« មិនមែនមិនស្រឡាញ់នោះទេតែវា..ថ្លៃពេកហេីយ~~លោកទុកវិញទៅ» តាមពិតទៅខោអាវមួយឈុតដែលរាងក្រាស់បានទិញអោយគេនោះពិតជាត្រូវចិត្តគេណាស់វាមេីលទៅឡូយឆាយទាន់សម័យនិងមានភាពល្អឆេីតឆាយតែតម្លៃរបស់វាដូចមិនសាកសមនិងខ្លួនទាល់តែសោះហេីយក៏មាននៅកូនចិត្តមួយថាគ្រែងចិត្តណាស់ដែរមិនសូវជាស្គាល់គ្នាស្និតអ្វីខ្លាំងផងអ្នកណាហ៊ានទៅទទួលនោះ« អត់នោះទេ~តែខ្ញុំអោយហេីយខ្ញុំមិនយកវិញនោះទេ »នាយហុចអោយរួចចាប់ដៃគេអោយទ្រយក
« លោកយេីងទេីបតែស្គាល់គ្នានោះទេ~~ខ្ញុំថាកុំអី » គេនៅតែអេះអុញមិនហ៊ានទទួលនៅរបស់ក្នុងប្រអប់នោះដដែល
« គ្រែងថេយ៍ប្រាប់ថាពេលវេលាមិនសំខាន់មិនចឹង? បេីបែបនេះទោះទេីបតែស្គាល់ឬស្គាល់យូរមិនសំខាន់នោះទេហេីយក៏កុំគ្រែងចិត្តព្រោះខ្ញុំជាអ្នកទិញខ្ញុំជាអ្នកស្ម័គ្រចិត្ត Ok? » ជុងហ្គុក នាយដឹងច្បាស់ណាស់ថាហេតុអ្វីបានជាថេហ្យុងមិនព្រមយកព្រោះថេយ៍មេីលតាមអត្តចរឹកគេងាយនិងដឹងថាគេពូកែគ្រែងចិត្តអ្នកដទៃណាស់តែប្រេីខ្លួនឯងជួយគេវិញមិនគិតថាមានគុណបុណ្យអ្វីនោះទេ
« បាន!!ឈប់និយាយហេីយឡេីងឡានមកខ្ញុំអោយគេជួនទៅផ្ទះ »
« នៅឈរដល់ណាទៀតឆាប់ឡេីងឡានមកខ្ញុំហេវបាយណាស់» ជុងហ្គុកតឿនគេម្ដងទៀតពេលគេមិនព្រមចូលមកខាងក្នុងឡានតែនៅឈរធ្មឹងកាន់ប្រអប់កាដូររបស់ខ្លួននៅមួយកន្លែង
« អរររ~~ » គេកន្រ្តាក់ខ្លួនភ្ញាក់ពីការគិតវិញទេីបបោះជំហានមួយៗបេីកទ្វាឡានចូលទៅខាងក្នុងអង្គុយក្បែរ
ជុងហ្គុក/នាយមានអ្នកបេីកឡានផ្ទាល់ខ្លួនរាល់ពេលមានការងារ/
« លោក~~ »
« ហៅខ្ញុំថាជុងហ្គុកក៏បានមិនបាច់លោកទេ~~ព្រោះមិនបានទៅបួសជាព្រះសង្ឃនៅឡេីយទេលោកគីមថេហ្យុង!!» ជុងហ្គុក ឮសម្ដីរបស់ជុងហ្គុកនិយាយចេញមកធ្វេីអោយអ្នកបេីកឡាននៅខាងមុខសេីចតិចៗពីព្រោះមិនដែរឃេីញនាយបញ្ចេញកាយវិការឬការនិយាយស្ដីបែបនេះពីមុនមកនោះទេទេីបតែឃេីញលេីកនេះពេលមានថេហ្យុងនៅជាមួយទេ« ជុងហ្គុកក៏ជុងហ្គុកនេះខ្ញុំសងអាវលោកវិញ » គេហុចវាមកអោយជុងហ្គុកហេីយនាយក៏ទទួលយកវាមករួចដាក់គ្រប់ពីលេីខ្លួនថេហ្យុងវិញដដែលធ្វេីអោយរាងតូចមេីលមុខ
