ភាគទី 11 មិនមែនលោកនោះទេ ~~ គឺជុងហ្គុក

2.8K 128 4
                                    


លុះនាំគ្នាទទួលទានអាហាររួចជុងហ្គុកបានអោយគេបេីកឡានជួនថេហ្យុងរហូតដល់ផ្ទះទេីបនាយត្រលប់មកផ្ទះនាយវិញរីឯថេហ្យុងក៏ប្រញាប់ប្រញាល់ចាក់សោរទ្វារបងរួចឡេីងទៅខាងលេីផ្ទះយ៉ាងលឿន គេប្រញាប់រូតរះងូតទឹករៀបចំរបស់របស់ដែលចាំបាច់ទុកអោយមានសណ្ដាប់ធ្នាប់តាមកន្លែងហេីយក៏ងាកទៅមេីលបង្អួចដែរបិទជិតឈឹងនោះបន្តិចទេីបសម្រួលអារម្មណ៍ដេីរទៅយឺតៗនិងទាញវាំងននបេីកមួយប្រលោះតូចអេីតមេីលទៅខាងក្រៅថាមានអ្នកណាមកខាងមុខផ្ទះខ្លួនទៀតឬក៏អត់តែពេលនោះមិនមានអ្នកណានៅនោះទេគេរូតទ្រូងបន្តិចដោយមានអារម្មណ៍ថាធូរស្បេីយចិត្តពេលមិនមានមនុស្សមកមេីលខ្លួនបន្តទៀត ។

កន្លងផុតទៅមិនប៉ុន្នានម៉ោងថេហ្យុងបានងេីបឡេីងពីលេីគ្រែគ្រោសព្រោះសំឡេងសំរឹបជេីងមនុស្សក្បែររបងម្ដងទៀតហេីយក៏ឃេីញថាជាមនុស្សតែមួយក្នុងថ្ងៃនោះហេីយគេកំពុងសម្លឹងមេីលមកខ្លួនទាំងលិតមាត់លិតក.ដូចមនុស្សរុកចិត្តមិនខុស។

ថេហ្យុងទាញទូរស័ព្ទមកហាក់ចង់ប្ដឹងទៅប៉ូលិសតែដោយសារខ្លាចត្រូវបុរសនោះសម្រុកចូលមកធ្វេីបាបព្រោះខ្លួននៅតែម្នាក់ឯងប៉ុណ្ណោះហេីយមិនដូចបុរសទូទៅទៀត

« អាឡូ ~~ខ្ញុំត្រូវការ pizzaមួយប្រអប់និងភ្លៅមាន់ពីរដឹកមកអោយខ្ញុំឥឡូវផង »ថេហ្យុង ធ្វេីជានិយាយឮៗអោយគេបានដឹងថាខ្លួនកម៉ងម្ហូបតែលេខនោះគឺជាលេខរបស់ជុងហ្គុក

In call
« aww ថេយ៍នេះខ្ញុំជុងហ្គុកណា~~» នាយបញ្ជាក់ទៅថេហ្យុង

« ប្រញាប់យកមកអោយខ្ញុំផង » រួចចុចបិទ
______

ជុងហ្គុកក្រោយស្ដាប់ការនិយាយស្ដីប្លែកៗរបស់ថេហ្យុងរួចក៏សញ្ចឹងគិតបន្តិចរួចក៏ទាញទូរស័ព្ទបេីកវិញហេីយតេទៅប៉ូលិសជាបន្ទាន់ហេីយខ្លួនក៏ទាញសោរឡានចេញទៅដូចគ្នា

« កុំកេីតអីអោយសោះណា~~ » នាយជិះឡានបណ្ដេីរនិងបន់ស្រន់បណ្ដេីរពេលនេះគេភ័យណាស់ខ្លាចតែមានរឿងអាក្រក់កេីតទៅលេីថេហ្យុងនោះទេ
នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះធ្លាប់មាននៅករណីគេមកលួចមេីលតាមផ្ទះនេះច្រេីនហេីយភាគច្រេីនដោយសារជនរងគ្រោះស្អាតធ្វេីអោយពួកគេចង់បានតែមិនមែនសុតតែចឹងទាំងអស់នោះទេមានខ្លះទៀតដោយសារគុំនំនិងហេតុផលផ្សេងៗទៀតជាច្រេីនហេីយក៏មានច្រេីនដែរជ្រេីសយកstyleនេះក្នុងការទំនាក់ទំនងទៅប៉ូលិសឬអ្នកស្គាល់គ្នា។

ម្ចាស់ស្នេហ៍🔐/Owner of love/ <ចប់>Where stories live. Discover now