« នេះជាកាហ្វេរបស់លោកអគ្គនិយកចា៎ ~»អេរីន បង្ហេីបសំឡេងទៅកាន់ជុងហ្គុកស្រាលស្រទន់រួចបន្ទាបខ្លួនបន្តិចដេីម្បីបញ្ចេញអោយឃេីញនៅដេីមទ្រូងធំទ្រលុកទ្រលន់របស់គេជាឈ្នាក់ទាក់ចិត្តរបស់រាងក្រាស់ទេក្ដីសង្ឃឹមត្រូវធ្លាក់ក្ដុតដល់បាតដីក្រោយជុងហ្គុកមិនចាប់អារម្មណ៍យកភ្នែកមេីលទាល់តែសោះ។
« រួចហេីយចេញទៅវិញទៅ~»ជុងហ្គុក លេីកកាហ្វេមកក្រេបបន្តិចរួចប្រាប់ទៅអេរីន។ នាងតូចត្រូវខកចិត្តជាខ្លាំងមុននិងសម្រេចចិត្តចាកចេញពីការិយាល័យធ្វេីការបស់ជុងហ្គុកដោយមិនទទួលបានផលជាទីគាប់ចិត្ត
ក្រឹប!!!
« មនុស្សប្រុសស្អីមានចំណីដល់មាត់ហេីយមិនចេះ
ស្រវាចាប់ចំជាល្ងង់ពិតមែន...គួរអោយខឹងមែន»អេរីន ក្រោយចេញមកខាងក្រៅក៏បញ្ចេញនៅការមិនពេញចិត្តរបស់នាងទៅកាន់ជុងហ្គុក។ មិនមែនចំណីនៅនិងមុខហេីយមិនចេះចាប់ស្រវានោះទេតែគេទុកកិត្តិយសអោយភរិយាគេមានទាំងកូនថែមទៀតទោះបីជាមិននៅក្បែរខ្លួនក៏គេមិនបំពានដែរ វាជាការស្មោះត្រង់ក្នុងគ្រួសារ។Evening
នៅពេលល្ងាចឈានចូលមកដល់ព្រះអាទិត្យក៏លែងសូវជាមានពន្លឺខ្លាំងព្រោះតែខ្លួនជិតអស់តួនាទីក្នុងការបំភ្លឺមនុស្សលោកទៀតហេីយ។
នៅក្នុងclubមួយដែរជាកន្លែងពេញនិយមខ្លាំងមួយរបស់យុវវ័យកំពុងបេីកការទទួលភ្ញៀវស្របពេលដែរមានសន្ទុះនៃការគាំទ្រខ្លាំងធ្វេីអោយផ្នែកខាងក្នុងរកកន្លែងអង្គុយសឹងតែមិនមានទៅហេីយ។ក្នុងចំណោមមនុស្សជាច្រេីននោះក៏មានបុរស3នាក់កំពុងអង្គុយនៅក្នុងនោះដូចគ្នា។
« យ៉ា~~ចនជុងហ្គុកឯងផឹកស្រាឬឯងច្រាស់ស្រាអោយប្រាកដនៀក?»កម្ល៉ោះសង្ហារមិនទាន់មានគូរនិងគេថេមីនទាញកែវស្រាដែរជុងហ្គុកត្រូវជាមិត្តសម្លាញ់របស់ខ្លួនចេញពីដៃគេដោយការទេីសចិត្ត។
« វាកេីតស្អីរបស់ឯងអាជុង? ធ្វេីមេីលតែមនុស្សត្រូវប្រពន្ធកូនរត់ចោលវេីយ!!!! »eunwooក្រលែងស្រាក្នុងកែវរបស់ខ្លួនមកផឹកបន្តិចរួចឆោតសួរទៅកាន់ជុងហ្គុកតែប្រយោគចុងក្រោយធ្វេីអោយជុងហ្គុកងេីបមុខមកមេីលគេរួចជ្រួញចិញ្ចេីមបន្តិច ស្អីគេ?ប្រពន្ធកូនរត់ចោល?និយាយត្រូវដូចវាជាគ្រូទាយ។
YOU ARE READING
ម្ចាស់ស្នេហ៍🔐/Owner of love/ <ចប់>
Ação« ត្រូវចាំថាក្ដីសុខរបស់អូនគឺជាក្ដីសុខរបស់បង » JungkooMarinston ^ សូមអោយវាក្លាយទៅជាសន្យាប្រចាំចិត្តរបស់ពួកយេីងរហូតទៅ^ ជុងហ្គុក/ថេហ្យុង Date /28 October 2023- 27 November 2023