នាវេលាពេលព្រឹកនៃថ្ងៃថ្មី មនុស្សម្នានាំគ្នាស្រវេស្រវារៀបចំខ្លួនទៅធ្វើការ ទៅរៀន ទៅលក់ដូរ ទៅរកស៊ីតាមតួនាទីរបស់ខ្លួនតែចម្លែកអីតែប្រុសតូចនៅគេងចំតិចគូទម្នាក់ឯងនៅលើគ្រែមិនព្រមក្រោកទៅធ្វើការធ្វើងារអីទេ តែចុះទៅញាំអាហារពេលព្រឹកណឹងមិនចុះទៅផង ពន្លឺថ្ងៃចាំងចូលទៅក្នុងបន្ទប់ចាំងចូលទៅប៉ះផ្ទៃមុខម៉ដ្ឋខៃទន់រលោងធ្វើឲត្របងភ្នែកស្ដើងកម្រើកតិចៗដោសារតែការរំខានរបស់ពន្លឺនេះឯង build ក្រោកឡើងងើបពត់ពែនខ្លួនទៅមកដោយមិនភ្លេចស្ងាបហាមាត់ប៉ុនណាប៉ុនណីដែរនាយងាកទៅមើលខាងស្ដាំដៃក៏មិនឃើញម្នាក់ទៀតនៅគេង ហើយក៏ងាកទៅមើលនាឡិកាវាក៏ម៉ោងប្រាំបួនបាត់ទៅហើយមិនបាច់ឆ្ងល់ថីបានគេមិននៅទេគឺគេទៅធ្វើការបាត់ហើយ មើលសព្វជ្រុងជ្រោយហើយ Build ក៏ងើបដើរទៅបន្ទប់ទឹកទៅលុបមុខដុះធ្មេញសំអាតកាយស្លៀកពាក់ឲបានត្រឹមត្រូវហើយក៏ដើរចុះមករកអីញាំនៅខាងក្រោម
ជីប : អ្នកប្រុសតូចចា៎អាហាររៀបចំរួចហើយ (ជីបដែរកំពុងជូតសម្អាតគ្រាន់តែក្រឡេកឃើញកម្លោះតូចចុះមកភ្លាមក៏ឧទានប្រាប់ជាដំណឹង)
Build : បាទ (build ឆ្លើយរួមជាមួយស្នាមញញឹមថ្ពាល់ខួចទៅរកជីបមុននឹងដើរទៅរកអីហូប)
យ៉ែម : អ្នកប្រុសតូចចា៎ អ្នកប្រុសចង់ញាំអ្វីជាពិសេសទេថ្ងៃត្រង់នេះ (យ៉ែមដែរកំពុងតែរៀបចំធ្វើម្ហូបសម្រាប់ថ្ងៃត្រង់បានឈ្លាតសួរទៅអ្នកប្រុសតូចបន្តិចព្រោះបើនាយចង់ញាំអ្វីជាពិសេសនោះនាងនិងរៀបចំឲ)
Build : អត់ទេបងចង់ធ្វើអីធ្វើទៅខ្ញុំញាំបានគ្រប់យ៉ាងមិនរើសទេ (សម្ដីដែរគួរស្រលាញ់រួមជាមួយមុខក្រមិចក្រមើមធ្វើឲយ៉ែមត្រូវញញឹមយ៉ាងក្នក់ក្នាញ់ទៅកាន់អ្នកប្រុសតូចរបស់ខ្លួនដោយខានពុំបាន)
យ៉ែម : ចឹងថ្ងៃនេះខ្ញុំធ្វើ តុងយ៉ាំបង្កង លាបន្លែគ្រប់មុខ និង ចៀនឆ្អឹងជំនីជ្រូកណាអ្នកប្រុស
Build : បាទ (ឆ្លើយនិងយ៉ែមរួចហើយនាយតូចក៌ងាកមកញាំអាហាររបស់ខ្លួនវិញយ៉ាងមានក្ដីសុខ ព្រោះក្ដីសុខរបស់នាយគឺបានផ្ញើទាំងស្រុងហើយទៅលើអាហារនោះដោយនាយនិយាយថាទីណាមាន build ទីនោះត្រូវតែមានរបស់ឆ្ងាញ់)
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ(Force Wedding)[complete]
RomanceEnjoy your reading with my third novel don't forget to vote and cmt to make me have more courage to write till the end