Ep:22 កូនចង់ជួបគេណាស់

2.5K 121 0
                                    


Jungkook's scene in new day.

សម្រាប់ការស្ថិតនៅក្នុងថ្ងៃថ្មីនេះមិនសូវជាខុសពីរាល់ដងប៉ុន្នាននោះទេនាយរាងខ្ពស់សង្ហារត្រូវទៅក្រុមហ៊ុនដេីម្បីបំពេញការងារដូចធម្មតា ។

ដោយហេតុថាឆ្នាំនេះមានការប្រកួតប្រជែងខ្លាំងផ្នែកទីផ្សារទេីបបណ្ដាលអោយនាយមាននៅការងារមមាញឹកខ្លាំងព្រោះថាក្រុមហ៊ុនដែរនាយទេីបតែត្រូវចូលមកកាន់កាប់ថ្មីថ្មីនេះមិនមែនផលិតនិងនាំចេញចូលតែទឹកអប់នោះទេតែថែមទាំងផលិតនៅស្រាក្រហម ស្រាទំពាំងបាយជូរដែរធ្លាប់ទទួលងារជាក្រុមហ៊ុនឈានមុខគេផ្នែកផលិតស្រាទៀតផង។

សម្រាប់ផ្លែទំពាំងបាយជូរដែរនាំចូលរោងចក្រសម្រាប់ផលិតគឺត្រូវបានគេដាំដុះនៅលេីផ្ទៃដីរាប់រយហាត់តាដោយទទួលការមេីលថែរទាំពីសំណាក់មនុស្សក្រោមការគ្រប់គ្រងនៃត្រកូលមារីនស្តុនដោយផ្ទាល់។

ក្រលេកមកមេីលបុរសកំពូលស្នេហ៍របស់យេីងដែរកំពុងឈ្ងោកមុខមេីលឯកសារញាប់ដៃសុីញ៉េឆ្វាច់ៗគ្មានពេលសម្រាកឯនេះវិញ។

« ម្ចាស់តូច? ធ្វេីសន្សឹមៗមួយៗក៏បានដែរគ្មានអ្នកណាដណ្ដេីមនោះទេ»ផេត ទេីសភ្នែកនិងអ្នកជាចៅហ្វាយពេកក៏និយាយតិចៗស្រាលៗតឿនម្ចាស់ខ្លួនព្រោះគេនេះដូចចង់ធ្វេីមួយថ្ងៃនិងហេីយអស់ការងារធ្វេីចឹង។

« យេីងចង់ចាញ់វា!! ទៅឆុងកាហ្វេអោយយេីងមួយកែវមក! »ជុងហ្គុក នៅតែផ្ដោតអារម្មណ៍ទៅលេីកិច្ចការដដែរ។ ផេតឮថាម្ចាស់ខ្លួនបញ្ជារួចក៏ឈានជេីងថយក្រោយពីរបីជំហានរួចអោនគោរពមុនពេលចេញទៅ

រយៈពេលមួយម៉ោងមួយម៉ោងចេះតែដេីរកន្លងហួសទៅជារឿយៗចំណែកជុងហ្គុកវិញធ្វេីការជាប់ដៃដដែរមិនខ្វាយខ្វល់ពីម៉ោងនោះទេ។

« ដល់ម៉ោងហេីយចៅហ្វាយសម្រាកសិនទៅទាន បន្តិចទៀតចៅហ្វាយត្រូវសម្ភាសរេីសលេខាផង »ផេត

« ឯងរេីសទៅ! »ជុងហ្គុក

រីង~~រីង
អាឡូ~ម៉ាក់» ជុងហ្គុក ងេីបលេីកទូរស័ព្ទផ្អែកខ្លួននិងកៅអី

កូនមានញុំាបាយហេីយឬនៅ?»អ្នស្រីស៊ូជីន

កូនញុំាឥឡូវហេីយកំពុងបង្ហេីយការងារបន្តិច»ជុងហ្គុក

ម្ចាស់ស្នេហ៍🔐/Owner of love/ <ចប់>Where stories live. Discover now