« ថេយ៍~~~~»ជុងហ្គុក
រត់សំដៅទៅរកថេហ្យុងដែរកំពុងមានម៉ាក់របស់គេកាន់ដៃជាប់នោះយ៉ាងប្រញាប់ប្រញាល់។ គេចេញមកនេះគ្មានបានយកអីមកនោះព្រោះតែស្លន់ខ្លាំងពេកមកតែខ្លួនរីឯឯកសារនិងការប្រជុំចាំបាច់នៅឯក្រុមហ៊ុនត្រូវទុកចោលទាំងអស់។រាងក្រាស់ចូលខ្លួនទៅក្បែរថេហ្យុងតូចដែរកំពុងបិទភ្នែកទប់ទល់និងភាពឈឺចាប់នោះរួចលេីកបីគេមកក្នុងរង្វង់ដៃដេីរតាមគ្រូពេទ្យចូលទៅបន្ទប់វះកាត់។
នាយតម្រូវអោយពាក់អាវកៅស៊ូរុំជុំវិញខ្លួនក៏ដូចជាមួកនិងម៉ាស់ដូចគ្នាដែរទេីបគ្រូពេទ្យអាចអោយនាយចូលបាន។« មិនអីនោះទេកុំភ័យ~តែមួយភ្លេតរួចហេីយ»ជុងហ្គុក អង្គុយនៅក្បែរខ្លួនរបស់ថេហ្យុងនិងក្ដោបដៃគេយ៉ាងណែនលោងលួមកុំអោយគេភ័យទោះគេត្រូវបានគ្រូពេទ្យចាក់ថ្នាំស្ពឹកអោយក៏ដោយ។
« ............ »ស្ងាត់
1ម៉ោងក្រោយមក~
ង៉ា~~~ង៉ា~~
ប្រមាណជា១ម៉ោងដេីរកន្លងហួសទៅយេីងក៏បានឮសំឡេងក្មេងយំដែរស្ថិតនៅក្នុងបន្ទប់វះកាត់ធ្វេីអោយអ្នកជាអ្នកពរពោះ9ខែ10ថ្ងៃនោះបានឮហេីយរំភេីយស្រក់ទឹកភ្នែកដោយក្ដីរីករាយឥតថ្លែង។ជុងហ្គុកញញឹមចេញពីចិត្តមុននិងក្រោកទៅទទួលទារកពីដៃគ្រូពេទ្យមកក្រសោបមេីលទៅកាន់កូនប្រុសរបស់ខ្លួន។
« នេះកូនប្រុសរបស់លោកមួយទៀត~»គ្រូពេទ្យ បីទារកប្រុសមួយទៀតមកអោយអ្នកជាឪពុក ជុងហ្គុកបេីកភ្នែកធំៗព្រោះមិនគិតស្មានថាជាកូនភ្លោះ។
« ថាមិច?នៅមួយទៅមែនទេ?ជាកូនភ្លោះ~» ជុងហ្គុក សេីចយ៉ាងសប្បាយចិត្តមុននិងទទួលទារកមួយទៀតនោះមកដៃខ្លួនម្ខាងទៀតមេីលពួកគេឆ្លាស់គ្នាទៅមកដោយក្ដីស្រឡាញ់ជាខ្លាំង។ ពីមុនមកគេមិនចូលចិត្តក្មេងនោះទេព្រោះពួកគេរញេរញៃគួរអោយធុញតែដល់មានកូនខ្លួនឯងអារម្មណ៍នោះក៏មិនដឹងបាត់ទៅណាអស់។
ដូចពាក្យដែរចាស់ៗចំណាំនិយាយមិនខុសមែនថាមនុស្សណាដែរមិនចូលចិត្តក្មេងនៅពេលមានកូនជាសាច់ឈាមខ្លួនឯងគឺស្រឡាញ់ថ្នាក់ថ្នមលេីសអ្នកស្រឡាញ់ក្មេង
ធម្មតាទៅទៀត។
YOU ARE READING
ម្ចាស់ស្នេហ៍🔐/Owner of love/ <ចប់>
Action« ត្រូវចាំថាក្ដីសុខរបស់អូនគឺជាក្ដីសុខរបស់បង » JungkooMarinston ^ សូមអោយវាក្លាយទៅជាសន្យាប្រចាំចិត្តរបស់ពួកយេីងរហូតទៅ^ ជុងហ្គុក/ថេហ្យុង Date /28 October 2023- 27 November 2023