Ep:36 មិនទាក់ទងនិងលោកនោះទេ

2K 99 5
                                    


Morning

ពេលយប់អស់ពេលក៏ត្រូវឈានចូលមកដល់ពេល
ព្រឹកព្រលឹមជំនួសវិញព្រះអាទិត្យរះឡេីងជិតដល់ចុងឈេីទៅហេីយបញ្ជាក់ថាម៉ោងច្រេីនក្រែលហេីយតែបេីមេីលទៅappaរូបល្អនិងកម្ល៉ោះតូចវិញនៅមិនទាន់ភ្ញាក់ពីការលង់លក់ដំណេកនៅឡេីយទោះទេ។

ដោយសារកាលពីយប់មិញទម្រាំបានគេងវាជិតដល់ពាក់
កណ្ដាលយប់ទៅហេីយទេីបថេហ្យុងរៀងអស់កម្លាំងបន្តគេងតទៅទៀតរីឯកម្ល៉ោះកំពូលក្បាលខូចរបស់គេវិញក៏មិនទាន់ភ្ញាក់ដូចគ្នា។ ម៉ារីន ( សូមប្ដូរពីម៉ានីតទៅម៉ារីនវិញវាចួនគ្នាជាង) គេភ្ញាក់តាំងពីមុនគេតែត្រូវដេកមេីលចុះឡេីងៗទៅមកនិងខាំជញ្ជក់ដៃខ្លួនឯងលេងទៅមកព្រោះមិនទាន់មានអ្នកណាងេីប។

តុក តុក ~ ក្រាក!!!

នីមលេីកអាហារពេលព្រឹកដែរខ្លួនគេបានចម្អិនឆ្អិននោះមកខាងលេីមុននិងទម្លាក់ចុះរួចបេីកទ្វាចូលមកខាងក្នុងបន្ទប់របស់ថេហ្យុង។ ម៉ានរីន ក្រោយឃេីញនាងដេីរចូលមករកខ្លួនគេក៏ក្រលាស់ជេីងខ្វៃៗនិងសេីចដាក់នាងយ៉ាងគួរអោយខ្នាញ់។

« អា!! អ្នកប្រុសតូចងេីបលឿនម្ល៉េះ??ហីយ៉ាគួរអោយស្រឡាញ់យ៉ាងនេះផងឬ~»នីម ដាក់អាហារដែរលេីកមកមួយដុំមុននិងចញលទៅលេីកកម្ល៉ោះតូចមកបីរួចយកគេទៅងូតទឹករៀបចំខ្លួនយ៉ាងស្អាត

« ហ្ហឺម~~ » ថេហ្យុង ក្រហឺមដេីមក.ញីភ្នែកតិចៗរួចងេីបអង្គុយថ្នមៗទាំងបិទភ្នែកនៅឡេីយរាវដៃទៅប៉ះកូនតែត្រូវស្វាងចែសក្រោយមិនឃេីញកូនរបស់ខ្លួនមួយទៀត

« រីន?? »ថេហ្យុង ស្រវេស្រវាចុះអោនរកមេីលកូនប្រុសយ៉ាងស្លន់ស្លោភ័យឡេីងស្លេកមុខទាំងព្រឹកក្រោយរកមិនឃេីញ

« រកអ្វីមែនទេអ្នកប្រុសថេហ៍?»
ថេហ្យុងងាកខ្វាច់ទៅមេីលទេីបយកដៃរូតទ្រូងខ្លួនបន្តិចមិញនេះព្រលឹងហោះដេីរលេងអស់ទៅហេីយ។

« ខំតែភ័យ~»
« ខ្ញុំឃេីញអ្នកប្រុសតូចងេីបមុនគេទេីបយកទៅងូតទឹកអោយហេីយមុនគេអារហាររបស់អ្នកប្រុសខ្ញុំចម្អិនរួចហេីយអ្នកប្រុសពិសារទៅចាំខ្ញុំងូតអោយអ្នកប្រុសធំ »នីម ដាក់រីងទៅលេីពូករួចឆុងទឹកដោះគោអោយគេ

ម្ចាស់ស្នេហ៍🔐/Owner of love/ <ចប់>Where stories live. Discover now