Date /28 October 2023- 27 November 2023