ភាគទី 9 គេសង្ហារsexyហេីយពូកែណាស់

3K 138 1
                                    


« aww ហេតុអីទៅ?»

« គ្មានហេតុផល យ៉ាងមិច?បេីមិនពេញចិត្តមិនបាច់ធ្វេីតាមទេអស់កិច្ចការងារហេីយត្រលប់ទៅវិញទៅ »

« អា៎ អា៎ ខ្ញុំព្រមក៏បាន~~ » ដោយឃេីញជុងហ្គុកប្រែជាប្រងេីយកន្តេីយវិញនាយតូចក៏រ៉េដៃរ៉េជេីងយល់ព្រមនិងសំណេីរវិញកុំអោយនាយប្រែចិត្តវិញឯជុងហ្គុកឃេីញថេហ្យុងយល់ព្រមក៏ញញឹមខ្ជិបមកវិញតែម្ដង

« ចឹងពេលនេះលោកឈប់ខឹងខ្ញុំហេីយណាកុំក្រលាស់សម្ដីអោយសោះ bye » គេធ្វេីជាចង្អុលមុខជុងហ្គុកបន្តិចរួចបែរក្រោយត្រឡប់ទៅធ្វេីកាងាររបស់ខ្លួនវិញដោយមិនភ្លេចបែរមកញញឹមលិបភ្នែកយ៉ាងគួរគួរអោយខ្នាញ់ដាក់រាងក្រាស់ផងដែរ

« យ៉ាប់ពិតមែនក្មេងនេះ ~» គេមេីលកាយវិការរបស់ថេហ្យុងដោយក្ដីក្រឺតខ្នាញ់ជាពន់ពេកចង់តែចាប់ច្រងិចអោយអស់សាច់ទេចឹងៗអីនៀក
______

Cevin Klein

ជុងហ្គុកនិងថេហ្យុងបានមកCevin Kleinជាមួយជាមួយគ្នានៅពេលនេះជុងហ្គុកកំពុងតែរៀបចំខ្លួនដោយក្រុមការងាររបស់Cevin Kleinផ្ទាល់ឯថេហ្យុងត្រូវឈរនៅជ្រុងម្ខាង
ក្រោយពីរៀបចំការស្លៀកពាក់ក៏ដូចជាmake upរួចហេីយនាយត្រូវចូលថតគេលេងstyleក្នុងការថតបានយ៉ាងល្អដោយភាពស្រស់សង្ហារsexyនិងភាពពិនប្រសព្វរបស់គេក្នុងការថតរូបដែរធ្វេីអោយរូបដែលចេញមកនិមួយៗមានភាពល្អឥតខ្ចោះតែម្ដង

«គេសង្ហារsexyហេីយពូកែណាស់»ថេហ្យុងគិតក្នុងចិត្តស្របពេលមេីលទៅកាន់រូបនៅក្នុងcameraដែលបានថតរួចនោះដោយក្ដីសរសេី

ផ្លាប់ៗៗៗ សំឡេងទះដៃពីក្រុមការងារទៅកាន់ជុងហ្គុក

« ហា៎ជុងហ្គុកពូកែណាស់នៀករូបថតចេញមកស្អាតៗគ្រប់រូបតែម្ដងហេីយ »ក្រុមការងារ នាំគ្នាលេីកសរសេីរពីជុងហ្គុកសឹងតែគ្រប់មាត់ស្របជាមួយគ្នានោះដែរថេហ្យុងសម្លឹងទៅជុងហ្គុកដូចគ្នាហាក់ចង់និយាយនៅអ្វីមួយទៅកាន់នាយចឹង

« មានអ្វីចង់និយាយឬ? »ជុងហ្គុក

« គឺថា~លោកធ្វេីបានល្អណាស់ »ថេហ្យុង លេីកមេដៃដាក់នាយរួចសេីចធ្វេីអោយជុងហ្គុកអត់មិនបាននិងសេីចតាមដែរ

បន្ទាប់ពីការថតបានចប់ជុងហ្គុកមិនទាន់អាចចេញទៅភ្លាមៗទេគឺនៅពិភាក្សារឿង Join កម្មវិធីរបស់Cevin Kleinដ៏ធំនាពេលខាងមុខនេះក្នុងនាមជាភ្ញៀវកត្តិយសដ៏សំខាន់បំផុតក្នុងចំណោមBAជាច្រេីនទៀតកម្មវិធីនោះគឺCevin Klein for JKប្រារព្ធនៅទីក្រុងTokyo នៃប្រទេសជប៉ុនហេីយថេហ្យុងក៏ត្រូវទៅដូចគ្នាដែរ

នៅអង្គុយនិយាយសុខៗជុងហ្គុកបានដោះអាវក្រៅធំរបស់ខ្លួនដែរជាBrandរបស់Cevin Kleinដែរនោះដណ្ដប់ទៅលេីខ្លួនថេហ្យុងធ្វេីអោយថេហ្យុងភ្ញាក់មេីលមុខនាយឆ្លេី

« ពាក់ទៅម៉ាសុីនត្រជាក់ ត្រជាក់ណាស់»រួចបែរទៅនិយាយបន្ដថេហ្យុងក៏មិនមាត់អ្វីបានត្រឹមញញឹមមេីលមុខនាយរួចមេីលទៅអាវដែរនៅលេីខ្លួនហេីយស្ដាប់នាយនិយសយនិងក្រុមការងារបន្តទៀតរហូតដល់ចប់ទេីបត្រឡប់ទៅវិញទាំងពីរអ្នក

មកដល់ចំណតឡានថេហ្យុងត្រូវបានភ្ញាក់ផ្អេីលសារជាថ្មីពេលត្រូវជុងហ្គុកហុចប្រអប់អ្វីអោយក៏មិនដឹងអោយទៅគេ
« នេះជាអីទៅ? » ថេហ្យុងមេីលមុខនាយដោយភាពងឿងឆ្ងល់

« បេីកមេីលទៅ »នាយជ្រែងហោប៉ៅផ្អែកនិងឡាន

« លោកទិញអោយខ្ញុំ?»គេចង្អុលមកខ្លួនឯង

« ប្រហែលមិនមែនទេដឹង »

« ហីយ៉ាងអត់ទេកុំអីវាមេីលទៅថ្លៃណាស់ លោកយកទុកវិញទៅ » គេបេីកមេីលហេីយក៏ប្រញាប់បិទវិញរួចហុចវាអោយទៅជុងហ្គុកវិញយ៉ាងលឿន

« ហេតុអី?មិនស្រឡាញ់វាទេហេស៎?»លេីកចញ្ចេីមសួរដោយមិនពេញចិត្តនៅពេលថេហ្យុងបដិសេធនៅកាដូររបស់ខ្លួន តែឈប់សិនតេីវាជាកាដូរក្នុងឱកាសអ្វីដែរទៅ?

To be continued......

ម្ចាស់ស្នេហ៍🔐/Owner of love/ <ចប់>Where stories live. Discover now