Ep:28 ជាស្នាមញញឹមរបស់បងដូចគ្នា

2.5K 115 0
                                    


————

8pm
ក្រោយនៅមេីលថែថេហ្យុងបានមួយសន្ទុះគ្រួសារចនបាននាំគ្នាត្រឡប់ទៅផ្ទះវិញអស់នៅតែជុងហ្គុកតែប៉ុណ្ណោះគេនៅមេីលថែប្រពន្ធរបស់គេរីឯកូនទាំងពីររបស់គេបានគេងអស់ទៅហេីយ។ ជុងហ្គុកមិនហត់នឿយនិងការមេីលថែថេហ្យុងសូម្បីតែបន្តិចទោះបីជាមានអារម្មណ៍ហត់ក៏ដោយនាយចង់អោយថ្ងៃនេះជាថ្ងៃដ៏មានន័យសម្រាប់នាយដែរអាចចំណាយពេលជាមួយថេហ្យុងនិងកូនទៅចុះ។

« ថេយ៍អូនចង់ញុំាទឹកដែរទេ?អូនងេីបពីសន្លប់យូរហេីយគួរតែផឹកទឹកបន្តិច »ជុងហ្គុក និយាយដោយសំឡេងស្រាលទៅកាន់ថេហ្យុងនិងកម្រេីកដៃរបស់គេទៅចាប់ថូរទឹកមកចាក់អោយគេ

« នែ៎~~ជុង?កូនប្រុងធ្វេីស្អីនិង? »អ្នកស្រីស៊ូជីប បេីកទ្វាចូលមកចំពេលជុងហ្គុកប្រុងនិងចាក់ទឹកអោយថេហ្យុងក៏រហ័សស្រែកសួរភ្លាមៗខណៈរាងក្រាស់ត្រូងស្ងៀមបញ្ឈប់សកម្មភាពរបស់ខ្លួនហេីយងាកទៅមេីលគាត់ដោយងឿងឆ្ងល់រីឯថេហ្យុងក៏ដូចគ្នាតែគេមិនហ៊ាននិយាយអ្វីនោះទេ។

« អ្នកទេីបតែវះកាត់អ្នកណាគេអោយផឹកទឹក?ចុះបេីមានបញ្ហាឯងប្រុងធ្វេីយ៉ាងមិចហាស៎?»អ្នកស្រីស៊ូជីន ស្ដីអោយកូនប្រុសខ្លួនមុននិងទាញកែវទឹកដែរទេីបចាក់រួចនោះមកដាក់នៅលេីតុវិញ

តាមក្បួនរបស់បន្ទីរពេទ្យនៅពេលអ្នកមានផ្ទៃពោះបានវះកាត់រួចគេមិនតម្រូវអោយញុំាទឹកភ្លាមៗនោះទេបេីវះហេីយជិតយប់គឺចាំទាល់តែពេលព្រឹកទេីបគេអោយយេីងញុំាទឹកឬអាហារផ្សេង។ សម្រាប់មូលហេតុដែរគេមិនអោយញាំគឺដោយសារខ្លួនប៉ះពាល់មុខរបួសដែរទេីបនិងដេរបេីញំាទឹកអាចឆ្លាយចេញមកអីបែបនិងដោយសារថ្នេទេីបតែដេរ។ បេីសួរថាខ្ញុំជាពេទ្យ?ទេវាជាបទពិសោធរបស់អុីខ្ញុំផ្ទាល់នៅពេលសួរគិលានុុបដ្ឋាយិការគេប្រាប់មក
បែបនិង។

« កូនធ្វេីប្ដីគេកេីតរបៀបមិចបេីមិនដឹងអីចឹង?»អ្នកស្រីស៊ូជីន

« មកពីកូនមិនដែរដឹងហេីយឃេីញថេយ៍ស្រេកទឹកទេីបកូនចង់ចាក់អោយថេយ៍»ជុងហ្គុក
ថេហ្យុងស្រាប់តែសេីចចេញមកតិចនៅពេលឃេីញជុងហ្គុកពេបមាត់និយាយនិងម៉ាក់របស់នាយដូចជាកូនក្មេងគួរអោយស្រឡាញ់ម្នាក់បែបនេះ។

ម្ចាស់ស្នេហ៍🔐/Owner of love/ <ចប់>Where stories live. Discover now