នាយព្រោះមិនយល់ពីទង្វេីរបស់នាយ« ខ្ញុំអោយវាទៅជុងវិញមិនមែនអោយមកពាក់អោយខ្ញុំដដែលនោះទេ»ថេហ្យុង
« ខ្ញុំក៏យកវាមុននេះរួចហេីយ តែខ្ញុំពាក់អោយថេយ៍វិញវាជារឿងផ្សេងមួយទៀត»ជុងហ្គុក ឆ្លេីយមកឡេីងថេហ្យុងហួសចិត្តសឹងរកពាក្យមកតបនិងនាយវិញមិនឃេីញទៅហេីយ
« ចឹងក៏ចឹងទៅ » គេងាកទៅម្ខាងព្រោះបេីនិយាយតទៅទៀតក៏មិនឈ្នះរាងក្រាស់ដដែលនិងមិនដឹងយ៉ាងមិចទេអោយតែធ្វេីអី និយាយអីក៏ជុងហ្គុកតែងតែដេីរខ្សែរលេីខ្លួនតែរហូតរកតែឈ្នះម្ដងមិនឃេីញសោះ
« បែបនេះគួរអោយស្រឡាញ់ »ជុងហ្គុកនិយាយខ្សឹបៗថេហ្យុងក៏បែរមកមេីលមុខនាយវិញយ៉ាងលឿន
« ហាស៎??»ថេហ្យុង« nothing » នាយញាក់ស្មាធ្វេីជារឿងមិនដឹងអ្វី / nothing:គ្មានអីទេ /
______« ដល់ហេីយចុះមក » ជុងហ្គុក បានអោយគេឈប់នៅមុខភោជនីយដ្ឋានដ៏ល្បីមួយកន្លែងក្នុងទីក្រុងសេអ៊ូលរួចចុះមកបេីកទ្វាម្ខាងទៀតអោយថេហ្យុង
« លោកឈប់ទីនេះធ្វេីអី » ថេហ្យុង
Jungkook be like: មកទិញខោអាវដឹង?« ក៏ប្រាប់ហេីយថាឃ្លានបេីមិនមកញុំាគិតថាខ្ញុំមកធ្វេីអី?យកថេយ៍មកលក់ទុកអោយគេធ្វេីម្ហូប?» ជុងហ្គុក ច្រត់ចង្កេះសួរទៅវិញទាំងហួសចិត្តនិងរាងតូចរបស់យេីងតែ
ម្ដង« ឆ្គួតអ្នកណាយកមនុស្សមកទុកធ្វេីជាម្ហូបទុកញុំានោះ» ថេហ្យុង
ពួកគេក៏នាំគ្នាចូលទៅក្នុងដែរជាកន្លែងសម្រាប់ញុំាអាហារជប៉ុនហេីយជុងហ្គុកបានជ្រេីសរេីសជាកន្លែង VIP មិនមានអ្នកណាផ្សេងក្រៅពីពួកគេទាំងបីអ្នកនោះទេ
To be continued.......
YOU ARE READING
ម្ចាស់ស្នេហ៍🔐/Owner of love/ <ចប់>
Ação« ត្រូវចាំថាក្ដីសុខរបស់អូនគឺជាក្ដីសុខរបស់បង » JungkooMarinston ^ សូមអោយវាក្លាយទៅជាសន្យាប្រចាំចិត្តរបស់ពួកយេីងរហូតទៅ^ ជុងហ្គុក/ថេហ្យុង Date /28 October 2023- 27 November 2023